28 C
Phnom Penh
Thursday, December 5, 2024
- Advertisement -spot_img

ប្លុង ពេជ្រអក្ខរា ជាប់ការធ្វើតេស្ដអាជ្ញាកណ្ដាលកម្រិតខ្ពស់ AFC ម្ដងទៀត

- Advertisement -spot_img

កញ្ញា ប្លុង ពេជ្រអក្ខរា បានជាប់ការធ្វើតេស្ដអាជ្ញាកណ្ដាលកម្រិតខ្ពស់របស់សហព័ន្ធកីឡាបាល់ទាត់អាស៊ី សម្រាប់ឆ្នាំ ២០២៥ (AFC ELITE WOMEN REFEREES & ASSISTANT REFEREES SEMINAR)។

អាជ្ញាកណ្ដាលស្ត្រីខ្មែររូបនេះបានជាប់ឈ្មោះក្នុងកម្រិត Elite របស់ AFC លើកដំបូងក្នុងឆ្នាំ២០២៣។ ការជាប់តេស្ដក្នុងឆ្នាំ២០២៤នេះ មានន័យថា កញ្ញា ប្លុង ពេជ្រអក្ខរា អាចធ្វើជាអាជ្ញាកណ្ដាលកម្រិត Elite ក្នុងឆ្នាំ២០២៥ បន្តទៀត។

អាជ្ញាកណ្ដាលកម្រិត Elite អក្ខរា អាចចូលរួមដឹកនាំការប្រកួតទាំងអស់របស់សហព័ន្ធកីឡាបាល់ទាត់អាស៊ី ពោលទាំងអាស៊ាន និងឧបទ្វីបផ្សេងៗទៀតក្រោមទ្វីបអាស៊ី។

ស្ត្រីមានកំណើតនៅខេត្តកណ្ដាលធ្លាប់ជាកីឡាការិនីបាល់ទាត់ សីប៉ាក់តាក្រ និងអត្តពលកម្ម។ អំឡុងឆ្នាំ២០១៦/២០១៧ ដែលកាលណោះរូបនាងនៅជាកីឡាការិនីបាល់ទាត់ បានចូលរួមការប្រកួតមួយហើយក៏បានឃើញមានស្ត្រីជាអាជ្ញាកណ្ដាល។ គ្រានោះហើយដែលបានជំរុញចិត្តអក្ខរា ឱ្យចង់ក្លាយជាអាជ្ញាកណ្ដាលមួយរូបដែរ ព្រោះមិនសូវមានស្ត្រីទេ។ ក្រោយមក នាងក៏ទទួលបានឱកាសសិក្សាវគ្គអាជ្ញាកណ្ដាល និងបានចេញអនុវត្តជាហូរហែរហូតដល់បច្ចុប្បន្ន។

បន្ទាប់ពីមានបទពិសោធជាច្រើនចូលរួមប្រឡូកក្នុងវិស័យកីឡា ជាមួយនឹងការមានការពង្រឹងខ្លួនពីមួយថ្ងៃទៅមួយថ្ងៃរហូតដល់ថ្ងៃមួយនាងទទួលបានជោគជ័យ ដោយក្លាយជាសមាជិកនៃអាជ្ញាកណ្តាលអន្តរជាតិរបស់ FIFA ប្រចាំប្រទេសកម្ពុជា៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img