26.7 C
Phnom Penh
Sunday, March 22, 2026
- Advertisement -spot_img

ព័ត៌មានអន្ដរជាតិ

- Advertisement -spot_img
- Advertisement -spot_img

លីគអង់គ្លេស Premier League ក្រុម Arsenal ត្រលប់មកនាំមុខ Man City ចំនួន ២ពិន្ទុវិញ

(ឡុដ៏)៖ ក្រុមដឹកនាំដោយលោក Mikel Arteta បានត្រលប់មកឈរកំពូលតារាងលីគអង់គ្លេស Premier League ជាថ្មីបន្តទៀត និងមាន ២ពិន្ទុនាំមុខក្រុម Manchester City បន្ទាប់ពីពួកគេបានបញ្ចប់ការប្រជែងនៃសប្តាហ៍ទី២៣ ជើងទី២...

រុស្ស៊ី នឹងបាញ់ស្រោចមីស៊ីលខ្នាតធំនៅថ្ងៃខួប ១ ឆ្នាំថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២៣

មន្ត្រីជាន់ខ្ពស់អ៊ុយក្រែនបាននិយាយថាកងកម្លាំងរុស្ស៊ីនឹងបាញ់ស្រោចកាំជ្រួចមីស៊ីលទ្រង់ទ្រាយធំលើអ៊ុយក្រែន ទាំងនៅមុន និងចំថ្ងៃខួប ១ ឆ្នាំនៃប្រតិបត្តិការសឹកដែលនឹងឈានដល់នាថ្ងៃសុក្រសប្ដាហ៍នេះ ។ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន លោក Mykhailo Podolyak បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកាលពីថ្ងៃអាទិត្យថា រុស្ស៊ីនឹងបាញ់កាំជ្រួចមីស៊ីល និងមីស៊ីលផ្លោង ប្រឆាំងនឹងប្រទេសរបស់លោក ចាប់ពីថ្ងៃអង្គារដល់ថ្ងៃសុក្រ...

កូរ៉េខាងជើង បាញ់សាកល្បងមីស៊ីលបាលិស្ទីគរយៈធ្លាក់ចូលសមុទ្រ

(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូង បានឱ្យដឹងថាកូរ៉េខាងជើងនៅថ្ងៃចន្ទនេះបានបាញ់សាកល្បងមីស៊ីលបាលិស្ទីគរយៈចម្ងាយខ្លីចំនួន២គ្រាប់ ដែលនេះគឺជាការធ្វើតេស្ដមីស៊ីល ជាលើកទី២ ក្នុងរយៈពេល៤៨ម៉ោងចុងក្រោយនេះ។ បើតាមយោធាកូរ៉េខាងត្បូង កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលបាលិស្ទីគរយៈចម្ងាយខ្លី ២គ្រាប់ចេញពីតំបន់ ស៊ុកឆុង (Sukchon) ស្ថិតនៅក្នុងខេត្ត ព្យុងហ្កាន់ខាងត្បូង (South Pyongan)...

អាមេរិក ធ្វើសមយុទ្ធផ្លូវអាកាសជាមួយប្រទេសកូរ៉េខាងត្បូងខណៈកូរ៉េខាងជើង បាញ់មីស៊ីលគំរាម

សហរដ្ឋអាមេរិក បានធ្វើសមយុទ្ធតាមផ្លូវអាកាសជាមួយប្រទេសកូរ៉េខាងត្បូង និងជប៉ុន ដែលមានការចូលរួមពីសំណាក់យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ។ សមយុទ្ធយោធានេះ កើតឡើងស្របពេលដែលប្រទេសកូរ៉េខាងជើង បាញ់មីស៊ីលផ្លោង២ថ្ងៃជាប់ៗគ្នា។ អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូងនិយាយថា សមយុទ្ធដែលចាប់ផ្តើមកាលពីថ្ងៃអាទិត្យ បានបង្ហាញពីសមត្ថភាពការពារ និងការត្រៀមខ្លួនដ៏លើសលប់របស់សម្ព័ន្ធមិត្ត។ យោងតាមសេចក្តីថ្លែងការណ៍របស់យោធាកូរ៉េខាងត្បូង, សមយុទ្ធនេះ បានពង្រឹងសមត្ថភាពប្រតិបត្តិការរួមគ្នា និងបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះការការពារឧបទ្វីបកូរ៉េ និងអនុវត្តការទប់ស្កាត់បន្ថែមទៀត។ ចំណែកក្រសួងការពារជាតិទីក្រុងតូក្យូ...

សុីរីមានប្រជាជនស្លាប់កើនដល់៤៥,០០០នាក់ដោយគ្រោះរញ្ជួយដី

(អង់ការ៉ា)៖ គិតមកទល់ថ្ងៃសៅរ៍នេះ មនុស្សសរុបកើនដល់លើស ៤៥,០០០នាក់ហើយ ដែលបានបាត់បង់ជីវិត ក្នុងហេតុការណ៍គ្រោះរញ្ជួយផែនដី ដែលបានវាយប្រហារលើប្រទេសតួកគីនិងស៉ីរី ហើយតួលេខនេះត្រូវគេរំពឹងថា នឹងនៅតែបន្តកើនឡើង ខណៈអាផាតមិនប្រហែល ២៦៤,០០០បន្ទប់នៅតួកគី ត្រូវបានបំផ្លិចបំផ្លាញ រួមជាមួយមនុស្សជាច្រើននាក់ទៀតនៅបន្តបាត់ខ្លួន ក្នុងគ្រោះមហន្តរាយសម័យទំនើបដ៏អាក្រក់បំផុត...

សុីរីទុក្ខជាន់ទុក្ខដោយអុីស្រាអែលបាញ់មីសុីល ផ្ដាច់ជីវិតប្រជាជនខ្លួន១៥នាក់

(ដាម៉ាស)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋសុីរី បានរាយការណ៍នៅថ្ងៃអាទិត្យនេះថាអ៉ីស្រាអែលបានដឹកនាំការវាយប្រហារតាមផ្លូវអាកាស ដោយបានកម្ទេចអគារមួយកន្លែងនៅក្នុងរដ្ឋធានីដាម៉ាស តែជាងពីរសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ប្រល័យមួយបានវាយប្រហារលើស៊ីរី។ បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៉ីរី SANA ដោយផ្អែកលើប្រភពពីក្រុមមន្ត្រីនៃទីបញ្ជាការប៉ូលិលប្រចាំរដ្ឋធានីដាម៉ាស ចំនួនអ្នកស្លាប់ និងរងរបួសមិនទាន់ត្រូវបានកំណត់ឱ្យច្បាស់នោះទេ ប៉ុន្តែ អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី (The Syrian...

ប្រធានាធិបតីបារាំងចង់ឃើញរុស្សុីបរាជ័យសង្គ្រាមជាមួយ អ៊ុយក្រែន

ប្រធានាធិបតីបារាំងលោក Emmanuel Macron និយាយថា លោកមិនចង់ឃើញប្រទេសរុស្ស៊ីត្រូវបានកម្ទេចទាំងស្រុងដោយការបរាជ័យនៅអ៊ុយក្រែននោះទេ។ លោក Macron បានប្រាប់ប្រព័ន្ធ ផ្សព្វផ្សាយថា លោកចង់ឲ្យរុស្ស៊ីចាញ់អ៊ុយក្រែន ហើយលោកចង់ឲ្យអ៊ុយក្រែនអាចការពារជំហររបស់ខ្លួនបានរឹងមាំ។ ថ្លែងទៅកាន់សន្និសីទនៅទីក្រុង Munich កាលពីថ្ងៃសុក្រ លោក Macron...

រុស្សុីប្រព្រឹត្ត «ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ» នៅអ៊ុយក្រែន

(មុយនិក)៖ អនុប្រធានាធិបតីអាមេរិក លោកស្រី កាម៉ាឡា ហារីស (Kamala Harris) បាននិយាយថារដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន បានធ្វើការសន្និដ្ឋានជាផ្លូវការថារុស្ស៉ីបានប្រព្រឹត្ត ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ អំឡុងសង្រ្គាមឈ្លានពានរបស់ខ្លួនជិតមួយឆ្នាំមកនេះនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទៅភ្នាក់ងារសារព័ត៌មាន...

ជប៉ុន ប្រាប់ចិន កុំបង្ហោះបាឡុងចូលដែនអាកាសរបស់ខ្លួនឲ្យសោះ!

រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Hayashi Yoshimasa បានជួបពិភាក្សាជាមួយមន្ត្រីការបរទេសកំពូលចិន លោក Wang Yi នៅទីក្រុង Munich ប្រទេសអាល្លឺម៉ង់ ដោយអ្នកការទូតជប៉ុន បានស្នើឱ្យទីក្រុងប៉េកាំង កុំបង្ហោះបាឡុងចូលក្នុងទឹកដីរបស់ខ្លួន។ លោក Hayashi...

មនុស្ស៦នាក់ស្លាប់ ក្នុងករណីបាញ់ប្រហារនៅរដ្ឋ Mississippi សហរដ្ឋអាមេរិក

(វ៉ាស៉ីនតោន)៖ នៅថ្ងៃសុក្រសប្តាហ៍នេះ បុរសជាខ្មាន់កាំភ្លើងម្នាក់ បានធ្វើសកម្មភាពបាញ់ប្រហារនៅទីតាំងសរុបចំនួន៣កន្លែង ក្នុងក្រុងតូចមួយនៃរដ្ឋមីស៉ីស៉ីពី (Mississippi) របស់សហរដ្ឋអាមេរិក ដោយបានផ្តាច់ជីវិតអតីតប្រពន្ធរបស់ខ្លួន ព្រមទាំងមនុស្ស៥នាក់ផ្សេងទៀត មុនពេលត្រូវប៉ូលិសចាប់ខ្លួន។ ហេតុការណ៍ខាងលើបានកើតឡើង នៅក្រុងតូចមួយឈ្មោះ អាកាប៊ូតឡា (Arkabutla) ដែលមានមនុស្សរស់នៅតិចជាង៣០០នាក់...

ព័ត៌មានចុងក្រោយ

អ៊ីស្រាអែល​និយាយ​ថា ខ្លួន​បាន​វាយប្រហារ​លើ​គោលដៅ​របស់​ក្រុម​ហេសបូឡា​ក្នុង​ក្រុង​បេរូត

យោធា​អ៊ីស្រាអែល​និយាយ​ថា​ខ្លួន​បាន​វាយប្រហារ​លើ​គោលដៅ​របស់​ក្រុម​ហេសបូឡា​ក្នុង​រដ្ឋធានី​បេរូត​របស់​ប្រទេស​លីបង់។ ប្រព័ន្ធ​ផ្សព្វផ្សាយ​លីបង់​និយាយ​ថា យន្តហោះ​យោធា​អ៊ីស្រាអែល​បាន​ធ្វើ​ការ​វាយ​ប្រហារ​ផ្លូវ​អាកាស​ចំនួន​ពីរ។ មិន​មាន​របាយការណ៍​អំពី​អ្នក​ស្លាប់​និង​របួស​ទេ។ ការវាយប្រហារនេះបានកើតឡើងបន្ទាប់ពី IDF បានចេញបញ្ជាជម្លៀសនៅពេលយប់សម្រាប់សង្កាត់ចំនួនប្រាំពីរនៅជាយក្រុងភាគខាងត្បូងនៃទីក្រុង Beirut ដែលគេស្គាល់ថាជា Dahieh ជាកន្លែងដែលក្រុម Hezbollah មានមូលដ្ឋាន។ ក៏មានការវាយប្រហាររបស់អ៊ីស្រាអែលផងដែរនៅភាគខាងត្បូងនៃប្រទេស។ របាយការណ៍បាននិយាយថាផ្ទះមួយនៅក្នុងទីក្រុង Ghandouriyeh ត្រូវបានវាយប្រហារ ហើយយ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់។ នៅទូទាំងប្រទេសលីបង់ មនុស្សជាងមួយពាន់នាក់ត្រូវបានសម្លាប់ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះនេះ...
- Advertisement -spot_img