28.2 C
Phnom Penh
Thursday, September 24, 2026
- Advertisement -spot_img

លោក Xi Jinping ប្រធានរដ្ឋចិនអញ្ជើញទៅដល់ទីក្រុងវ៉ាស៊ីនតោន ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសហរដ្ឋអាមេរិក‎‎‎   

- Advertisement -spot_img

ល្ងាចថ្ងៃទី ​២៣ ខែ​កញ្ញា ឆ្នាំ២០២៦ តាម​ម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិនបាន​អញ្ជើញទៅដល់ទី​ក្រុង​វ៉ាស៊ីនតោន​​តាមយន្តហោះពិសេស ​ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសហរដ្ឋអាមេរិក​តាមការអញ្ជើញរបស់លោក  Donald Trump  ប្រធានាធិបតី​សហរដ្ឋ​អាមេរិក។‎‎      ខណៈពេល​លោក Xi Jinping ប្រធានរដ្ឋចិន​និងលោកស្រី Peng Liyuan​ ជាភរិយាបាន​អញ្ជើញទៅដល់មូលដ្ឋានទ័ពអាកាស Joint Base Andrews​ ​ក្រុង​​វ៉ាស៊ីនតោន​​   ​​ លោក  Donald Trump ​និងលោកស្រី  ​Melania Trump ជាភរិយាបាន​​ទទួលស្វាគមន៍​​យ៉ាងកក់ក្តៅ​។  ​​ 

លោក  Donald Trump ​បាន​ថ្លែងថា ​ខ្ញុំ​មាន​ក្តី​សោមនស្ស​រីក​រាយ​ណាស់​ដោយបាន​ទទួល​បដិសណ្ឋារកិច្ច​លោក Xi Jinping​និងលោកស្រី Peng Liyuan ​នៅ​វ៉ាស៊ីនតោន​ ​នេះជា​ដំណើរទស្សនកិច្ច​មួយដែល​ពិភពលោកទាំងមូល​​យកចិត្តទុកដាក់។ ​​លោក Xi Jinping​ ជា​មេដឹកនាំដ៏អស្ចារ្យ​, ​ហើយ​ខណៈ​ពេល​នេះជា​ពេលវេលាដ៏អស្ចារ្យ​។ ខ្ញុំ​រំពឹងទុក​ផ្លាស់ប្តូរ​​មតិ​​យោបល់​យ៉ាងស៊ីជម្រៅជាមួយ​លោក Xi Jinping  ​ដើម្បី​ជំរុញ​ទំនាក់ទំនងប្រទេសទាំងពីរ​ឱ្យ​​​វិវឌ្ឍរីកចម្រើន។‎‎        កុមារ​អាមេរិក​បាន​ជូន​បាច់​ផ្កាស្រស់​ចំពោះ​លោក​​ Xi Jinping ​និងលោកស្រី Peng ​Liyuan ​​។ ​កង​កិត្តិយស​​ត្រែ​ទ័ព​ប្រគំ​​​ភ្លេងជាតិរបស់ប្រទេសចិននិងសហរដ្ឋអាមេរិក  ​កាំភ្លើងធំ​​ចំនួន ២១ ណាត់​បាន់​បន្លឺ​ឡើង​  ​​​យន្តហោះចម្បាំង​ហោះកាត់​ដើម្បី​​សម្តែង​ការគោរព​។​​‎‎        លោក​​​​ Xi Jinping ​បាន​ថ្លែង​សុន្ទរកថា​ជាលាយ​លក្ខណ៍​អក្សរ ​ដោយ​តាង​នាម​ឱ្យ​​ប្រជាជនចិនសម្តែង​ការ​សួរសុខទុក្ខដ៏ស្មោះស្ម័គ្រ​និង​ការ​ជូនពរ​ដ៏ល្អបវរ​ចំពោះ​ប្រជាជន​អាមេរិក​។​‎‎

លោក Xi Jinping ​បាន​លើកឡើងថា  ​​ប្រជាជនចិន និង​ប្រជាជន​អាមេរិក​មានប្រវត្តិ​សាស្ត្រ​​ផ្លាស់ប្តូរគ្នា​ដោយមេត្រីភាព​អស់​កាល​ជា​យូរ​មកហើយ  ​ផលប្រយោជន៍​របស់​ភាគីទាំងពីរ​បាន​​រួម​បញ្ចូល​គ្នា​យ៉ាង​ស៊ីជម្រៅ ​​ ប្រទេសទាំងពីរគួរតែធ្វើជាដៃគូ​នឹងគ្នា  ​ តែ​មិនមែន​គូប្រជែង​ ​ ​​ការសម្រេច​​ការស្តារ​ភាព​រុងរឿង​​ដ៏អស្ចារ្យ​របស់​ប្រជាជាតិចិន​ឡើងវិញ​ និង​ការធ្វើឱ្យសហរដ្ឋអាមេរិក​អស្ចារ្យ​ម្តង​ទៀត​ ​គឺអាច​បំពេញ​បន្ថែម​គ្នា​​ ​អាច​ជំរុញ​ការអភិវឌ្ឍទៅវិញទៅមក​ ​ដើម្បី​ផ្តល់​​ផលប្រយោជន៍ដល់ពិភពលោក​។​​ ​ពេល​លោកប្រធានាធិបតី​ Trump ​​អញ្ជើញ​​បំពេញទស្សនកិច្ចផ្លូវរដ្ឋ​នៅចិនកាលពី​ខែឧសភា​ឆ្នាំនេះ ​​​យើងបាន​ឯកភាព​គ្នា​បង្កើត​ទំនាក់ទំនង​ស្ថិរភាព​ជាយុទ្ធសាស្ត្រ​ប្រកបដោយ​លក្ខណៈ​ស្ថាបនារវាង​ចិន​និងអាមេរិក​  ​ដែលជា​ការណែនាំជាយុទ្ធសាស្ត្រ​ចំពោះ​អនាគត​នៃ​ទំនាក់ទំនង​ចិន-អាមេរិក​។ ​ភាគីទាំងពីរ​ចិន​និងអាមេរិកគួរ​​ដើរ​ស្របតាម​ទិស​ដូចគ្នា ​​  ដើម្បី​ជំរុញ​ការ​​កសាង​​ទំនាក់ទំនង​ស្ថិរភាព​ដែល​​ផ្តោត​លើ​កិច្ចសហប្រតិបត្តិការ ​​​ប្រកួតប្រជែង​មាន​កម្រិត  ​​​​អាច​គ្រប់គ្រង​ការខ្វែង​គំនិត​បាន  ​និង​អាចរំពឹង​​ទុក​ពី​​​សន្តិភាព​​  ​ដើម្បី​ដើរ​តាម​​មាគ៌ា​​រួមរស់​ជាមួយគ្នា​ដ៏ត្រឹមត្រូវ​ សម្រាប់​ចិន​និង​អាមេរិកក្នុងយុគសម័យថ្មី​​។‎‎

លោក​​​​ Xi Jinping បាន​សង្កត់ធ្ងន់ថា  ​​ពិភពលោកកំពុងអភិវឌ្ឍ យុគសម័យកំពុងប្រែប្រួល​ ​ក៏​ប៉ុន្តែ  ​តក្កវិជ្ជាប្រវត្តិសាស្ត្រ​នៃ​ការរួមរស់ដោយ​សន្តិសហវិជ្ជមាន​​រវាងចិននិង​អាមេរិក​មិនដែល​ប្រែប្រួលនោះទេ ​ហើយ​ការរំពឹងទុក​នៃ​សហគមន៍អន្តរជាតិ​ចំពោះ​ចិន​និងអាមេរិក​ក៏​នៅ​ដដែល​។  ​ខ្ញុំ​រំពឹង​ទុក​ធ្វើការជាមួយ​លោក​ប្រធានាធិបតី​ Trump ​​​ផ្លាស់ប្តូរ​​មតិ​យោបល់យ៉ាងស៊ីជម្រៅលើបញ្ហាសំខាន់ៗទាក់ទងនឹងទំនាក់ទំនងទ្វេភាគី និងស្ថានការណ៍​ពិភពលោក   បំពេញ​​បន្ថែម​ខ្លឹមសារ​ដ៏សម្បូរបែប​នៃ​ទំនាក់ទំនង​ស្ថិរភាព​ជាយុទ្ធសាស្ត្រ​ប្រកបដោយ​លក្ខណៈ​ស្ថាបនារវាង​ចិន​និងអាមេរិក​ ​ដើម្បី​ពង្រីក​​​ការផ្លាស់ប្តូរ​និង​កិច្ច​សហប្រតិបត្តិការ​ក្នុងគ្រប់វិស័យ​រវាង​ចិន​និង​អាមេរិក។ ​​ខ្ញុំក៏រំពឹងផងដែរ​អំពី​ការ​ពង្រឹង​មិត្តភាព​ជាមួយ​ឥស្សរជន​គ្រប់មជ្ឈដ្ឋាន​អាមេរិក ។​ជឿជាក់ថា  ​​ក្រោម​កិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់‎ភាគីទាំងពីរ  ​ដំណើរទស្សនកិច្ចនេះ​ប្រាកដជានឹង​ទទួល​បាន​លទ្ធផល​ជា​​ផ្លែផ្កា​ដ៏​ច្រើន ​ដែល​​នឹង​បង្កើន​សុខុមាលភាព​ដល់​ប្រជាជននៃប្រទេសទាំងពីរ ​ក៏ដូចជា​បន្ថែម​ក្តីសង្ឃឹម​ដល់សន្តិភាព​​នៃ​ពិភពលោក។‎‎        ប្រតិភូអមដំណើររួមមានលោក Cai Qi សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានខុទ្ទកាល័យមជ្ឈិមចិន និងលោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិនជាដើម​បាន​ទៅដល់​តាមយន្តហោះ​ដូចគ្នា។

ពេលលោក​​ Xi Jinping ជិះឡាន​ចេញពី​អាកាសយានដ្ឋានទៅ​សណ្ឋាគារ​ ​ជនជាតិ​ចិន​និង​អណិកជនចិន​​​​ តំណាង​និស្សិត​ចិន​បន្ត​ការ​សិក្សា​នៅអាមេរិក​​​បាន​ឈរទទួល​នៅ​​សងខាង​ផ្លូវ​  ​​ដើម្បី​ស្វាគមន៍យ៉ាងកក់ក្តៅ​ចំពោះ​​ដំណើរ​​ទស្សនកិច្ច​របស់​លោកប្រធានរដ្ឋចិន ​Xi Jinping ៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img