30 C
Phnom Penh
Saturday, July 27, 2024
- Advertisement -spot_img

ខ្សែប្រយុទ្ធ Aston Villa កីឡាករ Ollie Watkins ចុះកិច្ចសន្យាថ្មីរយៈពេលវែង

- Advertisement -spot_img

(ឡុងដ៍)៖ ខ្សែប្រយុទ្ធ Ollie Watkins បានចុះហត្ថលេខាលើកិច្ចសន្យាថ្មី រយៈពេលវែង ជាមួយក្លិប Aston Villa។ នេះបើយោងតាមសារព័ត៌មាន Livescore ចេញផ្សាយនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣។

ខ្សែប្រយុទ្ធ ដែលទទួលបានការកោះហៅសារជាថ្មី លេងឲ្យក្រុមជម្រើសជាតិអង់គ្លេស ក្នុងសប្តាហ៍នេះនោះ ត្រូវបានគេជឿជាក់ថា បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៥ឆ្នាំ បន្ទាប់ពីរកបានគ្រាប់បាល់ ៥០គ្រាប់ ឲ្យក្លិប Aston Villa គិតចាប់តាំងពីចូលរួមជាមួយក្លិប ក្រោយផ្ទេរមកពីក្លិប Brentford ក្នុងឆ្នាំ២០២០។

លោកបានរកគ្រាប់បាល់ចំនួន ១៥គ្រាប់ ក្នុងការប្រកួតក្នុងលីគ កាលពីរដូវកាលមុន ហើយបានជជែកអំពីការចុះកិច្ចសន្យាថ្មី កាលពីប្រមាណ ៦ខែកន្លងទៅ។

សូមជម្រាបថា កីឡាករវ័យ ២៧ឆ្នាំរូបនេះកំពុងរកបាន ៧គ្រាប់ ក្នុងរដូវកាលនេះ ក្នុងនោះរួមទាំងការរកបាន Hat-tricks ចំនួន ២ដងផងដែរ មុនពេលការធ្វើដំណើរនាថ្ងៃអាទិត្យ ទៅជួបក្រុម Wolves ក្នុងលីគសប្តាហ៍ទី៨៕

ប្រភព Eurosport ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img