35.1 C
Phnom Penh
Tuesday, March 10, 2026
- Advertisement -spot_img

ព័ត៌មានអន្ដរជាតិ

- Advertisement -spot_img
- Advertisement -spot_img

អាមេរិកថា ទណ្ឌកម្មប្រឆាំងរុស្ស៊ី គួរតែផ្ដល់មេរៀនឱ្យចិនដឹងពីផលវិបាក បើហ៊ានជួយលោក ពូទីន

(វ៉ាស៊ីនតោន)៖ អនុរដ្ឋមន្រ្តីការបរទេសអាមេរិក លោកស្រី វេនឌី សឺមែន (Wendy Sherman) បាននិយាយនៅថ្ងៃពុធសប្តាហ៍នេះថា ទណ្ឌកម្មដែលបានដាក់លើរុស្ស៊ី ជុំវិញសង្រ្គាមនៅអ៊ុយក្រែន គួរតែផ្តល់នូវមេរៀនមួយដល់ចិន អំពីផលវិបាកដែលខ្លួនអាចប្រឈមមុខ ប្រសិនបើចូលរួមផ្តល់ជំនួយសម្ភារៈដល់ទីក្រុងមូស្គូ។ នេះបើយោងតាមចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន...

ណាតូ៖ ចិនបង្កបញ្ហាសន្តិសុខជាប្រព័ន្ធ

អង្គការណាតូបាននិយាយថាប្រទេសចិនកំពុងបង្កបញ្ហាប្រឈមផ្នែកសន្តិសុខជាប្រព័ន្ធហើយបានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការពីគ្រប់ភាគីដើម្បីដោះស្រាយជាមួយទីក្រុងប៉េកាំង។អគ្គលេខាធិការអង្គការណាតូលោកJensStoltenbergបាននិយាយកាលពីថ្ងៃទី០៥ខែមេសាថាណាតូគ្រោងនឹងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូរនៅក្នុងតំបន់អាស៊ីដើម្បីដោះស្រាយជាមួយនឹង “បញ្ហាប្រឈមផ្នែកសន្តិសុខ” ដែលកំពុងកើនឡើងពីប្រទេសចិន។ លោកបាននិយាយថាអង្គការណាតូនឹងស្វាគមន៍រដ្ឋមន្ត្រីការបរទេសមកពីប្រទេសជាសមាជិកក៏ដូចជាប្រទេសដែលមិនមែនជាសមាជិក ដូចជាហ្វាំងឡង់ ស៊ុយអែត ហ្សកហ្ស៊ី និងសហភាពអឺរ៉ុប (EU)។ បន្ថែមពីលើនេះ លោក Stoltenberg បាននិយាយថា អង្គការណាតូក៏បានអញ្ជើញដៃគូរមកពីអាស៊ីប៉ាស៊ីហ្វិក ដូចជាអូស្ត្រាលី...

លោក Putin ព្រមានលោកខាងលិចរឿងទ្រព្យសម្បត្តិរបស់រុស្ស៊ី

ប្រធានាធិបតីVladimirPutinបានចេញការព្រមានអំពីប្រទេសលោកខាងលិចមួយចំនួនដែលស្នើឱ្យរឹបអូសទ្រព្យសម្បត្តិរុស្ស៊ីនៅបរទេស។ ប្រធានាធិបតីPutinបានព្រមានកាលពីថ្ងៃទី០៥ខែមេសាថា”យើងបានឮពីមន្រ្តីមួយចំនួនអំពីលទ្ធភាពនៃការរឹបអូសទ្រព្យសម្បត្តិមួយចំនួនរបស់យើង។កុំភ្លេចថានេះគឺជាដាវមុខ២” ។ សេចក្តីថ្លែងការណ៍របស់លោកPutinបានកើតឡើងមួយថ្ងៃបន្ទាប់ពីប្រទេសអាល្លឺម៉ង់បាននិយាយថានិយ័តករថាមពលរបស់ខ្លួននឹងគ្រប់គ្រងក្រុមហ៊ុនGazpromGermaniaដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនឧស្ម័នយក្សរុស្ស៊ីGazprom។ ទន្ទឹមនឹងនេះរដ្ឋាភិបាលអង់គ្លេសអាចសម្រេចចិត្តធ្វើអន្តរាគមន៍និងដំណើរការសាខាGazpromជាបណ្តោះអាសន្ននៅក្នុងប្រទេស។លោកPutinបាននិយាយថា “ប្រតិបត្តិការយោធាពិសេស”របស់រុស្ស៊ីនៅអ៊ុយក្រែនគឺចាំបាច់ព្រោះសហរដ្ឋអាមេរិកកំពុងប្រើអ៊ុយក្រែនដើម្បីបំភិតបំភ័យរុស្ស៊ីហើយម៉ូស្គូត្រូវតែការពារប្រជាជនដែលនិយាយភាសារុស្សីនៅអ៊ុយក្រែន។មុននេះ ប្រធានាធិបតីPutinបានចុះហត្ថលេខាលើបទបញ្ជាមួយដើម្បីបញ្ឈប់ការផ្គត់ផ្គង់ឧស្ម័នដល់ប្រទេស “មិនរួសរាយរាក់ទាក់” ប្រសិនបើប្រទេសទាំងនេះមិនបង់ប្រាក់ជាប្រាក់រូប្លិ៍ចាប់ពីថ្ងៃទី០១ខែមេសា។ ការសម្រេចចិត្តរបស់រុស្ស៊ីក្នុងការទទួលយកការទូទាត់ជាប្រាក់រូប្លិ៍សម្រាប់ប្រទេសនិងដែនដី “មិនរួសរាយរាក់ទាក់”ត្រូវបានគេនិយាយថាប៉ះពាល់ដល់អឺរ៉ុបជាចម្បងដែលពឹងផ្អែកខ្លាំងលើការផ្គត់ផ្គង់ថាមពលពីរុស្ស៊ី។លោកប្រធានាធិបតីPutinបាននិយាយថាស្ថានភាពថាមពលពិភពលោកកាន់តែអាក្រក់ទៅៗ ដែលជាលទ្ធផលនៃ “វិធានការតឹងតែងនិងមិនមែនទីផ្សារ”ដែលធ្វើឡើងដោយដៃគូរបរទេស រួមទាំងការបង្កើនសម្ពាធលើសាជីវកម្មរុស្ស៊ីGazprom។ លោកPutinបានចោទប្រកាន់បណ្តាប្រទេសនៅអឺរ៉ុបពីការព្យាយាម”ស្តីបន្ទោសកំហុសរបស់ពួកគេលើសេដ្ឋកិច្ចនិងថាមពលលើប្រទេសរុស្ស៊ី” ។លោកPutinក៏បានប្រកាសថារុស្ស៊ីនឹងតាមដានយ៉ាងដិតដល់នូវការនាំចេញស្បៀងអាហារទៅកាន់ប្រទេស “មិនរួសរាយរាក់ទាក់”ដោយសារតែការដាក់ទណ្ឌកម្មរបស់លោកខាងលិចបានបង្កើនវិបត្តិស្បៀងអាហារពិភពលោកនិងបានធ្វើឱ្យតម្លៃថាមពលកើនឡើង។ ប្រមុខវិមានក្រឹមឡាំងបានព្រមានថាតម្លៃថាមពលខ្ពស់ បូកផ្សំនឹងកង្វះខាតជីនឹងជំរុញឱ្យលោកខាងលិចបោះពុម្ពលុយដើម្បីទិញអាហារបន្ថែមទៀតដែលនាំឱ្យមានការខ្វះខាតស្បៀងអាហារនៅក្នុងប្រទេសក្រីក្រ។លោកPutinបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា...

ទីបំផុត ឥណ្ឌា លែងនៅស្ងៀម ជុំវិញសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន

នៅទីបំផុត ប្រទេសឥណ្ឌានិយាយថា ខ្លួនសូមថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការសម្លាប់នៅទីក្រុង Bucha និងបានគាំទ្រការអំពាវនាវឲ្យមានការស៊ើបអង្កេតឯករាជ្យលើ “របាយការណ៍ដែលគួរឲ្យព្រួយបារម្ភជាទីបំផុត”។ រូបភាពនៃផ្នូរដ៏ធំៗៗ និងសាកសពជនស៊ីវិល ដែលហាក់ដូចជាត្រូវបានគេសម្លាប់នៅតាមទីសាធារណៈ គឺជារឿងដ៏គួរឲ្យតក់ស្លុតបំផុត ដែលបានផុសចេញពីប្រទេសអ៊ុយក្រែន។ ការថ្កោលទោសរបស់ឥណ្ឌានៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារទី០៥ខែមេសា គឺជាសេចក្តីថ្លែងការណ៍ខ្លាំងក្លាបំផុតរបស់ប្រទេសនេះ ស្តីពីអ៊ុយក្រែននិងរុស្ស៊ី ចាប់តាំងពីសង្រ្គាមផ្ទុះឡើង។មកទល់ពេលនេះ...

បែលហ្ស៊ិកបង្កកប្រតិបត្តិការលុយជាង ២០០ ពាន់លានដុល្លារ និងបង្កកទ្រព្យសម្បត្តិ ៣ ពាន់លានដុល្លាររបស់ពលរដ្ឋរុស្ស៊ី

ចាប់តាំងពីការចាប់ផ្តើមនៃទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងប្រទេសរុស្ស៊ីមក ប្រទេសបែលហ្ស៊ិកបានបង្កកប្រតិបត្តិការលុយចំនួន 196.4 ពាន់លានអឺរ៉ូ (ឬប្រហែល 215 ពាន់លានដុល្លារ) និងទ្រព្យសម្បត្តិរបស់រុស្ស៊ីចំនួន 2.7 ពាន់លានអឺរ៉ូ (3 ពាន់លានដុល្លារ) នៅក្នុងតួលេខចុងក្រោយដែលប្រកាសដោយរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបែលហ្ស៊ិកលោក Vincent...

រដ្ឋមន្ត្រីការបរទេសអាមេរិក៖ Bucha បង្ហាញយុទ្ធនាការរុស្ស៊ី “សម្លាប់ ធ្វើទារុណកម្ម រំលោភ ប្រព្រឹត្តអំពើឃោរឃៅ”

អំពើឃោរឃៅដែលរុស្សីបានប្រព្រឹត្តកំឡុងពេលការលុកលុយរបស់ពួកគេលើអ៊ុយក្រែន ដែលពិភពលោកបានឃើញរូបភាពចេញពី Bucha មិនមែនជាសកម្មភាពចៃដន្យនៃអង្គភាពបញ្ឆោតនោះទេប៉ុន្តែជាយុទ្ធនាការដោយចេតនាដើម្បីសម្លាប់ ធ្វើទារុណកម្ម ចាប់រំលោភ ប្រព្រឹត្តិអំពើឃោរឃៅ។ លោក Antony Blinken បានប្រាប់អ្នកយកព័ត៌មានមុនពេលឡើងយន្តហោះទៅកាន់ទីក្រុង Brussels នៅព្រឹកថ្ងៃអង្គារ។ ពេលនេះលោក Blinken...

ប្រធានាធិបតី អ៊ុយក្រែន មកដល់ចំណុចក្តៅBUCHA”ក្រោយចរចាជាមួយ រុស្ស៊ីមិនបានផល ” (Video)

ប្រធានាធិបតីអ៊ុយក្រែនលោកVolodymyrZelenskyបាននិយាយថាជាមួយនឹងអ្វីដែលរុស្ស៊ីបានធ្វើនៅទីក្រុងBuchaវាពិបាកសម្រាប់ភាគីទាំង២ក្នុងការចរចាដើម្បីកាត់បន្ថយភាពតានតឹង។ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky កាលពីថ្ងៃទី៤ខែមេសាបានទៅទស្សនាទីក្រុង Bucha ដែលជាទីក្រុងក្បែររដ្ឋធានីគៀវដែលទើបតែត្រូវបាន”រំដោះ”បន្ទាប់ពីមានសេចក្តីរាយការណ៍អំពីការរកឃើញសាកសពជនស៊ីវិលជាច្រើននៅទីនោះ។ ក្រុងគៀវ បានចោទប្រកាន់យោធារុស្ស៊ីថា បានបង្កឧបទ្ទវហេតុនេះ ។ប៉ុន្តែក្រុងម៉ូស្គូបានបដិសេធហើយ និយាយថាមិនមែនជាប្រទេស អ៊ុយក្រែនទេ ដែលរៀបចំរឿងនេះ ។ថ្លែងក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី...

សម្ដីនាយករដ្ឋមន្ត្រីប៉ូឡូញ រិះគន់ ម៉ាក្រុងចរចាជាមួយលោក ពូទីន

នាយកមន្រ្តី ប៉ូឡូញ នៅថ្ងៃអង្គារ ទី៥ ខែមេសា ឆ្នាំ២០២២ នេះ បានរិះគន់ប្រធានាធិបតីបារាំង លោក អែមម៉ានុយអ៊ែល ម៉ាក្រុង (Emmanuel Macron) យកពេលដ៏មានតំលៃចរចា...

អ្នកខ្លាំងនៅតែខ្លាំងអាមេរិក សាកល្បង កាំជ្រួច ល្បឿន លឿនជាងសំលេង ដោយជោគជ័យក្នុងខែមិនា ២០២២

(អាមេរិក)៖ សហរដ្ឋអាមេរិកប្រកាសថាខ្លួនបានសាកល្បងកាំជ្រួចល្បឿនលឿន ជាងសំលេងដោយជោគជ័យ កាលពីពាក់កណ្តាល ខែមីនាកន្លងទៅនេះ ប៉ុន្តែបានរក្សាភាព ស្ងៀមស្ងាត់ ដើម្បីជៀសវាងភាពតានតឹងជាមួយរុស្ស៊ី ខណៈប្រធានាធិបតី Joe Biden នឹងធ្វើដំណើរទៅកាន់អឺរ៉ុប។ មន្ត្រីជាន់ខ្ពស់អាមេរិក និយាយថា អាវុធ...

(ប្រទេសស្រីលង្កា)៖ គណៈរដ្ឋមន្ត្រីទាំងមូលនៃប្រទេសស្រីលង្កា បានលាលែងចេញពីតំណែងហើយ

នៅចំពោះមុខបាតុកម្មតវ៉ាប្រឆាំងនឹងការដោះស្រាយ វិបត្តិសេដ្ឋកិច្ចមិនបានល្អ ពីសំណាក់រដ្ឋាភិបាលរបស់ប្រធានាធិបតី លោក ហ្កូតាបាយ៉ា រ៉ាចាប៉ាស្កា (Gotabaya Rajapaksa)។ នេះបើតាម ការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃចន្ទ ទី៤ ខែមេសា...

ព័ត៌មានចុងក្រោយ

ហេតុអ្វី​បាន​ជារដ្ឋបាលប្រទេស​ចិន​ត្រូវ​អនុម័ត​ច្បាប់​ថ្មី​លើក​កម្ពស់​ការ​ឯកភាព​ជាតិ?

អស់ជាច្រើនទសវត្សរ៍មកហើយ ដែលរដ្ឋាភិបាលចិនត្រូវបានចោទប្រកាន់ថាបានអនុវត្តគោលនយោបាយគាបសង្កត់ដែលរៀបចំឡើងដើម្បីបង្ក្រាបជនជាតិភាគតិច ដោយបង្ខំពួកគេឱ្យបញ្ចូលទៅក្នុងវប្បធម៌ហានដែលមានឥទ្ធិពល។ ឥឡូវនេះ ច្បាប់ថ្មីដែលនឹងត្រូវបោះត្រាក្នុងសម័យប្រជុំសភាប្រចាំឆ្នាំរបស់ប្រទេសនៅចុងសប្តាហ៍នេះ នឹងពង្រឹង ពង្រីក និងថែមទាំងពន្លឿនដំណើរការនេះ ដែលគំរាមកំហែងដល់សិទ្ធិរបស់ក្រុមជនជាតិភាគតិច និងរបៀបរស់នៅរបស់ពួកគេបន្ថែមទៀត នេះបើតាមការលើកឡើងរបស់អ្នកសិក្សាស្រាវជ្រាវ និងសកម្មជនសិទ្ធិមនុស្ស។ ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលចិនការពារវាថាមានសារៈសំខាន់សម្រាប់ការលើកកម្ពស់ "ទំនើបនីយកម្មតាមរយៈការរួបរួមកាន់តែខ្លាំង" ហើយហៅវាថាច្បាប់សម្រាប់ "ការលើកកម្ពស់ឯកភាពជាតិ និងវឌ្ឍនភាព"។ វាបន្ថយស្ថានភាពនៃភាសាផ្សេងទៀតដោយចំណាយនៃភាសាចិនកុកងឺ។ លើកទឹកចិត្តឱ្យមានការរៀបអាពាហ៍ពិពាហ៍រវាងជនជាតិចិនហានដែលលេចធ្លោ...
- Advertisement -spot_img