36.7 C
Phnom Penh
Wednesday, April 29, 2026
- Advertisement -spot_img

ចាប់ពីថ្ងៃទី១ខែឧសភាឆ្នាំ២០២៦តទៅ ប្រទេសចិននឹងអនុវត្តគោលនយោបាយពន្ធគយសូន្យភាគរយចំពោះរាល់ប្រទេសអាហ្វ្រិកដែលបានបង្កើតទំនាក់ទំនងការទូតជាមួយចិន

- Advertisement -spot_img

គណៈកម្មាធិការច្បាប់ពន្ធគយនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានចេញសេចក្តីប្រកាសនៅថ្ងៃទី២៨ខែមេសា ដោយបញ្ជាក់ថា ចាប់ពីថ្ងៃទី១ខែឧសភាឆ្នាំ២០២៦ដល់ថ្ងៃទី៣០ខែមេសា ឆ្នាំ២០២៨ រដ្ឋាភិបាលចិននឹងអនុវត្តគោលនយោបាយពន្ធគយសូន្យភាគរយតាមទម្រង់អត្រាពន្ធអនុគ្រោះពិសេសចំពោះប្រទេសអាហ្វ្រិកចំនួន២០ដែលបានបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសចិន ហើយមិនមែនជាប្រទេសអភិវឌ្ឍន៍តិចតួច។ ចំពោះផលិតផលដែលស្ថិតនៅក្រោមកូតាពន្ធគយ គ្រាន់តែកាត់បន្ថយអត្រាពន្ធគយក្នុងកូតាមកត្រឹមសូន្យភាគរយប៉ុណ្ណោះ ខណៈពេលដែលអត្រាពន្ធគយក្រៅកូតាមិនកែប្រែ។


តាមការអធិប្បាយឱ្យដឹងថា ចាប់ពីថ្ងៃទី១ខែឧសភាឆ្នាំ២០២៦តទៅ ប្រទេសចិននឹងក្លាយជាអង្គភាពសេដ្ឋកិច្ចសំខាន់នៅលើពិភពលោកដែលអនុវត្តគោលនយោបាយអត្រាពន្ធគយសូន្យភាគរយដោយឯកតោភាគី និងគ្របដណ្តប់លើរាល់ប្រទេសអាហ្វ្រិកដែលបានបង្កើតទំនាក់ទំនងការទូតជាមួយចិននិងប្រទេសអភិវឌ្ឍន៍តិចតួចទាំងអស់ដែលបានបង្កើតទំនាក់ទំនងការទូតជាមួយចិន។
ទាក់ទងនឹងរឿងនេះ តំណាងនៃសហភាពអាហ្វ្រិកប្រចាំនៅប្រទេសចិនបានបញ្ជាក់ថា វិធានការពន្ធគយសូន្យភាគរយបាននាំមកនូវឱកាសជាក់ស្តែងដល់ទ្វីបអាហ្វ្រិក ហើយក៏បង្កលក្ខណៈសម្បត្តិសម្រាប់ប្រទេសចិនពង្រីកការវិនិយោគនៅទ្វីបអាហ្វ្រិកផងដែរ៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img