29 C
Phnom Penh
Sunday, October 25, 2026
- Advertisement -spot_img

ព័ត៌មានអន្ដរជាតិ

- Advertisement -spot_img
- Advertisement -spot_img

មន្ត្រីអាមេរិក៖ សហរដ្ឋអាមេរិក ទំនងជានឹងប្រកាសផ្តល់ ប្រព័ន្ធមីស៉ីលការពារដែនអាកាសដល់អ៊ុយក្រែន ក្នុងសប្តាហ៍នេះ

(វ៉ាស៉ីនតោន)៖ មន្រ្តីអាមេរិកម្នាក់ បាននិយាយកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះថា សហរដ្ឋអាមេរិក ទំនងជានឹងប្រកាសអំពីការផ្តល់ប្រព័ន្ធមីស៉ីលការពារ ដែនអាកាស ចាប់ពីរយៈមធ្យម ដល់រយៈចម្ងាយឆ្ងាយ សម្រាប់អ៊ុយក្រែននៅក្នុងសប្តាហ៍នេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៧ ខែមិថុនា...

រុស្ស៉ីថា លោកខាងលិចមិនចង់ឆ្លើយសំណួរ ពាក់ព័ន្ធនឹងទាហានស៉ីឈ្នួលរបស់ខ្លួន នៅអ៊ុយក្រែន

(មូស្គូ)៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៉ី លោកស្រី ម៉ារៀ ហ្សាខារ៉ូវ៉ា (Maria Zakharova) បាននិយាយកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះថា ប្រទេសលោកខាងលិចហាក់មានភាពស្ទាក់ស្ទើរ ក្នុងការឆ្លើយតបនឹងសំណួររបស់រុស្ស៉ីអំពីបញ្ហាទាហានស៉ីឈ្នួលរបស់ពួកគេ នៅអ៊ុយក្រែន។ នេះបើយោងតាម ការចុះផ្សាយដោយសារព័ត៌មានរុស្ស៉ី Tass...

ជប៉ុន នឹងដាក់ទណ្ឌកម្មបន្ថែមលើជនជាតិរុស្ស៉ី ៧០នាក់ រួមទាំងក្រុមហ៊ុនចំនួន ៩០

(តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ៊ូមីអុ គីស៉ីដា (Fumio Kishida) បាននិយាយនៅឯកិច្ចប្រជុំកំពូល នៃក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿន ទាំង៧ ហៅកាត់ថា G7 ក្នុងប្រទេសអាល្លឺម៉ង់ថា រដ្ឋាភិបាលទីក្រុងតូក្យូនឹងដាក់ទណ្ឌកម្មបន្ថែមប្រឆាំងជនជាតិរុស្ស៉ីចំនួន...

ទាហានស៊ីឈ្នួលបានភៀសខ្លួនយ៉ាងច្រើនក្រោយទីក្រុងភាគខាងកើតអ៊ុយក្រែនបានដួលរលំ

ទាហានស៊ីឈ្នួលបរទេសជាបន្តបន្ទាប់បានបោះបង់ចោលអាវុធរបស់ពួកគេហើយបានភៀសខ្លួនចេញពីទីក្រុង Severodonetskបន្ទាប់ពីទីក្រុងនេះបានធ្លាក់ចុះដល់ការឈានទៅមុខរបស់រុស្ស៊ី។ទីភ្នាក់ងារសារព័ត៌មាន Tass (រុស្ស៊ី)បានដកស្រង់សម្តីឧបការីរដ្ឋមន្ត្រីក្រសួងកិច្ចការផ្ទៃក្នុងនៃសាធារណរដ្ឋប្រជាមានិត Lugansk (LPR) Vitaly Kiselyovដែលបាននិយាយកាលពីថ្ងៃទី២៦ខែមិថុនាថាទាហានស៊ីឈ្នួលបរទេសបានលះបង់អាវុធរបស់ពួកគេហើយបានភៀសខ្លួនចេញពីទីក្រុង Severodonetsk ខេត្ត Lugansk ភាគខាងកើតអ៊ុយក្រែន។ទាហានស៊ីឈ្នួលរត់ចេញពីទីនោះ រត់លឿនពេកទុកអាវុធមូលដ្ឋានទាំងអស់នៅខាងក្រោយហើយយកតែអ្វីដែលគេអាចយកតាមខ្លួនបាន រត់ទាំងយប់ជាក្រុមពីរទៅបីនាក់នេះជាព័ត៌មានពីអ្នកទោសម្នាក់។...

លោក ពូទីន នឹងបំពេញទស្សនកិច្ច នៅក្រៅប្រទេសជាលើកដំបូង ចាប់តាំងពីផ្ទុះសង្រ្គាមអ៊ុយក្រែន

(ឡុងដ៍)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសចំនួន ២ ដែលធ្លាប់ជាអតីតរដ្ឋក្នុងសហភាពសូវៀត ក្នុងតំបន់អាស៊ីកណ្ដាល នៅក្នុងសប្ដាហ៍នេះ ហើយវានឹងក្លាយជាការបំពេញទស្សនកិច្ចនៅក្រៅប្រទេសជាលើកដំបូង ចាប់តាំងពីលោកបានបញ្ជាឱ្យ កងទ័ពរុស្ស៉ីវាយសម្រុកចូលអ៊ុយក្រែន ដែលលោកខាងលោកលិចហៅជាការឈ្លានពាន...

អ៉ីរ៉ង់ ធ្វើតេស្ដបាញ់បង្ហោះរ៉ុក្កែត Zuljanah ជាលើកទី២ ធ្វើឱ្យសហរដ្ឋអាមេរិក ក្ដៅស្លឹកត្រចៀក

(តេហេរ៉ង់)៖ ទូរទស្សន៍រដ្ឋអ៉ីរ៉ង់ នៅថ្ងៃអាទិត្យនេះបានឱ្យដឹងថាទីក្រុងតេហេរ៉ង់បានបាញ់បង្ហោះរ៉ុក្កែតអវកាសឈ្មោះ ហ្សុលចាណាស់ (Zuljanah) ដោយបង្កការខឹងសម្បារដល់ទីក្រុងវ៉ាស៊ីនតោន ខណៈមានការរំពឹងថាកិច្ចចរចាស្ដីពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ឆ្នាំ២០១៥ នឹងចាប់ផ្ដើមឡើងវិញឆាប់ៗនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៧ ខែមិថុនា ឆ្នាំ២០២២។ ដោយផ្អែកលើការស្រង់សម្ដីពីក្រុមមន្ត្រីអ៉ឺរ៉ង់...

បាតុករប្រមូលផ្តុំគ្នានៅក្រុងនានារបស់អាមេរិកក្រោយតុលារការកំពូលលុបចោលច្បាប់រំលូតកូន

ក្រុមអ្នកតវ៉ាប្រមូលផ្តុំគ្នានៅក្នុងទីក្រុងនានាទូទាំងសហរដ្ឋអាមេរិកកាលពីថ្ងៃសៅរ៍ដើម្បីធ្វើ បាតុកម្មប្រឆាំងនឹងសេចក្តីសម្រេចរបស់តុលាការកំពូលរបស់សហរដ្ឋអាមេរិកក្នុងការលុបចោល សិទ្ធិក្នុងការរំលូតកូនតាមរដ្ឋធម្មនុញ្ញដែលមានតាំងពី៥០ឆ្នាំមុន ។ សេចក្ដីសម្រេចរបស់តុលារការនឹងទុកឱ្យរដ្ឋសហព័ន្ធនីមួយៗធ្វើការសម្រេចចិត្តថាតើត្រូវ អនុញ្ញាតអាចរំលូតកូនបានឬយ៉ាងណាដោយលុបចោលសាលក្រមឆ្នាំ១៩៧៣របស់តុលាការ កំពូលដែលទទួលស្គាល់ថាការរំលូតកូនគឺជាសិទ្ធិឯកជនរបស់ស្ត្រីម្នាក់ ៗ ។ ហ្វូងមនុស្សដែលប្រឆាំងនឹងសេចក្ដីសម្រេចបានប្រមូលផ្តុំគ្នានៅផ្សេងៗ រួមទាំងក្រុងញូវយ៉ក អាត្លង់តាដេត្រយសលថ៍ឡេក និង ឡូស អាន់ជ័រលេស ក្នុងចំណោមទីក្រុងផ្សេងៗ...

មេដឹកនាំអាមេរិក-ជប៉ុន-កូរ៉េខាងត្បូង នឹងបើកជំនួបត្រីភាគី កំលុងកិច្ចប្រជុំ NATO នៅអេស៉្បាញ ចំពោះមុខភាពតានតឹងពាក់ព័ន្ធកូរ៉េខាងជើង

(សេអ៊ូល)៖ មន្រ្តីរដ្ឋាភិបាលកូរ៉េខាងត្បូង នៅថ្ងៃអាទិត្យនេះបានឱ្យដឹងថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល នឹងជួបជាមួយ ប្រធានាធិបតីសហរដ្ឋអាមេរិក ព្រមទាំងនាយករដ្ឋមន្រ្តីជប៉ុន កំលុងកិច្ចប្រជុំកំពូលអង្គការ NATO ដែលត្រូវរៀបចំឡើងនៅទីក្រុងម៉ាឌ្រីដ នៃប្រទេសអេស៉្បាញ...

លោក ពូទីន សន្យាបញ្ជូនប្រព័ន្ធមីស៉ីល ដែលអាចបំពាក់នុយក្លេអ៊ែរ ទៅកាន់បេឡារុស នៅប៉ុន្មានខែខាងមុខ

(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន នាចុងសប្តាហ៍នេះ បាននិយាយថា រុស្ស៉ីនឹងបញ្ជូនប្រព័ន្ធមីស៉ីលរយៈចម្ងាយខ្លី អ៉ីស្កាន់ដឺ-អឹម (Iskander-M) ទៅកាន់បេឡារុស ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន នៅក្នុងពេលប៉ុន្មានខែទៀត។ នេះបើតាមការចេញផ្សាយដោយ...

អាជ្ញាធរអាហ្រ្វិកខាងត្បូងបើកការស៉ើបអង្កេត ជុំវិញករណីមនុស្ស១៧នាក់ស្លាប់ ក្នុងក្លឹបរាត្រីនៅទីក្រុង East London

(ប្រេតូរីយ៉ា)៖ ប៉ូលិសអាហ្រ្វិកខាងត្បូងបានឱ្យដឹងនៅថ្ងៃអាទិត្យនេះថា មនុស្សយ៉ាងហោចណាស់ចំនួន១៧នាក់ ត្រូវបានរកឃើញថាបានបាត់បង់ជីវិត នៅក្នុងក្លឹបកម្សាន្តពេលរាត្រីដ៏ពេញនិយមមួយកន្លែង ដែលស្ថិតក្នុងទីក្រុងអ៉ីសឡុនដុន (East London) នៅភាគខាងត្បូងប្រទេស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៦...

ព័ត៌មានចុងក្រោយ

ក្រសួងការងារ និងអង្គការ WRAP រួមគ្នាលើកកម្ពស់សុវត្ថិភាព និងសុខភាពការងារ តាមរយៈការបណ្តុះបណ្តាលជំនាញវាយតម្លៃហានិភ័យ និងអង្កេតគ្រោះថ្នាក់ការងារ

(ភ្នំពេញ)៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការ WRAP បានសហការរៀបចំវគ្គបណ្តុះបណ្តាលរយៈពេលពីរថ្ងៃស្តីពី “ការវាយតម្លៃហានិភ័យការងារ និងការអង្កេតគ្រោះថ្នាក់ការងារ” ចំនួន២ថ្ងៃ គឺថ្ងៃទី២៣-២៤ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដោយមានការចូលរួមពីថ្នាក់ដឹកនាំអគ្គនាយកដ្ឋានអធិការកិច្ចការងារ នាយកដ្ឋានសុវត្ថិភាព និងសុខភាពការងារ វិទ្យាស្ថានជាតិការងារ លោក Avedis Seferian...
- Advertisement -spot_img