36.4 C
Phnom Penh
Sunday, March 15, 2026
- Advertisement -spot_img

ព័ត៌មានអន្ដរជាតិ

- Advertisement -spot_img
- Advertisement -spot_img

ប្រមុខការទូតតួកគីថា កិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិអាចនឹងជួយបង្កើនទំនុកចិត្តរុស្ស៊ី និងអ៊ុយក្រែន

អង់ការ៉ា៖ រដ្ឋមន្ត្រីការបរទេសតួកគីលោក Mevlut Cavusoglu នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានថ្លែងថា កិច្ចព្រមព្រៀងច្រករបៀងនាំចេញគ្រាប់ធញ្ញជាតិរុស្ស៊ី-អ៊ុយក្រែន អាចនឹងជួយបង្កើនទំនុកចិត្តរវាងភាគីទាំងពីរប្រសិនបើអនុវត្តបានត្រឹមត្រូវ។ ការអត្ថាធិប្បាយបែបនេះរបស់លោក Cavusoglu ធ្វើឡើងនៅទីក្រុងអ៊ីស្តង់ប៊ុល ក្នុងអំឡុងធ្វើសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសហ្សកហ្ស៊ីលោក Ilia Darchiashvili។ លោក...

អ៊ុយក្រែនប្រើមីស៊ីលវាយប្រហារលើទាហានរុស្សុីជាថ្មី

(កៀវ)៖ ទាហានអ៊ុយក្រែន បាន និងកំពុងបង្កើនការវាយបកប្រឆាំងនឹងទាហានរុស្ស៉ីនៅក្នុងតំបន់ភាគខាងត្បូងនៃប្រទេស ខណៈទីក្រុងមូស្គូទម្លាក់គ្រាប់បែក នៅតាមតំបន់ជាយរដ្ឋធានីកៀវ ជាលើកដំបូងក្នុងរយៈពេលជាច្រើនសប្ដាហ៍មកនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ថ្ងៃសុក្រ ទី២៩ ខែកក្កដា ឆ្នាំ២០២២។ បើតាមអាជ្ញាធរអ៊ុយក្រែន មនុស្សយ៉ាងហោច...

លោក ស៊ី ជិនពីង ប្រាប់ ចូ បៃដិន ថា ” កុំលេងភ្លើង …. ភ្លើងពិតជាក្តៅណាស់ “

(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានព្រមានសមភាគីអាមេរិករបស់លោក គឺលោក ចូ បៃដិន កុំឱ្យ «ប្រឡែងលេងជាមួយភ្លើង» ពាក់ព័ន្ធនឹង កោះតៃវ៉ាន់ នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាលើកទី៥...

កូរ៉េខាងជើង រៀបចំដាក់ពង្រាយអាវុធនុយក្លេអ៊ែរ ត្រៀមសម្រាប់ការប៉ះទង្គិចយោធា ជាមួយអាមេរិក

មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បាននិយាយថា ប្រទេសរបស់លោក បានត្រៀមខ្លួនរួចជាស្រេចក្នុងការដាក់ពង្រាយអាវុធនុយក្លេអ៊ែរ និងត្រៀមខ្លួនសម្រាប់ការប៉ះទង្គិចយោធាណាមួយជាមួយសហរដ្ឋអាមេរិក ចំពេលមានសញ្ញាថា កូរ៉េខាងជើង អាចធ្វើការសាកល្បងនុយក្លេអ៊ែរជាលើកដំបូងចាប់តាំងពីឆ្នាំ ២០១៧មក។ លោក គីម ជុងអ៊ុនលោក គីម...

ចិនព្រមានប្រឆាំងនឹងផែនការដាក់ពង្រាយកងទ័ពមីស៊ីលរបស់អាមេរិកនៅលើទឹកដីជប៉ុន

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការពារជាតិចិន នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានបញ្ជាក់ថា ប្រទេសចិននឹងចាត់វិធានការតបតយ៉ាងម៉ឺងម៉ាត់ ប្រសិនបើសហរដ្ឋអាមេរិកធ្វើតាមផែនការ ក្នុងការដាក់ពង្រាយកងទ័ពមីស៊ីលរបស់ខ្លួននៅក្នុងទឹកដីប្រទេសជប៉ុន។ ការព្រមានខាងលើនេះដោយអ្នកនាំពាក្យក្រសួងការពារជាតិចិនលោក Wu Qian ដែលបានធ្វើឡើងដើម្បីជាការឆ្លើយតបទៅនឹងការស៊ើបអង្កេតរបស់សារព័ត៌មានទាក់ទងនឹងបញ្ហានេះ។ ស្របពេលជាមួយគ្នានោះដែរ លោក Wu បានសង្កត់ធ្ងន់ថា ចេតនារបស់សហរដ្ឋអាមេរិកក្នុងការធ្វើទង្វើបែបនេះគឺមានគ្រោះថ្នាក់...

អ៊ុយក្រែន សង្រ្គាមដើរដល់ «ផ្លូវមច្ចុរាជ»?

(វ៉ាស៊ីនតោន)៖ សេតវិមាន កាលពីពេលថ្មីៗនេះបានបង្ហើបឱ្យដឹងថារុស្ស៊ីមានផែនការកាត់យកទឹកដីអ៊ុយក្រែននៅតំបន់ភាគខាងត្បូង និងភាគខាងកើត ដោយ ធ្វើឱ្យក្រុមអ្នកវិភាគយល់ថាប្រសិនបើទីក្រុងម៉ូស្គូ ពិតជាអាចកាត់យកទឹកដីទាំងនេះមកដាក់នៅក្រោមឧបសម្ព័ន្ធរបស់ខ្លួនបានពិតមែន នោះស្ថានការណ៍សង្រ្គាម នឹងផ្អៀងទៅខាងរុស្ស៊ីមួយទំហឹង ហើយអាចនឹងបិទផ្លូវចរចាស្វែងរកសន្តិភាពតែម្ដង។ ឬនិយាយឱ្យងាយស្ដាប់សង្រ្គាមសព្វថ្ងៃបានដើរដល់ «ផ្លូវមច្ចុរាជ» ដែលមិន អាចនឹងបកក្រោយ។ ដូច្នេះថាតើហេតុអ្វីបានវាជាបញ្ហាចោទ?...

Twitter នឹងរៀបចំការបោះឆ្នោតម្ចាស់ភាគហ៊ុននៅថ្ងៃទី១៣ ខែកញ្ញាខាងមុខនេះ លើការទិញយករបស់កំពូលមហាសេដ្ឋី Elon Musk

(បរទេស)៖ ក្រុមហ៊ុន Twitter បានប្រកាសសម្រេចយកថ្ងៃទី ១៣ ខែកញ្ញា ជាកាលបរិច្ឆេទសម្រាប់ម្ចាស់ភាគហ៊ុនរបស់ខ្លួនដើម្បីបោះឆ្នោតលើការទិញយកដែលកំពុងរង់ចាំជាយូររបស់ក្រុមហ៊ុនក្នុងតម្លៃជាទឹកប្រាក់ ៤៤ពាន់លានដុល្លារដោយ លោក Elon Musk។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៧...

ប្រេងឆៅឡើងថ្លៃ ខណៈស្តុកប្រេងអាមេរិកធ្លាក់ចុះ រុស្ស៊ីកាត់បន្ថយការផ្គត់ផ្គង់ឧស្ម័ន

(ក្រុងឡុងដ៏)៖ តម្លៃប្រេងឆៅបានកើនឡើង ១ដុល្លារក្នុងមួយបារ៉ែលនៅថ្ងៃពុធ ខណៈដែលមានសេចក្តីរាយការណ៍ថា ស្តុកប្រេងនៅអាមេរិកមានកម្រិតទាប និងមានការកាត់បន្ថយការផ្គត់ផ្គង់ឧស្ម័នរបស់រុស្ស៊ីទៅកាន់អឺរ៉ុប និងការដំឡើងអត្រាការប្រាក់ដោយធនាគារក្តាលអាមេរិក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ វិទ្យាស្ថានប្រេងអាមេរិកបានឱ្យដឹងនៅថ្ងៃអង្គារថា ស្តុកប្រេងឆៅបានធ្លាក់ចុះចំនួន ៤លានបារ៉ែល ដែលច្រើនជាងការព្យាករ ៤ដង។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សំដីលោក Stephen Brennock...

កូរ៉េខាងជើង ព្រមានសហរដ្ឋអាមេរិក ពីការផ្ទុះសង្រ្គាមកូរ៉េលើកទី២

(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថាប្រទេសរបស់លោកបានត្រៀមខ្លួនជាស្រេចក្នុងការប្រឈមមុខដោយយោធា ជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីក្រសួងការបរទេសកូរ៉េខាងជើង បានព្រមានទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល ពីលទ្ធភាពនៃការផ្ទុះសង្រ្គាមកូរ៉េ ជាលើកទី២។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters...

យោធាមីយ៉ាន់ម៉ា ចេញមុខការពារការកាត់ទោសប្រហារជីវិត ខណៈអន្តរជាតិប្រកាសថ្កោលទោសលើករណីនេះ

(ណៃពិដោ)៖ យោធាដែលកំពុងកាន់អំណាចក្នុងប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃអង្គារនេះ បានចេញមុខការពារការកាត់ទោសប្រហារជីវិត សកម្មជនប្រជាធិបតេយ្យចំនួន ៤នាក់របស់ខ្លួន ថាជារឿងស្របច្បាប់ និងអនុវត្តក្នុងនាមយុត្តិធម៌សម្រាប់ប្រជាជន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៦ ខែកក្កដា ឆ្នាំ២០២២។ អ្នកនាំពាក្យរដ្ឋាភិបាលយោធា...

ព័ត៌មានចុងក្រោយ

អ៊ីរ៉ង់​និយាយ​ថា ខ្លួន​នឹង​ធ្វើ​ឱ្យ​អាមេរិក​ស្តាយ​ក្រោយ​ ខណៈ​តម្លៃ​ប្រេង​ឡើង​ថ្លៃ

តេហេរ៉ង់៖ អ៊ីរ៉ង់បានប្តេជ្ញានៅថ្ងៃព្រហស្បតិ៍ (១២ មីនា) ថានឹងធ្វើឱ្យសហរដ្ឋអាមេរិកមានការសោកស្តាយចំពោះការវាយប្រហារលើសាធារណរដ្ឋអ៊ីស្លាម ហើយបាននិយាយថា ខ្លួននឹងរក្សាការទប់ស្កាត់នៅលើច្រកសមុទ្រ Hormuz ដែលបានធ្វើឱ្យតម្លៃប្រេងកើនឡើង។ ទីភ្នាក់ងារថាមពលអន្តរជាតិបានព្រមានថាសង្រ្គាមនៅមជ្ឈិមបូព៌ាអាចនាំឱ្យមាន "ការរំខានការផ្គត់ផ្គង់ដ៏ធំបំផុត" នៅក្នុងប្រវត្តិសាស្ត្រឧស្សាហកម្មប្រេង ប៉ុន្តែប្រធានាធិបតីអាមេរិក Donald Trump បានសរសេរនៅលើបណ្តាញសង្គមថា ការកម្ចាត់ "អាណាចក្រអាក្រក់" របស់អ៊ីរ៉ង់មានសារៈសំខាន់ជាងតម្លៃប្រេងឆៅ។ លោក Trump...
- Advertisement -spot_img