26.4 C
Phnom Penh
Sunday, November 1, 2026
- Advertisement -spot_img

សេដ្ឋកិច្ច

- Advertisement -spot_img
- Advertisement -spot_img

កិច្ចប្រជុំកំពូលអចលនទ្រព្យអាស៊ី Property Guru លើកទី ៩ ប្រចាំឆ្នាំ ២០២៣ ផ្តោតសំខាន់ទៅលើការលើកកម្ពស់សហគមន៍

អ្នក​ដឹក​នាំ​និងផ្តួចផ្តើមគំនិតក្នុងឧស្សាហកម្ម​ទូទាំងពិភពលោកបានចូលរួម​កិច្ច​ប្រជុំ​កំពូល​ឆ្នាំ​នេះ​ ដើម្បី​ដោះស្រាយ​បញ្ហាអនាគត​នៃ​ទី​ក្រុង។ ទីក្រុងបាងកក ប្រទេសថៃ- PropertyGuru Group (NYSE: PGRU) ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាអចលនទ្រព្យឈានមុខគេនៅអាស៊ីអាគ្នេយ៍បានត្រលប់មកកាន់វេទិកាភាពជាអ្នកដឹកនាំរបស់ខ្លួន ដែលជាវេទិកាអចលនទ្រព្យ PropertyGuru Asia Real Estate Summit...

អ្នកអភិវឌ្ឍន៍អចលនទ្រព្យល្អដាច់គេបានឈ្នះពានរង្វាន់ក្នុងវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី​ PropertyGuru Asia Property Awards លើកទី ១៨

GUOCOLAND ឈ្នះអ្នកអភិវឌ្ឍន៍ល្អបំផុត (អាស៊ី) ខណៈពេលដែលអ្នកអភិវឌ្ឍន៍មកពីប្រទេសឥណ្ឌូណេស៊ីទទួលបានជ័យលាភីក្នុងតំបន់ច្រើនបំផុត នាថ្ងៃទី៩ ខែ ធ្នូ ឆ្នាំ២០២៣ PropertyGuru Group (NYSE: PGRU) បានប្រកាសអ្នកឈ្នះក្នុងតំបន់តំណាងឱ្យក្រុមហ៊ុនល្អបំផុតនៅអាស៊ីក្នុងកម្មវិធីពានរង្វាន់ PropertyGuru Asia...

មុខរបរដើរកាត់ស្លឹកចេកព្រៃភ្នំរបស់អ្នកបាត់ដំបង!អាចយកទៅលក់ដើម្បីជួយសម្រួលជីវភាព

ក្រៅពីមុខរបរធ្វើចម្ការ ប្រជាពលរដ្ឋនៅស្រុកសំឡូត នៅជិតច្រក៤០០ព្រំដែនកម្ពុជា ថៃ មួយចំនួនបាននាំគ្នាដើរកាត់ស្លឹកចេកព្រៃលក់ ដែលពួកគេអះអាងថា ជាមុខរបរបន្ទាប់បន្សំអាចជួយសម្រួលមួយផ្នែកធំដល់ជីវភាពប្រចាំថ្ងៃក្នុងគ្រួសារ។ អ្នកភូមិជាច្រើននាក់នៅស្រុកសំឡូតដើរកាត់ស្លឹកចេកព្រៃយកមកលក់សម្រាប់វេចសង្វាក់នៅក្រុងបាត់ដំបង ក្រៅពីធ្វើចម្ការអ្នកភូមិមួយចំនួន បាននាំគ្នាដើរកាត់ស្លឹកចេកព្រៃលក់គ្រាន់ជួយសម្រួលដល់ជីវភាពគ្រួសារ។ អ្នកភូមិ តែងចូលព្រៃជាប្រចាំ ដើម្បីរកកាត់ស្លឹកចេក។ អ្នកខ្លះគេរកបានច្រើន អ្នកខ្លះរកបានតិច...

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​ មហានគរ ម.ក បានដាក់សម្ពោធជាផ្លូវការ គណនីបញ្ញើសន្សំថ្មី “កុមារមហានគរ”

មាតាបិតាគ្រប់រូបតែងតែស្រមៃ និងគិតគូរពីអនាគតបុត្រធីតារបស់ពួកគេ!ដូច្នេះហើយការសន្សំប្រាក់មានសារៈសំខាន់ណាស់ សម្រាប់សម្រេចបាននូវអនាគតរបស់បុត្រធីតាលោកអ្នក! ជាពិសេសនោះគឺត្រូវសន្សំបែបណា ដើម្បីមានប្រសិទ្ធភាព និងសាច់ប្រាក់មានសុវត្ថិភាព? មាតាបិតាគ្រប់រូបកុំកង្វល់ទៀតអី! កាន់តែរីករាយបំផុតជាមួយ “គណនីកុមារមហានគរ”​  ឬ “KOMA MOHANOKOR​”​ ដែលជាគណនីបញ្ញើសន្សំថ្មីរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក...

មាសមានតំលៃចំពេលសង្គ្រាមអ៊ីស្រាអែល និងហាម៉ាស ធ្លាក់ចុះប្រាក់ដុល្លារ

ជាមួយនឹងវិបត្តិភូមិសាស្ត្រនយោបាយនៃសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស់ និងប្រាក់ដុល្លារធ្លាក់ចុះ បន្ទាប់ពីការធ្លាក់ចុះយ៉ាងខ្លាំងនៃទិន្នផលរតនាគារដែលជំរុញដោយមតិយោបល់ dovish ពីធនាគារកណ្តាលអាមេរិក មាសបានបង្ហាញពីសមត្ថភាពរបស់ខ្លួនក្នុងការរក្សាតម្រូវការ។ តម្លៃមាសបានបំពេញតាមការរំពឹងទុកនៃការកើនឡើងរបស់ទីផ្សារកាលពីថ្ងៃចន្ទ ដោយបានឡើងយ៉ាងលឿន $1863.46 ក្នុងមួយអោន ដែលជាការកើនឡើងជិត $40 នៅលើតម្លៃបិទរបស់ខ្លួនកាលពីសប្តាហ៍មុន។ លោក ឆែ ឆាយហេង...

ពាណិជ្ជកម្មកម្ពុជាធ្លាក់ចុះបន្តិចបន្តួច បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២

ពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាមានចំនួនសរុបជាង៣៥ ពាន់លានដុល្លារក្នុងរយៈពេលបី ត្រីមាសដំបូងនៃឆ្នាំ២០២៣ ដែលមានការ ថយចុះបន្តិចបើធៀប នឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះកើតឡើងនៅពេលដែលឱនភាពពាណិជ្ជកម្មរបស់ប្រទេសបានធ្លាក់ចុះជាង 1 ពាន់លានដុល្លារ ដូចដែលបានរាយការណ៍ដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករ (GDCE)។ ទិន្នន័យរបស់ GDCE បង្ហាញថានៅចន្លោះខែមករា...

ក្រុមហ៊ុនក្នុងស្រុកសហការជាមួយក្រុមហ៊ុនចិនចំនួន២ សម្រាប់ការនាំចេញដំឡូងមី

សមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ក្នុងស្រុក (IDI) សម្រេចបានកិច្ចព្រមព្រៀងសហប្រតិបត្តិការជាយុទ្ធសាស្ត្រជាមួយ Chongqing HongJiu ដែលជាក្រុមហ៊ុននាំចូលផ្លែឈើឈានមុខគេរបស់ប្រទេសចិន និងAsia Cassava Holding ជាក្រុមហ៊ុន លក់ដុំ និងនាំចូលដំឡូងមីដ៏សំខាន់មួយទៅកាន់ប្រទេសចិន ។ កិច្ចព្រមព្រៀងនេះសម្រេចបានកាលពីថ្ងៃទី១៧...

វិបត្តិទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន គឺជាបញ្ហាសម្រាប់ពិភពលោកទាំងមូល

នៅក្នុងភាពយន្តឯកសារខ្នាតតូចរបស់ Bloomberg Originals China's Property Meltdown យើងស្វែងយល់ពីរបៀបដែលភាពចលាចលនេះបានចាប់ផ្តើម ហើយពិនិត្យមើលថាតើផលប៉ះពាល់អ្វីខ្លះអាចមានសម្រាប់សេដ្ឋកិច្ចពិភពលោក។ ការរីកចម្រើនផ្នែកអចលនទ្រព្យរបស់ប្រទេសចិនមានប្រភពមកពីការផ្គត់ផ្គង់ និងតម្រូវការជាមូលដ្ឋាន។ នៅពេលដែលមេដឹកនាំរបស់ប្រទេសនេះបានបើកសេដ្ឋកិច្ចដល់វិនិយោគិនបរទេស និងអាជីវកម្មឯកជនកាលពីបួនទសវត្សរ៍មុន វាបាននាំឱ្យមនុស្សរាប់លាននាក់ផ្លាស់ទីពីជនបទទៅកាន់ទីក្រុងរបស់ប្រទេសចិនក្នុងការស្វែងរកការងារធ្វើនៅក្នុងរោងចក្រ។ នោះបានដោះសោតម្រូវការលំនៅឋាន ហើយបានបណ្តាលឱ្យមានការរីកចំរើននៃអគារ...

ច្បាប់ថ្មីរបស់កាណាដាតម្រូវឱ្យក្រុមហ៊ុន Facebook និង Google បង់ប្រាក់

ថ្មីៗនេះនិយតករអនុវត្តច្បាប់ព័ត៌មានអនឡាញ របស់ប្រទេសកាណាដា បាននិយាយថា ខ្លួននឹងចាប់ផ្តើមបង្កើតក្របខណ្ឌសម្រាប់កិច្ចចរចារវាងស្ថាប័នព័ត៌មាន និងក្រុមហ៊ុនអ៊ីនធឺណិតយក្សចាប់ពីខែកញ្ញាខាងមុខនេះតទៅ។ ខណៈការប្រកាសបានធ្វើឡើងក្រោយពីមានការតវ៉ាពីប្រជាជនកាណាដាជាច្រើន ជុំវិញការដាក់កម្រិតលើការប្រើប្រាស់ភ្លេតហ្វមព័ត៌មានពីបណ្តាញផ្សព្វផ្សាយ Facebook និង Instagram ក្នុងស្រុក។ ច្បាប់ព័ត៌មានអនឡាញរបស់ប្រទេសកាណាដាដែលជាផ្នែកមួយនៃនិន្នាការសកលក្នុងការធ្វើឱ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្សដូចជា Alphabet ដែលជាមេធំរបស់ Google និង...

ក្រុមហ៊ុនសន្តិសុខព្រីនស៍ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហការជាមួយមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC) និងក្រុមហ៊ុន Motorola Solutions

រាជធានីភ្នំពេញ ថ្ងៃទី ២២​ ខែ សីហា –ក្រុមហ៊ុនសន្តិសុខព្រីនស៍ បានចាប់ផ្ដើមដំណើរថ្មីមួយនៃការច្នៃប្រឌិត ការសហការ និងឧត្តមភាព ដោយថ្មីៗនេះ ក្រុមហ៊ុន  បានប្រកាសកិច្ចព្រមព្រៀងពីរ ជាមួយមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC)...

ព័ត៌មានចុងក្រោយ

លោក​Xi Jinpingជួបសន្ទនា​ជា​មួយ​លោក Guy Parmelin​ប្រធានាធិបតី​ស៊្វីស

រសៀលថ្ងៃទី​៣០ ខែតុលា ​លោក​​Xi Jinping​ប្រធានរដ្ឋ​ចិន​បាន​ជួបសន្ទនា​ជា​មួយ​លោក Guy Parmelin​ប្រធានាធិបតី​ស៊្វីសដែល​អញ្ជើញ​ទៅបំពេញទស្សនកិច្ចផ្លូវការងារ​នៅ​វិមានសភាប្រជាជន​នៅក្រុងប៉េកាំង។លោ​Xi Jinping​បាន​លើកឡើងថា​ ​ភាគីចិនរីករាយ​រួមជា​មួយ​ភាកីស្វ៊ីស​ ដើម្បីជំរុញ​សកលភាវូបនីយកម្មសេដ្ឋកិច្ច​ដែល​ផ្តល់ផលប្រយោជន៍ជាទូទៅ ​និង​បរិយាបន្ន​ ​ដើម្បីចាក់ បញ្ចូល​ជំនឿចិត្ត ​និង​ភាពប្រាកដប្រជា​កាន់តែ​ច្រើន​ដល់​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​រវាង​ចិន​និង​អឺរ៉ុប ​និងការអភិវឌ្ឍ​សេដ្ឋកិច្ច​សកល​។លោក​Xi Jinping​បាន​បន្តទៀតថា​ ​ស្វ៊ីស​បាន​ដើរតួនាទី​ជា​គំរូ​ក្នុង​រយៈពេល​យូរ​សម្រាប់​ទំនាក់ទំនងសេដ្ឋកិច្ច​និងពាណិជ្ជកម្មរវាងចិន​និងអឺរ៉ុប រំពឹងទុកភាគី​ស្វ៊ីស​អាច​ប្រើ​ឥទ្ធិពល​ពិសេស​​របស់​ខ្លួន​ ដើម្បី​ដើរតួនាទីវិជ្ជមាន​សម្រាប់​ការអភិវឌ្ឍ​ពាណិជ្ជកម្ម​រវាង​ចិន​និង​អឺរ៉ុប​ប្រកបដោយ​តុល្យភាព ​និង​ស្ថិរភាព​។ជា​ការ​ឆ្លើយតប​ ​លោក​Parmelin​បាន​លើកឡើងថា​ ​ភាគី​ស្វ៊ីស​រំពឹងទុក​បង្កើន​កិច្ចសន្ទនា ការ​ផ្លាស់ប្តូរ​និង​កិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍​ទៅវិញទៅមក​ជា​មួយភាគី​ចិន​ ដើម្បីជំរុញ​ឱ្យ​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ទទួលបាន​ការវិវឌ្ឍ​រីកចម្រើន​កាន់តែ​ច្រើន​។​ភាគីស្វ៊ីស​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​​តួនាទី​យ៉ាង​វិជ្ជមាន​របស់​ប្រទេស​ចិន​ក្នុង​កិច្ចការ​អន្តរជាតិ​ ​រីករាយ​ធ្វើ​ការ​សម្របសម្រួល​យ៉ាង​​ជិតស្និទ្ធ​ជា​មួយភាគីចិន​​ ប្រកាន់​ខ្ជាប់​ពហុភាគីនិយម​ ​គាំពារ​ពាណិជ្ជកម្ម​សេរី ​ដើម្បី​រួមចំណែក​ដល់​ការអភិវឌ្ឍ​ ​វិបុលភាព​ ​សន្តិភាព​និង​ស្ថិរភាព​របស់​ពិភពលោក​។បន្ទាប់​ពី​កិច្ចសន្ទនា​ ​ប្រមុខរដ្ឋ​នៃ​ប្រទេសទាំង​ពីរ​បាន​ធ្វើជាសក្ខីភាព​​ក្នុងពិធីចុះហត្ថលេខា​លើពិធីសារស្តីពី​ការធ្វើប្រសើឡើង​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិននិងស្វ៊ីស ​និង​ឯកសារ​សហប្រតិបត្តិការ​ជា​ច្រើន​ក្នុង​វិស័យ​ការស្រាវជ្រាវ​ខាង​វិទ្យាសាស្ត្រ ​ពលកម្ម​និង​ឱកាសការងារ ​ព្រមទាំងវិស័យប្រព័ន្ធផ្សព្វផ្សាយជាដើម៕ ដោយគរីដងរែក
- Advertisement -spot_img