ក្រុមបារាំង Team Vitality បានឈ្នះពានរង្វាន់ CS2 Major ទាំងពីរលើកក្នុងឆ្នាំ 2025 ហើយពួកគេត្រៀមខ្លួនរួចជាស្រេចដើម្បីតាមស្មើកំណត់ត្រារបស់ក្រុមជើងចាស់ Astralis នៅទីក្រុង Cologne ដែលធ្លាប់គ្រងតំណែងជើងឯកបីដងជាប់ៗគ្នា។ នៅក្នុងអត្ថបទវិភាគរបស់ 1xBet នេះ យើងនឹងទៅមើលថាតើមានក្រុមណាខ្លះដែលអាចប្រជែងជាមួយក្រុមជើងខ្លាំងប្រចាំព្រឹត្តិការណ៍ IEM Cologne Major 2026 នេះបាន។
ព័ត៌មានសំខាន់ៗនៃព្រឹត្តិការណ៍ប្រកួត
ប្រាក់រង្វាន់សរុបសម្រាប់ព្រឹត្តិការណ៍ IEM Cologne Major 2026 គឺមានចំនួន $1,250,000 ហើយការប្រកួតនឹងត្រូវបែងចែកជាបួនដំណាក់កាល៖
- ដំណាក់កាលទី 1 (ថ្ងៃទី 2-5 ខែមិថុនា)
- ដំណាក់កាលទី 2 (ថ្ងៃទី 6-9 ខែមិថុនា)
- ដំណាក់កាលទី 3 (ថ្ងៃទី 11-15 ខែមិថុនា)
- វគ្គជម្រុះ (ថ្ងៃទី 18-21 ខែមិថុនា)

បីដំណាក់កាលដំបូងនឹងត្រូវលេងតាមប្រព័ន្ធ Swiss៖ ក្រុមមួយត្រូវការឈ្នះបីដងដើម្បីឡើងទៅវគ្គបន្ត ហើយបើចាញ់បីដងនឹងត្រូវធ្លាក់។ នៅក្នុងវគ្គជម្រុះ ក្រុមនីមួយៗនឹងត្រូវប្រកួតក្នុងទម្រង់ចាញ់ធ្លាក់ដោយមិនអាចមានកំហុសបានឡើយ។ ក្រុមជើងឯក Major នឹងទទួលបានប្រាក់រង្វាន់ $500,000 ខណៈក្រុមជើងឯករងនឹងទទួលបាន $170,000។ ព្រឹត្តិការណ៍នេះមិនមានការប្រកួតដណ្តើមយកលេខបីទេ ដូច្នេះក្រុមដែលឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនឹងទទួលបាន $80,000 ក្នុងមួយក្រុម។
ក្រុមចូលរួមទាំង 32 ត្រូវបានជ្រើសរើសដោយផ្អែកលើចំណាត់ថ្នាក់របស់ Valve គិតត្រឹមដើមខែមេសា ហើយត្រូវបានបែងចែកជាបីដំណាក់កាលទៅតាមចំណាត់ថ្នាក់របស់ពួកគេ។ ដំណាក់កាលទីមួយរួមមានក្រុមដែលមានចំណាត់ថ្នាក់ទាបជាងគេចំនួន 16 ក្រុមដែលនឹងត្រូវប្រកួតប្រជែងដណ្តើមកៅអីចំនួនប្រាំបីសម្រាប់ដំណាក់កាលបន្ទាប់។ នៅទីនោះ ពួកគេនឹងត្រូវទៅជួបជាមួយប្រាំបីក្រុមទៀតដែលមានចំណាត់ថ្នាក់ខ្ពស់ជាង ហើយដំណើរការនេះនឹងត្រូវធ្វើឡើងម្តងទៀត។
ជាទូទៅ ការប្រកួតដ៏ជក់ចិត្តបំផុតនឹងចាប់ផ្តើមនៅក្នុងដំណាក់កាលទីបី នៅពេលដែលក្រុមជើងខ្លាំងទាំងប្រាំបីចូលរួមប្រកួត៖ Team Vitality, NAVI, Team Falcons, The MongolZ, PARIVISION, Aurora, FURIA និង MOUZ។ ពីរក្រុមក្នុងចំណោមក្រុមខ្លាំងទាំងនេះ គឺ The MongolZ និង Aurora ជាដៃគូសហការរបស់ម៉ាកយីហោអន្តរជាតិ 1xBet។
ក្រុមដែលមានប្រៀបជាងគេ
ពីរខែបានកន្លងផុតទៅគិតចាប់តាំងពីការប្រកាសអញ្ជើញចូលរួម IEM Cologne Major 2026 ដូច្នេះតុល្យភាពនៃភាពខ្លាំងរបស់ក្រុមនីមួយៗមានការផ្លាស់ប្តូរយ៉ាងខ្លាំង។ ពេលនេះ គេសង្កេតឃើញមានក្រុមជើងខ្លាំងចំនួនបួនដែលលេចធ្លោជាងគេ និងមានឱកាសខ្ពស់បំផុតក្នុងការលើកពានជើងឯក៖
- Team Vitality គឺជាក្រុមដែលមានភាគរយខ្ពស់ជាងគេក្នុងការលើកពាន Major ដោយសារពួកគេអាចរក្សាទម្រង់លេងដ៏ល្អឥតខ្ចោះរយៈពេលមួយឆ្នាំកន្លះមកហើយ និងមិនមានសញ្ញាថមថយឡើយ។ ក្រុមរបស់បារាំងមួយនេះបានចាប់ផ្តើមរដូវកាលថ្មីយ៉ាងខ្លាំងក្លា ដោយបានឈ្នះការប្រកួតធំៗចំនួនប្រាំ។ តារាឆ្នើមប្រចាំក្រុមគឺកីឡាករ ZywOo ដែលជាអ្នកកាន់កាំភ្លើង AWP កំពុងតែបង្ហាញទម្រង់លេងក្នុងកម្រិតដ៏អស្ចារ្យ ហើយមានតែអព្ភូតហេតុប៉ុណ្ណោះដែលអាចបញ្ឈប់ក្រុមសត្វឃ្មុំមួយនេះមិនឱ្យការពារតំណែងជើងឯករបស់ខ្លួនបាន។
- NAVI គឺជាក្រុមមួយក្នុងចំណោមក្រុមតិចតួចដែលអាចទប់ទល់ជាមួយភាពខ្លាំងរបស់ Vitality បានយ៉ាងពិតប្រាកដ។ គ្រូបង្វឹកដ៏ឆ្នើមបំផុតក្នុងពិភព Counter-Strike សម័យទំនើប លោក B1ad3 បានកសាងក្រុមដ៏ខ្លាំងមួយទៀត ដោយបញ្ចូលកីឡាករឆ្នើមចំណូលថ្មីពីថ្នាលយុវជនគឺ makazze។ ស្របពេលជាមួយគ្នានេះ កីឡាករវ័យក្មេងកាន់កាំភ្លើង AWP គឺ w0nderful ទីបំផុតអាចស្វែងរកឃើញភាពជឿជាក់របស់ខ្លួនឡើងវិញ ដោយទទួលបានពានរង្វាន់ MVP ជាលើកដំបូងក្នុងអាជីពរបស់គេកាលពីព្រឹត្តិការណ៍ IEM Atlanta 2026 ថ្មីៗនេះ។
- Team Falcons គឺជាក្រុមប្រមូលផ្ដុំដោយតារាឆ្នើមៗដូចជា NiKo, m0NESY និង kyousuke ដែលពួកគេទើបតែបានបង្កើនកម្លាំងក្រុមមុនព្រឹត្តិការណ៍ Major តាមរយៈការនាំយកអ្នកដឹកនាំការលេងដ៏មានបទពិសោធន៍គឺ karrigan ពី FaZe Clan។ កាលពីពេលកន្លងទៅ ក្រុម Falcons បានចាញ់ប្រាំបីដង ក្នុងចំណោមការប្រកួតវគ្គផ្ដាច់ព្រ័ត្រចំនួនប្រាំបួន ដោយសារតែខ្វះការគ្រប់គ្រងអារម្មណ៍ និងខ្វះទំនុកចិត្តលើខ្លួនឯង។ ប៉ុន្តែប្រសិនបើ karrigan អាចបញ្ចូលស្មារតីជើងឯកដល់ក្រុមក្នុងរយៈពេលខ្លីនេះបាន ពួកគេពិតជាអាចដណ្ដើមបានពានរង្វាន់ Major លើកដំបូងរបស់ពួកគេហើយ។
- Team Spirit គឺជាក្រុមតែមួយគត់ក្នុងចំណោមក្រុមខ្លាំងទាំងបួន ដែលនឹងត្រូវចាប់ផ្តើមប្រកួត Major ពីដំណាក់កាលទីពីរទៅ។ បន្ទាប់ពីការចាកចេញរបស់ប្រធានក្រុម chopper និងការផ្លាស់ប្តូរសមាជិកផ្សេងទៀត ពួកគេបានធ្លាក់ទម្រង់លេងយ៉ាងច្បាស់។ ទោះជាយ៉ាងណាក៏ដោយ កីឡាកររបស់ពួកគេទើបតែបានស្រោចស្រង់ទម្រង់លេងល្អឡើងវិញថ្មីៗនេះ ដោយបានឈ្នះពានរង្វាន់ PGL Astana 2026។ កីឡាករ Danil “donk” Kryshkovets ពិតជាគួរឱ្យចាប់អារម្មណ៍ជាពិសេស – កីឡាករឆ្នើមបំផុតរបស់ក្រុមនាគរូបនេះកំពុងបង្ហាញទម្រង់លេងក្នុងកម្រិតមួយសក្តិសមនឹងការឈ្នះពាន Major តែម្តង។
បញ្ជីឈ្មោះក្រុមបេក្ខភាពដណ្តើមពាន IEM Cologne Major 2026 ក៏មានវត្តមានក្រុម The MongolZ, Aurora, FURIA, MOUZ, PARIVISION និង FUT Esports ផងដែរ។ ឱកាសរបស់ពួកគេក្នុងការឡើងទៅវគ្គជម្រុះគឺខ្ពស់ ប៉ុន្តែពួកគេអាចក្លាយជាជើងឯកបានលុះត្រាតែមានក្រុមណាមួយក្នុងចំណោមក្រុមខ្លាំងទាំងបួនធ្លាក់នៅវគ្គដំបូងៗ។តាមដានការប្រកួតព្រឹត្តិការណ៍ IEM Cologne Major 2026 នៅលើវេទិកា 1xBet ដែលមានផ្តល់ជូនស្ថិតិប្រកួតពេញលេញ ការផ្សាយបន្តផ្ទាល់ និងប្រូម៉ូសិនដ៏ច្រើនសន្ធឹកសន្ធាប់ប្រចាំព្រឹត្តិការណ៍នេះ។
ដោយគិរីដងរែក




