29.1 C
Phnom Penh
Monday, October 26, 2026
- Advertisement -spot_img

ខ្សែប្រយុទ្ធ Liverpool កីឡាករ Nunez ត្រូវបានដកចេញពីក្រុមជម្រើសជាតិអ៊ុយរូហ្គាយ

- Advertisement -spot_img

(ម៉ុងតេវីដេអូ)៖ ខ្សែប្រយុទ្ធក្លិប Liverpool កីឡាករ Darwin Nunez បានត្រូវបានដកចេញពីក្រុមជម្រើសជាតិអ៊ុយរូហ្គាយ សម្រាប់ការប្រកួតមិត្តភាពខាងមុខ របស់ពួកគេ។

កីឡាករវ័យ ២៣ឆ្នាំរូបនេះ ដំបូងឡើយ ត្រូវបានដាក់បញ្ចូលក្នុងក្រុមអ៊ុយរូហ្គាយ សម្រាប់ការប្រកួតប៉ះជប៉ុន និងកូរ៉េខាងត្បូង នៅថ្ងៃទី២៤ និងថ្ងៃទី២៨ ខែមីនា ដាច់ដោយឡែកពីគ្នា។

យ៉ាងណាមិញ, សមាគមបាល់ទាត់អ៊ុយរូហ្គាយ និងក្លិប Liverpool បានប្រកាសដូចគ្នា នៅថ្ងៃសុក្រថា Nunez នឹងមិនមានវត្តមាន ជាមួយមិត្តរួមក្រុម នៃក្រុមជម្រើសរបស់លោកនោះទេ។

យោងតាមរបាយការណ៍ពីអ៊ុយរូហ្គាយ បានឲ្យដឹងថា អតីតកីឡាកររបស់ក្លិប Benfica រូបនេះ បាននឹងកំពុងជាសះស្បើយ ពីបញ្ហាកជើង ដែលបានរងរបួស នៅក្នុងការប្រកួតចាញ់១-០ កាលពីថ្ងៃពុធ ក្រោមថ្វីជើងក្រុម Real Madrid។

អ៊ុយរូហ្គាយ បានកោះហៅខ្សែប្រយុទ្ធលេងនៅក្លិបម៉ិកស៊ិក Club America កីឡាករ Jonathan Rodriguez ដើម្បីជំនួសកីឡាករ Nunez៕

ប្រភព Yahoo Sport ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img