25.4 C
Phnom Penh
Sunday, November 1, 2026
- Advertisement -spot_img

សេដ្ឋកិច្ច

- Advertisement -spot_img
- Advertisement -spot_img

Tesla ជិតនឹងចុះកិច្ចព្រមព្រៀងសាងសង់កន្លែងផលិត ក្នុងប្រទេសឥណ្ឌូណេស៊ី

ក្រុមហ៊ុនផលិតរថយន្តល្បីខ្លាំងនៅអាមេរិក តេស្លា(Tesla) ជិតឈានដល់កិច្ចព្រមព្រៀងបឋម ក្នុងការសាងសង់កន្លែងផលិតនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលមានសមត្ថភាពផលិត ដល់១លានគ្រឿង នេះបើតាមទីភ្នាក់ងារព័ត៌មាន ប្លូមបឺក (Bloomberg) ដែលបានដកស្រង់ពីប្រភពលាក់អត្តសញ្ញា ដែលដឹងពីគម្រោងនេះ កាលពីថ្ងៃពុធ។យ៉ាងណាក៏ដោយ នៅក្នុងការអត្ថាធិប្បាយតបវិញ នៅលើបណ្តាញសង្គមធ្វីតធឺ...

ទីផ្សារអចលទ្រព្យខេត្តព្រះសីហនុ ផ្ដើមងើបឡើងវិញបន្តិច ក្រោយមាន កំណើនទេសចរក្នុងស្រុក

ព្រះសីហនុ៖ ទីផ្សារអចលទ្រព្យនៅខេត្តព្រះសីហនុ ដែលធ្លាប់ ទទួល ការប៉ះទង្គិចខ្លាំងដោយសារជំងឺកូវីដ១៩ នាពេលកន្លង មក នោះ ចាប់ផ្តើមមានចលនាឡើងវិញបន្តិចម្តងៗ។ នេះបើតាមអ្នក ជំនាញដែល រកស៊ីខាងអចលនទ្រព្យនៅខេត្តនេះ។ លោក ឌិត ចណ្ណា...

កិច្ចប្រជុំកំពូលអចលនទ្រព្យអាស៊ី Property Guru ២០២២ អំពាវនាវឱ្យមានការច្នៃប្រឌិតប្រកបដោយការទទួលខុសត្រូវ និងការបង្កើតឡើងវិញ

 • អ្នកតស៊ូមតិផ្នែកនិរន្តរភាព និងម្ចាស់ជើងឯកនៃភាពចម្រុះដឹកនាំការសន្ទនាដែលជំរុញឱ្យមានការបំផុសគំនិតលើការរួមបញ្ចូល និងដំណោះស្រាយដ៏ឆ្លាតវៃ។  • អ្នកជំនាញសកល និងអ្នកតំណាងជាន់ខ្ពស់មកពីសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ/ក្រុមធនាគារពិភពលោក អង្គភាពស៊ើបការណ៍សេដ្ឋកិច្ច UN-Habitat បានធ្វើបទបង្ហាញសំខាន់ៗ។  • ស្ថាបនិកបណ្តាញដ៏ពេញនិយម Never Too Small លោក...

អ្នកអភិវឌ្ឍន៍អចលនទ្រព្យល្អជាងគេបំផុតបានឈ្នះពានរង្វាន់ក្នុងវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី​PropertyGuru Asia Property Awards លើកទី១៧

ក្រុមអ្នកឈ្នះរង្វាន់នៃអ្នកអភិវឌ្ឍន៍គម្រោងជោគជ័យបានជួបជុំគ្នានៅទីក្រុងបាងកកសម្រាប់ការត្រលប់មកវិញនៃពានរង្វាន់ស៊េរីចុងក្រោយ  New World Development Company Limited ត្រូវបានសាទរក្នុងការក្លាយទៅជាអ្នកអភិវឌ្ឍន៍ល្អបំផុត (អាស៊ី) នៅក្នុងការឈ្នះមួយក្នុងចំណោមការឈ្នះក្នុងតំបន់ចំនួនពីរសម្រាប់ក្រុមហ៊ុនមកពីប្រទេសចិន (ហុងកុង និងម៉ាកាវ) ក្រុមហ៊ុនមកពីប្រទេសថៃនិងហ្វីលីពីនទទួលបានជ័យលាភីប្រចាំតំបន់ចំនួនប្រាំពីររៀងៗខ្លួន Candra Ciputra នាយកប្រតិបត្តិនៃក្រុមហ៊ុន Ciputra Group...

ឥណ្ឌូណេស៊ីផ្តល់ទិដ្ឋាការស្នាក់នៅរយៈពេលវែងដើម្បីជំរុញទីផ្សាសេដ្ឋកិច្ចរបស់ខ្លួន

(ហ្សាការតា)៖ ប្រទេសឥណ្ឌូនេស៊ីកំពុងរៀបចំដាក់បង្ហាញព័ត៌មានលម្អិតបន្ថែមទៀតអំពីគម្រោងទិដ្ឋាការស្នាក់នៅរយៈពេលវែងរបស់ខ្លួន ដើម្បីទាក់ទាញមូលធនបរទេស និងវិនិយោគិនអចលនទ្រព្យ រួមទាំងអ្នកមកពីប្រទេសចិនដីគោក និងទីក្រុងហុងកុង ខណៈដែលសេដ្ឋកិច្ចដ៏ធំបំផុតរបស់អាស៊ីអាគ្នេយ៍នេះបានងើបឡើងវិញពីការធ្លាក់ចុះដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ។ កាសែត South China Morning Post បានរាយការណ៍ថា រហូតមកដល់ពេលនេះ ក្រុមមន្ត្រីនៅទីក្រុងហ្សាការតាបានបង្ហាញលក្ខខណ្ឌតម្រូវអប្បបរមាក្នុងការដាក់ប្រាក់តម្កល់នៅក្នុងធនាគារចំនួន...

ម៉ាឡេស៊ីនឹងខ្វះខាតស៊ុតរផ្គត់ផ្គង់ក្នុងស្រុក

(គូឡាឡាំពួ)៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម និងសន្តិសុខស្បៀងម៉ាឡេស៊ីលោក Mohamad Sabu បានឱ្យដឹងនៅថ្ងៃអង្គារសប្តាហ៍នេះថា ប្រទេសម៉ាឡេស៊ីនឹងនាំចូលស៊ុតពីបរទេស ដែលជាវិធានការរយៈពេលខ្លីដើម្បីកាត់បន្ថយការខ្វះខាតការផ្គត់ផ្គង់ក្នុងស្រុក។ នេះបើយោងតាមកាសែត Channel News Asia។ កាសែត Channel News...

ថៃប្រកាសសង្គ្រាមលើការនាំចូលសាច់ជ្រូកខុសច្បាប់ ចំពេលមានការភ័យខ្លាចជំងឺប៉េស្តជ្រូក

បាងកក៖ អគ្គនាយកដ្ឋានអភិវឌ្ឍន៍បសុសត្វនៃប្រទេសថៃ បានប្រកាសសង្រ្គាមលើការនាំចូលសាច់ជ្រូកខុសច្បាប់ ដែលបានញាំញីអ្នកប្រើប្រាស់ និងកសិករថៃ អស់រយៈពេលជាច្រើនខែមក នេះជាអ្វីដែលលោក អគ្គនាយករង Somchuan Ratanamungklanon បាននិយាយ កាលពីថ្ងៃចន្ទ ទី៥ ខែធ្នូ...

ក្រុមហ៊ុន Tesla ប្រមូលឡានជិត ៨ ម៉ឺនគ្រឿង ពី ចិន ត្រលប់មកវិញ

ដោយសារឡានមានបញ្ហា បច្ចេកទេស ក្រុមហ៊ុនអាមេរិក Tesla សម្រេចប្រមូលឡានរបស់ខ្លួនចំនួន ៦៧,៦៩៨ គ្រឿងពីទីផ្សារចិន ត្រលប់មកវិញ ។ ការប្រមូលឡានទាំងនោះត្រឡប់វិញរួមមាន Model S និង Model X...

ប្រេងសាំងបន្តចុះតម្លៃមកត្រឹម ៤២០០រៀល និងម៉ាស៊ូត ៤៦៥០រៀល ក្នុងមួយលីត្របាន

នៅក្នុងសប្តាហ៍នេះ ក្រសួងពាណិជ្ជកម្មប្រកាសថា តម្លៃប្រេងសាំងធម្មតាបានចុះថ្លៃមកត្រឹម ៤២០០រៀល ក្នុងមួយលីត្រ ចំណែកប្រេងម៉ាស៊ូត ចុះមកត្រឹម ៤៦៥០រៀល ដោយអនុវត្តចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ...

សិង្ហបុរីបារម្ភការ កំណើនសេដ្ឋកិច្ចនឹងយឺតនៅឆ្នាំ២០២៣

សំាងហ្គាពួរ៖ ប្រទេសសិង្ហបុរីបានព្រមាន នាថ្ងៃពុធនេះថា កំណើនសេដ្ឋកិច្ចអាចធ្លាក់ចុះដល់កម្រិតមួយ នៅឆ្នាំក្រោយ ដោយសារភាពទន់ខ្សោយនៅក្នុងទីផ្សារនាំចេញសំខាន់ៗ រួមមានសហរដ្ឋអាមេរិក អឺរ៉ុប និងចិន ដោយសារការកើនឡើងអត្រាការប្រាក់ និងសង្គ្រាមអ៊ុយក្រែនបង្កឱ្យមានភាពតានតឹង។ ការអនុវត្តសេដ្ឋកិច្ចប្រទេសនេះ ត្រូវបានគេមើលឃើញថា ជាឧបករណ៍វាស់ស្ទង់ដ៏មានប្រយោជន៍នៃបរិស្ថានពិភពលោក ដោយសារតែខ្លួនពឹងផ្អែកលើពាណិជ្ជកម្មជាមួយប្រទេសដទៃទៀត...

ព័ត៌មានចុងក្រោយ

លោក​Xi Jinpingជួបសន្ទនា​ជា​មួយ​លោក Guy Parmelin​ប្រធានាធិបតី​ស៊្វីស

រសៀលថ្ងៃទី​៣០ ខែតុលា ​លោក​​Xi Jinping​ប្រធានរដ្ឋ​ចិន​បាន​ជួបសន្ទនា​ជា​មួយ​លោក Guy Parmelin​ប្រធានាធិបតី​ស៊្វីសដែល​អញ្ជើញ​ទៅបំពេញទស្សនកិច្ចផ្លូវការងារ​នៅ​វិមានសភាប្រជាជន​នៅក្រុងប៉េកាំង។លោ​Xi Jinping​បាន​លើកឡើងថា​ ​ភាគីចិនរីករាយ​រួមជា​មួយ​ភាកីស្វ៊ីស​ ដើម្បីជំរុញ​សកលភាវូបនីយកម្មសេដ្ឋកិច្ច​ដែល​ផ្តល់ផលប្រយោជន៍ជាទូទៅ ​និង​បរិយាបន្ន​ ​ដើម្បីចាក់ បញ្ចូល​ជំនឿចិត្ត ​និង​ភាពប្រាកដប្រជា​កាន់តែ​ច្រើន​ដល់​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​រវាង​ចិន​និង​អឺរ៉ុប ​និងការអភិវឌ្ឍ​សេដ្ឋកិច្ច​សកល​។លោក​Xi Jinping​បាន​បន្តទៀតថា​ ​ស្វ៊ីស​បាន​ដើរតួនាទី​ជា​គំរូ​ក្នុង​រយៈពេល​យូរ​សម្រាប់​ទំនាក់ទំនងសេដ្ឋកិច្ច​និងពាណិជ្ជកម្មរវាងចិន​និងអឺរ៉ុប រំពឹងទុកភាគី​ស្វ៊ីស​អាច​ប្រើ​ឥទ្ធិពល​ពិសេស​​របស់​ខ្លួន​ ដើម្បី​ដើរតួនាទីវិជ្ជមាន​សម្រាប់​ការអភិវឌ្ឍ​ពាណិជ្ជកម្ម​រវាង​ចិន​និង​អឺរ៉ុប​ប្រកបដោយ​តុល្យភាព ​និង​ស្ថិរភាព​។ជា​ការ​ឆ្លើយតប​ ​លោក​Parmelin​បាន​លើកឡើងថា​ ​ភាគី​ស្វ៊ីស​រំពឹងទុក​បង្កើន​កិច្ចសន្ទនា ការ​ផ្លាស់ប្តូរ​និង​កិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍​ទៅវិញទៅមក​ជា​មួយភាគី​ចិន​ ដើម្បីជំរុញ​ឱ្យ​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ទទួលបាន​ការវិវឌ្ឍ​រីកចម្រើន​កាន់តែ​ច្រើន​។​ភាគីស្វ៊ីស​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​​តួនាទី​យ៉ាង​វិជ្ជមាន​របស់​ប្រទេស​ចិន​ក្នុង​កិច្ចការ​អន្តរជាតិ​ ​រីករាយ​ធ្វើ​ការ​សម្របសម្រួល​យ៉ាង​​ជិតស្និទ្ធ​ជា​មួយភាគីចិន​​ ប្រកាន់​ខ្ជាប់​ពហុភាគីនិយម​ ​គាំពារ​ពាណិជ្ជកម្ម​សេរី ​ដើម្បី​រួមចំណែក​ដល់​ការអភិវឌ្ឍ​ ​វិបុលភាព​ ​សន្តិភាព​និង​ស្ថិរភាព​របស់​ពិភពលោក​។បន្ទាប់​ពី​កិច្ចសន្ទនា​ ​ប្រមុខរដ្ឋ​នៃ​ប្រទេសទាំង​ពីរ​បាន​ធ្វើជាសក្ខីភាព​​ក្នុងពិធីចុះហត្ថលេខា​លើពិធីសារស្តីពី​ការធ្វើប្រសើឡើង​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិននិងស្វ៊ីស ​និង​ឯកសារ​សហប្រតិបត្តិការ​ជា​ច្រើន​ក្នុង​វិស័យ​ការស្រាវជ្រាវ​ខាង​វិទ្យាសាស្ត្រ ​ពលកម្ម​និង​ឱកាសការងារ ​ព្រមទាំងវិស័យប្រព័ន្ធផ្សព្វផ្សាយជាដើម៕ ដោយគរីដងរែក
- Advertisement -spot_img