នៅចុងខែឧសភានេះ ការប្រកួត Dota 2 អន្តរជាតិដ៏ធំមួយដែលមានប្រាក់រង្វាន់ $1,000,000 នឹងចាប់ផ្តើមនៅទីក្រុង Copenhagen។ តើ Team Liquid អាចការពារតំណែងជើងឯករបស់ពួកគេបានដែរឬទេ ឬមួយក៏ម្ចាស់ជើងឯកបួនសម័យកាល Tundra Esports នឹងវិលត្រឡប់មកកាន់ការប្រកួតវិញ? តើ Team Falcons នឹងអាចឈ្នះជើងឯកដំបូងរបស់ពួកគេក្នុងរដូវកាលនេះបានឬទេ? ទាំងអស់នេះ និងព័ត៌មានជាច្រើនទៀត មាននៅក្នុងបទវិភាគរបស់ 1xBet របស់យើង។
ការអញ្ជើញ និងការប្រកួតជម្រុះ
សម្រាប់ការប្រកួត BLAST Slam VII នឹងមានក្រុមចំនួន 12 ចូលរួម។ ក្រុមចំនួនប្រាំបីក្នុងចំណោមក្រុមទាំងនេះទទួលបានការអញ្ជើញដោយផ្ទាល់៖

- Team Liquid
- BetBoom Team
- Tundra Esports
- Team Falcons
- Team Spirit
- Team Yandex
- OG
- HEROIC
ក្រុមចំនួនបួនដែលនៅសល់បានឆ្លងផុតការប្រកួតជម្រុះតាមតំបន់៖
- Aurora Gaming (អឺរ៉ុប)
- PARIVISION (អឺរ៉ុប)
- Xtreme Gaming (ចិន)
- GLYPH (អាស៊ីអាគ្នេយ៍)
NAVI ដែលជាជើងឯករងនៃការប្រកួត BLAST Slam VI មិនអាចឆ្លងផុតការប្រកួតជម្រុះនៅអឺរ៉ុបបានទេ។ ភាពភ្ញាក់ផ្អើលដ៏ធំបំផុតនៅក្នុងការប្រកួតជម្រុះតំបន់អាស៊ីអាគ្នេយ៍ គឺក្រុម GLYPH ដែលជាក្រុមទើបបង្កើតឡើងក្នុងខែមេសាឆ្នាំនេះ និងជាក្រុមចម្រុះក្នុងតំបន់ជាក់ស្តែងរួមមាន៖ កីឡាករឡាវ JaCkky, កីឡាករចិន Emo, កីឡាករម៉ាឡេស៊ី zeal, កីឡាករឥណ្ឌូណេស៊ី Jhocam និងកីឡាករម៉ុងហ្គោលី NARMAN។ ក្រុមចំណូលថ្មីមួយនេះអាចយកឈ្នះលើក្រុមល្បីៗជាច្រើន ដូចជា Execration, Team Nemesis និង REKONIX ដែលធ្វើឱ្យពួកគេទទួលបានការបង្ហាញខ្លួនជាលើកដំបូងនៅក្នុងការប្រកួតអន្តរជាតិដ៏ធំនេះ។
ទម្រង់នៃការប្រកួត
អ្នករៀបចំកម្មវិធីប្រកួត BLAST Slam VII បានស្នើទម្រង់ប្រកួតបែបកូនកាត់សម្រាប់ការប្រកួតនេះ។ ការប្រកួតសប្តាហ៍ទីមួយនឹងត្រូវលេងតាមអនឡាញ។ ចាប់ពីថ្ងៃទី 26 ដល់ថ្ងៃទី 29 ខែឧសភា គ្រប់ក្រុមទាំងអស់នឹងត្រូវប្រកួតទម្រង់ Bo1 ចំនួនមួយប្រកួតជាមួយគូប្រកួតនីមួយៗ។ បន្ទាប់ពីនោះ ក្រុមនាំមុខទាំងបួននឹងឈានទៅវគ្គជម្រុះ ចំណែកក្រុមបាតតារាងចំនួនពីរនឹងត្រូវហាលអាវ ហើយក្រុមចំណាត់ថ្នាក់លេខ 5 ដល់លេខ 10 នឹងត្រូវលេងក្នុងវគ្គប្រកួតជម្រុះឱកាសចុងក្រោយនៅថ្ងៃទី 30 ខែឧសភា ដែលនៅទីនោះ កៅអីវគ្គជម្រុះចំនួនពីរចុងក្រោយនឹងត្រូវបានសម្រេច។
វគ្គជម្រុះនៃការប្រកួត BLAST Slam VII នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី 4 ដល់ថ្ងៃទី 7 ខែមិថុនា ក្នុងទម្រង់ប្រកួតផ្ទាល់នៅលើឆាកធំក្នុង BLAST Studio នាទីក្រុង Copenhagen។ នេះគឺជាកន្លែងដែលក្រុមឆ្នើមទាំងប្រាំមួយនឹងប្រជែងគ្នាដណ្តើមតំណែងជើងឯករដូវកាលទីប្រាំពីរនៃព្រឹត្តិការណ៍ស៊េរី Dota 2 នេះ។
ក្រុមដែលត្រូវគេរំពឹងខ្ពស់ជាងគេ
បេក្ខភាពដែលមានឱកាសខ្ពស់បំផុតក្នុងការឈ្នះពានរង្វាន់ BLAST Slam VII មានដូចខាងក្រោម៖
- Tundra Esports – បច្ចុប្បន្នកំពុងឈរនៅកំពូលតារាងចំណាត់ថ្នាក់ EPT ដែលជាម្ចាស់ជើងឯកថ្មីៗនៃព្រឹត្តិការណ៍ DreamLeague Season 28 និង ESL One Birmingham 2026 ព្រមទាំងជាម្ចាស់ជើងឯក BLAST Slam 4 សម័យកាល ត្រូវបានគេចាត់ទុកយ៉ាងស័ក្តិសមថាជាការគំរាមកំហែងដ៏ធ្ងន់ធ្ងរដល់គូប្រជែងទាំងអស់។
- Team Falcons – បានបង្ហាញទម្រង់លេងយ៉ាងល្អប្រសើរនៅក្នុងព្រឹត្តិការណ៍ DreamLeague Season 29 ដែលបង្ហាញថាក្រុមនេះកំពុងស្ថិតក្នុងទម្រង់លេងកំពូល និងមានឱកាសខ្ពស់ក្នុងការឈ្នះពានរង្វាន់នៅក្នុងការប្រកួត BLAST។
- Team Spirit – ការផ្លាស់ប្តូរថ្មីៗនេះដោយជំនួស “panto” ជាមួយនឹង “not me” រួមទាំងការរំកិល “rue” ទៅកាន់ទីតាំងទីប្រាំបាននាំមកនូវថាមពលថ្មីដល់ការលេងរបស់ក្រុម ហើយពេលនេះ ក្រុមនាគរាជមួយនេះមានសមត្ថភាពអាចឈ្នះជើងឯកដំបូងរបស់ពួកគេប្រចាំរដូវកាលនេះ។
- Team Liquid – ក្នុងរដូវកាលនេះ ម្ចាស់ជើងឯកការពារតំណែងរបស់ BLAST Slam VI បានបង្ហាញពីទម្រង់លេងថេរ ដោយមិនមានការឡើងចុះខ្លាំងពេកនោះទេ។ វិធីសាស្ត្រលេងបែបប្រយ័ត្នប្រយែងនេះ អាចជាអ្វីដែលជួយពួកគេដណ្តើមយកជើងឯក។
- Aurora Gaming – ជាក្រុមដែលមានអ្នកឧបត្ថម្ភធំជាម៉ាកយីហោអន្តរជាតិ 1xBet ដែលបានឡើងដល់វគ្គផ្តាច់ព្រ័ត្រចំនួនពីរដងក្នុងឆ្នាំ 2026 ហើយបើមើលលើគ្រប់ផ្នែកទាំងអស់ ពួកគេសមនឹងទទួលបានតំណែងជើងឯកជាលើកដំបូងរបស់ពួកគេ។
សូមគាំទ្រក្រុមដែលអ្នកពេញចិត្តនៅក្នុងការប្រកួត BLAST Slam VII!
ដោយគិរីដងរែក




