29 C
Phnom Penh
Monday, April 28, 2025
- Advertisement -spot_img

បាល់ទាត់បុរស U23 កម្ពុជាបង្ហាញបញ្ជី២០នាក់ចុងក្រោយទៅស៊ីហ្គេម

- Advertisement -spot_img

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញបញ្ជី២០នាក់ចុងក្រោយនៃក្រុមបាល់ទាត់បុរសសម្រាប់ចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម ២០២១ នៅប្រទេសវៀតណាម។

កីឡាករទាំង២០នាក់ មកពីវិសាខា ៥នាក់ វិសាខា ៣នាក់ ភ្នំពេញក្រោន៣នាក់ ណាហ្គាវើលដ៍២នាក់ ព្រះខ័នរាជស្វាយរៀង៣នាក់ គិរីវង់សុខសែនជ័យ អង្គរថាយហ្គឺរ កងយោធពលខេមរភូមិន្ទ និង ព្រៃវែងអេហ្វស៊ី មានម្នាក់ដូចគ្នា។កីឡាករទាំង២០នាក់ និងក្រុមការងារនឹងចេញទៅវៀតណាមនៅព្រឹកថ្ងៃពុធ ទី០៤ ខែឧសភា។

ជុំវិញការជ្រើសរើសបញ្ជីចុងក្រោយនេះ លោក ភា សុភ័ក្ត្រា ធ្លាប់សង្កត់ធ្ងន់ថា ក្រុមនឹងពិនិត្យទៅលើការប្រឹងប្រែងរបស់កីឡាករ វិន័យ និងការយល់លើតាក់តិច ក៏ដូចជារបៀបលេងរបស់គ្រូ។

គួរបញ្ជាក់ថា កម្ពុជាស្ថិតក្នុងពូល B សម្រាប់វិញ្ញាសាបាល់ទាត់បុរសដែលមានថៃ ម៉ាឡេស៊ី សិង្ហបុរី និងឡាវ។ U23 កម្ពុជាបើកឆាកតទល់ឡាវ នៅថ្ងៃទី០៩ ខែឧសភា៕

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img