27 C
Phnom Penh
Sunday, February 16, 2025
- Advertisement -spot_img

ជម្រើសជាតិប្រដាល់សកល អ៊ួច ធារិទ្ធ រំឭករឿងធ្លាប់់ផុងខ្លួនក្នុងអំពើអបាយមុខ

- Advertisement -spot_img

កីឡាករជម្រើសជាតិប្រដាល់សកលកម្ពុជា អ៊ួច ធារិទ្ធ រៀបរាប់ប្រវត្តិរបស់ខ្លួន ថា ធ្លាប់បានដើរផ្លូវខុស ដោយពុំស្ដាប់ការទូន្មានគ្រូបង្វឹក និងឪពុកម្ដាយ ដែលខំអប់រំខ្លួនឲ្យល្អ រហូតធ្លាប់ឃ្លាតឆ្ងាយពីអាជីពប្រដាល់ និងបោះបង់ការសិក្សានៅត្រឹមថ្នាក់ទី១២។

សិស្សគុនក្លិបប្រដាល់អាណាចក្រគុនខ្មែរ រូបនេះ អះអាងថា បានកែខ្លួនឡើងវិញ និងផ្ដាំផ្ញើដល់មិត្តរួមអាជីព និងអ្នកជំនាន់ក្រោយ កុំយកគម្រូតាមខ្លួន កាលពីប៉ុន្មានឆ្នាំមុន។

ធារិទ្ធ លម្អិតបែបនេះ ៖ “ និយាយទៅពីមុន ខ្ញុំដើរផ្លូវខុស អត់ស្ដាប់ដំបូន្មានម៉ាត់ប៉ា។ គាត់ប្រៀនប្រដៅឲ្យល្អតែខ្ញុំអត់ស្ដាប់ ហើយដើរផ្លូវខុស។ រៀនខ្ញុំក៏មិនសូវខំរៀន។ ខ្ញុំស្ដាយបំផុតពេលដែលរៀនដល់ថ្នាក់ទី១២ហើយ ខ្ញុំបោះបង់ចោល។ ចឹងខ្ញុំក៏ផ្ដាំផ្ញើដល់ប្អូនៗរលកក្រោយ សូមកុំដើរតាមផ្លូវខ្ញុំកាលពីពេលកន្លងមក។ ខ្ញុំស្ដាយបំផុត ព្រោះខ្ញុំរៀនដល់ថ្នាក់ទី១២ហើយ ខ្ញុំក៏បោះបង់។ ឥឡូវខ្ញុំចង់វិញ ធ្វើម៉េចវាហួសពេលហើយ”។

អ្នកស្នងគុនខ្មែរ ដើមកំណើតនៅរាជធានីភ្នំពេញ បន្ថែមថា ក្រៅពីតាំងចិត្តគោរពវិន័យ បង្កើនការហ្វឹកហាត់ពង្រឹងសមត្ថភាព រូបគេក៏ប្ដេជ្ញាខិតខំសាងឈ្មោះឡើងវិញ លើវិថីសង្វៀនផងដែរ។

ធារិទ្ធ បន្ថែម ៖ “ បាទបទពិសោធខ្ញុំមកនេះ លោកគ្រូក៏បានផ្ដល់ដំបូន្មានឲ្យខ្ញុំខិតខំហ្វឹកហាត់។ ហើយពេលលោកគ្រូប្រដៅអី យើងត្រូវចេះស្ដាប់តាមគាត់ទៅគឺអត់ខុសទេ។ ព្រោះអីគាត់ស្ដីឲ្យយើង គាត់ចង់ឲ្យយើងល្អ។ ហើយយើងខំហាត់កីឡា មានពាក្យតែមួយគឺស៊ូ ទ្រាំ ហើយនិងហ្វឹកហាត់”។

គួររំឭកដែរថា អ្នកប្រយុទ្ធគុនខ្មែរ អ៊ួច ធារិទ្ធ ចូលហ្វឹកហាត់ប្រដាល់អំឡុងឆ្នាំ២០១០ ។ ក្រៅពីគុនខ្មែរ គេក៏ជាជម្រើសជាតិសកល ត្រៀមទៅស៊ីហ្គេម នៅវៀតណាម ខែក្រោយ៕

ដោយ៖ គីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img