32.9 C
Phnom Penh
Saturday, October 24, 2026
- Advertisement -spot_img

ព័ត៌មានអន្ដរជាតិ

- Advertisement -spot_img
- Advertisement -spot_img

អ៊ុយក្រែន អះអាងថារុស្ស៉ីដាក់ពង្រាយប្រព័ន្ធមីស៊ីល Iskander នៅក្បែរតំបន់ព្រំដែន

(កៀវ)៖ នាយសេនាធិការកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានឱ្យដឹងនៅថ្ងៃអាទិត្យនេះថារុស្ស៉ីបានដាក់ពង្រាយប្រព័ន្ធមីស៊ីល Iskander នៅ ចម្ងាយត្រឹមតែ ៦០គីឡូម៉ែត្រប៉ុណ្ណោះពីព្រំដែនអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៤ ខែមេសា ឆ្នាំ២០២២។ នៅក្នុងការធ្វើបច្ចុប្បន្នភាពព័ត៌មានពេលព្រឹករបស់ខ្លួន នាយសេនាធិការកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបានបញ្ជាក់ដូច្នេះថា...

រុស្ស៉ី បើកការស៊ើបអង្កេតលើរបាយការណ៍ស្ដីពី វត្តមានកងកម្លាំងពិសេសអង់គ្លេស SAS នៅអ៊ុយក្រែន

(កៀវ)៖ គណៈកម្មាធិការស៊ើបអង្កេតនៃប្រទេសរុស្ស៉ី បានឱ្យដឹងនៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះថាខ្លួនកំពុងស៊ើបអង្កេត ជុំវិញសេចក្ដីរាយការណ៍ ដែលថាកងកម្លាំងពិសេសអង់គ្លេស SAS ត្រូវបានដាក់ពង្រាយទៅកាន់ភាគខាងលិចប្រទេសអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៤ ខែមេសា ឆ្នាំ២០២២។ ប្រកាសខាងលើរបស់គណៈកម្មាធិការស៊ើបអង្កេតរុស្ស៉ី...

អាល្លឺម៉ង់ ចង់ទិញឧទ្ធម្ភាគចក្រដឹកជញ្ជូនធុនធ្ងន់ ៦០គ្រឿង ពីសហរដ្ឋអាមេរិក

(បែរឡាំង)៖ កាសែត បៀល អាំ ហ្សុនថាក (Bild am Sonntag) បានរាយការណ៍ថាប្រទេសអាល្លឺម៉ង់នឹងទិញឧទ្ធម្ភាគចក្រដឹកជញ្ជូនធុនធ្ងន់ ប្រភេទ CH-47F Chinook ចំនួន ៦០គ្រឿង គិតទឹកប្រាក់ប្រហែល...

រុស្ស៉ីគ្រោងដាក់ពង្រាយ មីស៉ីលផ្លោងនុយក្លេអ៊ែរស៊េរីថ្មី Sarmat កំលុងចុងឆ្នាំនេះ

(មូស្គូ)៖ រុស្ស៉ីនៅថ្ងៃសៅរ៍នេះ បានប្រកាសពីផែនការត្រៀមដាក់ពង្រាយ មីស៉ីលផ្លោងអន្តរទ្វីបស៊េរីថ្មី Sarmat ដែលខ្លួនទើបតែធ្វើតេស្ត នៅកំលុងរដូវស្លឹកឈើជ្រុះឆ្នាំនេះ គឺចន្លោះខែកញ្ញា-ធ្នូ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៣ ខែមេសា...

ចិនរិះគន់អាមេរិក៖ «ករណីលោក Julian Assange បកអាក្រាតមុខមាត់ពិត នៃសារជាតិលាក់ពុតរបស់រដ្ឋាភិបាលអាមេរិក»

(ប៉េកាំង)៖ ក្នុងសប្តាហ៍នេះ ពាក់ព័ន្ធសេចក្តីបង្គាប់របស់តុលាការអង់គ្លេស ជុំវិញការធ្វើបត្យាប័នស្ថាបនិកវែបសាយទម្លាយព័ត៌មានសម្ងាត់ WikiLeaks គឺលោក Julian Assange ទៅកាន់សហរដ្ឋអាមេរិក ក្រសួងការបរទេសចិន បានចេញមុខផ្តល់ការយល់ឃើញមួយចំនួន ចំពោះករណីនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន RT...

សហរដ្ឋអាមេរិក ហៅការប្រកាសជ័យជម្នះរបស់លោក ពូទីន ក្នុងទីក្រុង Mariupol ជាព័ត៌មានក្លែងក្លាយ

(វ៉ាស៊ីនតោន)៖ ក្រសួងការបរទេសអាមេរិក បាននិយាយថាការប្រកាសពីជ័យជម្នះរបស់ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ក្នុងការរំដោះទីក្រុង Mariupol គឺជា «ព័ត៌មានក្លែងក្លាយ» ខណៈរដ្ឋបាលលោក ចូ បៃដិន ប្រកាសផ្ដល់ជំនួយយោធាបន្ថែមដល់អ៊ុយក្រែន...

ក្រុមប្រទេស G7 បង្កើនសម្ពាធទៅលើប្រទេសរុស្ស៊ីដោយសារស្ថានការណ៍នៅអ៊ុយក្រែន

បណ្តាប្រទេសនៃក្រុមប្រទេស G7 នឹងរក្សានិរន្តរភាព និងបង្កើនសម្ពាធរបស់ពួកគេទៅលើប្រទេសរុស្ស៊ីដោយសារតែស្ថានភាពនៅក្នុងប្រទេសអ៊ុយក្រែន។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំរបស់រដ្ឋមន្ត្រីហិរញ្ញវត្ថុ G7 និងអភិបាលធនាគារកណ្តាលនៅទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃពុធ។ សេចក្តីថ្លែងការណ៍នោះបាននិយាយថា «យើងនឹងរក្សានិរន្តរភាព និងបង្កើនសម្ពាធដែលបានសម្របសម្រួលរួចរបស់យើងឱ្យបានយូរតាមដែលចាំបាច់ ហើយបន្តជំរុញឱ្យប្រទេសផ្សេងៗទៀតគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់យើង»។ បណ្តារដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ និងធនាគារកណ្តាលនៃក្រុមប្រទេស G7 ក៏បានកត់សម្គាល់ផងដែរថា ក្រុមប្រទេស...

កងទ័ពអាល្លឺម៉ង់មិនអាចផ្គត់ផ្គង់អាវុធធុនធ្ងន់ដល់ទីក្រុងគៀវបានទេ

រដ្ឋមន្ត្រីក្រសួងការពារជាតិរបស់អាល្លឺម៉ង់ លោកស្រី Christine Lambrecht បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ក្នុងអំឡុងពេលផ្សាយផ្ទាល់តាមប៉ុស្តិ៍ទូរទស្សន៍ RLT និង n-tv ថាប្រទេសអាល្លឺម៉ង់មិនអាចបញ្ជូនអាវុធធុនធ្ងន់ទៅកាន់ប្រទេសអ៊ុយក្រែនបានទេ។ លោកស្រី Lambrecht បាននិយាយថា ដូច្នេះវាចាំបាច់ណាស់ក្នុងការរៀបចំនូវអ្វីដែលគេស្គាល់ថាជាការផ្លាស់ប្តូរសារាចរជាមួយដៃគូសហភាពអឺរ៉ុប និងអង្គការណាតូ ដែលមានន័យថា...

មន្ត្រីកំពូលៗដើរចេញពីកិច្ចប្រជុំ G20 នៅពេលប្រតិភូរុស្ស៊ី ឡើងថ្លែង

មន្ត្រីហិរញ្ញវត្ថុកំពូលៗមកពីសហរដ្ឋអាមេរិក កាណាដា និងចក្រភពអង់គ្លេស បានដើរចេញពីកិច្ចប្រជុំ G20 ដើម្បីតវ៉ាចំពោះការលុកលុយជាបន្តរបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន។ រដ្ឋមន្ត្រីហិរញ្ញវត្ថុចក្រភពអង់គ្លេស Rishi Sunak បាននិយាយកាលពីថ្ងៃពុធទី២០ខែមេសាថា មន្ត្រីអង់គ្លេស សហរដ្ឋអាមេរិក និងកាណាដាបានចាកចេញពីកិច្ចប្រជុំនៃក្រុមប្រទេសសេដ្ឋកិច្ចធំៗទាំង២០ ក្នុងទីក្រុងវ៉ាស៊ីនតោនឌីស៊ី...

តើអាវុធលោកខាងលិច នឹងជួយឱ្យអ៊ុយក្រែនឈ្នះរុស្ស៉ី ក្នុងតំបន់ដុនបាស់ ឬ?

(វ៉ាស៊ីនតោន)៖ មេដឹកនាំសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងកាណាដា បានសន្យាថានឹងបញ្ជូនកាំភ្លើងធំបន្ថែមទៅឱ្យអ៊ុយក្រែន ដែលកំពុង ប្រឈមមុខនឹងការវាយលុកសាជាថី្មពីសំណាក់កងទ័ពរុស្ស៉ី នៅឯតំបន់ភាគខាងកើតនៃប្រទេស។ ការសន្យាខាងលើធ្វើឡើងនៅក្នុងកិច្ចប្រជុំតាម ប្រព័ន្ធវីដេអូ កាលពីថ្ងៃអង្គារ ទី១៩ ខែមេសានេះ ដែលមានការចូលរួមពីប្រធានាធិបតីអាមេរិក...

ព័ត៌មានចុងក្រោយ

ក្រសួងការងារ និងអង្គការ WRAP រួមគ្នាលើកកម្ពស់សុវត្ថិភាព និងសុខភាពការងារ តាមរយៈការបណ្តុះបណ្តាលជំនាញវាយតម្លៃហានិភ័យ និងអង្កេតគ្រោះថ្នាក់ការងារ

(ភ្នំពេញ)៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការ WRAP បានសហការរៀបចំវគ្គបណ្តុះបណ្តាលរយៈពេលពីរថ្ងៃស្តីពី “ការវាយតម្លៃហានិភ័យការងារ និងការអង្កេតគ្រោះថ្នាក់ការងារ” ចំនួន២ថ្ងៃ គឺថ្ងៃទី២៣-២៤ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដោយមានការចូលរួមពីថ្នាក់ដឹកនាំអគ្គនាយកដ្ឋានអធិការកិច្ចការងារ នាយកដ្ឋានសុវត្ថិភាព និងសុខភាពការងារ វិទ្យាស្ថានជាតិការងារ លោក Avedis Seferian...
- Advertisement -spot_img