kiridangrek2022@gmail.com
វិភាគ
វិភាគ
បទវិភាគ៖ពាក្យពេញនិយម”China+”ត្រូវអាប់ដេត ខណៈការធ្វើទេសចរណ៍នៅប្រទេសចិនមានភាពពេញនិយមខ្លាំងជាបន្តបន្ទាប់
"នេះគឺជាគ្រឿងបន្លាស់ដែលខ្ញុំបានទិញសម្រាប់ pocket cameraរបស់ខ្ញុំ ។ សមិទ្ធផលដែលក្រុមហ៊ុនផលិតចិនទទួលបានក្នុងវិស័យនេះពិតជាគួរឱ្យអ្នកផងចាប់អារម្មណ៍ណាស់ !""ខ្ញុំប្រាប់អ្នកទាំងគ្នាឱ្យយកវ៉ាលីទទេមកនៅពេលដើរទស្សនានៅប្រទេសចិន ព្រោះលោកអ្នកនឹងអស់កម្លាំងរហិតរហៃក្នុងការដើរទិញអីវ៉ាន់នៅទីនោះ ។ល។ " ពេលថ្មីៗនេះ (វីដេអូអំពីការបើកប្រអប់ក្នុងពេលដើរទិញអីវ៉ាន់នៅប្រទេសចិន)ត្រូវបានផ្សព្វផ្សាយតៗគ្នាលើបណ្តាញទំនាក់ទំនងសង្គមបរទេស ។ ចាប់ពីស្បែកជើងប៉ាតានិងគ្រឿងសម្អាងដល់ថ្នាំបុរាណចិនដូចជាស៊ីរ៉ូក្អកជាដើមរហូតដល់យន្តហោះគ្មានមនុស្សបើកនិងឧបករណ៍ hand held gimbal ជាដើម ម៉ាកក្នុងស្រុកចិនបានក្លាយជា"ទំនិញពិសេសក្នុងស្រុក"ដ៏ពេញនិយមរបស់ភ្ញៀវទេសចរបរទេស ។ ទិន្នន័យបង្ហាញថា បរិមាណចាក់ផ្សាយវីដេអូពាក់ព័ន្ធនឹង"China Haul"នៅលើបណ្តាញទំនាក់ទំនងសង្គមនៅបរទេសដ៏សំខាន់មួយបានលើសពី ១១០ លានដង ។ នេះគឺជាសក្ខីភាពនៃការកើនឡើងជាបន្តបន្ទាប់នៃភ្ញៀវទេសចរបរទេសដែលទៅទស្សនាប្រទេសចិន ។ អ្នកសង្កេតការណ៍បានចង្អុលបង្ហាញថា ជនបរទេសកាន់តែច្រើនកំពុងទៅទស្សនាចិនដោយមានចិត្តចង់ដឹងចង់ឃើញអំពីបញ្ហាថា "ហេតុអ្វីបានជាប្រទេសចិនបានទទួលការអភិវឌ្ឍយ៉ាងល្អបែបនេះ” ការចូលដែនធ្វើទេសចរណ៍នៅប្រទេសចិនបានឈានចូល"សម័យកាលមាស" ។
ទិន្នន័យចុងក្រោយបំផុតបានបញ្ជាក់ពីចំណុចនេះ៖នៅត្រីមាសទីបីឆ្នាំនេះ ចំនួនភ្ញៀវទេសចរបរទេសបានឈានដល់ ១១,៦០១ លាននាក់ដែលកើនឡើង ១៥,៦ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ ក្នុងនោះ ភ្ញៀវទេសចរបរទេសដែលត្រូវលើកលែងទិដ្ឋការបានមានចំនួន៨,៩៩២លាននាក់ដែលស្មើនឹង ៧៧,៥ ភាគរយនៃចំនួនភ្ញៀវទេសចរបរទេសសរុប ។ លើសពីនេះ ភ្ញៀវទេសចរបរទេសក៏កំពុងបង្កើតថ្មីនូវ"បទពិសោធន៍ធ្វើដំណើរ”របស់ពួកគេផងដែរ៖ដំណើរកម្សាន្តវប្បធម៌ ដំណើរកម្សាន្តបច្ចេកវិទ្យានិងដំណើរកម្សាន្តរោងចក្រកំពុងក្លាយជាការដកបទពិសោធន៍ថ្មីក្នុងប្រទេសចិន ហើយជនបរទេសកាន់តែច្រើនសម្គាល់ឃើញថា “ប្រទេសចិនមានតម្លៃសម្រាប់ការទស្សនា” “ជីវភាពរស់នៅរបស់ចិនមានតម្លៃសម្រាប់ការដកបទពិសោធន៍”និង“ម៉ាកយីហោចិនមានតម្លៃសម្រាប់ការទិញ” ។ ហេតុអ្វីបានជាការចូលធ្វើទេសចរណ៍នៅចិនមានការផ្លាស់ប្តូរឥតឈប់ឈរ? លោក Li Jun ប្រធានមន្ទីរពាណិជ្ជកម្មសេវាកម្មអន្តរជាតិនៃវិទ្យាស្ថានសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិនៃក្រសួងពាណិជ្ជកម្មចិនបានថ្លែងថា ការផ្លាស់ប្តូរពីការដែលភ្ញៀវទេសចរចិនទៅក្រៅប្រទេសដើម្បីទិញទំនិញទៅជាការដែលជនបរទេសមកប្រទេសចិនដើម្បីទិញទំនិញគឺជាការឆ្លុះបញ្ចាំងពីការកើនឡើងយ៉ាងលេចធ្លោនៃកម្លាំងទាក់ទាញខាងវប្បធម៌ ការច្នៃប្រឌិតថ្មីខាងបច្ចេកវិទ្យានិងឥទ្ធិពលអន្តរជាតិរបស់ប្រទេសចិនដែលបង្ហាញឱ្យឃើញថា ប្រទេសចិនដែលកំពុងពង្រីកការបើកទូលាយចំពោះបរទេសជាបន្តបន្ទាប់បានទទួលចំណាប់អារម្មណ៍ល្អនិងការទទួលស្គាល់កាន់តែច្រើនពីសហគមន៍អន្តរជាតិ។ មិនត្រឹមតែប៉ុណ្ណោះទេ ទេសចរណ៍បច្ចេកវិទ្យានិងដំណើរទស្សនកិច្ចនៅរោងចក្រក៏ទទួលប្រជាប្រិយភាពយ៉ាងខ្លាំងផងដែរ ។
ទិដ្ឋភាពប្រកបដោយការច្នៃប្រឌិតថ្មីខាងបច្ចេកវិទ្យាដូចជាការបើកបរដោយស្វ័យប្រវត្តិ មនុស្សយន្តឆ្លាតវៃនិងរថយន្តថាមពលថ្មីកំពុងទាក់ទាញភ្ញៀវទេសចរបរទេសជាច្រើន ។ បន្ទាប់ពីបានដកបទពិសោធន៍ពីរថយន្តថាមពលថ្មីមួយគ្រឿង អ្នកទេសចរតង់ហ្សានីម្នាក់បានថ្លែងថា "វិធីសាស្រ្តបើកទ្វារថ្មី ប្រព័ន្ធអូឌីយ៉ូក្នុងរថយន្តនិងប្រព័ន្ធបើកបរឆ្លាតវៃជាដើមសុទ្ធតែបានបន្សល់ទុកចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅដល់ខ្ញុំ ។ បច្ចេកវិទ្យារបស់ប្រទេសចិនកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស!" ។ សព្វថ្ងៃនេះ "ការមកប្រទេសចិនដើម្បីសម្លឹងមើលអនាគត"បានក្លាយជារឿងទាន់សម័យរបស់ភ្ញៀវទេសចរបរទេស ។ ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ប្រទេសចិននឹង"អនុវត្តផែនការសកម្មភាពដើម្បីពង្រីកនិងកែលម្អឧស្សាហកម្មសេវាកម្ម" ហើយពូនជ្រំម៉ាក"សេវាកម្មចិន"កាន់តែច្រើន ។ តាមរយៈរមណីយដ្ឋានដ៏ពេញនិយម ការដកបទពិសោធន៍ពីវប្បធម៌ចិននិងផលិតផលចិនដ៏ល្អប្រណិត អ្នកទេសចរបរទេសនឹងមានការយល់ដឹងកាន់តែស៊ីជម្រៅអំពីប្រទេសចិនដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័សនិងស្វែងយល់ពីភាពស្មោះត្រង់របស់ប្រទេសចិនក្នុងការឱបក្រសោបពិភពលោកដោយភាពបើកចំហ ។ វាអាចព្យាករណ៍ថា ដំណើរការនៃការអាប់ដេតពាក្យពេញនិយម"China+"នឹងប្រព្រឹតិ្តជាបន្ត ៕
ដោយគិរីដងរែក
វិភាគ
បទវិភាគ៖ដំណោះស្រាយសម្រាប់ការគ្រប់គ្រងបក្សដែលមានអាយុកាលមួយសតវត្សរ៍ផ្តល់ការបំផុសគំនិតដ៏ជ្រាលជ្រៅដល់ពិភពលោក
កិច្ចប្រជុំពេញអង្គលើកទី ៥ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ ដែលបានប្រព្រឹត្តទៅពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៩ ខែតុលា បានអនុម័ត«សេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអំពីបញ្ហាសំខាន់មួយចំនួនស្តីពីការប្រកាន់ខ្ជាប់ការបន្តជំរុញការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ» ដោយបានធ្វើការរៀបចំចាត់ចែងជាយុទ្ធសាស្ត្រចំពោះការងារប្រកាន់ខ្ជាប់ការបន្តជំរុញការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ ។ សេចក្តីសម្រេចចិត្តនេះបានផ្តល់ជាបង្អួចដ៏សំខាន់មួយសម្រាប់ឱ្យពិភពលោកឈ្វេងយល់ពី “អភិបាលកិច្ចរបស់បក្សកុម្មុយនីស្តចិន”...
វិភាគ
ការស្ទង់មតិរបស់បណ្តាញ CGTN | តពិព័រណ៍នាំចេញនាំចូលចិនដែលបង្កើតឡើងអស់រយៈពេល ៧០ ឆ្នាំបង្ហាញពីការបើកចំហឥតឈប់ឈរ ហើយមិនត្រឹមតែមានតែការបើកចំហប៉ុណ្ណោះទេ
ពិព័រណ៍នាំចេញនាំចូលចិនលើកទី ១៤០ បានបើកធ្វើនៅទីក្រុងក្វាងចូវកាលពីពេលកន្លងទៅនេះ។ ឆ្នាំ២០២៦នេះគឺជាខួបលើកទី ៧០ នៃការបង្កើតពិព័រណ៍នាំចេញនាំចូលចិន ។ ពិព័រណ៍នេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការប្រាស្រ័យទាក់ទងផ្នែកពាណិជ្ជកម្មរវាងប្រទេសចិន និងបរទេស និងបានក្លាយជាវេទិកាដ៏មានប្រសិទ្ធភាពមួយសម្រាប់ប្រទេសចិនពង្រីកការបើកចំហកម្រិតខ្ពស់ និងជំរុញការកសាងសេដ្ឋកិច្ចពិភពលោកបែបបើកចំហ។ ការស្ទង់មតិដែលធ្វើឡើងដោយបណ្តាញទូរទស្សន៍ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនចំពោះអ្នកប្រើប្រាស់អ៊ីនធឺណិតទូទាំងពិភពលោកបានបង្ហាញថា...
វិភាគ
បទវិភាគ៖ទិន្នន័យពាណិជ្ជកម្មអន្តរជាតិលើសពីការប៉ាន់ប្រមាណទុកជាមុន ធ្វើដំណើរជាមួយប្រទេសចិនគឺធ្វើដំណើរជាមួយកាលានុវត្តភាព
“លើសពីការប៉ាន់ប្រមាណទុកជាមុន” “ទប់ទល់នឹងកម្លាំងសម្ពាធ ” “រក្សាបាននូវភាពខ្លាំងក្លា” ។ល។ នៅថ្ងៃទី ១៤ ខែតុលា រដ្ឋាភិបាលចិនបានប្រកាសទិន្នន័យនៃពាណិជ្ជកម្មនាំចេញនាំចូល ពីត្រីមាសទី១ ដល់ទី៣ ក្នុងឆ្នាំនេះ ប្រព័ន្ធសារព័ត៌មានអន្តរជាតិ ដូចជាទីភ្នាក់ងារសារព័ត៌មានរ៉យទ័រជាដើម...
វិភាគ
ខួប៩០ ឆ្នាំ៖ ស្មារតីមហាដំណើរបំភ្លឺមាគ៌ាទំនើបកម្មតាមបែបផែនចិនក្នុងយុគសម័យថ្មី
កាលពីជាង៩០ ឆ្នាំមុន កងទ័ពក្រហម(កងកម្លាំងប្រជាជនដែលដឹកនាំដោយបក្សកុម្មុយនីស្តចិន) បានធ្វើបដិវត្តន៍ដោយធ្វើដំណើរឆ្លងកាត់១៤ ខេត្ត កាត់ទឹកឆ្លងភ្នំ កាត់ព្រៃកាត់វាលរហោឋាន រហូតចម្ងាយប្រហែលជាង១ ម៉ឺនគីឡូម៉ែត្រទើបទទួលបានជោគជ័យនៅទីបំផុត ដែលត្រូវគេចាត់ទុកថាជាអច្ឆរិយដ៏អស្ចារ្យមួយក្នុងប្រវត្តិសាស្ត្រនៃមនុស្សជាតិ ហើយត្រូវបានហៅថា«មហាដំណើរ»ឬ«មហាដំណើរថ្មើរជើង»(The Long March)។ឆ្នាំនេះជាខួបលើកទី៩០ នៃថ្ងៃជ័យជម្នះរបស់មហាដំណើរនៃកងទ័ពក្រហមចិន។ មហាដំណើរជារបត់ដ៏អស្ចារ្យមួយដែលបុព្វហេតុបដិវត្តន៍របស់បក្សកុម្មុយនីស្តចិននិងប្រទេសចិនផ្លាស់ប្តូរពីភាពបរាជ័យទៅរកភាពជោគជ័យ...
វិភាគ
បទវិភាគ៖ប្រសិនបើកម្លាំងស្តាំនិយមជប៉ុនប៉ុនប៉ងបដិសោធសង្គ្រាមឈ្លានពានរបស់ខ្លួន នោះមុខជានឹងត្រូវជំនុំជម្រះក្តីក្នុងតុលាការប្រវត្តិសាស្ត្រម្តងទៀតជាក់ជាមិនខាន
ទាក់ទងនឹងបញ្ហាប្រវត្តិសាស្ត្រ មនុស្សមួយចំនួននៅប្រទេសជប៉ុនកំពុងលេងកលល្បិចថ្មីដ៏គ្រោះថ្នាក់ផងដែរ ។ យោងតាមការទម្លាយរបស់ប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានឱ្យដឹងថា កម្លាំងស្តាំនិយមជប៉ុនបានបន្តផ្តល់នូវអត្ថបទនិងឯកសារប្រវត្តិសាស្ត្រនៃសង្គ្រាមលោកលើកទីពីរដែលបានបំភាន់ខ្លឹមសារដល់ម៉ូដែលបញ្ញាសិប្បនិម្មិតធំសំខាន់ៗអន្តរជាតិ ឧទាហរណ៍ដូចជា ពួកគេបានហៅឧប្បត្តិហេតុថ្ងៃទី ៧ ខែកក្កដាថាជា"ការប៉ះទង្គិចយោធារវាងជប៉ុននិងចិន" ដោយបាននិយាយយ៉ាងសាមញ្ញថា ហេតុការណ៍សម្លាប់រង្គាលនៅក្រុងណានជីងគ្រាន់តែជា"ករណីដួលរលំណានជីង"និងបំភាន់កងពលលេខ ៧៣១ ជប៉ុនថាជា"អង្គភាពប្រតិបត្តិសិក្សាស្រាវជ្រាវវិស័យសុខាភិបាល"ជាដើម ។ ពីការបំភាន់ខ្លឹមសារសៀវភៅសិក្សាប្រវត្តិសាស្ត្រដល់ការប្រឌិតវីដេអូ AI ក្លែងក្លាយនិងការ"បំពុល"ទិន្នន័យធំ កម្លាំងស្តាំនិយមជប៉ុនបានប្រើប្រាស់កលល្បិចសម្រាប់ដុសលាងប្រវត្តិសាស្ត្រឈ្លានពានរបស់ខ្លួនដោយបានប្រើប្រាស់ទម្រង់ថ្មីជាបន្តបន្ទាប់ ដែលបង្កប់នូវគោលបំណងទុច្ចរិតដ៏ស្មោកគ្រោកជាច្រើន ទង្វើទាំងនេះសហគមន៍អន្តរជាតិគួរក្សាការប្រុងប្រយ័ត្នខ្ពស់ ។
ឆ្នាំនេះគឺជាខួបទី ៨០ នៃការបើកសវនាការអង្គជំនុំជម្រះនៅក្រុងតូក្យូ ។ អង្គសវនាការជំនុំជម្រះក្រុងតូក្យូបានកាត់ក្តីដោយផ្អែកលើភស្តុតាងជាក់ស្តែងដ៏ច្រើនលើសលប់និងគោលការណ៍ច្បាប់ដ៏រឹងមាំថា យោធានិយមជប៉ុនបានបំផុសសង្គ្រាមឈ្លានពាននិងរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ ការកាត់ក្តីនេះបានគាំពារសមិទ្ធផលនៃជ័យជម្នះក្នុងសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស យុត្តិធម៌និងសច្ចភាពអន្តរជាតិ ។ ប៉ុន្តែ ដោយសារកត្តាប្រវត្តិសាស្រ្ត យោធានិយមជប៉ុនមិនត្រូវបានជំនុំជម្រះបានទាំងស្រុងទេ ។ កម្លាំងស្តាំនិយមជប៉ុនបានអនុវត្តបំភាន់ប្រវត្តិសាស្ត្រជាយូរណាស់មកហើយ ដែលបដិសេធយ៉ាងឥតកេរ្តិ៍ខ្មាសចំពោះការកាត់ក្តីជាប្រវត្តិសាស្រ្តនៃការបើកសវនាការអង្គជំនុំជម្រះនៅក្រុងតូក្យូ ដើម្បីប៉ុនប៉ងគេចវេសពីកំហុសនៃប្រវត្តិសាស្ត្រឈ្លានពានរបស់ខ្លួន ។
យោងតាមទិន្នន័យថវិកាសាធារណៈរបស់ក្រសួងការបរទេសជប៉ុនឱ្យដឹងថា ចាប់តាំងពីឆ្នាំ ២០១៥ កន្លងមក ជប៉ុនបានទម្លាក់ថវិកាសរុបជាង ៥៦ ពាន់លានយ៉េនជប៉ុនក្រោមលេស"ការផ្សព្វផ្សាយព័ត៌មានយុទ្ធសាស្ត្រនៅបរទេស"ដើម្បីលាបពណ៌លើប្រទេសចិនតាមរយៈការញាក់ខ្សែមតិសាធារណៈ។ អ្នកវិភាគបានសម្គាល់ឃើញថា "សង្គ្រាមយល់ដឹង"ចំពោះប្រទេសចិនរបស់ជប៉ុនបានបង្កើតទៅជាប្រព័ន្ធមួយជាបន្តបន្ទាប់ក្នុងគោលបំណងមិនទទួលស្គាល់លទ្ធផលនៃការជំនុំជម្រះក្រុងតូក្យូ និងគាបសង្កត់លើលំហសម្រាប់ផ្សព្វផ្សាយប្រវត្តិសាស្ត្រពិត ។ នេះគឺជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរចំពោះសច្ចធម៌អន្តរជាតិនិងគុណធម៌របស់មនុស្សជាតិ ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ស្របពេលដែលឯកសារមួយចំនួនដូចជាវីដេអូពិតនៃការសម្លាប់រង្គាលដ៏សាហាវព្រៃផ្សៃនៅក្រុងណានជីងនិងកំណត់ត្រានៃការពិសោធន៍របស់កងទ័ព ៧៣១លើមនុស្សរស់ជាដើមត្រូវបានចេញផ្សាយជាសាធារណៈ ពាក្យភូតភររបស់កម្លាំងស្តាំនិយមជប៉ុនត្រូវបានលាតត្រដាងជាបន្តបន្ទាប់ ។ បញ្ញវន្តជប៉ុនបង្ហាញថា ស្តង់ដារពីររបស់រដ្ឋាភិបាលជប៉ុនក្នុងការយល់ដឹងពីប្រវត្តិសាស្ត្រមិនអាចទទួលបានទំនុកចិត្តពីជនរងគ្រោះក្នុងសង្រ្គាមបានទេ ។
បើមើលពីទង្វើរបស់រដ្ឋាភិបាលជប៉ុននាពេលបច្ចុប្បន្នអាចឃើញថា "សង្គ្រាមការយល់ដឹង"ក៏មានគោលបំណងកាន់តែស៊ីជម្រៅដែរ ពោលគឺ ដើរស្របតាមជាមួយ"ការធ្វើយោធូបនីយកម្មឡើងវិញ"ដើម្បីបំភាន់ដល់មតិសាធារណៈសម្រាប់ស្វែងរកអ្វីដែលហៅថា "ប្រក្រតីភាពរបស់ប្រទេសជាតិ" ។ ការផ្លាស់ប្តូរពីឬសគល់ទាំងនេះបានបង្ហាញយ៉ាងច្បាស់ថា ជប៉ុនបាននិងកំពុងក្បត់យ៉ាងជ្រះស្រឡះនឹងប្រព័ន្ធសន្តិភាពដែលបង្កើតឡើងបន្ទាប់ពីសង្គ្រាមលោកលើកទីពីរ ។ ពីការបដិសោធប្រវត្តិសាស្ត្រឈ្លានពានក្នុងសង្គ្រាមលោកលើកទីពីរនិងលទ្ធផលនៃការជំនុំជម្រះក្រុងតូក្យូដល់ការបន្ថែមថវិកាយោធាយ៉ាងច្រើនសន្ធឹកសន្ធាប់និងបន្ធូរការរឹតត្បិតចំពោះការនាំចេញអាវុធប្រល័យលោក ពីការជំរុញការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញសន្តិភាពដល់ការជំរុញការធ្វើវិសោធនកម្ម"ឯកសារការពារសន្តិសុខចំនួនបី" និងមានចេតនាធ្វើវិសោធនកម្ម"គោលការណ៍ចំនួនបីស្តីពីការគ្មាននុយក្លេអ៊ែរ"អាចឃើញថា ជប៉ុនបាននិងកំពុងពន្លឿនការធ្វើឱ្យយោធានិយមងើបឡើងវិញ ។
ដោយគិរីដងរែក
វិភាគ
បទវិភាគ៖ ការវិវឌ្ឍរីកចម្រើនប្រកបដោយស្ថិរភាពដែលជាកម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ចចិនបាននិងកំពុងប្រមូលផ្តុំជាបន្តបន្ទាប់
“នៅត្រីមាសទីបី ទិន្នន័យលើវិស័យជាច្រើន ដូចជាការប្រើប្រាស់ ពាណិជ្ជកម្មអន្តរជាតិនិងការបណ្តាក់ទុនជាដើមបានកើនឡើងប្រកបដោយស្ថិរភាព សេដ្ឋកិច្ចចិនឆ្ពោះទៅមុខក្រោមសម្ពាធ ដោយមានការវិវឌ្ឍរីកចម្រើនឆ្ពោះទៅរកភាពល្អប្រសើរប្រកបដោយស្ថិរភាព ហើយកម្លាំងចលករត្រូវបានប្រមូលផ្តុំជាបន្តបន្ទាប់ ។ ” នាពេលថ្មីៗកន្លងទៅនេះ អ្នកសារព័ត៌មានបានទទួលព័ត៌មានពីមជ្ឈមណ្ឌលព័ត៌មានជាតិនៃគណៈកម្មាធិការជាតិអភិវឌ្ឍន៍និងកំណែទម្រង់ចិនថា ទិន្នន័យក្នុងវិស័យនានាក្នុងត្រីមាសទី៣ បានឆ្លុះបញ្ចាំងពីនិន្នាការល្អប្រសើរនៃសេដ្ឋកិច្ចចិន។ យោងតាមទិន្នន័យធំនៃការប្រើប្រាស់នៅហ្នឹងកន្លែងបានបង្ហាញឲ្យឃើញថា...
វិភាគ
ទស្សនវិជ្ជា «វិធីបដិសំយោគសម្ភារនិយមវិចារវិទ្យា»៖គ្រឹះនៃការអភិវឌ្ឍជនបទប្រទេសចិន
លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគម អ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន យល់ថា ក្នុងដំណើរអភិវឌ្ឍប្រទេសចិន ការអភិវឌ្ឍជនបទមិនត្រូវបានមើលឃើញត្រឹមជាការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ឬបង្កើនផលិតកម្មកសិកម្មប៉ុណ្ណោះទេ ប៉ុន្តែជាដំណើរការដែលភ្ជាប់យ៉ាងជិតស្និទ្ធរវាង«សម្ភារៈនិងវិចារវិទ្យា» «បញ្ហានិងដំណោះស្រាយ» «ទ្រឹស្តីនិងការអនុវត្ត»។ ក្នុងន័យនេះ «វិធីបដិសំយោគសម្ភារនិយមវិចារវិទ្យា»...
វិភាគ
បទវិភាគ៖យកផ្លូវសមុទ្រជាស្ពាន រួមសុខរួមទុក្ខជាមួយគ្នាឆ្ពោះទៅមុខកាន់តែឆ្ងាយប្រកបដោយស្ថិរភាព៖សមិទ្ធផលសន្តិភាពនិងវិបុលភាពនៃផ្លូវសូត្រសមុទ្រសតវត្សរ៍ទី ២១
នៅថ្ងៃទី ៣ ខែតុលា ឆ្នាំ២០២៦ គឺជាខួបលើកទី ១៣ នៃការលើកឡើងគំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាង"ផ្លូវសូត្រសមុទ្រសតវត្សរ៍ទី ២១ "។ ចាប់តាំងពីលោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងនូវទស្សនាទានដ៏អស្ចារ្យនេះក្នុងអំឡុងពេលថ្លែងសុន្ទរកថាក្នុងរដ្ឋសភាឥណ្ឌូណេស៊ីកាលពីឆ្នាំ ២០១៣ ដល់បច្ចុប្បន្ននេះ ខ្សែផ្លូវនាវាចរណ៍ចំនួន ១៤៨ ដែលដាក់ឈ្មោះថា"ការដឹកជញ្ជូនតាមផ្លូវសមុទ្រនៃផ្លូវសូត្រ"ដែលបានតភ្ជាប់កំពង់ផែចំនួន ១៥០ នៅទូទាំងពិភពលោក រដ្ឋសមាជិកបានឡើងដល់ចំនួន ៣៧៥ —ការអភិវឌ្ឍយ៉ាងផុលផុសនៃផ្លូវសូត្រសមុទ្រសតវត្សរ៍ទី ២១ ក្នុងរយៈពេល ១៣ ឆ្នាំកន្លងមកបានបញ្ជាក់យ៉ាងច្បាស់ទៅកាន់ពិភពលោកតាមរយៈសមិទ្ធផលដ៏លេចធ្លោជាច្រើនថាវសូត្រសមុទ្រសតវត្សរ៍ទី២១ មិនមែនជាឧបករណ៍នយោបាយសម្រាប់ការប្រកួតប្រជែង ភូមិសាស្ត្រនយោបាយនោះទេ ប៉ុន្តែវាគឺជាវេទិកាសហប្រតិបត្តិការសម្រាប់ជំរុញការអភិវឌ្ឍរួម ហើយវាមិនមែនជា"រង្វង់បក្ខពួកតូច"ដែលបិទខ្ទប់និងរើសអើងអ្នកដទៃនោះទេ ប៉ុន្តែគឺជា"មហាគ្រួសារ"ដែលប្រកបដោយភាពបើកទូលាយនិងបរិយាបន្ន ។
ទីមួយ៖ភាពរលូននៃពាណិជ្ជកម្មពង្រឹងមូលដ្ឋានគ្រឹះនៃវិបុលភាព នៅក្នុងត្រីមាសទីមួយឆ្នាំ ២០២៦ ទំហំសរុបនៃការនាំចេញនាំចូលទំនិញរបស់ចិនបានឈានដល់ ១១,៨៤ លានយាន់ប្រាក់ចិនដែលកើនឡើង ១៥ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ក្នុងនោះ ទំហំសរុបនៃការនាំចេញនាំចូលជាមួយប្រទេសដែលរួមគ្នាកសាង"ខ្សែក្រវាត់និងផ្លូវ"មានចំនួនលើសពី ៥០ ភាគរយ ហើយនិម្មាបនកម្មនៃពិពិធកម្មខាងពាណិជ្ជកម្មរបស់ដៃគូពាណិជ្ជកម្មត្រូវបានពង្រឹងថែមមួយកម្រិតទៀត ។ នៅពីក្រោយតួលេខទាំងនេះគឺជាខ្សែផ្លូវនាវាចរណ៍នីមួយៗដែលឆ្លងកាត់សមុទ្រពណ៌ខៀវនិងកំពង់ផែនីមួយៗដែលដំណើរការទាំងយប់ទាំងថ្ងៃ ហើយក៏ជាអារម្មណ៍ទទួលបានផលប្រយោជន៍ជាក់ស្តែងរបស់ប្រជាជននៃប្រទេសដែលរួមគ្នាកសាង"ខ្សែក្រវាត់និងផ្លូវ" ។
ការងើបឡើងនៃកំពង់ផែ Chancay គឺជាឧទាហរណ៍ដ៏រស់រវើកបំផុត ។ ក្នុងនាមជាគម្រោងកិច្ចសហប្រតិបត្តិការដែលជានិមិត្តសញ្ញានៃការរួមគ្នាកសាង"ខ្សែក្រវាត់និងផ្លូវ"រវាងប្រទេសចិននិងប៉េរូ បរិមាណលើកដាក់កុងតឺន័រក្នុងឆមាសទីមួយឆ្នាំ ២០២៦ របស់កំពង់ផែ Chancay បានឈានដល់ ២០ ម៉ឺន TEUs ដែលកើនឡើង ៧០,៩៤ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៥ បរិមាណលើកដាក់ទំនិញច្រើនប្រភេទ(Bulk Cargo)បានឈានដល់ ៩៨ម៉ឺន ៧ ពាន់តោនដែលកើនឡើង ៤១,២ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៥ ។ ការដឹកជញ្ជូនត្រង់តាមផ្លូវសមុទ្រពីកំពង់ផែ Chancay ដល់ទីក្រុងសៀងហៃបានកាត់បន្ថយពេលវេលាសម្រាប់ការដឹកជញ្ជូនតាមផ្លូវសមុទ្ររវាងប្រទេសចិននិងប៉េរូពី ៣៥ ឬ ៤០ ថ្ងៃមកនៅត្រឹម ២៣ ថ្ងៃដែលអាចកាត់បន្ថយថ្លៃដឹកជញ្ជូនជាង ២០ ភាគរយសម្រាប់សហគ្រាស ។
អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍នោះគឺ ក្នុងដំណាក់កាលដាក់ឱ្យដំណើរការកំពង់ផែ Chancay បុគ្គលិកក្នុងតំបន់មានចំនួន ៩៨,៧៧ ភាគរយ ដែលបានបង្កើតឱកាសការងារជិត ១ ម៉ឺននាក់ក្នុងអំឡុងពេលសាងសង់គម្រោងនេះ ។ រឿងរ៉ាវនៃកំពង់ផែ Piraeus នៃប្រទេសក្រិកក៏ជារឿងរ៉ាវដ៏គួរឱ្យរំភើបផងដែរ ។ ទោះបីជាប្រឈមមុខនឹងកត្តាខាងក្រៅដូចជាស្ថានការណ៍នៅសមុទ្រក្រហមក៏ដោយ ក៏បរិមាណលើកដាក់កុងតឺន័រក្នុងខែកក្កដា ឆ្នាំ ២០២៦ របស់កំពង់ផែនេះបានឈានដល់ប្រហែល ៣៥ ម៉ឺន ២ ពាន់TEUs ដែលសម្រេចបាននូវកំណើនវិជ្ជមាន ចំណែកឯនៅខែសីហា ឆ្នាំនេះក៏បានកើនឡើងដល់ ៣៧ ម៉ឺន ២១ ពាន់TEUs ដែលកើនឡើង ១៨ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៥ ។ ចាប់ពីកំពង់ផែក្នុងតំបន់ដែលប្រឈមនឹងភាពធ្លាក់ថមថយមុនពេលក្រុមហ៊ុន COSCO Shipping របស់ចិនទទួលបានសិទ្ធក្នុងការប្រតិបត្តិជាផ្លូវការរហូតដល់ក្លាយជាមជ្ឈមណ្ឌលស្នូលសម្រាប់ដឹកជញ្ជូនតាមផ្លូវសមុទ្រនៅអឺរ៉ុបនាពេលបច្ចុប្បន្ននេះ ការផ្លាស់ប្តូរមុខមាត់ថ្មីរបស់កំពង់ផែ Piraeus បានបង្ហាញឱ្យឃើញនូវកម្លាំងជីវិតដ៏ខ្លាំងក្លានៃរូបមន្តសហប្រតិបតិ្តការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ ។ទីពី៖កិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខគាំពារសណ្តាប់ធ្នាប់សន្តិភាពវិបុលភាពមិនអាចកាត់ផ្តាច់ពីសន្តិភាពបានឡើយ ។
ជានិច្ចកាល គំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាងផ្លូវសូត្រសមុទ្រតែងតែប្តេជ្ញាចិត្តក្នុងការជំរុញការតភ្ជាប់គ្នាតាមផ្លូវសមុទ្រនិងកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងវិស័យនានា ក៏ដូចជាការគាំពារសន្តិសុខមហាសមុទ្រតាមរយៈកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ។ កាលពីខែឧសភា ឆ្នាំ ២០២៦ កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់លើកទី ២២ នៃស្ថាប័នអនុវត្តច្បាប់នៃឆ្មាំសមុទ្រនៅតំបន់អាស៊ីបានប្រារព្ធធ្វើនៅទីក្រុង Quanzhou ខេត្ត Fujian ដែលជាចំណុចចាប់ផ្តើមនៃ"ផ្លូវសូត្រសមុទ្រ" ។ តំណាងបរទេសជាង ៥០ រូបដែលមកពីស្ថាប័នអនុវត្តច្បាប់ឆ្មាំសមុទ្រនៃប្រទេសនិងតំបន់ចំនួន ១៨ ព្រមទាំងអង្គការអន្តរជាតិចំនួនពីរដែលបូករួមទាំងការិយាល័យអង្គការសហប្រជាជាតិសម្រាប់ដោះស្រាយបញ្ហាគ្រឿងញៀននិងបទឧក្រិដ្ឋជាដើមបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំលើកនេះដោយបានធ្វើការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅនិងប្រកបដោយភាពប្រាកដប្រជាជុំវិញបញ្ហាបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែនសមុទ្រ ដូចជាការរត់ពន្ធមនុស្ស ការជួញដូរនិងដឹកជញ្ជូនគ្រឿងញៀនជាដើម ក៏ដូចជាការបង្កើនកិច្ចសហប្រតិបតិ្តការការអនុវត្តច្បាប់និងប្រតិបត្តិការរួមគ្នាលើសមុទ្រក្នុងក្របខណ្ឌពហុភាគីនិងទ្វេភាគីជាដើម ។ កិច្ចប្រជុំលើកនេះបានបន្ថែមជាពិសេសនូវប្រធានបទចំនួនបីគឺ ការធានាសុវត្ថិភាពលើដែនសមុទ្រនិងការប្រយុទ្ធប្រឆាំងនឹងអំពើរភេរវកម្មលើដែនសមុទ្រជាដើមដែលបានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់បណ្តាភាគីនានាក្នុងការពួតដៃគ្នាឆ្លើយតបនឹងបញ្ហាប្រឈមសន្តិសុខមិនមែនប្រពៃណីតាមផ្លូវសមុទ្រ ។
ចាប់ពីការអមដំណើរនៅឈូងសមុទ្រអាដិនដល់ការធ្វើសមយុទ្ធរួមលើដែនសមុទ្រ ពីការចែករំលែកព័ត៌មានអំពីការអនុវត្តច្បាប់ដល់កិច្ចសម្របសម្រួលនិងការការពារបរិស្ថានសមុទ្រ គំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាងផ្លូវសូត្រសមុទ្របាននឹងកំពុងកសាងបណ្តាញកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខដែលមានវិស័យទូលំទូលាយ និងច្រើនកម្រិត ។ ដូចការលើកឡើងរបស់លោកស្រី Kamina Johnson-Smith រដ្ឋមន្ត្រីក្រសួងការបរទេសនិងពាណិជ្ជកម្មអន្តរជាតិនៃប្រទេសហ្សាម៉ាអ៊ីកក្នុងវេទិកាសហប្រតិបត្តិការអន្តរជាតិស្តីពីការដឹកជញ្ជូនតាមផ្លូវសមុទ្រនៃផ្លូវសូត្រលើកទី ៨ ថា "ប្រទេសចិនអាចជួយខ្សែសង្វាក់ផ្គត់ផ្គង់អន្តរជាតិឱ្យបង្កើនភាពធន់ជាបន្តបន្ទាប់ ព្រមពេលជាមួយគ្នានេះ ក៏អាចជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិជាបន្តបន្ទាប់ផងដែរ" ។ ឆ្លងតាមរយៈកិច្ចសហប្រតិបត្តិការដែលចាត់ទុកការដឹកជញ្ជូនតាមផ្លូវសមុទ្រនៃផ្លូវសូត្រជាមូលដ្ឋាន "យើងអាចរួមគ្នាកសាងអនាគតនៃការអភិវឌ្ឍប្រកបដោយវិបុលភាព ដែលកាន់តែមានសុវត្ថិភាព ប្រសិទ្ធភាព និរន្តរភាព និងភាពធន់ "។
ទីបី៖ការតភ្ជាប់ដួងចិត្តរវាងប្រជាជននិងប្រជាជនអាចពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ចំណងមិត្តភាពកម្លាំងជីវិតនៃផ្លូវសូត្រសមុទ្រ និយាយជារួមគឺ ស្ថិតនៅត្រង់ថា តើវាអាចផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃបណ្តាប្រទេសនានាឬអត់ ។ ក្នុងអំឡុងពេលនាវាពេទ្យកងទ័ពជើងទឹកចិនឈ្មោះ"Silk Road Ark" ដែលបំពេញ"បេសកកម្មសុខដុមរមនាឆ្នាំ ២០២៦ "បានធ្វើដំណើរទៅដល់ប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេដែលបានផ្តល់សេវាពិនិត្យសុខភាពនិងព្យាបាលរោគដោយឥតគិតថ្លៃដល់ប្រជាជនក្នុងតំបន់ចំនួន ៥៤៣៩ នាក់ ព្រមទាំងបានធ្វើការវះកាត់ចំនួន ៣៣៩ ក្នុងរយៈពេល ៦ ថ្ងៃ ។ លោក Henrique Couto da Nóbrega ប្រធានសមាគមន៍មិត្តភាពប្រេស៊ីល-ចិននៃប្រទេសប្រេស៊ីលបានវាយតម្លៃថា នាវាពេទ្យ"Silk Road Ark" មិនត្រឹមតែជា"មន្ទីរពេទ្យលើសមុទ្រ"ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាស្ពានមិត្តភាពចល័តផងដែរ ។ ក្នុងវិស័យអប់រំវិជ្ជាជីវៈ ចាប់ពីវគ្គសិក្សាស្រាវជ្រាវសម្រាប់សិល្បៈតែកម្រិត ខ្ពស់នៃវិទ្យាស្ថានផ្លូវសូត្រសមុទ្រ(Maritime Silk Road College)ប្រទេសម៉ាឡេស៊ី ដល់កម្មវិធីបណ្តុះបណ្តាលធនធានមនុស្សផ្នែកធុរកិច្ចអេឡិចត្រូនិកឆ្លងដែននៃវិទ្យាស្ថានកម្ពុជា សម្រាប់ស្រាវជ្រាវផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១(Maritime Silk Road College)ពីការបណ្តុះបណ្តាលកម្មវិធី"ភាសាចិនបូកជំនាញវិជ្ជាជីវៈ"នៅប្រទេសឥណ្ឌូណេស៊ីដល់កិច្ចសហប្រតិបត្តិការស្តីពីការរួមគ្នាបង្កើតជំនាញវិជ្ជាជីវៈនៅប្រទេសកេនយ៉ា វិទ្យាស្ថានផ្លូវសូត្រសមុទ្រ(Maritime Silk Road College)កំពុងបណ្តុះបណ្តាលធនធានមនុស្សផ្នែកបច្ចេកទេសក្នុងស្រុកជាច្រើននាក់ សម្រាប់ប្រទេសដែលរួមគ្នាកសាង"ខ្សែក្រវាត់និងផ្លូវ" ។
ឆ្លងកាត់ព្យុះភ្លៀងនិងពុះពារឧបសគ្គក្នុងរយៈពេល ១៣ ឆ្នាំកន្លងមក ការរួមគ្នាកសាង"ផ្លូវសូត្រសមុទ្រសតវត្សរ៍ទី ២១ "បានប្រែក្លាយពីគំនិតទៅជាសកម្មភាព ពីទស្សនទានទៅជាការពិតជាក់ស្តែង ។ អ្វីដែលជាការបន្តវេននោះគឺ ស្មារតីផ្លូវសូត្រស្តីពី"ការធ្វើកិច្ចសហប្រតិបត្តិការដោយសន្តិភាព ការបើកទូលាយនិងបរិយាបន្ន ការរៀនសូត្រពីគ្នាទៅវិញទៅមក និងការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ" ហើយអ្វីដែលអនុវត្តជាក់ស្តែងនោះគឺ ទស្សនៈអភិបាលកិច្ចសកលស្តីពីការពិភាក្សាជាមួយគ្នា រួមគ្នាកសាងនិងចែករំលែកជាមួយគ្នា ។ បច្ចុប្បន្ននេះ បម្រែបម្រួលនិម្មាបនកម្មដែលពុំធ្លាប់មានក្នុងរយៈពេល ១០០ឆ្នាំកំពុងវិវត្តយ៉ាងឆាប់រហ័ស ការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោកប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើន ឯកតោភាគីនិយមនិងការពារនិយមកំពុងងើបឡើងវិញ ហើយទស្សនៈស្តីពីការបើកទូលាយ...
វិភាគ
ពីមរតកទស្សនវិជ្ជាខុងជឺទៅការយល់ដឹងរួមរបស់មនុស្សជាតិ
ថ្ងៃ ទី២៨ ខែកញ្ញា ឆ្នាំ ២០២៦ ជាខួប២៥៧៧ឆ្នាំ នៃថ្ងៃកំណេីតរបស់ខុងជឺ ហេីយ«នីសាន»ជាទីដែលខុងជឺចាប់កំណេីតកាលពីឆ្នាំ៥៥១មុនគ្រិស្តសករាជ បានក្លាយជាទីណាត់ជួបនៃអ្នកនយោបាយ អ្នកស្រាវជ្រាវ អ្នកសិក្សាជនបរទេសច្រេីនប្រទេសនៅទូទាំងពិភពលោកណាត់ជួបគ្នាក្នុង «វេទិកានីសានពិភពអរិយធម៌» ដោយរាប់ចាប់ ពីឆ្នាំ២០១០មក...
ព័ត៌មានចុងក្រោយ
ការស្ទង់មតិរបស់បណ្តាញ CGTN ស្តីពីសភាពការណ៍បើកចំហនៃពិភពលោក ៖ បទពិសោធបើកចំហរបស់ប្រទេសចិនទទួលបានការទទួលស្គាល់ខ្ពស់
បណ្តាញ CGTNនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន(CGTN) បានសហការជាមួយសាកលវិទ្យាល័យ Renmin នៃប្រទេសចិន ធ្វើការស្ទង់មតិជាសកលស្តីពី "ស្ថានភាពបើកចំហនៃពិភពលោកឆ្នាំ ២០២៦" តាមរយៈវិទ្យាស្ថានស្រាវជ្រាវទំនាក់ទំនងអន្តរជាតិយុគសម័យថ្មីចំពោះអ្នកផ្តល់បទសម្ភាសន៍ចំនួន ២០១០០ នាក់មកពី៤៤ ប្រទេសជុំវិញពិភពលោក។ការស្ទង់មតិលើកនេះបានបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍យល់ឃើញជាទូទៅថា បរិយាកាសបើកចំហរបស់សកលលោកមានភាពកាន់តែស្មុគស្មាញ និងមានបញ្ហាប្រឈមកាន់តែខ្លាំងឡើង ការផ្លាស់ប្តូរវប្បធម៌គឺមានភាពងាយស្រួលបំផុត ហើយជម្លោះភូមិសាស្ត្រនយោបាយគឺជាឧបសគ្គធំបំផុត។ពួកគេបានវាយតម្លៃជាវិជ្ជមានចំពោះ ប្រទេសចិនដែលបានពង្រីកការបើកចំហកម្រិតខ្ពស់តាមរយៈការធ្វើជាម្ចាស់ផ្ទះរៀបចំពិព័រណ៍នាំចូលចិនអន្តរជាតិជារៀងរាល់ឆ្នាំ ហើយបញ្ជាក់ថាប្រការនេះបានបញ្ចូលភាពប្រាកដប្រជាទៅក្នុងសហគមន៍អន្តរជាតិដ៏មានភាពច្របូកច្របល់។ការស្ទង់មតិនេះគ្របដណ្តប់លើប្រទេសអភិវឌ្ឍន៍សំខាន់ៗ...





