31 C
Phnom Penh
Thursday, March 20, 2025
- Advertisement -spot_img

Marcus Haber ក្លាយជាកីឡាករនាំសំណាងដល់ព្រះខ័នរាជស្វាយរៀងសារជាថ្មី ក្រោយស៊ុតយកឈ្នះបឹងកេត

- Advertisement -spot_img

ក្លិបបាល់ទាត់ព្រះខ័នរាជ ស្វាយរៀងបន្តជ័យជម្នះទៀតហើយ ក្នុងពានរង្វាន់ខេមបូឌាន ព្រីមៀរលីគឆ្នាំ២០២២ ក្រោយយកឈ្នះម្ចាស់ផ្ទះ បឹងកេត ០-១ ចុងម៉ោងក្នុងជំនួបសប្ដាហ៍ទី១០ នៃជុំ ទី២ នាល្ងាចថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ ២០២២ ។

ការប្រកួត ពិតជាតានតឹងតាំងពីការចាប់ផ្ដើមដំបូងដោយក្រុមទាំងពីរនាមជាក្រុមខ្លាំងដូចគ្នាដោយមានឱកាសច្រើនដូចគ្នាជាមួយ ការទាត់ចូលទី ច្រើនលើកច្រើនសារប៉ុន្តែបានត្រឹមរំលងរបាទី និងសង្គ្រោះដោយអ្នកចាំទី និងបានរក្សាលទ្ធផល ០-០ ដល់ចប់វគ្គទី ១ ។

ចូលដល់ វគ្គ ទី ២ ព្រះខ័ន រាជ ស្វាយរៀង មាន សម្ទុះ កាន់តែខ្លាំង ដោយមាន ឱកាស បន្ថែម ច្រើនជាង មុន តែ នៅតែ មិនទាន់ អាចធ្វើ បានសម្រេច និង បានអូសបន្លាយ ដល់ នាទី ៨៨ ទើប គ្រាប់ បាល់ កើតមានឡើង សម្រាប់ ព្រះខ័ន រាជ ស្វាយរៀង ធ្វើបាន សម្រេចដោយកីឡាកររក គ្រាប់បាល់បានច្រើនជាងគេក្នុងលីគ Marcus Haber ដដែលជួយឱ្យក្លិបយកឈ្នះ បឹងកេត ០-១ គ្រាដែល គេទើបតែជួយ ក្លិបយកឈ្នះ ភ្នំពេញក្រោន ១-០ កាលពីពាក់កណ្ដាលសប្ដាហ៍ ដូចគ្នាដើម្បីទទួលបាន ៣ ពិន្ទុដ៏ មានសារៈសំខាន់បំផុត ។

លទ្ធផលនេះធ្វើឲ្យព្រះខ័នរាជ ស្វាយរៀងបន្ត កំណត់ត្រាមិនដែលចាញ់ក្នុងលីគ ១០ ប្រកួតជាប់ៗគ្នា ហើយជាពិសេសនៅតែឈរកំពូល តារាងនៃលីគ កំពូលកម្ពុជាឆ្នាំ ២០២២ ត្រឹមសប្ដាហ៍ទី ១០ ដោយបន្ថែមដល់ ២៨ ពិន្ទុរុញបឹងកេតធ្លាក់ទៅលេខ ៣ បណ្ដោះអាសន្ន ។ ដោយឡែកគីរីវង់ សុខសែនជ័យ បានរងបរាជ័យក្រោមថ្វីជើងវិសាខា ១-២ លើទឹកដីរបស់ខ្លួនឯង ៕

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img