កំពង់ធំ៖ នៅល្ងាចថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ លោក ពេជ្រ សៀងលី ចៅសង្កាត់រងទី១ សង្កាត់អាចារ្យលាក់ បានចូលរួមជាមួយព្រះគ្រូចៅអធិការវត្តបទុមរតន៍ (ហៅវត្តក្រចាប់) លោកមេភូមិ សមាជិកភូមិ និងកម្លាំងប្រជាការពារភូមិក្រចាប់ ចុះសួរសុខទុក្ខ និងនាំយកអំណោយ ព្រមទាំងបច្ច័យ ប្រគល់ជូនប្រជាពលរដ្ឋដែលទើបចេញពីមន្ទីរពេទ្យ និងកំពុងជួបការលំបាកក្នុងជីវភាព ចំនួន ២គ្រួសារ។ក្នុងឱកាសនោះ ក្រុមការងារបាននាំយកសម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ រួមទាំងបច្ច័យ ដើម្បីជួយសម្រាលការលំបាករបស់គ្រួសារទាំងពីរ។
.គ្រួសារទី១ ឈ្មោះ ស៊ង គង្គា ជាប្រជាការពារ ដែលទើបចេញពីមន្ទីរពេទ្យ ទទួលបាន៖ អង្ករ ៥០គីឡូក្រាម, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ភេសជ្ជៈ ១កេស, មី ១កេស, ស្ករស ៣កញ្ចប់, ប៊ីចេង ១ថង់ និងបច្ច័យចំនួន ១៨០,០០០រៀល។
.គ្រួសារទី២ ឈ្មោះ វ៉ឹង ហង់ ដែលទើបចេញពីមន្ទីរពេទ្យ និងមានជីវភាពខ្វះខាត ទទួលបាន៖ អង្ករ ៥០គីឡូក្រាម, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, មី ១កេស, ភេសជ្ជៈ ១កេស, ស្ករស ៣កញ្ចប់, ប៊ីចេង ១កញ្ចប់ និងបច្ច័យចំនួន ១៣៥,០០០រៀល។
ក្នុងឱកាសចុះសួរសុខទុក្ខ លោក ពេជ្រ សៀងលី បានសំណេះសំណាលសួរនាំអំពីសុខភាព និងស្ថានភាពជីវភាពរបស់គ្រួសារអ្នកជំងឺទាំងពីរ ក្រោយចេញពីមន្ទីរពេទ្យ។ ក្នុងនោះ ក្រុមការងារបានលើកទឹកចិត្តដល់អ្នកជំងឺឱ្យយកចិត្តទុកដាក់ថែរក្សាសុខភាព អនុវត្តតាមការណែនាំរបស់គ្រូពេទ្យ និងសម្រាកព្យាបាលឱ្យបានល្អ ដើម្បីឆាប់ជាសះស្បើយ និងវិលត្រឡប់មកប្រកបការងារប្រចាំថ្ងៃវិញ។
តំណាងគ្រួសារអ្នកជំងឺទាំងពីរ បានសម្តែងនូវក្តីរំភើបរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ពេជ្រ សៀងលី ចៅសង្កាត់រងទី១
និងក្រុមការងា ពួកគាត់បានបញ្ជាក់ថា ជំនួយទាំងនេះពិតជាមានសារៈសំខាន់សម្រាប់ជួយសម្រាលការលំបាកក្នុងជីវភាព និងការចំណាយក្នុងអំឡុងពេលកំពុងសម្រាកព្យាបាលជំងឺ។ ទឹកចិត្ត និងការយកចិត្តទុកដាក់របស់ព្រះសង្ឃ អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ បានធ្វើឱ្យពួកគាត់មានកម្លាំងចិត្ត និងមានភាពកក់ក្តៅក្នុងពេលកំពុងជួបការលំបាក៕



ដោយសំនៀងគិដងរែក




