29 C
Phnom Penh
Sunday, November 10, 2024
- Advertisement -spot_img

ផ្សោតលេខកូដ ០៣៥ ដែលនៅសេសសល់ចុងក្រោយបំផុតនៅអន្លង់ឈើទាល បានងាប់ហើយ ។

- Advertisement -spot_img

ជាដំណឹងដ៏គួរឱ្យសោកស្តាយបំផុត ដែលផ្សោតលេខកូដ ០៣៥ ដែលនៅសេសសល់ចុងក្រោយតែមួយគត់នៅអន្លង់ឈើទាល បានងាប់ហើយៗបើតាមការប៉ាន់ស្មាន គឺអាចងាប់តាំងពីថ្ងៃទី១២ ខែកុម្ភៈ មកម្ល៉េះ ។ នេះបើតាមលោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្ស នៃរដ្ឋបាលជលផល បានប្រាប់គីរីដងរែកនៅល្ងាចថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

លោក អ៊ុក វិបុល បានថ្លែងដោយក្តីសោកស្តាយថា ៖ “ផ្សោតមួយនេះ បានងាប់ហើយ ហើយក៏ជារឿងដ៏គួរឱ្យសោកស្តាយផងដែរសម្រាប់ក្រុមការងារអភិរក្ស ក៏ដូចជាកម្ពុជាទាំងមូល។ ការងាប់របស់ផ្សោតនេះ គឺមានន័យថាតំបន់អន្លង់ឈើទាល នៃព្រំដែនខេត្តស្ទឹងត្រែង និងខេត្តចំប៉ាសាក់ ប្រទេសឡាវ លែងមានផ្សោតរស់នៅទៀតហើយ”។

លោក ស្រី សមវិចិត្រ បានបន្ថែមថា ក្រោយពីធ្វើការត្រួតពិនិត្យជាក់ស្តែងពីក្រុមអភិរក្សសត្វផ្សោត នៃខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង និងបុគ្គលិកអង្គការ WWF បានបញ្ជាក់ឱ្យដឹងច្បាស់ថា ផ្សោតមួយក្បាលនេះ ជាផ្សោតឈ្មោល មានអាយុជាង ២០ឆ្នាំ ហើយក៏ជាផ្សោតចុងក្រោយបំផុតនៅអន្លង់ឈើទាលនេះផងដែរ។

លោក អ៊ុក វិបុល បានបញ្ជាក់បន្ថែមថា រដ្ឋបាលជលផល នឹងសហការជាមួយអង្គការ WWF ដើម្បីកសាងរូបសំណាកសត្វផ្សោត នៅច្រាំងទន្លេនៃតំបន់អន្លង់ឈើទាលនេះ ដើម្បីឱ្យកូនចៅជំនាន់ក្រោយបានដឹងថា នៅទីនេះធ្លាប់មានផ្សោតរស់នៅ។ ដោយឡែក សាកសពសត្វផ្សោតនេះ ក្រុមការងារ និងយកមករក្សាទុកនៅខណ្ឌរដ្ឋបាលក្រចេះជាបណ្តោះអាសន្នសិន។ ទន្ទឹមនឹងនេះ យើងនឹងបន្តយកចិត្តទុកដាក់ការពារផ្សោតនៅតាមអន្លង់ក្នុងខេត្តក្រចេះ និងស្ទឹងត្រែង នៃព្រះរាជាណាចក្រកម្ពុជាយើង ឱ្យបានគង់វង្សជានិរន្ត៕

អត្ថបទ និងរូបភាពដោយ៖ សារព័ត៌មានគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img