តាមសិលាចារិកនៅប្រាសាទនេះបានបញ្ជាក់ប្រាប់ពីទំហំ និងមុខងាររបស់ប្រាសាទថា តាព្រហ្ម មាន ៣១៤០ភូមិ និងមានមនុស្ស ៧៩៣៦៥នាក់ ជាអ្នកមើលថែប្រាសាទ ដែលរួមមានរាជគ្រូ ១៨នាក់ មន្រ្តី២៧៤០នាក់ ជំនួយការ២២០២នាក់ និងអ្នករាំរបាំ ៦១៥នាក់។
ប្រាសាទតាព្រហ្ម កសាងពីថ្មភក់ និងថ្មបាយក្រៀមមានកំពែង ៥ជាន់ និងមានប្រាង្គប្រាសាទចំនួន៣៩ ដោយព្រះបាទជ័យវរ្ម័នទី៧ ក្នុងប្រពៃណី ព្រះពុទ្ធសាសនា មហាយាន។
ប្រាសាទនេះក៏ត្រូវបានចាត់ទុកផងដែរ ជាសាកលវិទ្យាល័យផ្នែកវិទ្យាសាស្ត្រ ដែលក្រោមការគ្រប់គ្រងរបស់ក្សត្រី ព្រះនាងឥន្ទ្រទេវីជា ប្រាសាទមានទេសភាពដ៏ស្រស់ត្រកាលដ័ល្អបំផុត។
ដោយគិរីដងរែក