31.9 C
Phnom Penh
Friday, October 2, 2026
- Advertisement -spot_img

បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ ដឹកនាំមន្ត្រី អញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលអតីតយុទ្ធជន៧គ្រួសារ កំពុងរស់នៅលើដីសម្បទានសង្គមកិច្ច ជាអំណោយរបស់រាជរដ្ឋាភិបាល នៅឃុំក្រយា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ!

- Advertisement -spot_img

កំពង់ធំះ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ លោក ឧត្តមសេនីយ៍ត្រី មាស យ៉ត​ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ ដឹកនាំមន្ត្រីក្រោមឱវាត អញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលអតីតៈយុទ្ធជនចំនួន ៧គ្រួសារ កំពុងរស់នៅលើដីសម្បទានសង្គមកិច្ច ជាអំណោយរបស់រាជរដ្ឋាភិបាល តាមរយៈសមាគមន៍អតីតយុទ្ធជន ស្ថិតនៅចំណុច៧៥ ភូមិដងក្តា ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ និងនាំយកអំណោយស្បៀងអាហារ ជាគ្រឿងឧបភោគបរិភោគព្រមទាំងថវិកា ឧបត្ថម្ភដល់គ្រួសារអតីតយុទ្ធជននិងនិវត្តន៍ជនចំនួន ៧គ្រួសារក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។ នៅក្នុងពិធីសំណេះសំណាលនេះផងដែរលោកឧត្តមសេនីយ៍ត្រីបានបញ្ជាក់ថា ការចុះសួរសុខទុក្ខនេះ ក្នុងគោលបំណងបង្ហាញពីការយកចិត្តទុកដាក់ និងការគោរពចំពោះគុណបំណាច់របស់អតីតយុទ្ធជន ព្រមទាំងបានសំណេះសំណាល សួរសុខទុក្ខអំពីសុខទុក្ខ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់គ្រួសារអតីតយុទ្ធជន។

ក្នុងឱកាសនោះ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ ក៏បាននាំយកនូវអំណោយ និងសម្ភារៈមួយចំនួន ដើម្បីចែកជូនដល់គ្រួសារអតីតយុទ្ធជនទាំង ៧គ្រួសារ ក្នុងស្មារតីចែករំលែកក្តីស្រឡាញ់ ការយកចិត្តទុកដាក់ និងការរួមចំណែកលើកកម្ពស់សុខុមាលភាពរបស់អតីតយុទ្ធជន ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។សកម្មភាពនេះបានបង្ហាញពីស្មារតីគោរពដឹងគុណ និងការយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជន ដែលបានលះបង់កម្លាំងកាយចិត្តក្នុងបុព្វហេតុការពារជាតិ និងប្រជាជន។ លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ  ក៏បានជូនពរដល់គ្រួសារអតីតយុទ្ធជន បងៗ និវត្តន៍ជន លោកមេភូមិ ព្រមទាំងកម្លាំងប្រតិបត្តិការសឹករងខេត្ត និងកម្លាំងប្រជាការពារ សូមមានសុខភាពល្អអាយុយឺនយូ រកទទួលទៀនមានបានគ្រប់ៗគ្នា។

សូមបញ្ជាក់ផងដែរថាគ្រួសារតែតយុទ្ធជនចំនួន៧គ្រួសារ ក្នុង១គ្រួសារ​ទទទួលបាននូវ÷ អង្ករ៥០គីឡូក្រាម មី១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ១យួរ ស្ករស១គីឡូក្រាម,  ប៊ីចេង១គីឡូក្រាម ខ្ទឹមស១គីឡូក្រាម, ម៉ាសពីប្រអប់ ថ្នាំពេទ្យមួយកញ្ចប់ និងថវិកា១០០,០០០រៀលផងដែរ៕ លោក ឧត្តមសេនីយ៍ត្រីមេបញ្ជាការ ក៏បានឧបត្ថម្ភជាថវិកាដល់លោកមេភូមិចំនួន១០០,០០០រៀល ( មួយសែនរៀល) បានឧបត្ថម្ភថវិកាចំនួន១០០,០០០រៀល( មួយសែនរៀល)ដល់កម្លាំងប្រតិបត្តិការសឹករងខេត្តដែលប្រចាំការនៅទីនោះចំនួន២នាក់  ព្រមទាំងបានឧបត្ថម្ភថវិកាចំនួន ៣០០,០០០រៀល (បីសែនរៀល) ដល់កម្លាំងប្រជាការពារភូមិចំនួន១២នាក់ផងដែរ៕

ដោយសំនៀង

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img