26.5 C
Phnom Penh
Sunday, October 25, 2026
- Advertisement -spot_img

ព័ត៌មានអន្ដរជាតិ

- Advertisement -spot_img
- Advertisement -spot_img

លោក ពូទីនថា ត្រៀមខ្លួនជាស្រេចក្នុងការផ្គត់ផ្គង់ឧស្ម័ន និងពិភាក្សាពីការដោះដូរអ្នកទោសជាមួយអ៊ុយក្រែន

(ហ៊្សូរីគ)៖ អធិការបតីអូទ្រីស លោក ខាល ណេហេមម៉ឺ (Karl Nehammer) បាននិយាយថា ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានប្រាប់រូបលោកកាលពីថ្ងៃសុក្រសប្ដាហ៍នេះថា ទីក្រុងមូស្គូនឹងបំពេញតាមកិច្ចសន្យាផ្គត់ផ្គង់ឧស្ម័នធម្មជាតិដល់ប្រទេសអូទ្រីស...

អ៊ុយក្រែន ទទួលបានមីស៊ីល Harpoon និងកាំភ្លើងធំ howitzers ខណៈទីក្រុង Lyman ធ្លាក់ចូលក្នុងដៃរុស្ស៉ី

(កៀវ)៖ រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក អូឡិចស៊ី រ៉េសនីកូវ (Oleksiy Reznikov) នៅថ្ងៃសៅរ៍នេះបានឱ្យដឹងថាអ៊ុយក្រែនចាប់ផ្ដើម ទទួលបានមីស៊ីលប្រឆាំងនាវាចម្បាំង ហាពូន (Harpoon) ពីប្រទេសដាណឺម៉ាក និងកាំភ្លើងធំ ហាវវីតស័រ...

រដ្ឋមន្រ្តីការបរទេសអង់គ្លេស៖ លោកខាងលិច នឹងមិនមានអារម្មណ៍សុវត្ថិភាព ទេ បើរុស្ស៉ីឈ្នះសង្គ្រាមនៅអ៊ុយក្រែន

(ឡុងដ៍)៖ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោកស្រី លីស ត្រាស់ (Liz Truss) នៅថ្ងៃសុក្រសប្ដាហ៍នេះ (ពេលវេលានៅទីក្រុងឡុងដ៍) បាននិយាយថា បណ្តាប្រទេសលោកខាងលិចនឹងមិនមានអារម្មណ៍សុវត្ថិភាពទេ ប្រសិនបើរុស្ស៉ីឈ្នះសង្គ្រាមនៅអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន...

អ៉ីរ៉ង់ រឹបអូសកប៉ាល់ដឹកប្រេងពីរគ្រឿងរបស់ក្រិក នៅឯឈូងសមុទ្រពែក្ស

(តេហេរ៉ង់)៖ ឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បានរឹបអូសកប៉ាល់ដឹកប្រេងរបស់ប្រទេសក្រិក ចំនួនពីរគ្រឿងនៅឯឈូងសមុទ្រពែក្ស នៅថ្ងៃសុក្រសប្តាហ៍នេះ តែប៉ុន្មានថ្ងៃ បន្ទាប់ពីក្រុងអាថែន (Athens) អះអាងថានឹងប្រគល់ប្រេងរបស់អ៉ីរ៉ង់ដែលខ្លួនរឹបអូសបានពីកប៉ាល់ដឹកប្រេងរុស្ស៊ីមួយគ្រឿង ទៅឱ្យទីក្រុងវ៉ាស៊ីនតោន។ នេះបើ យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍...

ក្រុមហ៊ុននាំចេញអាហារសមុទ្រវៀតណាមជួបបញ្ហា ខណៈចិនហាមឃាត់ការនាំចូលក្រោយរកឃើញមេរោគកូវីដ-១៩

(ហាណូយ)៖ ប្រទេសចិនកំពុងដាក់បម្រាមហាមឃាត់ការនាំចូលលើទំនិញរបស់ក្រុមហ៊ុននាំចេញអាហារសមុទ្ររបស់វៀតណាម បន្ទាប់ពីរកឃើញមានផ្ទុកមេរោគកូរ៉ូណា ដែលបណ្តាលឱ្យក្រុមហ៊ុនជួបការលំបាក និងខាតបង់ដែលអាចកើតមាន។ នេះបើយោងតាមកាសែត VN Express។ កាសែត VN Express បានរាយការណ៍ដោយដកស្រង់សំដីរបស់ក្រុមហ៊ុននាំចេញមួយដែលសុំមិនបញ្ចេញអត្តសញ្ញាណថា ថ្មីៗនេះទំនិញរបស់ក្រុមហ៊ុនត្រូវបានហាមឃាត់រយៈពេលបីសប្តាហ៍ បន្ទាប់ពីកុងតឺន័រចំនួន៣ ត្រូវបានរកឃើញថាមានផ្ទុកមេរោគ។ ក្នុងខែនេះ...

លោក ដូណាល់ ត្រាំថា អាមេរិកគួរតែជួយការពារសុវត្ថិភាពសាលារៀន ទូទាំងប្រទេសសិន មុនជួយអ៊ុយក្រែន

(វ៉ាស៊ីនតោន)៖ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាសហរដ្ឋអាមេរិកគួរតែផ្តោតជាអាទិភាពលើមូលនិធិសន្តិសុខសម្រាប់សាលារៀន ទូទាំងប្រទេស ជាមុនសិន មុននឹងផ្តល់ជំនួយទៅឲ្យអ៊ុយក្រែន។ នេះបើយោងតាមកាចុះផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃសៅរ៍ ទី២៨ ខែឧសភា...

ចិន និងរុស្ស៉ី បោះឆ្នោតវ៉េតូ លើសេចក្ដីព្រាងដំណោះស្រាយដាក់ទណ្ឌកម្ម កូរ៉េខាងជើង ស្នើឡើងដោយសហរដ្ឋអាមេរិក

(យូអិន)៖ ចិន និងរុស្ស៉ី នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានបោះឆ្នោតវ៉េតូលើសេចក្ដីព្រាងដំណោះស្រាយស្នើឡើងដោយសហរដ្ឋអាមេរិក ដើម្បី ដាក់ទណ្ឌកម្មបន្ថែមលើកូរ៉េខាងជើង ពាក់ព័ន្ធនឹងការធ្វើតេស្ដមីស៊ីលផ្លោងឡើងវិញ ប៉ុន្មានខែកន្លងមកនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៧...

នាយករដ្ឋមន្ត្រីចិនព្រមានពីបញ្ហាប្រឈម ចំពោះសេដ្ឋកិច្ចចិនដោយសារជំងឺកូវីដ-១៩

(ប៉េកាំង)៖ នាយករដ្ឋមន្ត្រីចិនលោក លី កឺឈាំង (Li Keqiang) បានចេញការព្រមានយ៉ាងខ្លាំងខុសពីធម្មតាអំពីសេដ្ឋកិច្ចធំទីពីររបស់ពិភពលោកមួយនេះ ដោយនិយាយថា ចិនត្រូវតែវិលមករកប្រក្រតីភាពវិញ ខណៈពេលដែលយុទ្ធសាស្ត្រគ្មានជំងឺកូវីដ-១៩ របស់ប្រទេសនេះប៉ះពាល់ដល់កំណើនសេដ្ឋកិច្ច។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។ ចិនគឺជាប្រទេសធំបំផុតចុងក្រោយគេ ដែលបានប្រកាន់ខ្ជាប់ទៅនឹងគោលនយោបាយធ្វើតេស្តជំងឺកូវីដ-១៩...

អ្វីទៅជា «ក្រុមឡប់ប៊ីកំាភ្លើង» ហើយក្រុមនេះមានឥទ្ធិពលធំប៉ុនណា នៅសហរដ្ឋអាមេរិក?

អ្វីទៅជា «ក្រុមឡប់ប៊ីកំាភ្លើង» ហើយក្រុមនេះមានឥទ្ធិពលធំប៉ុនណា នៅសហរដ្ឋអាមេរិក? (វ៉ាស៊ីនតោន)៖ ហេតុការណ៍បាញ់សម្លាប់រង្គាលមនុស្សនៅឯសាលាបឋមមួយកន្លែង ក្នុងរដ្ឋតិចសាស់ បាន និងកំពុងបង្កឱ្យមានការចាប់អារម្មណ៍ជាថ្មីទៅលើ «ក្រុមឡប់ប៊ីកាំភ្លើង» ដ៏មានឥទ្ធិពលនៅក្នុងសហរដ្ឋអាមេរិក ខណៈគណបក្សប្រជាធិបតេយ្យបានបន្ទោសក្រុមអ្នកតំណាងរាស្ត្រមកពីគណបក្សសាធារណរដ្ឋថា នៅតែបន្តជំពាក់ជំពិននឹងផលប្រយោជន៍ជាមួយក្រុមឡប់ប៊ីកាំភ្លើងនេះ ដែលនេះបានធ្វើឱ្យរារាំងស្ទះដល់ការធ្វើកំណែទម្រង់ច្បាប់គ្រប់គ្រងកាំភ្លើងថ្នាក់ជាតិ។ នៅក្នុងសុន្ទរកថាមួយ ប៉ុន្មានម៉ោង...

ក្រុមហ៊ុន iPhone មានបញ្ហាខាងផលិតកម្ម

(បរទេស)៖ ប្រភពពីសារព័ត៌មាន Nikkei Asia បានឱ្យដឹងថា ក្រុមហ៊ុន Apple Inc បានស្នើសុំអ្នកផ្គត់ផ្គង់របស់ខ្លួនឱ្យបង្កើនល្បឿនក្នុងការផលិត iPhone បន្ទាប់ពីការរាំងខ្ទប់យ៉ាងតឹងរឹងនៅក្នុងប្រទេសចិន បានធ្វើឱ្យខាតពេលដល់ដំណើរការផលិត។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters...

ព័ត៌មានចុងក្រោយ

ក្រសួងការងារ និងអង្គការ WRAP រួមគ្នាលើកកម្ពស់សុវត្ថិភាព និងសុខភាពការងារ តាមរយៈការបណ្តុះបណ្តាលជំនាញវាយតម្លៃហានិភ័យ និងអង្កេតគ្រោះថ្នាក់ការងារ

(ភ្នំពេញ)៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការ WRAP បានសហការរៀបចំវគ្គបណ្តុះបណ្តាលរយៈពេលពីរថ្ងៃស្តីពី “ការវាយតម្លៃហានិភ័យការងារ និងការអង្កេតគ្រោះថ្នាក់ការងារ” ចំនួន២ថ្ងៃ គឺថ្ងៃទី២៣-២៤ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដោយមានការចូលរួមពីថ្នាក់ដឹកនាំអគ្គនាយកដ្ឋានអធិការកិច្ចការងារ នាយកដ្ឋានសុវត្ថិភាព និងសុខភាពការងារ វិទ្យាស្ថានជាតិការងារ លោក Avedis Seferian...
- Advertisement -spot_img