33 C
Phnom Penh
Thursday, October 22, 2026
- Advertisement -spot_img

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចុះបង្ក្រាបករណីបង្ខាំងមនុស្សដោយខុសច្បាប់​ និងជំរិតទារប្រាក់

- Advertisement -spot_img

កាលពីថ្ងៃទី១៩​ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង១៧:០០នាទី នៅត្រង់ចំណុចភូមិ៣​ សង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ មានជនមិនស្គាល់អត្តសញ្ញាណចំនួន០១ក្រុម​ ធ្វេីសកម្មភាពចាប់ជំរិតលេីជនរងគ្រោះឈ្មោះ​ ZHEN ZHIBIN ភេទប្រុស​ ជនជាតិចិន​ ស្នាក់នៅទីតាំងកេីតហេតុខាងលេី​។

ក្រោយពីទទួលបានព័ត៌មានខាងលេី ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ​ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់​ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយកម្លាំង​ជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ​ និងកម្លាំងជំនាញ​ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ធ្វេីការស្រាវជ្រាវតាមនីតិវិធី និងជំនាញ​ រហូតកំណត់បានអត្តសញ្ញាណ​ និងទីតាំងលាក់ខ្លួនរបស់ជនសង្ស័យ​ខាងលេី​ ។

លុះនៅថ្ងៃ២១ ខែតុលា​ ឆ្នាំ២០២៦​ វេលាម៉ោង០៣:០០នាទី​ទៀបភ្លឺ ត្រង់ចំណុចភូមិចេត្តិទ្រេត​ ឃុំវិហារហ្លួង​ ស្រុកពញាំឮ​ ខេត្តកណ្ដាល កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់​ រួមមាន៖
១-ឈ្មោះ​ HUANG QIAN ភេទប្រុស អាយុ៣១ឆ្នាំ​ ជនជាតិចិន
២-ឈ្មោះ​ HUANG HUI​ ភេទប្រុស​ អាយុ៣៨ឆ្នាំ​ ជនជាតិចិន
៣-ឈ្មោះ​ HUANG HAI ភេទប្រុស​ អាយុ៣២ឆ្នាំ​ ជនជាតិចិន
៤-ឈ្មោះ​ LUO MIN ភេទប្រុស​ អាយុ៣៧ឆ្នាំ​ ជនជាតិចិន​ និងជួយសង្រ្គោះបានជនរងគ្រោះម្នាក់ឈ្មោះ CHEN ZHI BIN ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិចិន ត្រង់ចំណុចភូមិចេត្តិយទ្រេត ឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្តាល ។

វត្ថុតាងដកហូតរួមមាន:
-អាវុធខ្លីចំនួន០១ដើម
-កាំបិតបត់ចំនួន០១ដើម
-ញញ៉ួរចំនួន០១ដេីម និងសំភារៈផ្សេងៗទៀត។


​
បច្ចុប្បន្ន​ជនសង្ស័យខាងលេី ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ឱ្យស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដេីម្បីកសាងសំណុំរឿងតាមនីតិវិធី៕

ប្រភព នាយកដ្ឋាននគបាលព្រហ្មទណ្ឌ

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img