27 C
Phnom Penh
Wednesday, November 4, 2026
- Advertisement -spot_img

វិភាគ

- Advertisement -spot_img
- Advertisement -spot_img

‎៥ឆ្នាំនៃគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលបង្កេីនកម្លាំងបន្ថែមថ្មីដល់មនុស្សជាតិ‎‎

ភ្នំពេញ៖បណ្ឌិត ជា មុនីឫទ្ធិប្រធាន សមាគម អ្នកស្រាវជ្រាវ វឌ្ឍនភាព កម្ពុជា -ចិនបានមានប្រសាសន៍ថាឆ្នាំ២០២៦នេះ គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល (GDI) បានឈានដល់ខួប៥ឆ្នាំ ចាប់ពីលោក Xi Jinping...

បទវិភាគ​៖យល់ដឹង​គ្នា មាន​ភាព​ស្និទ្ធ​ស្នាល​និង​ត​ភ្ជាប់គ្នា​ទៅវិញទៅមក ​កិច្ច​សហប្រតិបត្តិការ​ចិន-អាស៊ាន​ត្រូវ​លើក​កម្ពស់គុណភាព​និង​លំដាប់​ថ្នាក់​

“ខ្ញុំពិតជា​រីករាយណាស់​ដែលបាន​មកដល់ទីនេះ ​ប្រទេសចិនមាន​ទីផ្សារប្រើប្រាស់​ដ៏​មា​ន​សក្តានុពលយ៉ាង​ខ្លាំង​ ​វា​មាន​អំណោយ​ផល​ដល់​ការ​ផ្សព្វផ្សាយ​កាហ្វេដែលផលិត​ដោយ​ប្រទេស​យើង ។” ​លោក Da Costa ​ពាណិជ្ជករ​ចូល​រួម​ពិព័រណ៍​មកពីទីម័រ​ខាងកើត​ដែល​បាន​​អញ្ជើញ​មកប្រទេសចិន​ជាលើកដំបូងបាន​ថ្លែងដូច​ពោល​ខាង​លើ​ ។ នេះគឺជា​លើក​ដំបូងហើយ​ដែល​ទីម័រខាងកើត​បានបង្ហាញមុខ​​ក្នុងនាមជា​រដ្ឋសមាជិក​ផ្លូវការនៃ​អា​ស៊ាន​ និងជា​សហម្ចាស់​ផ្ទះ​នៃ​​ពិព័រណ៍​ចិន-អាស៊ាន បន្ទាប់ពី​បាន​ចូលជា​សមាជិកអាស៊ាន​ក្នុង​ឆ្នាំ ២០២៥ ។ ​នេះក៏ជា​លើកទីមួយ​ដែលរដ្ឋ​សមាជិក​​ទាំង១១របស់​អាស៊ានបាន​ជួបជុំគ្នា​នៅ​ទីក្រុង Nanning បន្ទាប់ពី​ការពង្រីក​សមាជិក​អាស៊ាន ដែល​ជាពេលវេលា​ជាប្រវត្តិសា​ស្ត្រ​សម្រាប់“រង្វង់មិត្តភក្តិ”​នៃពិព័រណ៍​ចិន-អាស៊ាន ។ ពីថ្ងៃទី១៧ដល់ថ្ងៃ​ទី២១ខែកញ្ញា ពិព័រណ៍​ចិន-អាស៊ានលើក​ទី២៣​បាន​បើកធ្វើ​នៅ​ក្រុង​Nan​ning ភូមិភាគស្វយ័ត​ Guangxi ។ ឆ្នាំនេះគឺ​ជាខួបទី៥ឆ្នាំនៃ​ការបង្កើត​ទំនាក់ទំនង​ភាព​ជា​ដៃ​គូ​យុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ​ចិន-អាស៊ាន ហើយក៏ជា​ឆ្នាំគន្លឹះ​សម្រាប់ការពន្លឿន​ការ​អនុ​វត្ត​ជាក់ស្តែង​បន្ទាប់ពី​បាន​ចុះហត្ថលេខា​លើពិធីសារ​ស្តីពីការ​លើក​កម្ពស់​កម្រិត​នៃ​តំបន់​ពាណិ​ជ្ជកម្ម​សេរីចិន-អាស៊ាន​៣.០​ផងដែរ​ ។ ក្នុងបរិបទបែប​នេះ ពិព័រណ៍​ចិន-អាស៊ាន​លើក​នេះ​បាន​ដើរ​តួនាទីជា​វេទិកា​ តាមរយៈ​ការស្វែងរកថ្មី ជុំវិញ​ប្រធានបទ​“រួមគ្នាចែករំលែក​កា​លា​នុវត្ត​ភាព​៣.០​ ត្រួស​ត្រាយ​ជីវភាពដ៏​ល្អបវរ​ជាមួយគ្នា” ​...

ការស្ទង់មតិរបស់បណ្តាញ CGTN | ភាពបើកចំហរបស់ពិព័រណ៍ពាណិជ្ជកម្មសេវាកម្មអន្តរជាតិចិនបង្កើនទំនុកចិត្តរបស់ទីផ្សារសកល

ក្នុងខណៈពេលបើកធ្វើពិព័រណ៍ពាណិជ្ជកម្មសេវាកម្មអន្តរជាតិចិនឆ្នាំ ២០២៦ (CIFTIS) បណ្តាញ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានធ្វើការស្ទង់មតិ​ចំពោះអ្នកប្រើប្រាស់អ៊ីនធឺណិតនៅទូទាំងពិភពលោក ដែលបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន 89.6% យល់ឃើញថា CIFTIS បានក្លាយជាវេទិកាសំខាន់មួយសម្រាប់លើកកម្ពស់កម្រិតបើកចំហក្នុងវិស័យពាណិជ្ជកម្មសេវាកម្មរបស់ប្រទេសចិន។ CIFTIS...

បទវិភាគ៖ “ពណ៌បៃតង​”នៅវាលខ្សាច់មូយូសហាក់ដូច​ជា​ប្រភពទឹក​សម្រាប់​ស្រោចស្រពដើម​ឈើ​ចំណងមិត្តភាព​រវាង​ចិននិង​អាមេរិក​

យប់​ថ្ងៃទី២៣ខែ​សីហា នៅ​ព្រលានយន្តហោះ​អន្តរជាតិEjin Horoនៅក្រុងOrdos​នៃ​ភូមិ​ភាគ​ស្វយ័តម៉ុងហ្គោលីក្នុង លោកRonald Sakolsky ជាមិត្តភក្តិជនជាតិអាមេរិកម្នាក់​ដែល​បាន​ធ្វើដំណើរដ៏វែងឆ្ងាយមកកាន់​ប្រទេស​ចិន​បានឱបក្រសោបលោកស្រីYin Yuzhen ដែល​ជាវីរនារីចិនក្នុងការ​បង្ការនិងគ្រប់គ្រងរហោឋាន​កម្ម​ ។ ជំនួប​ម្តងទៀត​ដែល​រំលង​អស់​រយៈ​ពេល​ជាង​២០ឆ្នាំ​ ត្រូវបានផ្សព្វផ្សាយតៗគ្នាជាបន្តបន្ទាប់​លើបណ្តាញ​ទំនាក់​ទំនង​សង្គម ។ អ្នក​ប្រើប្រាស់​បណ្តាញអ៊ីនធឺណិតនៃ​ប្រទេស​ចិននិង​អាមេរិក​បាន​នាំគ្នា​​ Comment​ក្នុង​បណ្តាញទំនាក់ទំនងសង្គម​ថា...

បទវិភាគ៖ការ​ដែល​ជប៉ុន​បង្ករឿង​នៅ​ច្រកសមុទ្រតៃវ៉ាន់មុខជានឹងយកភ្លើងដុតខ្លួនឯងជាក់ជា​មិន​ខាន​

នាថ្ងៃទី ១៧ ខែ​មេសា នាវាពិឃាត " IKAZUCHI " របស់កងស្វ័យ​ការពារលើ​សមុទ្រ​នៃ​ប្រទេស​ជប៉ុនបានឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ដោយ​បាន​ចំណាយ​ពេលវេលា​ជិត​១៤ម៉ោង ។ កា​រនេះមិន​មែនជា​អ្វីដែល​ហៅថា “​សេរីភាពនាវាចរណ៍ ​” ទេ...

បទវិភាគ៖ ឱបក្រសោបពិភពលោក​តាមរយៈ “ភាពប្រាកដប្រជា” ប្រទេសចិន​ចារទំព័រថ្មីនៃ​កិច្ច​សហប្រតិបតិ្តការ​ប្រកប​ដោយ​ភាព​បើក​ទូលាយ

ក្នុងកិច្ចប្រជុំប្រចាំឆ្នាំ២០២៦នៃវេទិកាជាន់ខ្ពស់ស្តីពីការអភិវឌ្ឍរបស់ចិនដែលបើកធ្វើនៅក្រុង​ប៉េកាំង​នា​ពេល​ថ្មីៗ​កន្លង​ទៅនេះ អ្នក​ទទួល​ខុសត្រូវ​នៃ​សហគ្រាស​ពាហុជាតិ​ចំនួនជិត​មួយរយ​សហគ្រាស​បាន​ជួប​ជុំ​គ្នានៅប្រទេសចិន​ក្នុងរដូវ​ផ្ការីក ។មូលហេតុ​នៅពីក្រោយ​នេះ គឺ​ប្រសាសន៍របស់​លោក Li Qiang នាយករដ្ឋមន្ត្រីចិន​ថ្លែង​ក្នុ​ងកិច្ចប្រជុំប្រចាំឆ្នាំ២០២៦ នៃវេទិកាជាន់ខ្ពស់ស្តីពីការអភិវឌ្ឍរបស់ចិន ពោលគឺ ប្រទេស​ចិន​ខិតខំប្រឹង​ប្រែង​ធ្វើ​ជា​ “មូលដ្ឋានគ្រឹះនៃភាពប្រាកដប្រជា” និងជា “កំពង់ផែដ៏មានស្ថិរភាព”របស់ពិភពលោក ។...

បទវិភាគ៖គោលការណ៍សំខាន់នៃផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥ជា​ផែន​ទីចង្អុលបង្ហាញផ្លូវសម្រាប់​ការ​អភិវឌ្ឍ​ចិន ហើយ​ក៏​​ជា​កាលានុវត្ត​ភាពថ្មី​សម្រាប់​ការ​អភិ​វឌ្ឍ​សកលផងដែរ

ក្នុ​ងកិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​២០២៦នៃ​វេទិកា​ជាន់ខ្ពស់ស្តីពី​ការអភិវឌ្ឍ​របស់ចិនដែល​បើក​ធ្វើ​នៅ​ថ្ងៃទី ២២ ខែ​មីនា ​លោក Li ​Qiang ​សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយ​នៃ​គណៈ​កម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និង​ជា​នាយករដ្ឋមន្ត្រីចិន លោក Han Wenxiu អនុ​ប្រធាន​ការិយាល័យ​នៃគណៈកម្មាធិការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម​មជ្ឈិមចិន​ទទួល​បន្ទុក​​ងារ​​ប្រចាំ​ថ្ងៃ និង​ជា​ប្រធាន​ការិយាល័យ​នៃក្រុ​ម​ដឹក​នាំ​ការងារជនបទ​មជ្ឈិមចិន ព្រម​ទាំង​ភ្ញៀវ​កិត្តិយស​ផ្សេង​ទៀត​ បាន​​ថ្លែងសុន្ទរកថាគន្លឹះ​ជុំវិញ​​ផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥ ដែល​បាន​បង្ហាញ​នូវ​ការ​បេ្តជ្ញាចិត្ត​ដ៏​មុតមាំ​របស់​ចិន​ក្នុង​ការ​ជំរុញការ​អភិវឌ្ឍ​ប្រក​ប​ដោយ​គុណ​ភាពខ្ពស់ និង​ការ​ចែក​រំលែក​កាលានុវត្ត​ភាព​អភិវឌ្ឍន៍ជា​មួយ​ពិភពលោក...

បទវិភាគ៖ ផ្តោតសំខាន់លើមហាសន្និបាតនៃសភាទាំងពីរ​របស់​ចិន៖​ប្រ​ជា​ធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូលរបស់​ចិន​នឹង​នាំ​មក​នូវ​ការ​បំផុស​គំនិត​និង​កាលានុវត្ត​កាន់តែច្រើន​ដល់​ពិភពលោក

មហាសន្និបាតនៃសភាទាំងពីរ​របស់​ចិនដែល​មួយ​ឆ្នាំ​រៀប​ចំ​ធ្វើ​ម្តង ជា​បង្អួច​ដ៏សំខាន់​ស​ម្រាប់​សង្កេត​មើល​ពី​ការ​ធ្វើ​ទំនើប​កម្ម​តាម​បែប​ផែន​ចិន​និង​ប្រជាធិបតេយ្យ​របស់​ប្រ​ជា​ជន​ក្នុង​ដំណើរការទាំងមូល ។ ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅនេះ តំណាង​និង​សមាជិក​ចំនួនប្រហែល​៥​ពាន់​រូប​ដែល​មក​ពីតំបន់​នានា​​ទូទាំង​ប្រទេសចិន​ បាន​ជួប​ជុំ​គ្នា​នៅក្រុង​ប៉េកាំង​ដោយ​បានពាំ​នាំ​នូវ​ក្តីបំណងរបស់ប្រជាជនយ៉ាង​កក់ក្តៅ ។ ​ឆ្លង​តាម​រយៈវេទិកា​ដ៏សំខាន់​នៃ​មហាសន្និបាត​សភាទាំង​ពីរ​របស់​ចិន​ តំណាង​និង​សមាជិក​ទាំងឡាយ​បាន​ផ្តល់ជាមតិយោបល់យ៉ាង​សកម្ម​ដើម្បី​ធ្វើ​ឱ្យ​ថ្នាក់ធ្វើ​សេចក្តីសម្រេចចិត្ត​ឈ្វេង​យល់​ពី​​សំឡេង​នៅ​ថ្នាក់​មូលដ្ឋាន​កាន់តែច្រើន​ ​ហើយ​ក្លាយ​ទៅជា​សេចក្តី​សម្រេច​ចិត្ត​របស់​ជាតិ​ដ៏សំខាន់​ ប្រកា​រនេះ​បាន​បង្ហាញ​ឱ្យ​ឃើញនូ​វ​កម្លាំង​ជីវិត​យ៉ាង​ខ្លាំង​ក្លា​នៃ​ប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូល។ នៅប្រទេស​ចិន​ ប្រជាធិបតេយ្យរបស់ប្រជាជនក្នុង​ដំណើរការទាំងមូលគឺគ្រប​ដណ្តប់​ដំណា​ក់​កាលទាំង​អស់​នៃអភិបាល​កិច្ច​ជាតិ​ ដូច​ជា​ការ​បោះឆ្នោតជ្រើសរើស ការ​ប្រឹក្សា​នយោ​បាយ​...

បទវិភាគ៖ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនបំផុសភាពរស់រវើកថ្មីនៅទូទាំងពិភពលោក

នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំមមី កម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនរបស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានសម្តែងការជូនពរដ៏ល្អបវរចំពោះជនជាតិចិនទូទាំងពិភពលោកនិងមិត្តភក្តិបរទេស ដោយបានបញ្ចេញនូវភាពកក់ក្តៅនៅរដូវផ្ការីក ហើយក៏បានបង្ហាញពីភាពទាក់ទាញដ៏ខ្លាំងក្លានៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននិងវប្បធម៌ប្រជាជាតិចិនទៅកាន់ពិភពលោកផងដែរ។ កាសែត 《Clarín》 របស់អាហ្សង់ទីនបានវាយតម្លៃថា កម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនបានរីកចម្រើនក្នុងពេលដំណាលគ្នាជាមួយនឹងការធ្វើបរិវត្តកម្មនៃសង្គមនិងសេដ្ឋកិច្ចរបស់ចិន ដែលបានក្លាយជាវេទិកាផ្សព្វផ្សាយសិល្បៈនិងវប្បធម៌ដ៏ធំបំផុតមួយនៅទូទាំងពិភពលោក ។ វេបសាយនៃកាសែត 《El Mundo》 របស់អេស្ប៉ាញបានយល់ឃើញថា...

បទវិភាគ៖ចិននិងកូរ៉េខាងត្បូងជាប្រទេសជិតខាងដែលមិនអាចរើចេញបាននិងជាដៃគូដែលមិនអាចបំបែកបាន

យប់ថ្ងៃទី១ខែវិចិ្ឆកា លោក Xi Jinping ប្រធានរដ្ឋចិនបានធ្វើមាតុភូមិនិវត្តន៍មកដល់ក្រុងប៉េកាំងវិញបន្ទាប់ពីបានបញ្ចប់ការចូលរួមសន្និសីទក្រៅផ្លូវការលើកទី៣២នៃថ្នាក់ដឹកនាំអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកនិងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសកូរ៉េខាងត្បូង ។ ក្នុងនោះ ដំណើរទស្សនកិច្ចរបស់លោក Xi Jinping ប្រធានរដ្ឋចិននៅកូរ៉េខាងត្បូងលើកនេះគឺជា “ការទៅលេងផ្ទះអ្នកជិតខាងដើម្បីសួរសុខទុក្ខមិត្តភក្តិ” បន្ទាប់ពីរំលងអស់រយៈពេល១១ឆ្នាំ ហើយក៏ជាកិច្ចជំនួបពិភាក្សាលើកដំបូងរវាងប្រមុខរដ្ឋចិននិងកូរ៉េខាងត្បូងបន្ទាប់ពីលោក...

ព័ត៌មានចុងក្រោយ

Step into the world of online casinos: essential tips for new players

The world of online casinos offers an exciting blend of entertainment and opportunity. As new players navigate...
- Advertisement -spot_img