កាលពីថ្ងៃទី១២ ខែតុលា វេទិកាប៉េកាំងស្តីពីការឆ្លើយតបបន្ទាន់ចំពោះពាក្យបណ្តឹងសាធារណៈឆ្នាំ២០២៦ ដែលសហការរៀបចំដោយ បណ្ឌិតសភាវិទ្យាសាស្ត្រសង្គមចិន អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន(CMG) និងរដ្ឋភិបាលក្រុងប៉េកាំងបានបើកធ្វើនៅក្រុងប៉េកាំង។ លោក Yin Li សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាលេខាធិការគណៈកម្មការបក្សកុម្មុយនីស្តចិនក្រុងប៉េកាំងបានចូលរួមវេទិកា ព្រមទាំងថ្លែងសុន្ទរកថា។ លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន(CMG) ក៏បានថ្លែងសុន្ទរកថាក្នុងសកម្មភាពនេះផងដែរ។
លោក Yin Li បានថ្លែងថា តាំងពីឆ្នាំ ២០១៩ មក ទីក្រុងប៉េកាំងបានធ្វើការច្នៃប្រឌិតថ្មីនូវ ការឆ្លើយតបបន្ទាន់ចំពោះពាក្យបណ្តឹងសាធារណៈ ដោយដោះស្រាយសំណើរបស់សាធារណជន ២៤ ម៉ោង លើ២៥ម៉ោង តាមរយៈខ្សែទូរស័ព្ទបន្ទាន់លេខ ១២៣៤៥ និងវេទិកាអនឡាញ គិតរហូតមកដល់ពេលនេះបានដោះស្រាយសំណើផ្សេងៗប្រមាណ ២០០លានករណី។ លោក Shen Haixiong បានថ្លែងថា ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុងប៉េកាំងបានអនុវត្តយ៉ាងស៊ីជម្រៅនូវគំនិតសំខាន់ៗរបស់លោក Xi Jinping អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនស្តីពីទីក្រុងរបស់ប្រជាជនត្រូវបម្រើដល់ប្រជាជន តាមរយៈការច្នៃប្រឌិតថ្មីខាងឌីជីថលនិងបញ្ញាសិប្បនិមិ្មត កំណត់ដោយចំគោលដៅផ្តល់សញ្ញាព្រមានមុនអំពីតម្រូវការសំខាន់បំផុតនិងបញ្ហារួមរបស់ប្រជាជន ដើម្បីធ្វើឱ្យប្រជាជនទទួលបានការឆ្លើយតបយ៉ាងឆាប់រហ័ស និងទទួលបានការដោះស្រាយយ៉ាងសមរម្យ៕



ដោយគិរីដងរែក




