26.5 C
Phnom Penh
Monday, October 26, 2026
- Advertisement -spot_img

ព័ត៌មានអន្ដរជាតិ

- Advertisement -spot_img
- Advertisement -spot_img

Elon Musk គ្រោងលក់រថយន្តអគ្គិសនីឱ្យបាន ២០លានគ្រឿងក្នុងរយៈពេលមួយឆ្នាំ

(បរទេស)៖ លេចធ្លាយអាថ៌កំបាំងនៅពីក្រោយមហិច្ឆតាដ៏ធំរបស់ Elon Musk ក្នុងការលក់រថយន្តអគ្គិសនី Tesla ខណៈលោកកំពុងកំណត់គោលដៅដាក់លក់ប្រមាណ ២០លានគ្រឿងក្នុងមួយឆ្នាំ គិតត្រឹមឆ្នាំ ២០៣០។ តាមរយៈរបាយការណ៍បង្ហាញថាលោក ជឿជាក់ជាខ្លាំងទៅក្នុងសមត្ថភាពបច្ចេកវិទ្យាផលិតអាគុយថ្មីរបស់លោក។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន CNA...

សហរដ្ឋអាមេរិក៖ រដ្ឋកាលីហ្វ័រញ៉ា អាចប្រឈមមុខនឹងការដាច់ចរន្តអគ្គិសនី ទ្រង់ទ្រាយធំ ចំពោះមុខរលកកម្ដៅដ៏ក្ដៅ

(កាលីហ្វ័រញ៉ា)៖ អាជ្ញាធរក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បានដំឡើងស្ថានភាពអាសន្ននៃប្រព័ន្ធចែកចាយអគ្គិសនីនៅទូទាំងរដ្ឋដល់កម្រិតខ្ពស់បំផុតមួយ ខណៈកំពុងប្រឈមមុខនឹងរលកកម្ដៅដ៏ក្ដៅ ដែលអាចនឹងនាំឱ្យមានការដាច់ចរន្តអគ្គិសនីទ្រង់ទ្រាយធំនៅផ្នែកជាច្រើននៃរដ្ឋមួយនេះ។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន Bloomberg នៅថ្ងៃពុធ ទី៧ ខែកញ្ញា ឆ្នាំ២០២២។ ការប្រកាសដំឡើងកម្រិតអាសន្នខាងលើ កើតមានឡើងចំពេលដែលតម្រូវការអគ្គិសនីកំពុងកើនឡើងខ្ពស់...

តៃវ៉ាន់នឹងស្វាគមន៍ដំណើរទស្សនកិច្ច របស់ក្រុមសមាជិកសភាបារាំង ក្នុងសប្តាហ៍នេះ

(តៃប៉ិ)៖ ក្រសួងការបរទេសតៃវ៉ាន់នាថ្ងៃអង្គារនេះ បានឱ្យដឹងថា គណៈប្រតិភូនៃសមាជិកសភាបារាំងចំនួន៥រូប នឹងមកបំពេញទស្សនកិច្ច នៅកោះតៃវ៉ាន់ក្នុងសប្តាហ៍នេះ ខណៈវានឹងជាដំណើរទស្សនកិច្ចកម្រិតខ្ពស់លើកដំបូងរបស់អឺរ៉ុប មកកាន់ដែនកោះនេះ ក្រោយការធ្វើទស្សនកិច្ចជាបន្តបន្ទាប់ ពីសំណាក់ក្រុមមន្រ្តីអាមេរិក ដែលបានបង្កឱ្យចិនខឹងសម្បារជាខ្លាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters...

អង្គការ OPEC+ នឹងកាត់បន្ថយការផ្គត់ផ្គង់ប្រេងដល់ពិភពលោក ខណៈតម្លៃប្រេងធ្លាក់ចុះដោយសារការភ័យខ្លាច នៃការធ្លាក់ចុះសេដ្ឋកិច្ច

(ប៊ែកឡាំង)៖ អង្គការ OPEC និងបណ្តាប្រទេសផលិតប្រេងជាសម្ព័ន្ធមិត្ត រួមទាំងរុស្ស៊ីនៅថ្ងៃចន្ទនេះ បានប្រកាសកាត់បន្ថយផលិតកម្មរបស់ខ្លួនសម្រាប់ខែតុលា ដើម្បីជំរុញតម្លៃប្រេង ដែលថ្មីៗនេះដែបានធ្លាក់ចុះ ដោយសារការភ័យខ្លាច នៃការធ្លាក់ចុះសេដ្ឋកិច្ច។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Wasigton Post...

សង្គ្រាមថាមពលប្រេងនិងឧស្ម័ន កាន់តែបង្ហាញរូបរាងពិត

(អឺរ៉ុប)៖ សង្គ្រាមថាមពលប្រេងនិងឧស្ម័ន កាន់តែបង្ហាញរូបរាងពិតកើតឡើង ខណៈដែលរុស្ស៊ីបានប្រកាសថាបំពង់ប្រេង Nord Stream 1 នឹងត្រូវបន្តបិទការផ្គត់ផ្គង់ច្រើនថ្ងៃ ទៅមុខទៀតដោយសារតែការរកឃើញនូវការលេចធ្លាយ ដែលតម្រូវការជួសជុលមិនអាចខកខានបាន។ ការបន្តបិទការផ្គត់ផ្គង់ថាមពលឧស្ម័ននេះហើយ បានធ្វើឱ្យពលរដ្ឋ ក្នុងទ្វីបអឺរ៉ុបបានសម្តែងក្តីព្រួយបារម្ភដោយសាររដូវត្រជាក់កាន់តែខិតមកជិត។ ក្រុមហ៊ុនថាមពលរុស្ស៊ី Gazprom...

នាយករដ្ឋមន្ត្រីថ្មីរបស់អង់គ្លេស លោកស្រី Liz Truss ជានរណា?

(ឡុងដ៍)៖ នៅទីបំផុតទៅ លោកស្រី លីស ត្រាស់ (Liz Truss) ថ្ងៃចន្ទនេះត្រូវបានតែងតាំងជាមេដឹកនាំគណបក្សអភិរក្សនិយម និងជានាយករដ្ឋមន្ត្រីថ្មីរបស់អង់គ្លេសជំនួសលោក បូរីស ចនសុន ដែលបានលាលែងចេញពីតំណែងកាលពីខែកក្កដាកន្លងទៅ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters...

ជនសង្ស័យម្នាក់ ក្នុងការចាក់ប្រហារនៅ កាណាដា ត្រូវគេរកឃើញស្លាប់

ប៉ូលិសកាណាដានិយាយថា ជនសង្ស័យម្នាក់ក្នុងចំណោមជនសង្ស័យពីរនាក់ នៅក្នុងការចាក់ប្រហារដ៏រង្គាលកាលពីថ្ងៃអាទិត្យទី០៤ខែកញ្ញានៅខេត្ត Saskatchewan ត្រូវបានរកឃើញស្លាប់ជាមួយរបួសលើដងខ្លួន។ យោងតាមប៉ូលិស, សពរបស់ Damien Sanderson អាយុ ៣១ ឆ្នាំត្រូវបានរកឃើញនៅ James Smith Cree...

អាល្លឺម៉ង់ ប្រកាសពីកញ្ចប់ជំនួយអតិផរណាតម្លៃ ៦៥ពាន់លានអឺរ៉ូ ក្នុងពេលមានវិបត្តិថាមពល

ប៊ែរឡាំង៖អាល្លឺម៉ង់ នៅថ្ងៃអាទិត្យទី ៤ ខែកញ្ញា ឆ្នាំ ២០២២ បាន ប្រកាស ពី ផែនការទប់ទល់វិបត្តិ អតិផរណាជាតិ ដោយប្រើប្រាស់ កញ្ចប់ ថវិកាចំនួន...

នាវាចម្បាំងតួកគី ចូលចតនៅកំពង់ផែអ៉ីស្រាអែល ខណៈទំនាក់ទំនងទ្វេភាគីមានភាពល្អប្រសើរឡើងវិញ

(ហ្ស៊េរុយសាឡិម)៖ នាវាចម្បាំងតួកគី បានចូលចតនៅឯកំពង់ផែប្រទេសអ៉ីស្រាអែល សម្រាប់ដំណើរទស្សនកិច្ចលើកដំបូង ក្នុងរយៈពេលជាងមួយទសវត្សរ៍មកនេះ ខណៈទំនាក់ទំនងរវាងសម្ព័ន្ធមិត្តទាំងពីររបស់សហរដ្ឋអាមេរិក មានភាពល្អប្រសើរឡើងវិញ បន្ទាប់ពីមានជម្លោះដ៏ខ្លាំងក្លាលើបញ្ហាប៉ាឡេស្ទីន។ នេះបើយោងតាម ការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៥ ខែកញ្ញា...

ផ្ទុះការវាយប្រហារភេរវកម្ម ក្បែរស្ថានទូតរុស្ស៊ី ក្នុងទីក្រុង កាប៊ុល

យោងតាមសារព័ត៌មាន RT បានឲ្យដឹងថា ការវាយប្រហារភេរវកម្មមួយ បានកើតឡើងនៅក្បែរ ស្ថានទូតរុស្ស៊ី ក្នុងរដ្ឋធានី កាប៊ុល របស់ប្រទេសអាហ្វហ្គានីស្ថាន នៅថ្ងៃចន្ទទី០៥ខែកញ្ញានេះ។ យោងតាមប្រភពដដែលបានឲ្យដឹងថា អាចមានអ្នកស្លាប់ក្នុងការវាយប្រហារនេះ ប៉ុន្តែមិនទាន់បញ្ជាក់ច្បាស់ទេ។ស្របពេលជាមួយគ្នានោះដែរ សារព័ត៌មានក្នុងស្រុកមួយចំនួនបានលើកឡើងថា ការផ្ទុះនេះបានកើតឡើងនៅជិតច្រកទ្វារស្ថានទូត...

ព័ត៌មានចុងក្រោយ

ក្រសួងការងារ និងអង្គការ WRAP រួមគ្នាលើកកម្ពស់សុវត្ថិភាព និងសុខភាពការងារ តាមរយៈការបណ្តុះបណ្តាលជំនាញវាយតម្លៃហានិភ័យ និងអង្កេតគ្រោះថ្នាក់ការងារ

(ភ្នំពេញ)៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការ WRAP បានសហការរៀបចំវគ្គបណ្តុះបណ្តាលរយៈពេលពីរថ្ងៃស្តីពី “ការវាយតម្លៃហានិភ័យការងារ និងការអង្កេតគ្រោះថ្នាក់ការងារ” ចំនួន២ថ្ងៃ គឺថ្ងៃទី២៣-២៤ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដោយមានការចូលរួមពីថ្នាក់ដឹកនាំអគ្គនាយកដ្ឋានអធិការកិច្ចការងារ នាយកដ្ឋានសុវត្ថិភាព និងសុខភាពការងារ វិទ្យាស្ថានជាតិការងារ លោក Avedis Seferian...
- Advertisement -spot_img