32.5 C
Phnom Penh
Monday, September 7, 2026
- Advertisement -spot_img

ព័ត៌មានអន្ដរជាតិ

- Advertisement -spot_img
- Advertisement -spot_img

លោក Xi Jinping​ ប្រធានរដ្ឋចិន​និងលោក​ ដូណាល់ ត្រាំ ​ប្រធានាធិបតី​អាមេរិកធ្វើ​កិច្ចជំនួប​ខ្នាតតូច​នៅទីស្តីការរដ្ឋ​ Zhongnanhai

​ព្រឹកថ្ងៃទី១៥​ខែឧសភា ​លោក Xi Jinping​ ប្រធានរដ្ឋចិន​និងលោក​ ដូណាល់ ត្រាំ ​ប្រធានាធិបតី​អាមេរិកធ្វើ​កិច្ចជំនួប​ខ្នាតតូច​នៅទីស្តីការរដ្ឋ​ Zhongnanhai ។ លោក Xi Jinping​ បាន​លើកឡើងថា ​ដំណើរទស្សនកិច្ច​របស់លោក​ប្រធានាធិបតីត្រាំ​លើកនេះ​ជា​ទស្សនកិច្ច​ប្រកបដោយ​លក្ខណៈ​ជាប្រវត្តិសាស្ត្រ​និងនិមិត្តសញ្ញា​មួយលើក​ យើង​បាន​រួមគ្នា​កំណត់ទម្រង់ថ្មីនៃ​ទំនាក់ទំនង​ស្ថិរភាពជា​យុទ្ធសាស្ត្រ​រវាង​ចិននិង​អាមេរិក​ដែល​ប្រកបដោយ​លក្ខណៈស្ថាបនា ​ហើយបាន​ឈានដល់​គំនិត​ឯកភាពរួម​ដ៏សំខាន់អំពី​ការរក្សា​ស្ថិរភាពនៃ​ទំនាក់ទំនង​ផ្នែកសេដ្ឋកិច្ចនិង​ពាណិជ្ជកម្ម ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាក់ស្តែង​ក្នុងវិស័យនានា​និងដោះស្រាយ​បញ្ហា​ដែលគូភាគី​យកចិត្តទុកដាក់​គ្នាឱ្យបាន​សមរម្យ ​។  ​លោកប្រធានាធិបតី​ត្រាំរំពឹងទុក​ធ្វើឱ្យ​សហរដ្ឋ​អាមេរិក​អស្ចារ្យម្តងទៀត ​ចំណែកខ្ញុំ​ខិតខំ​ប្រឹងប្រែង​ដឹកនាំប្រជាជនចិន​ដើម្បី​សម្រេច​ការស្តារ​ភាពរុងរឿង​ដ៏​អស្ចារ្យ​របស់​ប្រជាជាតិចិន​ឡើងវិញ ​។ ​ភាគីទាំងពីរ​គួរតែអនុវត្ត​ជាក់ស្តែង​នូវគំនិតឯកភាពរួម​ដ៏សំខាន់​ ថែរក្សា​និន្នាការដ៏​ល្អប្រសើរដែល​​ទទួលបាន​ដោយពិបាក​ ប្រកាន់ខ្ជាប់​ទិសដៅដ៏ត្រឹមត្រូវ​និងច្រានចោលការរំខាន ​ដើម្បីជំរុញឱ្យ​ទំនាក់ទំនង​រវាងប្រទេស​ទាំងពីរអភិវឌ្ឍ​ដោយនឹងនរ ។ ជាការឆ្លើយតប ​លោកត្រាំបាន​ថ្លែងថា ​ដំណើរទស្សនកិច្ច​នៅប្រទេសចិន​លើកនេះជា​ទស្សនកិច្ច​ដ៏ជោគជ័យ​ ដែល​ទាក់ទាញ​ចំណាប់អារម្មណ៍​នៃទូទាំង​ពិភពលោកនិង​មិនអាច​បំភ្លេចបាន​ ។ ​ទំនាក់ទំនងរវាង​អាមេរិកនិងចិន​មានសារសំខាន់​ណាស់ ​ដែលនឹង​រីកចម្រើន​កាន់តែល្អ​ប្រសើរឡើង​ ។ ខ្ញុំរីករាយបន្តរក្សា​ការផ្លាស់ប្តូរ​យ៉ាងស្មោះត្រង់​និងស៊ីជម្រៅ​ជាមួយ​លោក ​Xi Jinping​ ប្រធានរដ្ឋចិន​ ហើយ​ទន្ទឹងរង់ចាំ​ទទួលស្វាគមន៍​ដំណើរ​ទស្សនកិច្ច​របស់​លោក ​Xi Jinping​ នៅក្រុង​វ៉ាស៊ីនតោន ៕ ដោយគិរីដងរែក

លោក Xi Jinping រៀបចំពិធីលៀងសាយភោជន៍ជូនលោកត្រាំ

យប់ថ្ងៃទី១៤ ខែឧសភា នៅវិមានសភាប្រជាជនក្រុងប៉េកាំង លោក Xi Jinping ប្រធានរដ្ឋចិនបានរៀបចំពិធីលៀងសាយភោជន៍ជូនលោក ត្រាំ ប្រធានាធិបតីអាមេរិកដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន ។ លោក Xi Jinping បានលើកឡើងថា...

“សេវាកម្មចិន”លើកស្ទួយការប្រើប្រាស់នៅទូទាំងពិភពលោក

ពីដើរលេងកម្សាន្តនៅទីក្រុងបុរាណ ដល់ទស្សនាព្រឹត្តិការណ៍កីឡានិងការស្តែងសិល្បៈដោយសប្បាយរីករាយ ពីការប្រមូលទិញសំបុត្ររមណីយដ្ឋានពេញនិយម ដល់ធ្វើដំណើរនិងមើលភាពយន្តដ៏រីករាយ ។ ក្នុងអំឡុងវិស្សមកាលទិវាពលកម្មអន្តរជាតិ ១ឧសភាដែលទើបកន្លងផុតទៅ ប្រទេសចិនបានទទួលសមិទ្ធផលលើការប្រើប្រាស់គួរឱ្យកត់សម្គាល់ ។ ប្រព័ន្ធសារព័ត៌មានបរទេសបានវាយតម្លៃថា ទ្រង់ទ្រាយនៃការធ្វើដំណើរនិងឥទ្ធិពលសេដ្ឋកិច្ចរបស់ចិនក្នុងអំឡុងវិស្សមកាលទិវាពលកម្មអន្តរជាតិ ១ឧសភា បាននាំមុខគេនៅលើពិភពលោក ហើយបានក្លាយជាទិសដៅដ៏សំខាន់...

លោក Xi Jinping ​​​ផ្តល់​អនុសាសន៍​ណែនាំ​​​សំខាន់​​ចំពោះ​ឧបទ្ទេវហេតុ​បំ​ផ្ទុះ​ក្នុង​រោងចក្រ​ផលិត​កាំជ្រួញ​​មួយ​នៅ​ស្រុក​ Liuyang  ក្រុង Changsha ​ខេត្ត Hunan​

 នៅវេលាម៉ោង ១៦ ប្រហែល ៤០នាទី ថ្ងៃទី ៤ ខែ​ឧសភា  ​ក្នុង​រោង​ផលិត​នៃ​រោងចក្រ​កាំជ្រួញ​​ ​Huasheng ​ដែលស្ថិត​នៅ​ស្រុក​ Liuyang  ក្រុង Changsha ​ខេត្ត Hunan​ ​ប្រទេសចិន​​បាន​កើត​មាន​​ហេតុការណ៍​បំ​ផ្ទុះ​​ ​ ​ ​បណ្តាល​ឱ្យ​មនុស្ស​ច្រើននាក់​ស្លាប់​បាត់បង់ជីវិត​​និង​រងរបួស​។ បន្ទាប់ពី​ឧបទ្ទេវហតុនេះ​កើតឡើង ​លោក Xi Jinping ​អគ្គលេខាធិការ​​នៃ​គណៈកមា្មធិការ​មជ្ឈិមបក្សកុម្មុយនីស្តចិន​ ប្រធានរដ្ឋចិន​ និង​ជា​​​ប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន​បាន​យកចិត្តទុកដាក់​ខ្ពស់​ ​ហើយបាន​​​ផ្តល់​អនុសាសន៍​ណែនាំ​​​សំខាន់​​​ចំពោះ​ករណីនេះ​ថា  ​​ត្រូវធ្វើការ​រុករក​និងជួយ​សង្គ្រោះជាបន្ទាន់​ចំពោះ​មនុស្ស​បាត់ខ្លួន  ​ព្យាបាលជួយ​សង្គ្រោះ​មនុស្ស​​​រងរបួស​​   រៀបចំ​ចាត់ចែង​ការងារបន្ទាប់​ឱ្យបាន​សមរម្យ ស្វែងរក​ឱ្យបានឆាប់​ចំពោះ​​​មូលហេតុ ​និងត្រូវធ្វើការ​ស៊ើប​អង្កេត​ឲ្យបាន​តឹង​រ៉ឹង​​ចំពោះ​អ្នក​ទទួលខុសត្រូវលោកបាន​សង្កត់ធ្ងន់ថា  ​​តំបន់នានា​​ និងក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ​ ត្រូវ​​រៀន​បទពិសោធន៍​ពី​ហេតុការណ៍​នេះ  ​គួរ​ផ្តោត​ការយកចិត្តទុកដាក់​ខ្ពស់​​ជានិច្ច​​​ចំពោះ​​​ទំនួល​ខុសត្រូវ​​នៃ​សុវត្តិភាព​​ផលិតកម្ម  ​ត្រូវ​ធ្វើ​ការត្រួត​ពិនិត្យ​និង​គ្រប់គ្រង​ដើម្បី​ទប់ស្កាត់​ហានិភ័យ​គ្រោះថ្នាក់​ក្នុង​វិស័យ​ឧស្សាហកម្ម​សំខាន់ ​​បង្កើន​​ការគ្រប់គ្រង​សន្តិភាពសាធារណៈ ​​ដើម្បី​​ធានា​​សុវត្តិភាព​អាយុ​ជីវិត​និង​ទ្រព្យសម្បត្តិ​របស់​ប្រជាជន​ ៕ ដោយគិរីដងរែក

ការធ្វើអភិបាលកិច្ចតាមបែបផែនចិន ផ្តល់ជូននូវគំនិតថ្មីៗសម្រាប់អភិបាលកិច្ចសកល

ការធ្វើអភិបាលកិច្ចតាមបែបផែនចិន មាននិយមន័យដ៏វិសេសវិសាលនិងជ្រាលជ្រៅ ។វាមិនត្រឹមតែសំដៅទៅលើរបៀបវាយតម្លៃចំពោះប្រសិទ្ធភាពនៃការងាររបស់កម្មាភិបាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្ហាញពីតក្កវិជ្ជាជាមូលដ្ឋានរបស់ប្រទេសមួយ និងគណបក្សនយោបាយមួយស្តីពី៖ "តើយើងធ្វើការដើម្បីអ្នកណា ហើយតើយើងពឹងផ្អែកលើអ្នកណា?"ខណៈពេលដែលនយោបាយបោះឆ្នោតលោកខាងលិចជាប់គាំងនៅក្នុងរយៈពេលខ្លីនិយមនិងការបែកបាក់គ្នា ប្រទេសចិនបានផ្តល់នូវគំនិតផ្សេងមួយទៀតចំពោះអភិបាលកិច្ច។ នៅឆ្នាំ ២០១៣ ភូមិ Shibadong មណ្ឌលស្វយ័ត Xiangxi ខេត្ត...

​ព្រះមហាក្សត្របាន​ដាក់អង្គការ​ណាតូនៅ​ក្នុង​របៀបវារៈ​ក្នុងដំណើ​​បំពេញ​ទស្សនកិច្ចរបស់ព្រះមហាក្សត្រCharles

នៅ​ចន្លោះ​ការ​លេងសើច​និង​ការ​សើច​ដែល​ចែក​រំលែក​ដោយ​លោក Donald Trump និង​ស្តេច Charles ថ្ងៃ​ទី​ពីរ​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​បាន​បង្ហាញ​ពី​ការ​ប៉ះទង្គិច​គ្នា​នៃ​អាកប្បកិរិយា​ចំពោះ​ណាតូ។ ព្រះមហាក្សត្របានមានបន្ទូលអំពីពេលវេលារបស់ទ្រង់នៅក្នុងកងទ័ពជើងទឹក ដើម្បីសរសើរពីអត្ថប្រយោជន៍នៃទំនាក់ទំនងយោធារវាងសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស អំឡុងពេលទ្រង់មានបន្ទូលទៅកាន់សភាសហរដ្ឋអាមេរិក។ គាត់ក៏បានចង្អុលបង្ហាញថាការវាយប្រហារថ្ងៃទី 11 ខែកញ្ញាឆ្នាំ 2001...

ហេតុអ្វីលោក Xi Jinping  តែងតែលើកឡើងរឿងរ៉ាវរបស់កម្មាភិបាលប្រចាំស្រុកពីរនាក់នេះដោយក្តីគោរពយ៉ាងជ្រាលជ្រៅ ?

«  ប្រើប្រាស់​អំណាច​​ឱ្យ​បាន​ត្រឹមត្រូវ ​កាន់អំណាច​ដើម្បី​​ផលប្រយោជន៍​​សាធារណៈ​ ប្រើ​អំណាច​​ដើម្បី​ប្រជាជន ​ចឹងហើយ​ប្រជាជន​គាំទ្រ​ ​ខ្លួន​មាន​មោទនភាព ​​ជាតិ​មាន​​ភាពរុងរឿង  ​​​»​។ ​​  ​​តាំង​ពី​​ពេល​វ័យក្មេង​ដែល​បាន​​បម្រើការងារ​​តាមមូលដ្ឋាន រហូត​​ដល់​ពេល​បច្ចុប្បន្ន​​បម្រើការងារ​​នៅ​​មជ្ឈិម​  ​​លោក  Xi Jinping  ​អគ្គលេខាធិការ​នៃ​គណៈកមា្មធិការ​មជ្ឈិមបក្សកុម្មុយនីស្តចិន​តែងតែ​​​សង្កត់ធ្ងន់​ថា​ ​​សមាជិក​បក្ស​និង​កម្មាភិបាល​បក្ស​កុម្មុយនីស្ត​ចិន​គួរ​ផ្តោត​​លើ​ការ​ផ្តល់​ផលប្រយោជន៍​​ដល់​ប្រជាជន ​​​។  ​ពេលចូលរួម​​វគ្គ​បណ្តុះបណ្តាល​កម្មាភិបាល​​វ័យ​​ក្មេង​ចិន​​ដែល​ប្រចាំការតាមមូលដ្ឋាន​​​ ​លោក​បាន​លើកឡើង​​​​រឿងរ៉ាវ​របស់​លេខាបក្ស​ប្រចាំ​ស្រុក​ពីរ​នាក់​ ដែល​លោក​តែង​តែ​​គោរពសរសើរ​យ៉ាង​ខ្លំាង​៖ ​ ​លោក ​Jiao Yulu«គិតតែ​​ប្រជាជន​​គ្រប់រូប ​មិនដែលគិតពី​​​ខ្លួនឯង » ​មិន​ដែល​អនុញ្ញាតិ​ឱ្យ​ខ្លួន​​និង​ញាតិសន្តាន​​កេញចំណេញ​រដ្ឋ​​ទេ ​​លោក​បាន​ពលី​ជីវិត​​ដើម្បី​ទប់​ស្កាត់​រហោ​ឋានកម្ម​និង​ដី​ខ្សាច់​នៅ​​ស្រុក​ ឡាន់ ​កាវ  ​​​។​  ​​​លោក  Xi Jinping  បាន​សរសើរថា​៖ «  សមមិត្ត​​Jiao Yulu« ​​អនុវត្ត​គោលបំណង​​បក្ស​​​យ៉ាង​ម៉ឺង​ម៉ាត់ ​​លោក​ខិតខំធ្វើការ​អស់មួយជីវិត​​ដើម្បី​​​រំលែក​កង្វល់​នៃ​បក្ស​និងប្រជាជន ​និង​បង្កើន​ជំនឿចិត្ត​របស់​ប្រជាជន​ចំពោះបក្ស​ ។​​ ​ »  លោក Gu Wenchang​ ​ប្រកាន់ខ្ជាប់​គំនិត​​ « ​បើមិន​អាច​ជួយ​សង្គ្រោះប្រជាជន​ឱ្យ​ចេញផុត​​ពី​​ទុក្ខវេទនា​ ​តើ​បក្ស​កុម្មុយនីស្ត​មកធ្វើ​ការ​ដើម្បី​អ្វី​​​» ​​លោកបាន​ដឹកនាំ​កម្មាភិបាល​និង​មហាជន​នៃ​ស្រុក​ តុងសាន ​​ធ្វើ​​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ ដើម្បី​​ប្រែប្រួល​កោះ​វាលខ្សាច់​នេះ​​ឱ្យ​ក្លាយ​​ជា​កោះ​ព្រៃឈើ​​ពេញដណ្តប់​​​។ ​​លោក  Xi Jinping  ​បាន​ថ្លែងថា «  យើង​ត្រូវ​​រៀនសូត្រ​​​ពីគាត់ ​​ ​ធ្វើ​អភិបាលកិច្ច​ដូចគាត់ ​មានចរិក​ល្អ​​ ​​ ​ ​ក្នុង​អាណត្តិ​​ធ្វើជាមន្ត្រី​​  ​គួរ​​​ផ្តល់ផលប្រយោជន៍​ចំពោះ​ប្រជាជន​ក្នុងតំបន់​នោះហើយទើប​ជា​មាគ៌ា​​ត្រឹមត្រូវ​​នៃ​ឆាកជីវិតិ​​។​​​» ការបម្រើប្រជាជន​អាចថាគឺ​ជាខ្លឹមសារសំខាន់​​នៃ​ «​ហ្សែនប្រហម​»​​ នៃ​បក្ស​កុម្មុយនីស្ត​ចិន​។ ​ កម្មាភិបាល​នៃ​បក្ស​កាន់អំណាច​ចិន​ចំនួនច្រើន​​រូប​រាប់​មិន​អស់​​មាន​​ចរឹត​ដូច​លោក  Jiao Yulu ​​និង​លោក  Gu Wenchang​ បាន​តម្កល់ទុក​​ប្រជាជន​​ក្នុង​ដួង​ចិត្ត​​ជានិច្ច ​ដូច្នេះ​​​​ត្រូវ​​បាន​​ប្រជាជន​ចិន​​កោត​​​សរសើរជា​​ទូទៅ​​និង​ចងចាំ​ជានិច្ច ​៕ ដោយគិរីដងរែក

លោក Donald Trump បានទិញពេលវេលាសម្រាប់កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់បន្ទាប់ពីថ្ងៃនៃការភ័យខ្លាចការទូត

ថ្ងៃអង្គារបានចាប់ផ្តើមជាថ្ងៃនៃការទូតដ៏គួរឱ្យភ័យខ្លាចក្នុងទីក្រុងវ៉ាស៊ីនតោន ដោយកងទ័ពអាកាសទី 2 បានត្រៀមខ្លួនជាស្រេចដើម្បីហោះហើរអនុប្រធានាធិបតី JD Vance ទៅកាន់ទីក្រុងអ៊ីស្លាម៉ាបាដសម្រាប់ការចរចាសន្តិភាពមួយផ្សេងទៀតរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។ ជាច្រើនម៉ោងក្រោយមក យន្តហោះ Air Force Two មិនបានចេញដំណើរទេ...

កម្លាំងទាហានអ៊ីរ៉ង់​បានបាញ់ប្រហារទៅ​លើ​កប៉ាល់​កុងតឺន័រ​នៅ​ច្រក​សមុទ្រ Hormuz

ឌូបៃ ប្រទេសអារ៉ាប់រួម (AP) - ឆ្មាំបដិវត្តន៍ប៉ារ៉ាយោធាអ៊ីរ៉ង់បានបើកការបាញ់ប្រហារកាលពីថ្ងៃពុធលើកប៉ាល់កុងតឺន័រនៅច្រកសមុទ្រ Hormuz ដោយធ្វើឱ្យខូចខាតដល់កប៉ាល់ និងបង្កើនភាគហ៊ុនបន្ថែមទៀត ខណៈដែលកិច្ចចរចាបទឈប់បាញ់ដែលបានគ្រោងទុកនៅក្នុងប្រទេសប៉ាគីស្ថានបានបរាជ័យ។ មជ្ឈមណ្ឌលប្រតិបត្តិការពាណិជ្ជកម្មដែនសមុទ្ររបស់កងទ័ពអង់គ្លេសបាននិយាយថា ការវាយប្រហារបានកើតឡើងនៅម៉ោង ៧ និង ៥៥...

លោក Xi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាការងារជាមួយលោក Chapoប្រធានាធិបតីMozambique

រសៀលថ្ងៃទី២១ខែមេសា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោក Chapoប្រធានាធិបតីMozambiqueដែលកំពុងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិននៅវិមានសភាប្រជាជនក្រុងប៉េកាំង។ប្រមុខរដ្ឋនៃប្រទេសទាំងពីរឯកភាពគ្នាលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឱ្យឡើងដល់សហគមន៍រួមវាសនាចិននិងMozambiqueក្នុងយុគសម័យថ្មី។លោក Xi Jinping បានគូសបញ្ជាក់ថា មិត្តភាពប្រពៃណីរវាងចិននិង Mozambiqueបានឆ្លងកាត់ប្រវត្តិសាស្រ្តនិងភ្នំនិងសមុទ្រ ។ ចាប់តាំងពីបង្កើតចំណងការទូតមក ប្រទេសទាំងពីរចិននិង...

ព័ត៌មានចុងក្រោយ

SpinBoss Casino PL: jak łatwo wpłacać i wypłacać środki bez stresu

W dzisiejszym świecie zakładów online, kasyna internetowe cieszą się coraz większą popularnością. SpinBoss Casino PL wyróżnia się na tle...
- Advertisement -spot_img