25.2 C
Phnom Penh
Saturday, October 17, 2026
- Advertisement -spot_img

កីឡាករដែលគួរឱ្យចាប់អារម្មណ៍បំផុតប្រចាំព្រឹត្តិការណ៍ Worlds 2026

- Advertisement -spot_img

ព្រឹត្តិការណ៍ប្រកួត League of Legends ធំបំផុតប្រចាំឆ្នាំ នៅសល់ត្រឹមតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះនឹងឈានចូលមកដល់ ដែលនេះ​ជា​ពេល​វេលាស័ក្តិសមបំផុតដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់ពីបេក្ខភាពកីឡាករដែលនឹងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ World Championship​ 2026។ នៅក្នុងអត្ថបទវិភាគរបស់ 1xBet នេះ យើងនឹងបង្ហាញ​ពី​កីឡាករ​គួរ​ឱ្យ​ចាប់​អារម្មណ៍​បំផុត​ចំនួន​ប្រាំ​រូប​ប្រចាំ​ព្រឹត្តិការណ៍​ដែលអ្នកគួរតាមដានជាពិសេស។

Lee “Gumayusi” Min-hyung (Hanwha Life Esports)

ចាប់ផ្តើមបើកឆាកបញ្ជីឈ្មោះរបស់យើងគឺកីឡាករ Lee “Gumayusi” Min-hyung ដែលបានអភិវឌ្ឍខ្លួនចេញពីយុវជនរបស់ក្រុម T1 និង​​ចំណាយពេលប្រាំពីរឆ្នាំរួមរស់ជាមួយអង្គភាពកូរ៉េមួយនេះ ដោយដណ្តើមបានជើងឯក Worlds បីរដូវកាលជាប់គ្នាក្នុងឆ្នាំ 2023, 2024 និង 2025។ លោកបានបិទបញ្ចប់យុទ្ធនាការនោះតាមរយៈការគ្រងពានរង្វាន់កីឡាករឆ្នើមវគ្គផ្តាច់ព្រ័ត្រ (MVP) ក្នុងព្រឹត្តិការណ៍ World Championship 2025។

ចុះហេតុអ្វីបានជា Gumayusi សម្រេចចិត្តចាកចេញពី T1 បន្ទាប់ពីទទួលបានជ័យជម្នះត្រចះត្រចង់ជាបន្តបន្ទាប់យ៉ាងដូច្នេះ? កា​រ​ចាក​ចេញ​របស់លោកបានកើតឡើងក្រោយពីរដូវកាលសាកល្បងផ្លាស់ប្តូរសមាសភាពអ្នកលេងផ្លូវក្រោម (Bot lane) ដែល​ពេល​នោះ​លោក​ត្រូវបានដាក់ឱ្យអង្គុយកៅអីបម្រុងជាច្រើនដង ដើម្បីផ្តល់ឱកាសឱ្យកីឡាករវ័យក្មេង Sin “Smash” Geum-jae។ រួមរស់​ជា​មួយ​ក្រុម​ថ្មី Hanwha Life លោកដណ្តើមបានចំណាត់ថ្នាក់លេខពីររួចទៅហើយក្នុងរដូវកាល LCK ឆ្នាំ 2026 និងបានឈ្នះជើងឯក Mid-Season Invitational 2026។ វានឹងក្លាយជារឿងគួរឱ្យរំភើបបំផុតនៅពេលទស្សនាកីឡាករ Gumayusi ប្រកួត​ប៉ះអតីត​មិត្ត​រួម​ក្រុម​របស់​​ខ្លួន។

Chen “Bin” Zebin (Bilibili Gaming)

កីឡាករចិនបានបង្ហាញទម្រង់លេងក្នុងកម្រិតកំពូលនារដូវកាលនេះ ដែលពួកគេអាចនឹងបញ្ចប់ភាពខ្លាំងដាច់គេ​របស់កូរ៉េ​ក្នុង​ព្រឹត្តិការណ៍​ Worlds។ អ្នកដែលនាំមុខគេគឺកីឡាករតួនាទី Top laner របស់ក្រុម Bilibili Gaming គឺ Chen “Bin” Zebin។ កីឡាករ​នេះ​បានដើរតួនាទីយ៉ាងសំខាន់ដើម្បីជួយក្រុមឱ្យដណ្តើមជ័យជម្នះក្នុងព្រឹត្តិការណ៍ First Stand Tournament 2026 ដោយ​ឈ្នះ​ពាន​រង្វាន់​ MVP វគ្គផ្តាច់ព្រ័ត្រ និងបានជួយក្រុមបញ្ចប់ក្នុងចំណាត់ថ្នាក់លេខពីរនៅព្រឹត្តិការណ៍ Mid-Season Invitational 2026។

Kim “Peyz” Soo-hwan (T1)

Kim “Peyz” Soo-hwan គឺជាកីឡាករតែម្នាក់គត់ក្នុងជម្រើសដំបូងរបស់ក្រុម T1 ដែលមិនធ្លាប់មានឱកាសលើកពាន Summoner’s Cup។​ ចំណុចនេះគួរតែផ្តល់កម្លាំងជំរុញទឹកចិត្តបន្ថែម ខណៈស្ថិតិឯកត្តជនរបស់កីឡាកររូប​នេះក៏បាន​បង្ហាញ​ពីភាព​អស្ចារ្យ​រួច​ទៅ​ហើយ។

នៅក្នុងព្រឹត្តិការណ៍ Mid-Season Invitational 2026 លោកបាននាំមុខគេលើកំណត់ត្រាបួនប្រភេទ៖ ការសម្លាប់​គូ​ប្រកួត​ក្នុង​មួយ​ប្រកួត (8.33), ការសម្លាប់ Minion ក្នុងមួយនាទី (10.3), ការរកមាសក្នុងមួយនាទី (534) និងទំហំការខូចខាតក្នុងមួយនាទី (999)។ លោក​ថែមទាំងអាចសម្រេចបាននូវការសម្លាប់គូប្រកួតប្រាំនាក់ជាប់គ្នា ឬ Pentakill ចំនួនពីរដងទៀតផង! Peyz ទើបតែមានវ័យ 20 ឆ្នាំ​ ប៉ុន្តែកីឡាកររូបនេះមានបទពិសោធក្រាស់ក្រែលរួចទៅហើយ៖ មុនពេលចូលរួមជាមួយ T1 លោកធ្លាប់លេងឱ្យក្រុម Gen.G ក្នុង​លីគ​ LCK របស់កូរ៉េ និងក្រុម JD Gaming ក្នុងលីគ LPL របស់ចិន។ បែបផែនលេងរបស់លោក​គឺជា​ការ​ប្រមូល​ផ្តុំ​នូវ​យុទ្ធសាស្ត្រ​លេង​ពី​លីគខ្លាំងបំផុតទាំងពីរលើពិភពលោក។

Jeong “Chovy” Ji-hoon (Gen.G Esports)

Jeong “Chovy” Ji-hoon គឺជាកីឡាករតួនាទីខ្សែកណ្ដាលដែលមានបទពិសោធបំផុតម្នាក់ក្នុងវិស័យ League of Legends អាជីព ហើយ​ទម្រង់លេងរបស់លោកពិតជាសក្តិសមទទួលបានការចាប់អារម្មណ៍ជាពិសេស។ វត្តមានរបស់លោកនៅក្រុម Gen.G នា​រដូវកាល 2022 បានបើកឆាកនូវភាពខ្លាំងដាច់គេរបស់ពួកគេនៅក្នុងលីគ LCK តាមរយៈការ​បង្ហាញខ្លួន​វគ្គ​ផ្តាច់​ព្រ័ត្រ​ប្រាំបី​ដង​ជាប់ៗ​គ្នា​ ដោយឈ្នះជើងឯកប្រាំមួយលើក។ ពួកគេបានធ្វើបានល្អជាង Faker និង T1 នៅក្នុងស្រុកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែ​ Chovy និង Gen.G នៅតែត្រូវឈ្នះជើងឯក Worlds 2026 ដើម្បីអាចទម្លាក់តារាឆ្នើមរូបនេះពីតំណែងបានយ៉ាងពិតប្រាកដ។

ការប៉ះគ្នារវាងក្រុម Gen.G និង T1 នៅវគ្គផ្តាច់ព្រ័ត្រ ដែលជាសមរភូមិប្រជែងគ្នារវាងកីឡាករខ្សែកណ្ដាលឆ្នើមបំផុតលើពិភពលោកគឺ Chovy និង Faker នឹងក្លាយជាចំណីចក្ខុដ៏កក្រើកសម្រាប់អ្នកគាំទ្រ League of Legends!

Lee “Faker” Sang-hyeok (T1)

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ Lee “Faker” Sang-hyeok និង T1 មិនបានឈានជើងចូលលេងក្នុងព្រឹត្តិការណ៍ Worlds ក្នុង​នាម​ជា​បេក្ខភាព​ជើង​ខ្លាំងចម្បងនោះទេ ប៉ុន្តែម្ចាស់រហស្សនាមស្តេចបិសាចមិនចេះស្លាប់ (Unkillable Demon King) រូបនេះ បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​អ្នក​ដែលគ្រងអំណាចកំពូលក្នុងពិភព LoL បីឆ្នាំជាប់ៗគ្នា។ ថាតើព្រឹត្តិការណ៍ World Championship 2026 នឹង​នាំ​មក​នូវ​ការ​បញ្ចប់​អាជីព​យ៉ាងសក្តិសម ឬជាការបន្ថែមជ័យជម្នះមួយទៀតក្តី គាត់នៅតែជាកីឡាករដែលគួរឱ្យចង់តាមដានជាងគេបំផុត!

ព្រឹត្តិការណ៍ប្រកួត League of Legends World Championship 2026 នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី 15 ខែតុលា ដល់ថ្ងៃទី 14 ខែវិច្ឆិកា។​ កុំរំលងការប្រកួតដ៏ជក់ចិត្តបំផុតដែលមានការចូលរួមពីសំណាក់កីឡាករលេចធ្លោទាំងនេះ ហើយតាមដានព្រឹត្តិការណ៍​កីឡា​អេឡិចត្រូនិកធំបំផុតប្រចាំឆ្នាំជាមួយនឹង 1xBet!

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img