30.7 C
Phnom Penh
Tuesday, November 3, 2026
- Advertisement -spot_img

លោក Xi Jinping ប្រធានរដ្ឋចិនផ្តល់អនុសាសន៍ណែនាំសំខាន់​ស្តីពីការជំរុញបន្ថែមទៀតនូវការការពារ និងគ្រប់គ្រងទន្លេលឿងឱ្យបានល្អ

- Advertisement -spot_img

ពេលថ្មីៗនេះ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានផ្តល់អនុសាសន៍ណែនាំសំខាន់​ស្តីពីការជំរុញបន្ថែមទៀតនូវការការពារ និងគ្រប់គ្រងទន្លេលឿងឱ្យបានល្អ។ លោកបានលើកឡើងថា បក្សបានដឹកនាំប្រជាជនធ្វើការគ្រប់គ្រងទន្លេលឿងអស់រយៈពេល ៨០ ឆ្នាំមកហើយ ដោយបានកែប្រែជាមូលដ្ឋាននូវស្ថានភាពក្នុងប្រវត្តិសាស្ត្រដែល​បីឆ្នាំបាក់ទំនប់ពីរដង​ ដែលបង្កើតជាអព្ភូតហេតុទន្លេមានសុវត្ថិភាពជារៀងរាល់ឆ្នាំ និងបង្ហាញយ៉ាងពេញលេញនូវឧត្តមភាពដ៏លេចធ្លោនៃប្រព័ន្ធសង្គមនិយម។


លោក Xi Jinping បានសង្កត់ធ្ងន់ថា នៅក្នុងដំណើរថ្មី យើងត្រូវតែយកគំនិត​សង្គមនិយមដែលមានលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មីជាគោលការណ៍ណែនាំ ក្តាប់ជាប់តម្រូវការជាយុទ្ធសាស្ត្រនៃការផ្តល់អាទិភាពដល់ការការពារ និងផ្តោតលើការគ្រប់គ្រង ប្រកាន់ខ្ជាប់នូវវិធីសាស្រ្តគ្រប់គ្រងទឹក ដោយផ្តល់អាទិភាពដល់ការសន្សំសំចៃទឹក រក្សាតុល្យភាពលំហ ការគ្រប់គ្រងជាប្រព័ន្ធ និងការដើរតួនាទីទាំងគោលនយោបាយរដ្ឋាភិបាលនិងយន្តការទីផ្សារ កែលម្អជាបន្តបន្ទាប់នូវរចនាសម្ព័ន្ធការពារ និងការសម្របសម្រួលរួម ជំរុញយ៉ាងប្រាកដប្រជានូវការការពារអេកូឡូស៊ី និងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃតំបន់តាមដងទន្លេលឿង កសាងរបាំងសន្តិសុខអេកូឡូស៊ីជាតិដ៏រឹងមាំ ធានាបាននូវស្ថិរភាពនិងសុវត្ថិភាព​នៃទន្លេលឿងក្នុងរយៈពេលយូរ បន្តវេននិងផ្សព្វផ្សាយវប្បធម៌ទន្លេលឿង និងខិតខំធ្វើឱ្យ “ទន្លេមេតា” នេះកាន់តែស្រស់ស្អាត សំដៅផ្ដល់ផលប្រយោជន៍ជានិរន្តរភាពដល់ប្រជាជាតិចិន និងមនុស្សជំនាន់ក្រោយ។

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img