27 C
Phnom Penh
Sunday, February 9, 2025
- Advertisement -spot_img

នារីកម្ពុជាជ្រុះចេញពីពានបាល់ទាត់នារីអាស៊ានជាផ្លូវការក្រោយចាញ់ មីយ៉ាន់ម៉ា

- Advertisement -spot_img

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានជ្រុះ ចេញពីពានរង្វាន់ ជើងឯកនារីអាស៊ាន (AFF Women’s Championship 2022)ជាផ្លូវការហើយក្រោយចាញ់ក្រុមជម្រើសជាតិនារីមីយ៉ាន់ម៉ាក្នុងជំនួបទី៣ ពូល B ដោយលទ្ធផល ៣-០ នាល្ងាចថ្ងៃទី ០៩ ខែកក្កដានេះ ។

ក្នុងការប្រកួតមីយ៉ាន់ម៉ាមានប្រៀបជាងកម្ពុជាខ្លាំងដោយគ្រាន់តែចាប់ផ្ដើមការប្រកួតក៏អាចមានឱកាសទាត់ជាច្រើនលើក ច្រើនសា រហូតដល់ ៦ ជើងក្នុងរយៈពេលប្រហែល២០ នាទី តែមិនទាន់អាចរកគ្រាប់បាល់បានសម្រេចឡើយ។ លុះចូលដល់នាទី ៣៤ កីឡាការិនី Khin Marlae Tun បានរកគ្រាប់នាំមុខឱ្យមីយ៉ាន់ម៉ាហើយក៏បានរក្សាលទ្ធផល ១-០ ដល់ចប់វគ្គទី១ ។

ចូលដល់ វគ្គទី២ មីយ៉ាន់ម៉ា នៅតែបង្ហាញភាពស្រេចឃ្លានគ្រាប់បាល់ហើយក៏អាចទាត់បានសម្រេចនៅនាទី ៦១ ដោយកីឡាការិនី Myat Noe Khin ។ ការប្រកួតអូសបន្លាយដល់នាទី៨៧ ទើបគ្រាប់ទី ៣ កើតឡើងសម្រាប់មីយ៉ាន់ម៉ាផ្ដាច់ជ័យជម្នះ ៣-០ លើកម្ពុជារហូតដល់ លទ្ធផលបញ្ចប់ចុងក្រោយ ។

ដូច្នេះ លទ្ធផលចាញ់នេះ ធ្វើឱ្យនារីកម្ពុជាឈរនៅលេខ៤ បណ្ដោះអាសន្ន ប៉ុន្តែអស់ឱកាសឡើង វគ្គបន្តហើយក្រោយ រកបានតែ ១ពិន្ទុពីការប្រកួត ។ ដោយឡែក ប្រកួតបន្ទាប់របស់កម្ពុជា ត្រូវជួបក្រុម នារីទីម័រ ខាងកើតដែលគេរំពឹងថាអាចរក៣ពិន្ទុបានពីការប្រកួតនេះ នៅថ្ងៃទី ១៣ ខែកក្កដា ខាងមុខ៕

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img