30.4 C
Phnom Penh
Tuesday, April 21, 2026
- Advertisement -spot_img

តើក្រុមណាខ្លះនឹងត្រូវប្រកួតប្រជែងដណ្ដើមយកពានរង្វាន់ក្នុង Stanley Cup 2026?

- Advertisement -spot_img

ស្វែងយល់អំពីក្រុមដែលមានសក្តានុពលទាំងអស់ សម្រាប់ការដណ្តើមជ័យជម្នះចុងក្រោយក្នុងរដូវកាល NHL នៅក្នុង​អត្ថបទ​ស្រាវជ្រាវរបស់ 1xBet

កាលពីថ្ងៃទី 14 ខែមេសា ក្រុម Philadelphia បានក្លាយជាសមាជិកទីប្រាំបី និងជាក្រុមចុងក្រោយ​ដែល​ចូលរួម​ក្នុង​វគ្គ​ជម្រុះ​នៃតំបន់ Eastern Conference។ ទន្ទឹមនឹងនេះដែរ ក្រុម Anaheim និង Los Angeles បាននាំ​មុខ​គូ​ប្រជែង​របស់​ពួក​គេយ៉ាងដាច់ បំពេញបង្គ្រប់បញ្ជីឈ្មោះក្រុមសម្រាប់វគ្គជម្រុះនៃតំបន់ Western Conference។

អ្វីដែលអ្នកគួរដឹងអំពីទម្រង់ប្រកួតវគ្គជម្រុះរបស់ NHL

ការប្រកួតវគ្គជម្រុះនៃពានរង្វាន់ Stanley Cup មានក្រុមចំនួន 16 ចូលរួមប្រកួតដោយបែងចែកជា 8 ក្រុមក្នុងមួយតំបន់។ ក្រុម​ចំនួន 3 ដែលស្ថិតនៅលំដាប់ថ្នាក់ខ្ពស់បំផុតក្នុងតំបន់នីមួយៗ ទទួលបានសិទ្ធិឡើងទៅវគ្គជម្រុះដោយស្វ័យប្រវត្តិ។ សម្រាប់​ឆ្នាំ 2026 ក្រុមទាំងនោះរួមមាន៖

  • តំបន់ Atlantic Buffalo Sabres, Tampa Bay Lightning, Montreal Canadiens
  • តំបន់ Metropolitan Carolina Hurricanes, Pittsburgh Penguins, Philadelphia Flyers
  • តំបន់ Central Colorado Avalanche, Dallas Stars, Minnesota Wild
  • តំបន់ Pacific Vegas Golden Knights, Edmonton Oilers, Anaheim Ducks។

ក្រុមចំនួនពីរទៀតពីតំបន់នីមួយៗទទួលបានកៅអីបន្ថែមដោយផ្អែកលើលទ្ធផលប្រកួតក្នុងរដូវកាលធម្មតា ដោយមិនគិត​ពី​ការបែងចែកតំបន់ឡើយ។ តាមរយៈប្រព័ន្ធនេះ ក្រុម Boston Bruins និង Ottawa Senators (ដែលមកពីតំបន់ Atlantic ទាំងពីរ) បានចូលរួមជាមួយក្រុមខ្លាំងទាំងប្រាំមួយក្នុងតំបន់ Eastern Conference ខណៈដែលនៅតំបន់ West​ វិញ ក្រុម Utah Mammoth (តំបន់ Central) និង Los Angeles Kings (តំបន់ Pacific) ក៏​ទទួល​បាន​កៅអី​របស់​ពួក​គេរៀងៗខ្លួនដែរ។ នេះមានន័យថា ចំនួនតំណាងមកពីតំបន់នីមួយៗ មិនចាំបាច់ស្មើគ្នានោះទេ។

សម្រាប់ការប្រកួតជុំទីមួយនៃវគ្គជម្រុះ ក្រុមដែលឈ្នះលេខ 1 ប្រចាំតំបន់ដែលមានលទ្ធផលល្អបំផុត នឹងត្រូវជួប​ជាមួយ​ក្រុម​ដែលទទួលបានកៅអីបន្ថែមដែលមានលទ្ធផលខ្សោយជាងគេ។ ចំណែកក្រុមដែលទទួលបានកៅអី​បន្ថែមមួយ​ទៀត​ដែល​មានលទ្ធផលល្អជាង ត្រូវទៅប្រកួតជាមួយក្រុមដែលឈ្នះលេខមួយប្រចាំតំបន់ផ្សេងទៀត។ ដោយឡែក ក្រុមដែល​​ទទួល​បានលេខពីរ និងលេខបីក្នុងតំបន់នីមួយៗ ត្រូវប្រកួតទល់មុខគ្នាសម្រាប់ការប្រកួត​ជុំទីមួយនៅក្នុងតារាង​ប្រកួត​របស់​ក្រុមដែលឈ្នះតាមតំបន់រៀងៗខ្លួន។

អ្នកដែលឈ្នះនៅជុំទីមួយនឹងត្រូវមកជួបគ្នានៅជុំទីពីរ ដើម្បីចម្រាញ់យកក្រុមខ្លាំងបំផុតចំនួនបួន​ឡើងទៅវគ្គ​ផ្ដាច់​ព្រ័ត្រ​តាម​​តំបន់។ ចំពោះការប្រកួតក្នុងជុំពីរដំបូង ក្រុមដែលមានចំណាត់ថ្នាក់ល្អជាងក្នុងរដូវកាលធម្មតា នឹងទទួល​បាន​សិទ្ធិ​ធ្វើ​ជា​ម្ចាស់ផ្ទះមុន។ ដោយឡែកសម្រាប់ការប្រកួតផ្ដាច់ព្រ័ត្រតាមតំបន់ និងវគ្គផ្ដាច់ព្រ័ត្រពាន Stanley Cup វិញ សិទ្ធិធ្វើ​ជា​ម្ចាស់​ផ្ទះនឹងត្រូវផ្ដល់ជូនក្រុមណាដែលមានលទ្ធផលប្រកួតល្អជាងគេក្នុងរដូវកាលធម្មតា ដោយមិនខ្វល់ពីលំដាប់​ថ្នាក់ចុង​ក្រោយ​របស់ពួកគេនៅក្នុងតំបន់របស់ខ្លួនឡើយ។ រាល់ការប្រកួតក្នុងវគ្គជម្រុះនេះ គឺត្រូវលេងទាល់តែមាន​ក្រុមមួយ​ឈ្នះ​បាន​​បួនលើកទើបចប់ជាស្ថាពរ។

លទ្ធផលសំខាន់ៗក្នុងរដូវកាលធម្មតា 2025/26

រឿងដែលគួរឱ្យភ្ញាក់ផ្អើលបំផុតក្នុងវគ្គដំបូងនៃរដូវកាលនេះ គឺទម្រង់លេងដ៏ខ្សោយរបស់ក្រុម Florida Panthers។ ក្រុម​ម្ចាស់​ជើងឯក Stanley Cup រយៈពេលពីរឆ្នាំចុងក្រោយនេះ បានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី 14 ក្នុងតំបន់ Eastern Conference ហើយត្រូវបានធ្លាក់ចេញពីការប្រកួតការពារតំណែងជើងឯកយ៉ាងលឿនបំផុត។

ក្រុមដែលធ្លាប់ឈ្នះតាមតំបន់កាលពីឆ្នាំមុន រួមមាន Washington Capitals (Metropolitan), Toronto Maple Leafs (Atlantic) និង Winnipeg Jets (Central) សុទ្ធតែមិនបានឡើងទៅវគ្គជម្រុះឡើយ។ ក្រុម New Jersey Devils និង St. Louis Blues ក៏បានធ្វើឱ្យអ្នកគាំទ្រខកបំណងផងដែរ។ ការវិវឌ្ឍដែលគួរឱ្យកត់សម្គាល់បំផុតបានមកពីក្រុម San Jose។ កាលពីរដូវកាលមុន ពួកគេគឺជាក្រុមដែលស្ថិតនៅបាតតារាង (ទទួលបាន 52 ពិន្ទុ) ប៉ុន្តែក្រុម​នេះបាន​រក្សា​តំណែង​ក្នុងតំបន់ជម្រុះបានយ៉ាងយូរ ទោះបីជាចុងក្រោយមិនអាចតស៊ូជាមួយក្រុម Kings នៅចុងបញ្ចប់​នៃ​រដូវ​កាល​ក៏​ដោយ។​ ទោះជាយ៉ាងណា ការទទួលបាន 84 ពិន្ទុ បន្ទាប់ពីការប្រកួតចំនួន 80 លើក គឺជាការ​បោះ​ជំហាន​ទៅ​មុខ​ដ៏​សំខាន់​សម្រាប់ក្រុម Sharks។

តើក្រុមណាដែលជាក្រុមសំណព្វសម្រាប់ពាន Stanley Cup?

បើយោងតាមអ្នកវិភាគរបស់ 1xBet ក្រុមចំនួនបីមានឱកាសខ្ពស់បំផុតក្នុងការទទួលបានជោគជ័យ។

Colorado Avalanche

ក្រុមដែលល្អបំផុតក្នុងរដូវកាលធម្មតារបស់ NHL មួយនេះ បានឈ្នះពានរង្វាន់មួយរួចទៅហើយ គឺពាន Presidents’ Trophy។ លើសពីនេះទៅទៀត ក្រុម Avalanche ត្រូវបានគេចាត់ទុកថាជាក្រុមសំណព្វលំដាប់លេខ 1 ក្នុងការ​ដណ្តើម​យក​ពាន Stanley Cup។ មេដឹកនាំរបស់ក្រុម Colorado គឺកីឡាករ Nathan MacKinnon ស្ថិត​ក្នុង​ចំណោម​អ្នក​ស៊ុត​បញ្ចូល​ទីច្រើនបំផុតទាំងបី ហើយក៏ជាអ្នកស៊ុតបញ្ចូលទីបានច្បាស់បំផុតក្នុង NHL សម្រាប់រដូវកាល 2025/26 នេះផង​ដែរ។​

Tampa Bay Lightning

Tampa គឺជាគូប្រជែងដ៏សំខាន់សម្រាប់ជើងឯកតំបន់ Eastern Conference ហើយក៏ជាគូ​ប្រកួត​ដែលមាន​សក្តានុពល​បំផុត​សម្រាប់ក្រុម Colorado ក្នុងវគ្គផ្តាច់ព្រ័ត្រ Stanley Cup។

Carolina Hurricanes

ក្រុមដែលបានឡើងដល់វគ្គផ្តាច់ព្រ័ត្រ Stanley Cup កាលពីឆ្នាំមុនរូបនេះ ត្រូវបានគេវាយតម្លៃទាបជាង Colorado និង Tampa បន្តិច ប៉ុន្តែខ្ពស់ជាងក្រុម 13 ផ្សេងទៀតយ៉ាងខ្លាំង។

ចូលរួមទស្សនាការប្រកួតពានរង្វាន់ Stanley Cup ជាមួយកំពូលកីឡាករហុកគីលើពិភពលោក!

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img