35.2 C
Phnom Penh
Saturday, March 21, 2026
- Advertisement -spot_img

ព័ត៌មានអន្ដរជាតិ

- Advertisement -spot_img
- Advertisement -spot_img

មេទ័ពដែលអាមេរិកដាក់ទណ្ឌកម្ម ជាប់ជារដ្ឋមន្រ្តីការពារជាតិប្រទេសចិន

នៅថ្ងៃអាទិត្យនេះ ប្រទេសចិនបានជ្រើសតាំងលោក លី សាងហ្វូ (Li Shangfu) ជាមេទ័ពម្នាក់ដែលរងការដាក់ទណ្ឌកម្មរបស់ សហរដ្ឋអាមេរិក ឱ្យកាន់តួនាទីជារដ្ឋមន្រ្តីការពារជាតិថ្មីរបស់ចិន។ ការតែងតាំងរបស់លោក លី ត្រូវបានអនុម័តនាថ្ងៃអាទិត្យនេះ បន្ទាប់ពីសភាតំណាងប្រជាជនចិន បានបោះឆ្នោតក្នុងសំឡេងលើសលប់គាំទ្រ ការតែងតាំងរូបលោក...

ចិនជាប្រទេសខាងផលិតអាវុធល្បឿនលឿនជាងសំឡេងល្អជាងគេនៅលើពិភពលោក

មន្រ្តីយោធាជាន់ខ្ពស់អាមេរិកមួយរូប បាននិយាយកាលពីថ្ងៃសុក្រសប្តាហ៍នេះថា ចិនកំពុងតែនាំមុខគេនៅលើពិភពលោក ក្នុងការអភិវឌ្ឍសមត្ថភាពមីស៉ីលល្បឿនលឿនជាងសំឡេង ហើយក៏ទំនងមានមធ្យោបាយរួចស្រេច ដើម្បីប្រើប្រាស់អាវុធប្រភេទនេះសម្រាប់ វាយប្រហារមកលើ មូលដ្ឋានរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ប៉ាស៉ីហ្វិកផងដែរ។ ទីភ្នាក់ងារចារកម្មផ្នែក ការពារជាតិរបស់សហរដ្ឋអាមេរិក បានធ្វើការប្រៀបធៀបសមត្ថភាពអាវុធល្បឿនលឿនជាងសំឡេង របស់ចិននិងរុស្ស៉ីដែលជាគូប្រជែងធំៗ ទាំងពីររបស់ទីក្រុងវ៉ាស៉ីនតោន។ យោងតាមមន្រ្តីយោធាអាមេរិករូបនេះ គឺអំលុងរយៈពេល២ទសវត្សរ៍ចុងក្រោយនេះ ចិនទទួលបានភាពរីកចម្រើនយ៉ាងខ្លាំងក្លា...

អាមេរិកពង្រឹងឃ្លាំងអាវុធនុយក្លេអ៊ែរ

យោងតាមការអះអាងពីមេបញ្ជាការយោធាជាន់ខ្ពស់មួយរូប, រដ្ឋាភិបាលអាមេរិកនឹងបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែររបស់ខ្លួន ដោយសន្យាថា នឹងពង្រឹងឃ្លាំងអាវុធរបស់អាមេរិកនៅលើដី លើអាកាស និងនៅសមុទ្រ ដើម្បីឆ្លើយតបទៅនឹងសកម្មភាពដ៏គឃ្លើនរបស់ កូរ៉េខាងជើង។ ថ្លែងនៅចំពោះមុខគណៈកម្មាធិការសេវាកម្មប្រដាប់អាវុធព្រឹទ្ធសភាកាលពីថ្ងៃព្រហស្បតិ៍ទី០៩ខែមីនា លោកឧត្តមសេនីយ៍ Anthony Cotton នៃកងទ័ពអាកាស បាននិយាយអំពីតម្រូវការក្នុងការពង្រឹងឃ្លាំងអាវុធនុយក្លេអ៊ែររបស់ប្រទេស ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមដែលបង្កឡើងដោយទីក្រុងព្យុងយ៉ាង...

អាមេរិកនិងឥណ្ឌានឹងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្តីពីគ្រឿងអេឡិចត្រូនិច

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិកបានឱ្យដឹងថា សហរដ្ឋអាមេរិក និងប្រទេសឥណ្ឌានឹងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាមួយស្តីពីឧបករណ៍អេឡិចត្រូនិចស៊ីមីកុងដាក់ទ័រ ខណៈដែលប្រទេសទាំងពីរពិភាក្សាអំពីការសម្របសម្រួលការវិនិយោគ និងបន្តការសន្ទនាជុំវិញគោលនយោបាយនានា ដើម្បីជំរុញការវិនិយោគឯកជន។ លោក Gina Raimondo រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិកដែលកំពុងធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌារយៈពេលបួនថ្ងៃ ត្រូវបានអមដំណើរដោយនាយកប្រតិបត្តិក្រុមហ៊ុនអាមេរិកចំនួន១០ ហើយគ្រោងនឹងជួបជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្មឥណ្ឌានៅថ្ងៃសុក្រ។ លោក Raimondo ត្រូវបានស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ប្រទេសទាំងពីរនឹងធ្វើផែនទីខ្សែសង្វាក់ផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិចស៊ីមីកុងដាក់ទ័ររួមគ្នា...

លោក គីម ជុងអ៊ុន បញ្ជាឱ្យយោធាកូរ៉េខាងជើងត្រៀមលក្ខណៈសម្រាប់ «សង្រ្គាមពិតប្រាកដ»

(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃសុក្រនេះបានរាយការណ៍ថាមេដឹកនាំកំពូល លោក គីម ជុងអ៊ុន បានបញ្ជាឱ្យយោធានៃប្រទេសរបស់លោកបង្កើនការធ្វើសមយុទ្ធយោធា ជាការត្រៀមលក្ខណៈសម្រាប់ «សង្រ្គាមពិតប្រាកដ» កូរ៉េខាងជើង កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបានបាញ់សាកល្បងមីស៊ីលបាលិស្ទីគរយៈចម្ងាយខ្លីមួយគ្រាប់ ធ្លាក់ចូលសមុទ្រនៃឆ្នេរភាគខាងលិចរបស់ខ្លួន ខណៈយោធាកូរ៉េខាងត្បូង បានអះអាងថា...

បេឡារុស អនុម័តច្បាប់កាត់ទោសប្រហារជីវិតលើក្រុមមន្ត្រី និងកងកម្លាំងប្រដាប់អាវុធដែលត្រូវបានផ្ដន្ទាទោសពីបទក្បត់ជាតិ

ប្រធានាធិបតីបេឡារុស លោក អាឡិចសាន់ឌឺ លូកាសិនកូ (Alexander Lukashenko) នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានចុះហត្ថលេខាលើច្បាប់មួយ ដែលអនុញ្ញាតឱ្យមាន ការប្រើទោសប្រហារជីវិតលើក្រុមមន្ត្រី និងកងកម្លាំងប្រដាប់អាវុធដែលត្រូវបានផ្ដន្ទាទោសពីបទក្បត់ជាតិ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ...

ប្រធានាធិបតីតៃវ៉ាន់ ទស្សនកិច្ចទៅកាន់អាមេរិកកណ្តាល

ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen គ្រោងនឹងឈប់នៅទីក្រុង Los Angeles និងញូវយ៉ក ដែលជាផ្នែកនៃដំណើរទស្សនកិច្ចទៅកាន់អាមេរិកកណ្តាល។ ប្រធានសភាតំណាងរាស្រ្តអាមេរិក លោក Kevin McCarthy បានបញ្ជាក់កាលពីថ្ងៃអង្គារថា លោកនឹងជួប...

នាវាមុជទឹកនុយក្លេអ៊ែរ នឹងរួមចំណែកក្នុងធានាសន្តិភាព ស្ថិរភាពទូទាំងតំបន់

វត្តមាននាវាមុជទឹកនុយក្លេអ៊ែរក្នុងប្រទេសអូស្ត្រាលី នឹងរួមចំណែកដល់ការធានាបាននូវសន្តិភាព និងស្ថិរភាពនៅទូទាំងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក អាស៊ីអាគ្នេយ៍ និងមហាសមុទ្រឥណ្ឌា។ លោក ម៉ាល បានប្រាប់សភាអូស្រ្តាលី យ៉ាងដូច្នេះថា «ច្បាស់ណាស់ថា នាវាមុជទឹកទាំងនេះមានសមត្ថភាពធ្វើប្រតិបត្តិការក្នុងសង្គ្រាម ប៉ុន្តែចេតនាពិតនៃការបំពាក់នាវាមុជទឹកនេះ គឺដើម្បីផ្តល់ស្ថេរភាព និងសន្តិភាព សម្រាប់តំបន់របស់យើង។...

រុស្សុីបាញ់ស្រោចមីសុីល៨០គ្រាប់ធ្វើអោយមនុស្ស៦នាក់ស្លាប់នៅអ៊ុយក្រែន

អាជ្ញាធរអ៊ុយក្រែនបានឱ្យដឹងថា មនុស្សយ៉ាងហោចចំនួន៦នាក់ បានបាត់បង់ជីវិត បន្ទាប់ពីរុស្ស៉ីបានបើកការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំ មកលើតំបន់ពាសពេញប្រទេសអ៊ុយក្រែន កាលពីវេលាព្រឹកថ្ងៃព្រហស្បតិ៍នេះ ខណៈបើតាមការអះអាងរបស់អ៊ុយក្រែន គឺមីស៉ីលរហូតដល់ទៅជាង៨០គ្រាប់ ត្រូវបានប្រើ ប្រាស់ ដោយទីក្រុងមូស្គូ។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី...

យោធាកូរ៉េខាងត្បូង៖ កូរ៉េខាងជើងបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លី

សេអ៊ូល៖ យោធាកូរ៉េខាងត្បូង បាននិយាយថា កាលពីថ្ងៃព្រហស្បតិ៍ ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លី ឆ្ពោះទៅកាន់សមុទ្រលឿង ដែលស្ថិតនៅចន្លោះប្រទេសចិន និងឧបទ្វីបកូរ៉េ។ ការបាញ់បង្ហោះនេះធ្វើឡើងបន្ទាប់ពីសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារដោយ Kim Yo Jong ដែលជាប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំ Kim...

ព័ត៌មានចុងក្រោយ

អ៊ីស្រាអែល​និយាយ​ថា ខ្លួន​បាន​វាយប្រហារ​លើ​គោលដៅ​របស់​ក្រុម​ហេសបូឡា​ក្នុង​ក្រុង​បេរូត

យោធា​អ៊ីស្រាអែល​និយាយ​ថា​ខ្លួន​បាន​វាយប្រហារ​លើ​គោលដៅ​របស់​ក្រុម​ហេសបូឡា​ក្នុង​រដ្ឋធានី​បេរូត​របស់​ប្រទេស​លីបង់។ ប្រព័ន្ធ​ផ្សព្វផ្សាយ​លីបង់​និយាយ​ថា យន្តហោះ​យោធា​អ៊ីស្រាអែល​បាន​ធ្វើ​ការ​វាយ​ប្រហារ​ផ្លូវ​អាកាស​ចំនួន​ពីរ។ មិន​មាន​របាយការណ៍​អំពី​អ្នក​ស្លាប់​និង​របួស​ទេ។ ការវាយប្រហារនេះបានកើតឡើងបន្ទាប់ពី IDF បានចេញបញ្ជាជម្លៀសនៅពេលយប់សម្រាប់សង្កាត់ចំនួនប្រាំពីរនៅជាយក្រុងភាគខាងត្បូងនៃទីក្រុង Beirut ដែលគេស្គាល់ថាជា Dahieh ជាកន្លែងដែលក្រុម Hezbollah មានមូលដ្ឋាន។ ក៏មានការវាយប្រហាររបស់អ៊ីស្រាអែលផងដែរនៅភាគខាងត្បូងនៃប្រទេស។ របាយការណ៍បាននិយាយថាផ្ទះមួយនៅក្នុងទីក្រុង Ghandouriyeh ត្រូវបានវាយប្រហារ ហើយយ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់។ នៅទូទាំងប្រទេសលីបង់ មនុស្សជាងមួយពាន់នាក់ត្រូវបានសម្លាប់ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះនេះ...
- Advertisement -spot_img