29 C
Phnom Penh
Wednesday, August 12, 2026
- Advertisement -spot_img

តើលទ្ធផលពីវិញ្ញាសាប្រកួតហ្គេមនានាកំណត់អត្តសញ្ញាណក្លឹបអ៊ីស្ពតដែលខ្លាំងជាងគេបំផុតលើ​ពិភពលោកយ៉ាងដូចម្តេចក្នុងព្រឹត្តិការណ៍ Esports World Cup ឆ្នាំ 2026

- Advertisement -spot_img

ព្រឹត្តិការណ៍កីឡាអ៊ីស្ពតដ៏ធំនេះនឹងផ្តល់នូវចម្លើយយ៉ាងច្បាស់លាស់ថាតើស្ថាប័នមួយណាជាក្រុមដែលខ្លាំងជាងគេបំផុតនៅលើពិភពលោកនាពេលបច្ចុប្បន្ន។ នៅក្នុងអត្ថបទវិភាគរបស់ 1xBet នេះ យើងនឹងបកស្រាយ​លម្អិតអំពី​ប្រព័ន្ធ​ប្រកួត​ប្រជែង​ EWC Club Championship ដែលជាអ្នកកំណត់រកកំពូលជើងខ្លាំងពិតប្រាកដ។

របៀបដែលប្រព័ន្ធ EWC Club Championship ដំណើរការ

ព្រឹត្តិការណ៍ Esports World Cup ឆ្នាំ 2026 មានប្រាក់រង្វាន់សរុបរហូតដល់ទៅ $75 លានដុល្លារ ដែលរួម​មាន​ប្រាក់​រង្វាន់​សម្រាប់ក្រុមដែលចូលរួមប្រកួត វគ្គជម្រុះ និងពានរង្វាន់កីឡាករឆ្នើម។ ក្នុងចំណោមទឹកប្រាក់សរុបនេះ ទឹក​ប្រាក់​ចំនួន​ $30 លានដុល្លារ ត្រូវបានបែងចែកសម្រាប់ប្រព័ន្ធប្រកួតប្រជែង EWC Club Championship។

គោលគំនិតនៅពីក្រោយប្រព័ន្ធនេះ គឺក្រុមចំណាត់ថ្នាក់កំពូលទាំងប្រាំបីនៅក្នុងវិញ្ញាសានីមួយៗនឹងទទួលបានពិន្ទុ EWC Club Points ដោយចំណាត់ថ្នាក់កាន់តែខ្ពស់នឹងទទួលបានពិន្ទុកាន់តែច្រើន។ ពិន្ទុដែលរកបានទាំង​អស់​នឹងត្រូវ​បូក​បញ្ចូល​ទៅក្នុងតារាងចំណាត់ថ្នាក់សរុបរបស់ក្លឹប ហើយម្ចាស់ជើងឯក Esports World Cup នឹងត្រូវបាន​គ្រង​តំណែង​ដោយ​ផ្អែកលើចំណាត់ថ្នាក់នេះ ដែលធ្វើឱ្យពួកគេក្លាយជាក្លឹបអ៊ីស្ពតដែលខ្លាំងជាងគេបំផុតលើពិភពលោក។

តារាងចំណាត់ថ្នាក់ដដែលនេះក៏ត្រូវបានប្រើប្រាស់ផងដែរដើម្បីបែងចែកប្រាក់រង្វាន់ $30 លានដុល្លារ។ ក្លឹបកំពូល​ទាំង​ប្រាំ​នឹងទទួលបានទឹកប្រាក់ដូចខាងក្រោម៖

  • ចំណាត់ថ្នាក់លេខ 1៖ $7 លានដុល្លារ
  • ចំណាត់ថ្នាក់លេខ 2៖ $5 លានដុល្លារ
  • ចំណាត់ថ្នាក់លេខ 3៖ $4 លានដុល្លារ
  • ចំណាត់ថ្នាក់លេខ 4៖ $3 លានដុល្លារ
  • ចំណាត់ថ្នាក់លេខ 5៖ $2 លានដុល្លារ

ដើម្បីមានសិទ្ធិទទួលបានប្រាក់រង្វាន់នេះ ក្លឹបត្រូវតែដណ្តើមឱ្យបានចំណាត់ថ្នាក់កំពូលទាំងប្រាំបីយ៉ាងហោចណាស់​ពីរ​លើក​លើវិញ្ញាសាប្រកួតផ្សេងៗគ្នា។ ចំណែកឯលក្ខខណ្ឌដើម្បីអាចប្រជែងយកតំណែងជើងឯកបាន គឺក្រុមមួយត្រូវតែ​ឈ្នះ​ពានរង្វាន់យ៉ាងហោចណាស់មួយវិញ្ញាសា។

ឧទាហរណ៍​ នៅក្នុងព្រឹត្តិការណ៍ Esports World Cup ឆ្នាំ 2025 ក្រុម Team Falcons បានគ្រងតំណែងជាជើងឯក បន្ទាប់​ពីបានឈ្នះពានរង្វាន់ធំលើហ្គេម Overwatch 2 និងទទួលបាន 5,200 ពិន្ទុ ពីការចូលរួម 12 វិញ្ញាសា​ក្នុង​ចំណោម​វិញ្ញាសាសរុបទាំង 25។ ក្រុម Team Liquid បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 2 ជាមួយពិន្ទុ 4,200 ខណៈដែលក្រុម Team Vitality ឈរនៅចំណាត់ថ្នាក់លេខ 3 ជាមួយពិន្ទុ 4,050។

ក្លឹបដែលកំពុងនាំមុខគេនៅក្នុងព្រឹត្តិការណ៍ Esports World Cup ឆ្នាំ 2026

បច្ចុប្បន្ននេះ ព្រឹត្តិការណ៍ Esports World Cup ឆ្នាំ 2026 បានឈានចូលដល់ពាក់កណ្តាលទីហើយ ដោយក្រុម និង​កីឡាករ​នានាបានប្រកួតប្រជែងដណ្តើមពានរង្វាន់ចំនួន 14 រួចមកហើយ ខណៈពានរង្វាន់ចំនួន 11 ទៀតកំពុង​រង់ចាំ​អ្នក​ឈ្នះ​​បន្ទាប់។ ដំណាក់កាលចុងក្រោយនៃការប្រណាំងប្រជែងពិន្ទុក្លឹបនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី 23 ខែសីហា ដែលជា​ពេល​ម្ចាស់ជើងឯក EWC 2026 នឹងត្រូវកាត់សេចក្តីស្វែងរកអ្នកឈ្នះពិតប្រាកដ នៅក្នុងការ​ប្រកួត​វិញ្ញាសា​អ៊ីស្ពត​ចុង​ក្រោយ​គេគឺហ្គេម Counter-Strike 2។

អ្នកជំនាញផ្នែកអ៊ីស្ពតរបស់ 1xBet បានរៀបចំតារាងចំណាត់ថ្នាក់បច្ចុប្បន្នរបស់ EWC Club Championship 2026 ដោយ​ផ្អែកលើលទ្ធផលនៃវិញ្ញាសាប្រកួតទាំង 14 ដែលបានបញ្ចប់រួចរាល់៖

  1. Team Falcons (2,400 ពិន្ទុ)
  2. NAVI (2,250 ពិន្ទុ)
  3. Virtus.pro (2,000 ពិន្ទុ)
  4. AG.AL International (1,800 ពិន្ទុ)
  5. Team Vitality (1,800 ពិន្ទុ)
  6. T1 (1,750 ពិន្ទុ)
  7. Team Vision (1,750 ពិន្ទុ)
  8. ZETA DIVISION (1,500 ពិន្ទុ)
  9. Twisted Minds (1,400 ពិន្ទុ)
  10. Team Spirit (1,200 ពិន្ទុ)

ជាការពិតណាស់ ក្លឹបដែលមានវត្តមានចូលរួមប្រកួតលើវិញ្ញាសាអ៊ីស្ពតច្រើនជាងគេ គឺមានប្រៀបជាង។ ទោះជាយ៉ាង​ណា​ក៏ដោយ ការរក្សាឱ្យបាននូវចំណាត់ថ្នាក់ខ្ពស់ក៏មានសារៈសំខាន់ដូចគ្នាដែរ ព្រោះគម្លាតពិន្ទុរវាងចំណាត់ថ្នាក់លេខ 1 (1,000 ពិន្ទុ) និងចំណាត់ថ្នាក់លេខ 8 (ពី 50 ទៅ 200 ពិន្ទុ អាស្រ័យលើប្រភេទហ្គេម) គឺមានទំហំធំខ្លាំងណាស់។

ក្រុម​ Team Falcons រកបាន 2,400 ពិន្ទុ ពីការប្រកួតលើវិញ្ញាសាទាំងប្រាំបី ខណៈក្រុម NAVI រកបាន 2,250 ពិន្ទុ ពី​ការ​ប្រកួតត្រឹមតែបីវិញ្ញាសាប៉ុណ្ណោះដែលរួមមាន៖ 1,000 ពិន្ទុសម្រាប់ការឈ្នះជើងឯក Fatal Fury: City of the Wolves, 750 ពិន្ទុសម្រាប់ការដណ្តើមបានមេដាយប្រាក់លើវិញ្ញាសា MLBB Women’s និង 500 ពិន្ទុ​សម្រាប់​ការ​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់លេខបីលើហ្គេម PUBG: Battlegrounds។ បច្ចុប្បន្ន គម្លាតពិន្ទុរវាងក្រុម Falcons និង NAVI គឺ​ខុស​គ្នា​ត្រឹម​តែ 150 ពិន្ទុប៉ុណ្ណោះ ប៉ុន្តែក្រុម Team Falcons នឹងត្រូវប្រកួតលើ 9 វិញ្ញាសា​ទៀត​ក្នុង​ចំណោម​វិញ្ញាសា​ដែល​នៅ​សល់​ទាំង 11 ខណៈរីឯក្រុម NAVI នឹងចូលរួមត្រឹមតែ 4 វិញ្ញាសាប៉ុណ្ណោះ។

តើក្រុម Team Falcons នឹងក្លាយជាម្ចាស់ជើងឯក Esports World Cup លើកទី 3 ជាប់ៗគ្នា ឬមួយក៏មាន​ស្ថាប័ន​ថ្មី​ណា​មួយ​មកដណ្តើមយកតំណែងជាក្លឹបអ៊ីស្ពតដែលខ្លាំងជាងគេបំផុតលើពិភពលោក? អ្នកគាំទ្រវិស័យកីឡាអ៊ីស្ពត នឹងបាន​ដឹង​​ចម្លើយក្នុងពេលឆាប់ៗនេះជាក់ជាមិនខាន គឺនៅថ្ងៃទី 23 ខែសីហា ដែលជាថ្ងៃបញ្ចប់នៃព្រឹត្តិការណ៍ Esports World Cup ឆ្នាំ 2026

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img