27.3 C
Phnom Penh
Thursday, March 19, 2026
- Advertisement -spot_img

ព័ត៌មានអន្ដរជាតិ

- Advertisement -spot_img
- Advertisement -spot_img

ផ្កាយរណបពាណិជ្ជកម្មរបស់លោកខាងលិច អាចនឹងក្លាយជាគោលដៅវាយប្រហារក្នុងសង្រ្គាមអ៊ុយក្រែន

(មូស្គូ)៖ មន្រ្តីជាន់ខ្ពស់មួយរូបនៃក្រសួងការបរទេសរុស្ស៉ី បាននិយាយថា ផ្កាយរណបពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត អាចក្លាយជាគោលដៅវាយប្រហារដោយស្របច្បាប់ សម្រាប់រុស្ស៊ី ប្រសិនបើពួកវាត្រូវបានប្រើប្រាស់ ក្នុងសង្គ្រាមនៅអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន RT នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែតុលា...

EU កំណត់តម្លៃឧស្ម័នរុស្ស៉ី

(អូស្លូ)៖ ក្រសួងប្រេង និងថាមពលរបស់ប្រទេសន័រវែស បានឲ្យដឹងថា ន័រវែសជំទាស់ទៅនឹងសំណើរបស់សហភាពអឺរ៉ុប ក្នុងការកំណត់តម្លៃឧស្ម័នធម្មជាតិរបស់រុស្ស៊ី។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី RT នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែតុលា ឆ្នាំ២០២២។ ឧត្តមស្នងការអឺរ៉ុបទទួលបន្ទុកថាមពល លោកស្រី...

លោកខាងលិចយកអ៊ុយក្រែនជាល្បែងបង្ហូរឈាម

(មូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកខាងលិចកំពុងលេងល្បែង «គ្រោះថ្នាក់ បង្ហូរឈាម និងកខ្វក់» លើអ៊ុយក្រែន ប៉ុន្តែថានៅទីបំផុតទៅ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តនឹងត្រូវពិភាក្សាជាមួយរុស្ស៊ី។...

រុស្ស៉ី ប្រឹងទប់ រីឯអ៊ុយក្រែន ប្រឹងវាយរុលទៅមុខ នៅក្នុងសមរភូមិតំបន់ Kherson

(កៀវ)៖ មន្ត្រីជាន់ខ្ពស់អ៊ុយក្រែនបានព្យាករថា «ការប្រយុទ្ធដ៏ខ្លាំងក្លាបំផុត» នឹងមកដល់នៅក្នុងតំបន់ខឺសុន (Kherson) នៃភាគខាងត្បូងប្រទេស លើផ្នែកដែលរុស្ស៊ីកាន់កាប់ ខណៈយោធារុស្ស៉ី បង្កើនការទប់ទល់នឹងការវាយរុលទៅមុខពីសំណាក់កងកម្លាំងអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៦ ខែតុលា...

ចិន នឹងបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធជនបទ

(ប៉េកាំង)៖ ប្រទេសចិននឹងពន្លឿនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីកែលម្អសមត្ថភាពរបស់ខ្លួនក្នុងការធានាការផ្គត់ផ្គង់ស្បៀងអាហារ ខណៈពេលដែលរក្សាស្ថិរភាពសេដ្ឋកិច្ច។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់ផែនការរបស់ក្រសួងកសិកម្មចិនដែលបានចេញផ្សាយនៅថ្ងៃអង្គារសប្តាហ៍នេះថា ផែនការពន្លឿនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធជនបទនេះ ដែលទទួលបានការគាំទ្រពីក្រសួងនិងទីភ្នាក់ងាររដ្ឋាភិបាលចំនួនប្រាំបី កើតឡើងក្នុងគ្រាដែលមានការថយចុះកំណើនសេដ្ឋកិច្ចរបស់ប្រទេសដែលមានសេដ្ឋកិច្ចធំទីពីររបស់ពិភពលោកមួយនេះ ដោយសារវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ ដ៏តឹងរ៉ឹង និងការធ្លាក់ចុះវិស័យអចលនទ្រព្យដែលអូសបន្លាយពេលយូរ។ ទីក្រុងប៉េកាំងបានចេញវិធានការណ៍មួយរួចហើយ ដើម្បីព្យាយាមជំរុញសេដ្ឋកិច្ចក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនៅឆ្នាំនេះ ប៉ុន្តែវិធានការដែលកំពុងអនុវត្តនានាដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ កំពុងរារាំងសកម្មភាពសេដ្ឋកិច្ច។ ផែនការហេដ្ឋារចនាសម្ព័ន្ធជនបទនេះ...

ម្ចាស់ពានរង្វាន់ជើងឯកបាល់ទះអូឡាំពិក របស់ចិន Lin Li ប្រកាសចូលនិវត្តន៍

(ប៉េកាំង)៖ អតីតម្ចាស់ជើងឯកបាល់ទះផ្នែកនារី នៅព្រឹត្តិការណ៍ Rio Olympics ឆ្នាំ២០១៦ និងជាកីឡាការិនីល្អបំផុតសម្រាប់ឆ្នាំនោះ Lin Li ដែលពេលថ្មីៗនេះ បានប្រកាសពីការចូលនិវត្តន៍របស់នាងនោះបានលើកឡើងថា នាងបានចាប់ផ្តើមអាជីពថ្មីមួយ គឺជាគ្រូបង្រៀនមហាវិទ្យាល័យ។ នេះបើយោងតាមសារព័ត៌មានស៊ិនហួ...

អេស្ប៉ាញ៖ មនុស្ស៣នាក់បានស្លាប់ និង២នាក់រងរបួស ក្នុងការបាញ់ប្រហារមួយបង្កឡើងដោយសារជម្លោះរវាងបុរសម្នាក់ និងឪពុករបស់ខ្លួន

(ម៉ាឌ្រីដ)៖ ប៉ូលិសបាននិយាយថា មនុស្ស៣នាក់បានស្លាប់ និង២នាក់រងរបួស បន្ទាប់ពីប៉ូលិសប្រដាប់អាវុធបានចូលអន្តរាគមន៍នៅក្នុងការបាញ់ប្រហារមួយ ដែលបង្កឡើងដោយការឈ្លោះប្រកែកគ្នារវាងបុរសម្នាក់ និងឪពុករបស់ខ្លួន នៅភាគកណ្តាលប្រទេសអេស្ប៉ាញនៅថ្ងៃពុធនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៦ ខែតុលា...

លោក ពូទីន ត្រួតពិនិត្យដោយផ្ទាល់ការធ្វើសមយុទ្ធនុយក្លេអ៊ែរទ្រង់ទ្រាយធំប្រចាំឆ្នាំរបស់រុស្ស៊ី

ម៉ូស្គូ៖ ប្រទេសរុស្ស៊ីប្រកាសថា កងទ័ពរបស់ខ្លួនបានចាប់ផ្តើមធ្វើសមយុទ្ធនុយក្លេអ៊ែរ ដែលរួមមានការប្រើប្រាស់មីស៊ីលដែលមានសមត្ថភាពផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ។ រុស្ស៊ីធ្វើសមយុទ្ធនេះជារៀងរាល់ឆ្នាំ។ សមយុទ្ធយោធាដែលចាប់ផ្តើមពីថ្ងៃពុធសប្តាហ៍នេះដែរ ត្រូវបានធ្វើឡើងស្ថិតក្រោមការបញ្ជារបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដែលបានចូលរួមពីវិមានក្រឹមឡាំងតាមរយៈប្រព័ន្ធវីដេអូអនឡាញ។ ការិយាល័យប្រធានាធិបតីរុស្ស៊ីបានលើកឡើងថា សមយុទ្ធនេះធ្វើឡើងពាក់ព័ន្ធនឹងការប្រើប្រាស់មីស៊ីលផ្លោងអន្តរទ្វីប Yars ដែលត្រូវបានបាញ់ចេញពីមូលដ្ឋាននៅភាគខាងជើងនៃប្រទេសរុស្ស៊ី។...

លោក ពូទីន អះអាងសារជាថ្មីជុំវិញការចោទប្រកាន់អ៊ុយក្រែន រឿងគ្រាប់បែកកខ្វក់

ម៉ូស្គូ៖ ក្នុងពេលប៉ុន្មានថ្ងៃថ្មីៗនេះ មេដឹកនាំរុស្ស៊ីបានចោទប្រកាន់ កងកម្លាំងអ៊ុយក្រែនថា មានផែនការប្រើប្រាស់អាវុធដែលកងទ័ព មិនធ្លាប់ប្រើពីមុនមក។ ពួកគេបានបង្ហើបគំនិតនៃឧបករណ៍ ដែលនឹងសាយភាយសារធាតុវិទ្យុសកម្មដែលគេស្គាល់ថា ជា “គ្រាប់បែកកខ្វក់”។ឥឡូវនេះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន...

លោក បៃដិន និងប្រធានាធិបតីអ៊ីស្រាអែលពិភាក្សាគ្នាលើ បញ្ហាកម្ម វិធីនុយក្លេអ៊ែរអ៊ីរ៉ង់

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងសមភាគី អ៊ីស្រាអែល លោក អ៊ីសាក់ ហឺហ្ស៊ក បានជួបពិភាក្សាគ្នាក្នុងថ្ងៃ ពុធសប្តាហ៍នេះ ដែលផ្តោតយ៉ាងខ្លាំងលើប្រទេសអ៊ីរ៉ង់ ដោយ...

ព័ត៌មានចុងក្រោយ

ការវាយប្រហាររបស់អ៊ីស្រាអែលបានធ្វើឲ្យអគាររាប់រយនៅទីក្រុង Beirut ក្លាយទៅជាគំនរបាក់បែកដ៏ធំ

នេះ​ជា​ទិដ្ឋភាព​នៃ​ការ​វាយ​ប្រហារ​តាម​អាកាស​លើក​ចុង​ក្រោយ​របស់​អ៊ីស្រាអែល​នៅ​កណ្តាល​ក្រុង​បេរូត រដ្ឋធានី​លីបង់។ យើង​ភ្ញាក់​ផ្អើល​នៅ​ម៉ោង​ប្រហែល​ប្រាំ​ព្រឹក​នេះ ដោយ​សំឡេង​ផ្ទុះ។ នេះមិនមែនជាតំបន់ដែលហៅថា Hezbollah heartland នៃភាគខាងត្បូងទីក្រុង Beirut នោះទេ - នេះគឺជាមជ្ឈមណ្ឌលនៃទីក្រុង ហ៊ុព័ទ្ធដោយអាជីវកម្ម និងសណ្ឋាគារ ហើយនៅចម្ងាយខ្លីពីកន្លែងដែលយើងស្នាក់នៅ។ វាត្រូវបានគេកំណត់គោលដៅជាច្រើនដងក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ប៉ុន្តែនៅព្រឹកនេះវាត្រូវបានកម្ទេចចោលទាំងស្រុង។ អ៊ីស្រាអែលនិយាយថា ខ្លួនកំពុងកំណត់គោលដៅមិនត្រឹមតែក្រុមយុទ្ធជន និងមេដឹកនាំក្រុមហេសបូឡា...
- Advertisement -spot_img