25.9 C
Phnom Penh
Sunday, October 25, 2026
- Advertisement -spot_img

ព័ត៌មានអន្ដរជាតិ

- Advertisement -spot_img
- Advertisement -spot_img

គ្មានការលើកលែងទោសប្រហារជីវិត ចំពោះជនជាតិអង់គ្លេសទាំង ២នាក់ទេ

មេដឹកនាំតំបន់បំបែកខ្លួន Donetsk ដែលគាំទ្រដោយរុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន បាននិយាយកាលពីថ្ងៃអាទិត្យទី១២ខែមិថុនាថា មិនមានហេតុផលណាមួយ ត្រូវលើកលែងទោសដល់ជនជាតិអង់គ្លេស២នាក់ ដែលទទួលការកាត់ទោសប្រហារជីវិតកាលពីសប្តាហ៍មុន បន្ទាប់ពីត្រូវបានចាប់ខ្លួនខណៈកំពុងប្រយុទ្ធឲ្យអ៊ុយក្រែននោះទេ។ តុលាការក្នុងសាធារណរដ្ឋប្រជាមានិត Donetsk កាលពីថ្ងៃព្រហស្បតិ៍បានរកឃើញថា លោក Aiden Aslin និង...

ការនាំចេញគ្រាប់ធញ្ញជាតិអ៊ុយក្រែនតាមរយៈប្រទេសប៉ូឡូញ និងរ៉ូមានី ប្រឈមនឹងឧបសគ្គរាំងស្ទះ

(កៀវ)៖ អនុរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនបានឲ្យដឹងនៅអាទិត្យនេះថា អ៊ុយក្រែនបានបង្កើតផ្លូវពីរឆ្លងកាត់ប្រទេសប៉ូឡូញ និងរូម៉ានី ដើម្បីនាំចេញគ្រាប់ធញ្ញជាតិ និងបញ្ចៀសវិបត្តិស្បៀងអាហារសកល ទោះបីជាមានឧបសគ្គរាំងស្ទះបានធ្វើឱ្យខ្សែសង្វាក់ផ្គត់ផ្គង់មានការយឺតយ៉ាវក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១២ ខែមិថុនា ឆ្នាំ២០២២។ លោក...

ប្រមុខការពារជាតិចិន៖ «ទំនាក់ទំនងទ្វេភាគី អាចប្រសើរឡើងឬអត់ គឺអាស្រ័យលើអាមេរិក»

(សិង្ហបុរី)៖ រដ្ឋមន្រ្តីការពារជាតិចិន លោក វ៉ី ហ្វេងហ៉ី (Wei Fenghe) នៅថ្ងៃអាទិត្យនេះ បាននិយាយថា វាអាស្រ័យតែលើសហរដ្ឋអាមេរិកប៉ុណ្ណោះ ក្នុងការធ្វើឱ្យទំនាក់ទំនងទ្វេភាគី មានភាពប្រសើរឡើងជាងមុន ខណៈបច្ចុប្បន្នវាកំពុងស្ថិតនៅចំណុចដ៏យ៉ាប់យ៉ឺន។ នេះបើតាមការចេញផ្សាយដោយ...

ចិនរារាំងតៃវ៉ាន់មិនអោយប្រកាសឯករាជ្យជាដាច់ខាត

(សិង្ហបុរី)៖ នៅថ្ងៃអាទិត្យនេះ រដ្ឋមន្រ្តីការពារជាតិចិន លោក វ៉ី ហ្វេងហ៉ី (Wei Fenghe) បានប្រកាសថា ចិននឹងប្រយុទ្ធតតាំងឱ្យដល់ទីបញ្ចប់ ដើម្បីរារាំងតៃវ៉ាន់ មិនឱ្យប្រកាសឯករាជ្យ បន្ទាប់ពីលោកបានប្រាប់អាមេរិកថា ទីក្រុងប៉េកាំងមិនស្ទាក់ស្ទើរបន្តិចឡើយ...

អ៉ីរ៉ង់និងវេណេស៊ុយអេឡា ចុះកិច្ចព្រមព្រៀងស្តីពីផែនការកិច្ចសហប្រតិបត្តិការ សម្រាប់រយៈពេល២០ឆ្នាំ ចំពោះមុខទណ្ឌកម្មអាមេរិក

(តេហេរ៉ង់)៖ អ៉ីរ៉ង់និងវេណេស៊ុយអេឡា ដែលសុទ្ធតែកំពុងទទួលរងទណ្ឌកម្មរបស់សហរដ្ឋអាមេរិកដូចគ្នា កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ ទើបតែបានចុះកិច្ចព្រមព្រៀងស្តីពី ផែនការកិច្ចសហប្រតិបត្តិការសម្រាប់រយៈពេល២០ឆ្នាំ ដោយមេដឹកនាំកំពូលរបស់អ៉ីរ៉ង់បាននិយាយថា សម្ព័ន្ធមិត្តទាំងពីរនឹងបន្តអត់ធន់នឹងការដាក់សម្ពាធ ពីសំណាក់ទីក្រុងវ៉ាស៉ីនតោន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១២...

មន្រ្តីការទូតជាន់ខ្ពស់អាមេរិក ណែនាំឱ្យយោធាមីយ៉ាន់ម៉ាស្តារប្រជាធិបតេយ្យឡើងវិញ ព្រោះទំនងមិនអាចយកឈ្នះក្រុមឧទ្ទាមបានទេ។

(បាងកក)៖ មន្រ្តីការទូតជាន់ខ្ពស់ម្នាក់របស់សហរដ្ឋអាមេរិក បាននិយាយថា រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ទំនងជាមិនអាចយកឈ្នះលើ ក្រុមឧទ្ទាមដែលកំពុងប្រយុទ្ធតស៊ូប្រឆាំងនឹង របបរបស់ខ្លួនបានឡើយ ដូច្នេះហើយគួរតែពិចារណា ស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ បន្ទាប់ពីការដណ្តើមអំណាច តាមរយៈរដ្ឋប្រហារកាលពីឆ្នាំមុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters...

ប៉េកាំង ព្រមាន អាមេរិក៖ ចិន នឹងមិនរារែកចិត្តក្នុងការធ្វើសង្រ្គាមដើម្បីតៃវ៉ាន់

(សិង្ហបុរី)៖ រដ្ឋមន្ត្រីការពារជាតិចិន លោក វ៉ី ហ្វេងហ៉ី (Wei Fenghe) បានព្រមានសមភាគីអាមេរិករបស់លោក គឺលោក ឡយដ៍ អូស្ទីន ថាទីក្រុងប៉េកាំង នឹងមិនរារែកចិត្តឡើយ ក្នុងការធ្វើសង្រ្គាម...

រុស្ស៊ី-ចិន បើកសម្ពោធស្ពានឆ្លងព្រំដែនថ្មីរួមគ្នា ខណៈទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ

(មូស្គូ)៖ រុស្ស៊ី និងចិនបានបើកសម្ពោធស្ពានឆ្លងព្រំដែនថ្មីមួយនៅភាគខាងកើតនៅថ្ងៃសុក្រ ទី១០ មិថុនានេះ ដែលពួកគេសង្ឃឹមថា នឹងជំរុញពាណិជ្ជកម្មបន្ថែមទៀត ខណៈកំណើតសេដ្ឋកិច្ចទីក្រុងម៉ូស្គូបានដើរថយក្រោយ បន្ទាប់ពីលោកខាងលិចបានដាក់ទណ្ឌកម្មលើសកម្មភាពរបស់រុស្ស៉ីនៅអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១០...

ប្រេងឆៅនៅតែមានតម្លៃជិតដល់កម្រិតខ្ពស់ក្នុងរយៈពេលបីខែ ទោះបីប្រទេសចិនបិទខ្ទប់ទីក្រុង

(ក្រុងឡុងដ៍)៖ ប្រេងនៅតែមានតម្លៃជិតដល់កម្រិតខ្ពស់រយៈពេលបីខែកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីផ្នែកខ្លះនៃទីក្រុងសៀងហៃត្រូវបានបិទខ្ទប់ជាថ្មីដោយសារជំងឺកូវីដ-១៩ ទោះបីជាការនាំចេញខ្លាំងជាងការរំពឹងទុករបស់ប្រទេសចិននៅក្នុងខែឧសភាបានផ្តល់កត្តាជំរុញដល់ទស្សនវិស័យតម្រូវការប្រេងក៏ដោយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ តម្លៃប្រេងឆៅប្រភេទ Brent ក្នុងកិច្ចសន្យាជួញដូរក្នុងខែសីហាបានធ្លាក់ចុះ ១៤សេនឬ ០,១ ភាគរយដល់ ១២៣,៤៤ដុល្លារក្នុងមួយបារ៉ែល ខណៈប្រេងឆៅប្រភេទ West Texas...

អគ្គលេខាធិការរង NATO៖ គ្មានសញ្ញានៃការគំរាមកំហែងខាងយោធាភ្លាមៗពីសំណាក់រុស្ស៉ីមកលើស៊ុយអែត និងហ្វាំងឡង់នោះទេ

(COPENHAGEN)៖ ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលលទ្ធិប្រជាធិបតេយ្យនៅទីក្រុង Copenhagen នៅថ្ងៃសុក្រនេះ អអគ្គលេខាធិការរងរបស់អង្គការ NATO បាននិយាយថា លោកមិនបានឃើញការគំរាមកំហែងខាងយោធាភ្លាមៗចំពោះស៊ុយអែត និងហ្វាំងឡង់ពីសំណាក់រុស្ស៊ីទេ ដោយបង្ហាញទំនុកចិត្តថា ប្រទេសទាំងពីរក៏នឹងអាចចូលជាសមាជិកណាតូផងដែរ បើទោះបីជាមានការជំទាស់ពីប្រទេសតួកគីក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន...

ព័ត៌មានចុងក្រោយ

ក្រសួងការងារ និងអង្គការ WRAP រួមគ្នាលើកកម្ពស់សុវត្ថិភាព និងសុខភាពការងារ តាមរយៈការបណ្តុះបណ្តាលជំនាញវាយតម្លៃហានិភ័យ និងអង្កេតគ្រោះថ្នាក់ការងារ

(ភ្នំពេញ)៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការ WRAP បានសហការរៀបចំវគ្គបណ្តុះបណ្តាលរយៈពេលពីរថ្ងៃស្តីពី “ការវាយតម្លៃហានិភ័យការងារ និងការអង្កេតគ្រោះថ្នាក់ការងារ” ចំនួន២ថ្ងៃ គឺថ្ងៃទី២៣-២៤ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដោយមានការចូលរួមពីថ្នាក់ដឹកនាំអគ្គនាយកដ្ឋានអធិការកិច្ចការងារ នាយកដ្ឋានសុវត្ថិភាព និងសុខភាពការងារ វិទ្យាស្ថានជាតិការងារ លោក Avedis Seferian...
- Advertisement -spot_img