28.7 C
Phnom Penh
Sunday, September 20, 2026
- Advertisement -spot_img

ពេលនេះសហរដ្ឋអាមេរិកក្លាយជាសត្រូវ រុស្ស៉ី

- Advertisement -spot_img

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ (Dmitry Peskov) បាននិយាយថា បណ្ដាប្រទេសលោកខាងលិច រួមទាំងសហរដ្ឋអាមេរិក ដែលកំពុងធ្វើសង្រ្គាមហាយប្រ៊ីដ (Hybrid War) ប្រឆាំងនឹងរុស្ស៉ី បានក្លាយជារដ្ឋដែលប្រកាន់ជំហរជា សត្រូវតែម្តង ចំពោះទីក្រុងមូស្គូ។ ដោយទីភ្នាក់ងារសារព័ត៌មាន TASS នៅថ្ងៃអង្គារ ទី១៧ ខែឧសភា ឆ្នាំ២០២២។

លោក Peskov បានគូសបញ្ជាក់យ៉ាងដូច្នេះថា «សង្គ្រាមហាយប្រ៊ីដ គឺជាអ្វីដែលកំពុងកើតឡើងនៅពេលនេះ, ជាអ្វីដែលយើង កំពុងជួបប្រទះ។ វាមិនមែនត្រឹមតែក្រុមទីប្រឹក្សាអាមេរិកនិងអង់គ្លេស ជួយប្រាប់ក្រុមអ្នកប្រយុទ្ធរបស់អ៊ុយក្រែ ននូវអ្វីដែលត្រូវធ្វើ ហើយដើរតួនាទីជា អ្នកណាជាអ្នកផ្តល់ទិន្នន័យស៊ើបការណ៍សម្ងាត់ដល់ពួកគេប៉ុណ្ណោះទេ គឺវាជាសង្រ្គាមការទូត, សង្រ្គាមនយោបាយ និងសង្គ្រាមសេដ្ឋកិច្ចថែមទៀត»។

ជាចុងក្រោយ លោក Peskov បានសង្កត់ធ្ងន់ថា «វាពិតណាស់ ដែលយើងនៅបន្តហៅពួកគេត្រឹមជា រដ្ឋអមិត្ត ប៉ុន្តែខ្ញុំគួរតែនិយាយថា ពួកគេជារដ្ឋប្រកាន់ភាពជាសត្រូវ ដោយសារអ្វីដែលពួកគេកំពុងធ្វើគឺសង្គ្រាម»៕

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img