31.4 C
Phnom Penh
Wednesday, October 28, 2026
- Advertisement -spot_img

ព័ត៌មានអន្ដរជាតិ

- Advertisement -spot_img
- Advertisement -spot_img

ស៊ែរប៊ីដាក់ពង្រាយកងកម្លាំង ទៅកាន់ភាគខាងជើងកូសូវ៉ូ

(បែលក្រាដ)៖ ប្រធានាធិបតីស៊ែរប៊ី លោក អាឡិចសាន់ដារ វូស៊ីគ (Aleksandar Vucic) បាននិយាយថាប្រទេសលោកខាងលោកនឹងស្នើសុំការអនុញ្ញាតពី កងកម្លាំងរក្សាសន្តិភាពរបស់ NATO ដើម្បីដាក់ពង្រាយកម្លាំងយោធា និងប៉ូលិសស៊ែរប៊ី ទៅកាន់តំបន់ភាគខាងជើងនៃសាធារណរដ្ឋកូសូវ៉ូ បើទោះជាមានសង្ឃឹមតិចតួចថា...

ប្រជាជនអ៊ុយក្រែននៅទីក្រុង Odesa គ្មានអគ្គិសនីប្រើប្រាស់

(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានឱ្យដឹងកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះថាប្រជាជនជាង ១.៥លាននាក់ នៅក្នុងទីក្រុងកំពង់ផែ អូដេសា (Odesa) និងតំបន់នៅជុំវិញ នៃភាគខាងត្បូងនៃប្រទេស កំពុងគ្មានអគ្គិសនីប្រើប្រាស់ ហើយលោកផ្ទាល់ក៏បានព្រមានដែរថា...

អាមេរិក នឹង ចិន ស្ដារទំនាក់ទំនងឡើងវិញ

(វ៉ាស៊ីនតោន)៖ ក្រសួងការបរទេសអាមេរិក បានឱ្យដឹងថាប្រតិភូជាន់ខ្ពស់អាមេរិកមួយក្រុម នឹងបំពេញដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន នៅសប្ដាហ៍ក្រោយ ដើម្បីស្វែងរកភាពរីកចម្រើនបន្ថែមពីលើកិច្ចពិភាក្សាកាលពីពេលថ្មីៗនេះរវាងលោកប្រធានាធិបតី ចូ បៃដិន និងលោកប្រធានាធិបតី ស៊ី ជិនពីង និងដើម្បីរៀបចំ ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក...

ក្រូអាត ឡើងវគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រ ក្រោយឈ្នះប្រេស៊ីល ៤-២

(ដូហា)៖ ការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2022 នៅប្រទេសកាតា នៃវគ្គ ៨ក្រុមចុងក្រោយ ក្រុមក្រូអាត បានឡើងទៅវគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រ ៤ក្រុម, បន្ទាប់ពីយកឈ្នះក្រុមប្រេស៊ីល ៤-២...

អាមេរិកថា រុស្ស៊ីកំពុងពង្រីក និងធ្វើទំនើបកម្មឃ្លាំងអាវុធនុយក្លេអ៊ែរ

រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បាននិយាយកាលពីថ្ងៃសុក្រទី០៩ខែធ្នូថា ប្រទេសរុស្ស៊ី កំពុងពង្រីក និងធ្វើទំនើបកម្មឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន។ ការអត្ថាធិប្បាយរបស់លោក Austin គឺស្របទៅនឹងឯកសារគោលនយោបាយរបស់មន្ទីរបញ្ចកោណនាពេលថ្មីៗនេះ ស្តីពីអាវុធនុយក្លេអ៊ែរ។ យោងតាមអ្នកជំនាញបានឲ្យដឹងថា ប្រទេសរុស្ស៊ីមានឃ្លាំងអាវុធនុយក្លេអ៊ែរធំជាងគេបំផុតលើពិភពលោក ជាមួយនឹងក្បាលគ្រាប់ជិត ៦០០០គ្រាប់។...

កាណាដា ដាក់ទណ្ឌកម្មបន្ថែមទៀតលើរុស្ស៊ី អ៊ីរ៉ង់ និងមីយ៉ាន់ម៉ា

(កាណាដា)៖ ប្រទេសកាណាដានៅថ្ងៃសុក្រនេះ បានសម្រេចដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ី អ៊ីរ៉ង់ និងមីយ៉ាន់ម៉ា ដោយលើកឡើងពីការរំលោភសិទ្ធិមនុស្ស ដោយរដ្ឋាភិបាលរបស់ពួកគេ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី០៩ ខែធ្នូ ឆ្នាំ២០២២។ ក្រសួងការបរទេសកាណាដាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា...

លោក ចូ បៃដិន អនុម័ត ២៧៥លានដុល្លារ សម្រាប់អ៊ុយក្រែន

(វ៉ាស៉ីនតោន)៖ សេតវិមានបានឱ្យដឹងថា នៅថ្ងៃសុក្រសប្តាហ៍នេះ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានអនុម័តការបញ្ចេញ កញ្ចប់ជំនួយយោធាថ្មីមួយទៀតដែលមានតម្លៃ ២៧៥លានដុល្លារ សម្រាប់អ៊ុយក្រែន ក្នុងនោះរួមមានការផ្តល់សមត្ថភាពថ្មី ដើម្បីប្រឆាំង ទប់ទល់នឹងដ្រូន...

សហរដ្ឋអាមេរិក បង្កើនការលក់សព្វាវុធទៅឲ្យ វៀតណាម

សហរដ្ឋអាមេរិក កំពុងធ្វើការដើម្បីបង្កើនការលក់អាវុធទៅឲ្យប្រទេសវៀតណាម ខណៈប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះ ធ្វើជាម្ចាស់ផ្ទះពិព័រណ៍អាវុធអន្តរជាតិទ្រង់ទ្រាយធំលើកដំបូង។ ព្រឹត្តិការណ៍ដែលនឹងត្រូវបញ្ចប់នៅថ្ងៃទី១០ខែធ្នូនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាម ក្នុងការទាក់ទាញការផ្គត់ផ្គង់អាវុធរបស់ខ្លួន។ ចាប់តាំងពីសហរដ្ឋអាមេរិក បានលុបចោលបម្រាមរបស់ខ្លួនលើការលក់អាវុធទៅឲ្យវៀតណាមក្នុងខែឧសភាឆ្នាំ២០១៦មក ប្រទេសទាំងពីរបានឈានដល់កិច្ចព្រមព្រៀងការពារជាតិជាច្រើន រួមទាំងដ្រូន ScanEagle ចំនួន៦គ្រឿង និងយន្តហោះហ្វឹកហាត់ Beechcraft T-6...

ពូទីន ព្រមានថា ប្រទេសណាបាញ់នុយក្លេអ៊ែរដាក់រុស្ស៊ី រុស្សីនឹងកំទេចប្រទេសនោះអោយបាត់មុខពីផែនដី

លោក វ្ល៉ាឌីមៀរ ពូទីន បានប្តេជ្ញាកាលពីថ្ងៃសុក្រទី០៩ខែធ្នូថា ប្រទេសណាក៏ដោយ ឲ្យតែហ៊ានវាយប្រហាររុស្ស៊ីដោយអាវុធនុយក្លេអ៊ែរ ប្រទេសនោះនឹងត្រូវបាត់មុខផែនដី។ ប្រធានាធិបតីរុស្ស៊ីរូបនេះនិយាយថា ប្រទេសរបស់លោកមិនមានភាពចាំបាច់ ដើម្បីបើកការវាយប្រហារនុយក្លេអ៊ែរមុននោះទេ មិនដូចសហរដ្ឋអាមេរិកឡើយ ប៉ុន្តែអាវុធដែលមានល្បឿនលឿនជាងសំឡេងនឹងធានាថា វាអាចឆ្លើយតបដោយកម្លាំងប្រសិនបើខ្លួនរងការវាយប្រហារ។ ការអត្ថាធិប្បាយរបស់លោកបានធ្វើឡើងបន្ទាប់ពីកិច្ច ប្រជុំរបស់ថ្នាក់ដឹកនាំតំបន់នៅក្នុងរដ្ឋធានី ប៊ីស្កេករបស់កៀហ្ស៊ីស៊ីស្ថាន។ លោក...

អ៊ុយក្រែននឹងមានប្រព័ន្ធស្ទាក់ចាប់យន្តហោះដ្រូន តម្លៃសរុប ២៧៥លានដុល្លារ

(វ៉ាស៉ីនតោន)៖ សហរដ្ឋអាមេរិកកំពុងរៀបចំបញ្ជូនកញ្ចប់ជំនួយយោធាចំនួន ២៧៥លានដុល្លារឲ្យដល់អ៊ុយក្រែន ដើម្បីបង្កើនសមត្ថភាពកម្ចាត់យន្តហោះដ្រូន និងពង្រឹងការការពារដែនអាកាស។ នេះបើយោងតាមការដកស្រង់ផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៩ ខែធ្នូ ឆ្នាំ២០២២។ តាមរបាយការណ៍និងមន្រ្តីអាមេរិក កញ្ចប់ជំនួយថ្មីអាចត្រូវបានប្រកាសនៅថ្ងៃសុក្រនេះ ប៉ុន្តែព័ត៌មានលម្អិតអំពីប្រភេទឧបករណ៍ប្រឆាំងយន្តហោះដ្រូន និងប្រព័ន្ធការពារដែនអាកាស...

ព័ត៌មានចុងក្រោយ

អភិបាលកិច្ចបក្សកុម្មុយនិស្តចិន ពីកិច្ចប្រជុំពេញអង្គលើកទី៥នៃគណៈកម្មាធិការមជ្ឈិមបក្សអាណត្តិទី២០

ជាតថភាព កិច្ចប្រជុំពេញអង្គលើកទី៥នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនអាណត្តិទី២០ ដែល បានប្រព្រឹត្តទៅ ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ គឺជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់ ដែលផ្តោតជាចម្បងលើបញ្ហាសំខាន់ៗមួយចំនួនទាក់ទងនឹងការបន្តជំរុញការគ្រប់គ្រងបក្សយ៉ាងតឹងរឹង ដោយគ្រប់ជ្រុងជ្រោយ។ កិច្ចប្រជុំពេញអង្គនេះក៏ជាឱកាសឈ្វេងយល់ពីទំនាក់ទំនងរវាងការដឹកនាំ នយោបាយ ការកែទម្រង់ស្ថាប័ន ការអភិវឌ្ឍសេដ្ឋកិច្ច និងការលើកកម្ពស់វិបុលភាពជូនដល់ប្រជាជនចិន ក្រោមអភិបាលកិច្ចដ៏មហិមា របស់លោក Xi...
- Advertisement -spot_img