នៅក្នុងអត្ថបទវិភាគរបស់ 1xBet នេះ អ្នកនឹងដឹងថាតើក្រុមជម្រើសជាតិអាស៊ីនឹងត្រូវតតាំងជាមួយក្រុមណាខ្លះ ហើយពួកគេមាន កម្រិតសមត្ថភាពបែបណាមុននឹងឈានចូលដល់ព្រឹត្តិការណ៍បាល់ទាត់លេខ 1។
ថ្ងៃទី 31 ឧសភា៖ ជប៉ុន ប៉ះ អ៊ីស្លង់
ក្រុមទាំងពីរធ្លាប់ជួបគ្នាត្រឹមតែពីរដងប៉ុណ្ណោះនៅក្នុងសតវត្សរ៍ទី 21 ដោយជប៉ុនឈ្នះទាំងពីរប្រកួត។ កាលពីឆ្នាំ 2004 ក្រុមសាមូរ៉ៃខៀវបានយកឈ្នះ 3-2 ហើយនៅឆ្នាំ 2012 ពួកគេបានទទួលជ័យជម្នះយ៉ាងត្រចះត្រចង់ក្នុងលទ្ធផល 3-1។

ជប៉ុនក៏មានឱកាសខ្ពស់ក្នុងការទទួលបានលទ្ធផលល្អសម្រាប់ការប្រកួតខាងមុខនេះដែរ។ ពួកគេស្ថិតក្នុងចំណាត់ថ្នាក់ FIFA ខ្ពស់ជាងក្រុមវីកឃីងឆ្ងាយណាស់ ពោលគឺទី 18 ធៀបនឹងទី 75។ លើសពីនេះ ក្រុមមកពីអឺរ៉ុបមួយនេះមិនបានជាប់ទៅលេងក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកនោះទេ។ នៅក្នុងពូលវគ្គជម្រុះរបស់ពួកគេ ពួកគេបានត្រឹមតែឈរលើក្រុមអាស៊ែបៃហ្សង់ប៉ុណ្ណោះ ដោយទុកឱ្យអ៊ុយក្រែន និងបារាំងដណ្តើមយកកៅអីកំពូល។
ទន្ទឹមនឹងនេះដែរ ក្រុមអាស៊ីមួយនេះបានកក់កៅអីទៅកាន់ព្រឹត្តិការណ៍ពិភពលោកបានយ៉ាងជោគជ័យ។ ក្នុងវគ្គជម្រុះជុំទីពីរ ពួកគេដណ្តើមបាន 18 ពិន្ទុពេញពីការប្រកួតទាំង 18 ដោយស៊ុតបញ្ចូលទីបាន 24 គ្រាប់ ហើយមិនរបូតគ្រាប់បាល់ឡើយ។ ក្នុងជុំបន្ទាប់ ជប៉ុនបានឈរនៅកំពូលតារាងក្នុងពូលដែលមានអូស្ត្រាលី អារ៉ាប៊ីសាអូឌីត ឥណ្ឌូណេស៊ី ចិន និងបារ៉ែន។
សូម្បីតែក្រោយចប់វគ្គជម្រុះ ក្រុមសាមូរ៉ៃខៀវនៅតែរក្សាទម្រង់លេងយ៉ាងរឹងមាំ។ នៅក្នុងការប្រកួតមិត្តភាពកាលពីនិទាឃរដូវ ពួកគេបានយកឈ្នះស្កុតឡែនមុនគេ (1-0) ហើយបន្ទាប់មកបានយកឈ្នះក្រុមអង់គ្លេសដែលជាក្រុមឈានមុខគេមួយសម្រាប់ការប្រកួតខាងមុខក្នុងលទ្ធផលដដែល។ អ្វីដែលកាន់តែអស្ចារ្យនោះគឺ ជ័យជម្នះលើក្រុមតោទាំងបីត្រូវបានធ្វើឡើងនៅកីឡដ្ឋាន Wembley ផ្ទាល់តែម្តង។
បន្ទាប់មកទៀត គឺជាការប្រកួតមិត្តភាពចុងក្រោយមុនពេលចេញដំណើរទៅកាន់អាមេរិក។ ការប្រកួតជាមួយអ៊ីស្លង់នឹងប្រព្រឹត្តទៅនៅទីក្រុងតូក្យូ នាពហុកីឡដ្ឋានជាតិជប៉ុន ដូច្នេះក្រុមនឹងព្យាយាមផ្តល់ភាពរីករាយដល់អ្នកគាំទ្រក្នុងផ្ទះតាមរយៈការបង្ហាញសមត្ថភាពឱ្យបានល្អបំផុត។ កីឡាករ និងក្រុមការងារគ្រូបង្វឹកយល់ច្បាស់ថា ការហាត់សមចុងក្រោយនេះត្រូវតែមានកម្រិតខ្ពស់បំផុត ហើយការគាំទ្រពីអ្នកទស្សនានឹងក្លាយជាកម្លាំងចិត្តដ៏ធំធេងសម្រាប់កូនក្រុមរបស់លោក Hajime Moriyasu។
ថ្ងៃទី 31 ឧសភា៖ ម៉ិកស៊ិក ប៉ះ អូស្ត្រាលី
ក្នុងការប្រកួតមិត្តភាពពីរលើកមុន អូស្ត្រាលីបានយកឈ្នះកាមេរូនយ៉ាងប្រផិតប្រផើយ 1-0 និងបានបំបាក់ក្រុមគូរ៉ាសាវ 5-1។ នៅលើវិថីឆ្ពោះទៅកាន់ការប្រកួតកំពូលរបស់ពិភពលោក ពួកគេបានឆ្លងកាត់វគ្គជម្រុះចំនួនពីរដំណាក់កាលដោយជោគជ័យ។ ក្នុងជុំទីពីរ ក្រុមសូកឃើរូបានឈ្នះការប្រកួតទាំងប្រាំមួយ និងឈរនៅកំពូលតារាងជាមួយគ្រាប់បាល់ចំណេញយ៉ាងច្រើន (22-0) ខណៈក្នុងជុំទីបី ពួកគេបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខពីរក្នុងពូលតាមពីក្រោយជប៉ុន។
សម្រាប់ការប្រកួតទីមួយក្នុងចំណោមការប្រកួតមិត្តភាពពីរលើកមុនព្រឹត្តិការណ៍បាល់ទាត់លេខ 1 អូស្ត្រាលីនឹងត្រូវជួបម៉ិកស៊ិក។ ទោះបីជាគូប្រកួតរបស់ពួកគេមានចំណាត់ថ្នាក់ FIFA ខ្ពស់ជាង (លេខ 15 ធៀបនឹងលេខ 27) ក៏ដោយ ប៉ុន្តែប្រវត្តិជួបគ្នាគឺអំណោយផលដល់ក្រុមសូកឃើរូ។ កាលពីឆ្នាំ 1997 និង 2001 អូស្ត្រាលីបានយកឈ្នះម៉ិកស៊ិកក្នុងពានរង្វាន់ Confederations Cup ហើយនៅឆ្នាំ 2023 ក្រុមទាំងពីរបានស្មើគ្នា 2-2 ក្នុងការប្រកួតមិត្តភាព។ តើក្រុមរបស់លោក Tony Popovic អាចទទួលបានលទ្ធផលល្អទល់នឹងក្រុម El Tricolor ម្តងទៀតដែរឬទេ?
ថ្ងៃទី 1 មិថុនា៖ កាណាដា ប៉ះ អ៊ូសបេគីស្ថាន
ក្រុមចចកសនឹងត្រូវតតាំងជាមួយម្ចាស់ផ្ទះមួយក្នុងចំណោម 3 នៃព្រឹត្តិការណ៍លេខ 1។ នេះនឹងជាការប្រកួតមិត្តភាពចុងក្រោយបង្អស់ទីពីរមុនការប្រកួតមកដល់ ដូច្នេះវាមានសារៈសំខាន់ណាស់សម្រាប់ក្រុមការងារគ្រូបង្វឹកក្នុងការត្រួតពិនិត្យកាយសម្បទារបស់កីឡាករ និងសាកល្បងយុទ្ធសាស្ត្រមួយចំនួន។ ក្នុង 6 ប្រកួតចុងក្រោយ កាណាដាឈ្នះ 4 ស្មើ 2 និងរបូតគ្រាប់បាល់តែ 2 គ្រាប់ប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ ដោយសារតែការប្រកួតទាំងអស់នោះសុទ្ធតែជាការប្រកួតមិត្តភាព វានៅតែពិបាកក្នុងការវាយតម្លៃពីសមត្ថភាពពិតរបស់ក្រុមនេះ។
អ៊ូសបេគីស្ថានបានធ្វើដំណើរយ៉ាងជឿជាក់ក្នុងវគ្គជម្រុះឆ្ពោះទៅកាន់ទឹកដីអាមេរិក។ ក្នុងជុំទីពីរ ក្រុមនេះបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខពីរក្នុងពូល ហើយក្នុងជុំទីបី ពួកគេឈ្នះ 6 និងស្មើ 3។ ការចាញ់តែម្តងគត់របស់ពួកគេគឺក្រោមថ្វីជើងក្រុមហ្កាតា ដោយរបូតគ្រាប់បាល់កាត់សេចក្តីនៅនាទីទី 12 នៃម៉ោងបន្ថែម។ ពេលនេះ ក្រុមចចកសប្តេជ្ញាបង្ហាញទម្រង់លេងឱ្យបានល្អ និងលេចធ្លោបំផុត ដោយសារតែនេះជាការបង្ហាញខ្លួនលើកដំបូងបង្អស់របស់ពួកគេ នៅក្នុងព្រឹត្តិការណ៍លំដាប់កំពូលរបស់ពិភពលោក។
បន្ថែមលើការប្តេជ្ញាចិត្ត និងមហិច្ឆតាដ៏ធំធេង អ៊ូសបេគីស្ថាននៅមានគុណសម្បត្តិសំខាន់មួយទៀត គឺកីឡាករមានទេពកោសល្យ។ Abbosbek Fayzullaev និង Eldor Shomurodov កំពុងតែលេចធ្លោក្នុងលីគកំពូលតួកគីជាមួយក្រុម İstanbul Başakşehir ខណៈដែល Abdukodir Khusanov បច្ចុប្បន្នជាខ្សែការពារជម្រើសដំបូងរបស់ក្រុម Manchester City។ រួមជាមួយសមាជិកដទៃទៀតនៃក្រុមរបស់លោក Fabio Cannavaro ពួកគេប្រាកដជានឹងតស៊ូយ៉ាងខ្លាំងក្លាជាមួយកាណាដា។
រីករាយជាមួយការប្រកួតមិត្តភាពរបស់ក្រុមអាស៊ីជាមួយ 1xBet!
ដោយគិរីដងរែក




