Facebook
Youtube
ព័ត៌មានជាតិ
ព័ត៌មានអន្ដរជាតិ
នយោបាយ
សេដ្ឋកិច្ច
បច្ចេកវិទ្យា
កីឡា
វិភាគ
កម្សាន្ដ
វីដេអូ
សន្តិសុខសង្គម
Search
29.3
C
Phnom Penh
Thursday, November 5, 2026
Facebook
Instagram
Youtube
- Advertisement -
ព័ត៌មានជាតិ
ព័ត៌មានអន្ដរជាតិ
នយោបាយ
សេដ្ឋកិច្ច
បច្ចេកវិទ្យា
កីឡា
វិភាគ
កម្សាន្ដ
វីដេអូ
សន្តិសុខសង្គម
Search
ព័ត៌មានអន្ដរជាតិ
- Advertisement -
- Advertisement -
ព័ត៌មានអន្ដរជាតិ
លោកស្រី Peng Liyuan និងលោកស្រី Melania Trump ភរិយារបស់លោក Donald Trump ប្រធានាធិបតីអាមេរិកអញ្ជើញទស្សនាសារមន្ទីរជាតិសិល្បៈអាស៊ី
September 25, 2026
នាថ្ងៃទី២៤ ខែកញ្ញា វេលាថ្ងៃត្រង់ តាមម៉ោងក្នុងតំបន់ លោកស្រី Peng Liyuan ភរិយារបស់លោក Xi Jinping ប្រធានរដ្ឋចិន និងលោកស្រី Melania Trump ភរិយារបស់លោក Donald Trump ប្រធានាធិបតីអាមេរិកបានអញ្ជើញទស្សនាសារមន្ទីរជាតិសិល្បៈអាស៊ីនៅក្រុងវ៉ាស៊ីនតោន។ ភរិយារបស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរបានអញ្ជើញទស្សនាសាលតាំងពិព័រណ៍នានា រួមទាំងសាល Peacock Hall ផងដែរ។ លោកស្រី Peng Liyuan...
ព័ត៌មានអន្ដរជាតិ
លោក Xi Jinping ប្រធានរដ្ឋចិនជួបសន្ទនាជាមួយលោក Donald Trump ប្រធានាធិបតីអាមេរិក
September 25, 2026
នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា តាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិនបានជួបសន្ទនាជាមួយលោក Donald Trumpប្រធានាធិបតីអាមេរិកនៅសេតវិមាន។លោក Xi Jinping បានលើកឡើងថា ប្រមុខរដ្ឋរបស់ប្រទេសចិន និងអាមេរិកបានសម្រេចដំណើរទស្សនកិច្ចទៅវិញទៅមកក្នុងរយៈពេលកន្លះឆ្នាំ ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។ នៅខែឧសភា ឆ្នាំ២០២៦ ខ្ញុំនិងលោក Donald Trump បាន ឯកភាពគ្នាក្នុងការកសាងទំនាក់ទំនងស្ថិរភាពជាយុទ្ធសាស្ត្រប្រកបដោយលក្ខណៈស្ថាបនារវាងប្រទសចិននិងអាមេរិក។...
ព័ត៌មានអន្ដរជាតិ
កិច្ចប្រជុំជំនាញពិភពលោកឆ្នាំ២០២៦ បើកធ្វើក្រោមអធិបតីភាពរបស់លោក Li Qiang នាយករដ្ឋមន្ត្រីចិន
September 24, 2026
លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំជំនាញពិភពលោកឆ្នាំ២០២៦ដែលបើកធ្វើនៅក្រុងសៀងហៃនិងថ្លែងសុន្ទរកថា ។ លោក Li Qiang បានលើកឡើងថា ជំនាញជាកម្លាំងសំខាន់សម្រាប់ជំរុញវឌ្ឍនភាពនៃអរិយធម៌មនុស្សជាតិ។ក្នុងលិខិតអបអរសាទរការបើកការប្រកួតជំនាញពិភពលោកលើកទី៤៨ លោកប្រធានរដ្ឋចិន Xi Jinping បានបញ្ជាក់ច្បាស់នូវជំហរបស់ចិនដែលគាំទ្រការអភិវឌ្ឍនៃចលនាជំនាញពិភពលោក។លោក Li Qiang បានលើកឡើងថា បច្ចុប្បន្នបដិវត្តន៍បច្ចេកវិទ្យា និងកំណែទម្រង់ឧស្សាហកម្មជុំថ្មីកំពុងជះឥទ្ធិពលនិងកែប្រែយ៉ាងស៊ីជម្រៅនូវតម្រូវការចំពោះជំនាញ គ្រប់ភាគីគួរសហការគ្នាយ៉ាងជិតស្និទ្ធ។ ប្រទេសចិនមានឆន្ទៈធ្វើការជាមួយគ្រប់ភាគីដើម្បីជំរុញការកសាងមជ្ឈមណ្ឌលច្នៃប្រឌិតថ្មីខាងជំនាញពិភពលោក ដើម្បីអភិវឌ្ឍជំនាញសម្រាប់កិច្ចសហប្រតិបត្តិការត្បូង-ត្បូងនិងការរួមគ្នាកសាង«ខ្សែក្រវាត់និងផ្លូវ»។ លោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ីនិងលោក Francis Hourantប្រធានអង្គការជំនាញពិភពលោកក៏បានអញ្ជើញចូលរួមពិធីបើកផងដែរ ។ ភាគីនានាបានបង្ហាញពីឆន្ទៈបង្កើនការផ្លាស់ប្តូរនិងការរៀនសូត្រពីគ្នាជាមួយភាគីចិន ដើម្បីឱ្យជំនាញក្លាយជាតំណភ្ជាប់ដ៏សំខាន់មួយសម្រាប់ការសម្រេចបាននូវកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។ តំណាងប្រមាណ ១៩០០...
ព័ត៌មានអន្ដរជាតិ
លោក Xi Jinping ប្រធានរដ្ឋចិនអញ្ជើញទៅដល់ទីក្រុងវ៉ាស៊ីនតោន ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសហរដ្ឋអាមេរិក
September 24, 2026
ល្ងាចថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២៦ តាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញទៅដល់ទីក្រុងវ៉ាស៊ីនតោនតាមយន្តហោះពិសេស ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសហរដ្ឋអាមេរិកតាមការអញ្ជើញរបស់លោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក។ ខណៈពេលលោក...
ព័ត៌មានអន្ដរជាតិ
លោក Xi Jinping ឆ្លើយតបសារលិខិតរបស់យុវនិស្សិតដែលមកពីសកលវិទ្យាល័យចំនួន១០របស់សហរដ្ឋអាមេរិក
September 22, 2026
នាពេលថ្មីៗនេះ លោកXi Jinpingប្រធានរដ្ឋចិនបានឆ្លើយតបសារលិខិតរបស់យុវនិស្សិតមកពីសកលវិទ្យាល័យចំនួន១០របស់សហរដ្ឋអាមេរិកដែលបានចូលរួមសកម្មភាពផ្លាស់ប្តូរយុវជនរវាងចិននិងអាមេរិកនៅប្រទេសចិន។ លោកXi Jinpingបានលើកឡើងថា ខ្ញុំរីករាយណាស់ដែលដឹងថា អ្នកទាំងអស់គ្នាមានដំណើរកម្សាន្តនៅប្រទេសចិនប្រកបដោយភាពរីករាយនិងពិបាកបំភ្លេចបាន។ខ្ញុំមានក្តីសោមន្សរីករាយយ៉ាងខ្លាំងចំពោះក្តីស្រឡាញ់របស់អ្នកទាំងអស់គ្នាចំពោះអរិយធម៌ចិននិងការរំពឹងទុកសម្រាប់កិច្ចសហប្រតិបត្តិការមិត្តភាពរវាងប្រទេសចិននិងសហរដ្ឋអាមេរិក ហើយមានឆន្ទៈធ្វើជាបេសកជនមិត្តភាពឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក។លោកXi Jinpingបានសង្កត់ធ្ងន់ថា យុវជនចិននិងអាមេរិករស់នៅលើភពផែនដីតែមួយ និងមានបេសកកម្មរួមនៅក្នុងយុគសម័យនេះ។សង្ឃឹមថា អ្នកទាំងអស់គ្នានឹងបន្តធ្វើការជាមួយយុវជននៃប្រទេសទាំងពីរ ខិតខំប្រឹងប្រែងក្លាយជាអ្នកបន្តវេន អ្នកថែរក្សានិងអ្នកអភិវឌ្ឍនៃកិច្ចសហប្រតិបត្តិការមិត្តភាពរវាងចិននិងអាមេរិក ព្រមទាំងចាប់ដៃគ្នាជំរុញការយល់ដឹងគ្នានិងភាពស្និទ្ធស្នាលរវាងប្រជាជននៃប្រទេសទាំងពីរ និងធ្វើឱ្យទំនាក់ទំនងទ្វេភាគីមានភាពយូរអង្វែងនិងប្រកបដោយស្ថិរភាព ដើម្បីរួមចំណែកជាកម្លាំងយុវវ័យក្នុងការកសាងពិភពលោកកាន់តែល្អប្រសើរ៕ ដោយគិរីដងរែគ
ព័ត៌មានអន្ដរជាតិ
ចិន-អាស៊ានក្នុងយុគសម័យថ្មីនៃការតភ្ជាប់ និងការរៀបចំខ្សែច្រវាក់សេដ្ឋកិច្ចតំបន់
September 18, 2026
ពិព័រណ៍ចិន-អាស៊ានលើកទី២៣ ចាប់ពី ថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ដែលរៀបចំនៅទីក្រុងណាននីង ភូមិភាគស្វយ័តជនជាតិជ័ងក្វាងស៊ី ដែលស្ថិតនៅភាគខាងត្បូង ប្រទេសចិន គឺជាការឆ្លុះបញ្ចាំងមួយនៃទំនាក់ទំនងដែលកំពុងកាន់តែស៊ីជម្រៅ រវាងចិននិងអាស៊ានដែលកំពុងបន្តទទួលបានសារៈសំខាន់កាន់តែខ្លាំងឡើង ដោយមិនត្រឹមតែផ្តោតលើពាណិជ្ជកម្មទំនិញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រីកទៅដល់ការវិនិយោគ...
ព័ត៌មានអន្ដរជាតិ
ការស្ទង់មតិរបស់បណ្តាញ CGTN បង្ហាញថា៖ពីការទស្សនាពិព័រណ៍ដល់ការធ្វើជំនួញ ហេតុអ្វីបានជាពិព័រណ៍ចិន-អាស៊ានក្លាយជា”ពិព័រណ៍ប្រកបដោយគុណភាពល្អ” ?
September 18, 2026
ក្នុងឱកាសបើកពិព័រណ៍ចិន-អាស៊ានលើកទី ២៣និងកិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគចិន-អាស៊ាន បណ្តាញទូរទស្សន៍ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានធ្វើការស្ទង់មតិចំពោះអ្នកប្រើប្រាស់អ៊ីនធឺណិតនៅទូទាំងពិភពលោកបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន ៩០,៩ ភាគរយសម្គាល់ឃើញថា ការរៀបចំជាបន្តបន្ទាប់នូវពិព័រណ៍ចិន-អាស៊ានបានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ប្រទេសចិនក្នុងការជំរុញការបើកទូលាយប្រកបដោយកម្រិតខ្ពស់ ។ ពិព័រណ៍ចិន-អាស៊ានលើកនេះបានទាក់ទាញសហគ្រាសប្រហែល ៣៣០០ ឱ្យចូលរួម ហើយតាមការប៉ាន់ប្រមាណ នឹងស្រូបទាញពាណិជ្ជករចិននិងអន្តរជាតិប្រហែល ៣៣០០០នាក់ទៅចូលរួមនិងបញ្ជាទិញ ។ ទាក់ទងនឹងករណីនេះ អ្នកផ្តល់បទសម្ភាសន៍ចំនួន ៨៩,៥ភាគរយសម្គាល់ឃើញថា ពិព័រណ៍ចិន-អាស៊ានមិនត្រឹមតែជាបង្អួចសំខាន់មួយសម្រាប់បង្ហាញពីសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការចិន-អាស៊ានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាវេទិកាដ៏សំខាន់សម្រាប់ជំរុញការផ្លាស់ប្តូររវាងសហគ្រាសនិងសហគ្រាសជំរុញការតភ្ជាប់រវាងឧស្សាហកម្មនិងចែករំលែកឱកាសអភិវឌ្ឍន៍ក្នុងតំបន់ ។ ដោយឡែកពិព័រណ៍ចិន-អាស៊ានលើកនេះបានរៀបចំជាលើកដំបូងនូវ"ទីផ្សារលក់ដូរផលិតផល AI "ដែលផលិតផលជាង ៥០០ មុខរបស់សហគ្រាសជាង ៧០ ត្រូវបានដាក់តាំងបង្ហាញព្រមៗគ្នា ផលិតផលទាំងនេះគ្របដណ្តប់លើគ្រប់ប្រភេទមានដូចជា វ៉ែនតា AI នាឡិកាឆ្លាតវៃនិងមនុស្សយន្តប្រើប្រាស់ក្នុងផ្ទះជាដើម ។ សូមបញ្ជាក់ថា ការស្ទង់មតិនេះបានធ្វើឡើងតាមវេបសាយភាសាអង់គ្លេស អេស្ប៉ាញ បារាំង អារ៉ាប់និងរុស្ស៊ីរបស់បណ្តាញ CGTN ហើយក្នុងរយៈពេល ២៤ ម៉ោង មានអ្នកប្រើប្រាស់អ៊ីនធឺណិតចំនួន ៣៩៥០ នាក់បានចូលរួមក្នុងការបោះឆ្នោតនិងបញ្ចេញមតិ ៕ ដោយគិរីដងរែក
ព័ត៌មានអន្ដរជាតិ
លោក Ding Xuexiang អញ្ជើញចូលរួមពិធីបើកពិព័រណ៍ចិន-អាស៊ានលើកទី២៣ និងជួបសំណេះសំណាលជាមួយអ្នកនយោបាយបរទេសដែលអញ្ជើញចូលរួម
September 18, 2026
ពិព័រណ៍ចិន-អាស៊ានលើកទី២៣ និងកិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគចិន-អាស៊ាន បានបើកជាផ្លូវការនៅក្រុង Nanning ភូមិភាគស្វយ័ត Guangxi កាលថ្ងៃទី១៧ខែកញ្ញា។ លោក Ding Xuexiang សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាឧបនាយករដ្ឋមន្ត្រីចិន បានអញ្ជើញចូលរួមព្រមទាំងថ្លែងសុន្ទរកថា ។ ថ្លែងក្នុងសុន្ទរកថា លោក Ding Xuexiang...
ព័ត៌មានអន្ដរជាតិ
លោក Xi Jinping ប្រធានរដ្ឋចិនផ្តល់អនុសាសន៍ណែនាំសំខាន់ចំពោះការអភិវឌ្ឍឧស្សាហកម្មកម្មន្តសាលដ៏ជឿនលឿន
September 18, 2026
នាពេលថ្មីៗនេះ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានផ្តល់អនុសាសន៍ណែនាំសំខាន់ចំពោះការអភិវឌ្ឍឧស្សាហកម្មកម្មន្តសាលដ៏ជឿនលឿនដោយលើកឡើងថា ចាប់តាំងពីសមាជលើកទី ១៨ របស់បក្សកុម្មុយនីស្តចិនមក ឧស្សាហកម្មកម្មន្តសាលដ៏ជឿនលឿនរបស់ប្រទេសចិនមានការវិវឌ្ឍរីកចម្រើនកាន់តែខ្លាំងជាបន្តបន្ទាប់ សមត្ថភាពច្នៃប្រឌិតថ្មី កម្លាំងប្រកួតប្រជែងនិងកម្លាំងជាក់ស្តែងចម្រុះបានកើនឡើងគួរឱ្យកត់សម្គាល់ ហើយបានបោះជំហានយ៉ាងរឹងមាំទៅរកកិច្ចកសាងប្រទេសខ្លាំងក្លាខាងផលិតកម្ម ។ លោក Xi Jinping បានសង្កត់ធ្ងន់ថា នៅក្នុងដំណើរថ្មី យើងត្រូវចាត់ទុកគំនិតសង្គមនិយមដែលមានលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មីជាគោលការណ៍ណែនាំដើម្បីអនុវត្តគំនិតអភិវឌ្ឍន៍ថ្មីដោយពេញលេញ ត្រឹមត្រូវនិងគ្រប់ជ្រុងជ្រោយ ប្រកាន់ខ្ជាប់ទិសដៅដែលប្រកបដោយភាពវៃឆ្លាត ភាពបៃតងនិងការរួមបញ្ចូលគ្នា ពង្រឹងនិងពង្រីកឧស្សាហកម្មកម្មន្តសាលដ៏ជឿនលឿនជាបន្តបន្ទាប់ លើកកម្ពស់កម្រិតសមត្ថភាពដែលប្រកបដោយភាពម្ចាស់ការនិងអាចគ្រប់គ្រងបាននៃខ្សែសង្វាក់ឧស្សាហកម្មទាំងមូល ក៏ដូចជាពន្លឿនការកសាងប្រព័ន្ធឧស្សាហកម្មទំនើបដែលតម្កល់ទុកឧស្សាហកម្មកម្មន្តសាលដ៏ជឿនលឿនជាឆ្អឹងខ្នងសំដៅផ្តល់ការទ្រទ្រង់យ៉ាងខ្លាំងក្លាដល់ការជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន ។ សូមបញ្ជាក់ថា មហាសន្និបាតឧស្សាហកម្មកម្មន្តសាលដ៏ជឿនលឿនទូទាំងប្រទេសបានបើកធ្វើនៅទីក្រុងប៉េកាំងចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៧ ខែកញ្ញា ៕ ដោយគិរីដងរែក
ព័ត៌មានអន្ដរជាតិ
លោក Xi Jinping ប្រធានរដ្ឋចិនសម្តែងការជូនពរ និងសួរសុខទុក្ខដ៏ស្មោះជូនចំពោះគ្រូបង្រៀន និងបុគ្គលិកអប់រំទូទាំងប្រទេសចិន
September 11, 2026
ក្នុងឱកាសទិវាគ្រូបង្រៀនចិនលើកទី៤២ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានតាងនាមឱ្យគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន សម្តែងការជូនពរ និងសួរសុខទុក្ខដ៏ស្មោះជូនចំពោះគ្រូបង្រៀន និងបុគ្គលិកអប់រំទូទាំងប្រទេស។ លោក Xi Jinping បានថ្លែងថា...
1
...
5
6
7
...
307
Page 6 of 307
ព័ត៌មានចុងក្រោយ
សន្តិសុខសង្គម
kiridangrek2022
-
November 5, 2026
សេចក្តីប្រកាសព័ត៌មានអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា
នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នាវេលាម៉ោង ០៨:១៥នាទីព្រឹកមិញនេះ ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team - Cambodia: AOT-KH) ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ...
ព័ត៌មានជាតិ
កម្ពុជា-ចិន រៀបចំបាឋកថាស្តីពី «ការពិនិត្យមើលអភិបាលកិច្ចប្រទេសចិន តាមរយៈកិច្ចប្រជុំពេញអង្គលើកទី៥ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន អាណត្តិទី២០»
kiridangrek2022
-
November 5, 2026
ព័ត៌មានអន្ដរជាតិ
ការស្ទង់មតិរបស់បណ្តាញ CGTN ស្តីពីសភាពការណ៍បើកចំហនៃពិភពលោក ៖ បទពិសោធបើកចំហរបស់ប្រទេសចិនទទួលបានការទទួលស្គាល់ខ្ពស់
kiridangrek2022
-
November 4, 2026
ព័ត៌មានអន្ដរជាតិ
ព្រឹត្តិការណ៍ពិសេសនៅអាមេរិកនៃកិច្ចសន្ទនាសកលស្តីពី “អភិបាលកិច្ចរបស់ប្រទេសចិន និងការអភិវឌ្ឍរបស់ពិភពលោក” បានប្រារព្ធឡើងនៅទីក្រុងវ៉ាស៊ីនតោន
kiridangrek2022
-
November 4, 2026
ព័ត៌មានជាតិ
តំណាងពិសេសនៃអគ្គលេខាធិការ UN កោតសរសើរ និងសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការទប់ស្កាត់អំពើហិង្សាលើកុមារ និងលុបបំបាត់ពលកម្មកុមារ
kiridangrek2022
-
November 4, 2026
- Advertisement -