31.1 C
Phnom Penh
Sunday, March 22, 2026
- Advertisement -spot_img

ព័ត៌មានអន្ដរជាតិ

- Advertisement -spot_img
- Advertisement -spot_img

កូរ៉េខាងជើង ប្តេជ្ញាធ្វើសមយុទ្ធយោធាអោយកាន់តែខ្លាំង

(ព្យុងយ៉ាង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានរាយការណ៍ថា មន្ត្រីយោធាកំពូលរបស់កូរ៉េខាងជើងបានសន្យាពង្រីក និងពង្រឹងការធ្វើសមយុទ្ធយោធា ដើម្បីធានាបាននូវការត្រៀមខ្លួនសម្រាប់សង្គ្រាម។ ការសន្យានេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំនៃគណៈកម្មាការយោធាកណ្តាលរបស់កូរ៉េខាងជើង កាលពីថ្ងៃចន្ទសប្តាហ៍នេះ ក្រោមវត្តមានមេដឹកនាំលោក គីម ជុងអ៊ុន និងមួយសប្តាហ៍ក្រោយពីមានសមយុទ្ធដែនអាកាសរួមគ្នារវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។ របៀបវារៈក្នុងកិច្ចប្រជុំនេះ លើកឡើងអំពីផែនការពង្រីក និងពង្រីកឥតឈប់ឈរនៃប្រតិបត្តិការ...

អូស្ត្រាលី និងចិនពិភាក្សាអំពីពាណិជ្ជកម្មឡើងវិញ

(ប៉េកាំង)៖ មន្ត្រីពាណិជ្ជកម្មកំពូលរបស់ប្រទេសចិន និងអូស្ត្រាលីបានជួបប្រជុំគ្នាជាលើកដំបូងគិតចាប់តាំងពីឆ្នាំ២០១៩ មក ដែលជាសញ្ញាចុងក្រោយបង្ហាញពីទំនាក់ទំនងការទូតដ៏កក់ក្តៅរវាងប្រទេសទាំងពីរ។ ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា រដ្ឋមន្ត្រីពាណិជ្ជកម្មអូស្រ្តាលីលោក Don Farrell និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន លោក Wang Wentao...

បាឡុងហោះរបស់ ចិនអាចនៅលើអាកាសបាន១៥ថ្ងៃ

ក្រុមហ៊ុនចិនជាច្រើនដែលទទួលបន្ទុកផលិតគ្រឿងសព្វាវុធបានចេញមកបញ្ជាក់ពីសមត្ថភាព ក៏ដូចជារយៈពេលនៅលើអាកាសនៃបាឡុងហោះរបស់ខ្លួនដែលសហរដ្ឋអាមេរិកបាញ់ទម្លាក់កាលពីពេលថ្មីៗនេះ ។ សាជីវកម្មវិទ្យាសាស្ត្រ និងឧស្សាហកម្មអវកាសចិនបានអះអាងថា បាឡុងរបស់ចិនអាចហោះហើរលើអាកាសបានរហូតដល់ ១៥ ថ្ងៃឯណោះ បន្ទាប់ពីយន្តហោះ F-22 របស់អាមេរិកបាញ់ទម្លាក់នៅឆ្នេរសមុទ្រនៃរដ្ឋ South Carolina ក្រោយចោទប្រកាន់ថា រំលោភលើអធិបតេយ្យភាពរបស់ខ្លួន...

ជប៉ុនត្រៀមនាំចេញម៉ាស៊ីនផលិតបន្ទះឈីបទៅកាន់ប្រទេសចិន

(បរទេស)៖ ប្រភពពីសារព័ត៌មាន Kyodo News បានរាយការណ៍នៅពេលថ្មីៗនេះថា រដ្ឋាភិបាលប្រទេសជប៉ុនកំពុងរៀបចំផែនការដាក់កំហិតការនាំចេញលើម៉ាស៊ីនផលិតបន្ទះឈីប (semiconductor) កម្រិតខ្ពស់ទៅកាន់ប្រទេសចិន។ ប្រភពដដែលបានបន្ថែមទៀតថា ការផ្លាស់ប្តូរនេះឆ្លុះបញ្ចាំងពីកិច្ចព្រមព្រៀងដែលដឹកនាំដោយសហរដ្ឋអាមេរិកជាមួយប្រទេសជប៉ុន និងហូឡង់ ដើម្បីកំណត់ការអភិវឌ្ឍន៍នៃឧស្សាហកម្ម semiconductor កម្រិតខ្ពស់របស់ប្រទេសចិន។ តាមរយៈបទបញ្ញត្តិថ្មី...

លោក ពូទីនបាននិយាយថា លោកមិនបានគំរាមកំហែងអាល្លឺម៉ង់នោះទេ

(បែរឡាំង)៖ អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលស៍ បាននិយាយថាលោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន មិនដែលបានគំរាមកំហែងដល់រូបលោក ឬក៏ប្រទេសអាល្លឺម៉ង់នោះទេ នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនាពេលកន្លងមក។ ការកត់សម្គាល់ខាងលើរបស់លោក អូឡាហ្វ សូលស៍ ធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយកាសែតអាល្លឺម៉ង់...

រដ្ឋមន្ត្រីការបរទេសប៉ាឡេស្ទីនប្រាប់ ណាតូ កុំឲ្យលូកដៃចូលជ្រៅពេកក្នុងសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន

រដ្ឋមន្ត្រីការបរទេសប៉ាឡេស្ទីនលោក Riad al-Maliki សម្ដែងក្ដីបារម្ភថា អង្គការណាតូ កំពុងលូកដៃកាន់តែជ្រៅទៅហើយក្នុងជម្លោះជាមួយរុស្ស៊ី តាមរយៈការផ្គត់ផ្គង់ អាវុធធុនធ្ងន់ និងទំនើបទៅឲ្យអ៊ុយក្រែន ។ អ្នកការទូតរូបនេះលើកឡើងថា លោកឃើញអង្គការណាតូកាន់តែខិតទៅជិតការធ្វើអន្តរាគមន៍ក្នុងជម្លោះ រុស្ស៊ី-អ៊ុយក្រែន តាមរបៀបដែលពួកគេកំពុងប្រព្រឹត្ត គឺការផ្តល់អាវុធឲ្យអ៊ុយក្រែនបន្តប្រយុទ្ធជាមួយរុស្ស៊ី...

លោក ពូទីន សន្យាធានាជីវិតប្រធានាធិបតី អ៊ុយក្រែន

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានប្រាប់អតីតនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Naftali Bennett ថា លោកនឹងមិនធ្វើឃាតប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky ឡើយ។...

រដ្ឋអាជ្ញាអាល្លឺម៉ង់៖ គ្មានភស្តុតាងណាមួយបង្ហាញថា រុស្ស៉ីពាក់ព័ន្ធនឹងការផ្ទុះបំពង់ឧស្ម័ន Nord Stream នោះទេ

(បែរឡាំង)៖ អគ្គរដ្ឋអាជ្ញារបស់ប្រទេសអាល្លឺម៉ង់ លោក ផេតធឺ ហ្រ្វេង (Peter Frank) បានទទួលស្គាល់ថា ទីក្រុងបែរឡាំងមិនមានភស្តុតាងណាមួយពាក់ព័ន្ធនឹងរុស្ស៉ីឡើយ ជុំការបំផ្លិចបំផ្លាញនៃបំពង់បង្ហូរឧស្ម័ន Nord Stream 1 និង...

នាយករដ្ឋមន្ត្រីជប៉ុន ដកតំណែងជំនួយការម្នាក់ ក្រោយការអត្ថាធិប្បាយរើសអើងអ្នកស្រឡាញ់ភេទដូចគ្នា

(តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអុ គីស៉ីដា បានបណ្ដេញជំនួយការម្នាក់ចេញពីតំណែងជាលេខារបស់លោក សម្រាប់ការអត្ថាធិប្បាយដែលមានលក្ខណៈរើសអើងប្រឆាំង នឹងអ្នកស្រឡាញ់ភេទដូចគ្នា។ លោក គីស៉ីដា បាននិយាយថាការលើកឡើងរបស់លោក ម៉ាសាយ៉ូស៉ិ អារ៉ៃ (Masayoshi Arai)...

ចិន ក្ដៅស្លឹកត្រចៀក ក្រោយសហរដ្ឋអាមេរិក បាញ់ទម្លាក់បាឡុងរបស់ខ្លួន

(ប៉េកាំង)៖ ចិន នៅថ្ងៃអាទិត្យនេះ បានថ្កោលទោសសហរដ្ឋអាមេរិក ចំពោះការសម្រេចចិត្តបាញ់ទម្លាក់បាឡុងមួយរបស់ខ្លួន ដែលបានហោះនៅលើដែនអាកាសតំបន់អាមេរិក ខាងជើង រយៈពេលពេលជាច្រើនថ្ងៃមកនេះ ដោយចាត់ទុកថាវាជាការបញ្ចេញប្រតិកម្មជ្រុសហួសហេតុ និងបំពានច្បាប់អន្តរជាតិ។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រសួងការបរទេសចិន បានគូសបញ្ជាក់ដូច្នេះថា «ចិនបង្ហាញការខឹងសម្បារជាខ្លាំង និងតវ៉ាប្រឆាំងទៅនឹងការប្រើប្រាស់កម្លាំងបាយរបស់...

ព័ត៌មានចុងក្រោយ

អ៊ីស្រាអែល​និយាយ​ថា ខ្លួន​បាន​វាយប្រហារ​លើ​គោលដៅ​របស់​ក្រុម​ហេសបូឡា​ក្នុង​ក្រុង​បេរូត

យោធា​អ៊ីស្រាអែល​និយាយ​ថា​ខ្លួន​បាន​វាយប្រហារ​លើ​គោលដៅ​របស់​ក្រុម​ហេសបូឡា​ក្នុង​រដ្ឋធានី​បេរូត​របស់​ប្រទេស​លីបង់។ ប្រព័ន្ធ​ផ្សព្វផ្សាយ​លីបង់​និយាយ​ថា យន្តហោះ​យោធា​អ៊ីស្រាអែល​បាន​ធ្វើ​ការ​វាយ​ប្រហារ​ផ្លូវ​អាកាស​ចំនួន​ពីរ។ មិន​មាន​របាយការណ៍​អំពី​អ្នក​ស្លាប់​និង​របួស​ទេ។ ការវាយប្រហារនេះបានកើតឡើងបន្ទាប់ពី IDF បានចេញបញ្ជាជម្លៀសនៅពេលយប់សម្រាប់សង្កាត់ចំនួនប្រាំពីរនៅជាយក្រុងភាគខាងត្បូងនៃទីក្រុង Beirut ដែលគេស្គាល់ថាជា Dahieh ជាកន្លែងដែលក្រុម Hezbollah មានមូលដ្ឋាន។ ក៏មានការវាយប្រហាររបស់អ៊ីស្រាអែលផងដែរនៅភាគខាងត្បូងនៃប្រទេស។ របាយការណ៍បាននិយាយថាផ្ទះមួយនៅក្នុងទីក្រុង Ghandouriyeh ត្រូវបានវាយប្រហារ ហើយយ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់។ នៅទូទាំងប្រទេសលីបង់ មនុស្សជាងមួយពាន់នាក់ត្រូវបានសម្លាប់ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះនេះ...
- Advertisement -spot_img