35.3 C
Phnom Penh
Saturday, March 21, 2026
- Advertisement -spot_img

ព័ត៌មានអន្ដរជាតិ

- Advertisement -spot_img
- Advertisement -spot_img

ICC ចេញដីកាចាប់ខ្លួនរបស់លោក ពូទីន តែលោកពូទីនវិញ កាន់តែដើរធ្វើព្រងើយ

ប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី នៅថ្ងៃអាទិត្យនេះបានរាយការណ៍ថាលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានបំពេញដំណើរទស្សនកិច្ចដ៏ភ្ញាក់ផ្អើលមួយទៅកាន់ទីក្រុងម៉ារីយូប៉ូល (Mariupol) ទឹកដី របស់អ៊ុយក្រែនដែលកំពុងស្ថិតនៅក្រោមការកាន់កាប់របស់ទាហានរុស្ស៉ី។ ដំណើរទស្សនកិច្ចក្នុងទីក្រុង Mariupol កើតមានឡើងបន្ទាប់ពីលោក ពូទីន បានបំពេញទស្សនកិច្ចទៅកាន់តំបន់គ្រីមៀ កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ដោយមិនបានប្រកាសឱ្យដឹងជាមុននោះទេ...

ក្រុមនគរបាលបារាំង ប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកក្រុមបាតុករនៅទីក្រុងបារីស

ក្រុមនគរបាលបារាំង បានប៉ះទង្គិចគ្នាជាមួយក្រុមបាតុករនៅយប់ទី ៣ជាប់ៗគ្នា កាលពីថ្ងៃសៅរ៍ ស្របពេលដែលមនុស្សរាប់ម៉ឺននាក់ បានដង្ហែរក្បួននៅទូទាំងប្រទេស ដើម្បីតវ៉ានឹងការអនុម័តសេចក្តីព្រាងច្បាប់សោធន៍និវត្ត៍ដោយគ្មានការបោះឆ្នោតនៅសភា។ ភាពរំជើបរំជួល និងបាតុកម្មកើនលើង បានធ្វើឲ្យលោកប្រធានាធិបតី Emmanuel Macron ប្រឈមនឹងការលំបាកបំផុត ចាប់តាំងពីបាតុកម្មអាវលឿង កាលពីរយៈពេល...

កូរ៉េខាងជើង បន្តបាញ់សាកល្បងមីស៊ីលបាលិស្ទីគ

នៅថ្ងៃអាទិត្យ ទី១៩ ខែមីនានេះបានរាយការណ៍ថាកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលបាលិស្ទីគមួយគ្រាប់ ឆ្ពោះទៅកាន់ សមុទ្រខាងកើត ចំពេលស្ថានការណ៍លើឧបទ្វីបកូរ៉េកំពុងឡើងកម្ដៅ។ យ៉ុនហាប់ ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើការអះអាងពីយោធាកូរ៉េខាងត្បូង។ នាយសេនាធិការចម្រុះកងទ័ពកូរ៉េខាងត្បូង បានគូសបញ្ជាក់យ៉ាងខ្លីដូច្នេះថា «បានបាញ់ សាកល្បងមីស៊ីលបាលិស្ទីគមួយគ្រាប់ ឆ្ពោះទៅកាន់សមុទ្រខាងកើត ឬសមុទ្រជប៉ុន»។ ប៉ុន្តែមិនបានបញ្ជាក់អ្វីលម្អិតបន្ថែមលើពីនេះនោះទេ។ ការធ្វើតេស្ដមីស៊ីលនៅថ្ងៃអាទិត្យនេះ...

តុលាការ ICC ចេញដីកាចាប់ខ្លួនរូបលោកពូទិន

ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ បានបំពេញទស្សនកិច្ចដោយមិនបានប្រកាសជាមុនទៅកាន់តំបន់គ្រីមៀ ដើម្បីចូលរួមរំឮកខួបលើកទី៩ នៃការក្រសាបយកតំបន់គ្រីមៀរបស់អ៊ុយក្រែន ពីសំណាក់ទីក្រុងមូស្គូ និងតែមួយថ្ងៃប៉ុណ្ណោះក្រោយតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ចេញដីកាចាប់ខ្លួនរូបលោកជុំវិញការចោទប្រកាន់ ពីបទឧក្រិដ្ឋកម្មសង្រ្គាមនៅអ៊ុយក្រែន។ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី បានរាយការណ៍ថា...

មន្ត្រីរាជការធ្វើកូដកម្ម នៅអង់គ្លេស

ផ្ទុះកូដកម្ម នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស តវ៉ានឹងការមិនអើពើនឹងប្រាក់ឈ្នួល របស់រាជរដ្ឋាភិបាល ដោយគេដឹងថា អ្នកធ្វើពហិការមិនធ្វើការងារទាំងនោះគឺជាគ្រូបង្រៀន វេជ្ជបណ្ឌិត និងមន្ត្រីរាជការ ជាដើម។ «ការងាររបស់យើងមិនត្រូវបានផ្តល់រង្វាន់ទេ» នេះគឺជាសារដែលក្រុមកូដករ បានបង្ហាញ ខណៈដែលពួកគេធ្វើកូដកម្មដើរដង្ហែរក្នុងទីក្រុងឡុងដ៍ ហើយចោទថា...

រុស្សុីត្រៀមកម្ទេចចោលយន្តហោះចម្បាំងទាំងអស់ដែលត្រូវបានបញ្ជូនទៅអ៊ុយក្រែន

រុស្ស៊ីបាននិយាយនៅថ្ងៃសុក្រនេះថា យន្តហោះចម្បាំងទាំងអស់ដែលផ្គត់ផ្គង់ដល់ប្រទេសអ៊ុយក្រែន ដោយប្រទេសលោកខាងលិចនឹងត្រូវបំផ្លាញ បន្ទាប់ពីសមាជិកណាតូប្រទេសប៉ូឡូញ និងស្លូវ៉ាគីបានសន្យាថានឹងបញ្ជូនយន្តហោះចម្បាំង MiG-29 ទៅកាន់ទីក្រុងកៀវ។ ប្រទេសណាតូបានផ្តល់ជំនួយយោធារាប់ពាន់លានដុល្លារដល់អ៊ុយក្រែន ចាប់តាំងពីរុស្ស៊ីបានឈ្លានពានកាលពីឆ្នាំមុនខណៈទីក្រុងកៀងបានទាមទារអាវុធមិនចេះចប់ពីប្រទេសទាំងនោះ ដែលខ្លួននិយាយថា វាមានសារៈសំខាន់ក្នុងការទប់ស្កាត់ការឈ្លានពានរបស់រុស្ស៊ី។ ទីក្រុងមូស្គូបានចោទប្រកាន់លោកខាងលិចថាបានចូលរួមដោយផ្ទាល់នៅក្នុងជម្លោះដោយការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន ហើយពីមុនបានព្រមានថា អាវុធរបស់អង្គការណាតូគឺជាគោលដៅស្របច្បាប់សម្រាប់កងកម្លាំងរបស់ខ្លួន។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry...

ចិនសង្ឈឹមថាទំនាក់ទំនងជប៉ុន-កូរ៉េខាងត្បូងនឹងអភិវឌ្ឍក្នុងទិសដៅត្រឹមត្រូវ

អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយថា ប្រទេសចិនប្រឆាំងនឹងប្លុកផ្តាច់មុខនៃប្រទេសនីមួយៗ ហើយសង្ឃឹមថាទំនាក់ទំនងជប៉ុន-កូរ៉េខាងត្បូងនឹងអភិវឌ្ឍក្នុងទិសដៅដែលអំណោយផលដល់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់។ លោក Wang Wenbin បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នៅពេលឆ្លើយសំណួរពាក់ព័ន្ធថា «ក្នុងនាមជាអ្នកជិតខាងដ៏ជិតស្និទ្ធរបស់ប្រទេសទាំងពីរ ប្រទេសចិនបានកត់សម្គាល់ពីអន្តរកម្មនាពេលថ្មីៗនេះរវាងប្រទេសជប៉ុន និងកូរ៉េខាងត្បូង និងការផ្លាស់ប្តូរនៅក្នុងទំនាក់ទំនងរបស់ពួកគេ»។ លោក Wang...

កូរ៉េខាងត្បូងសាងសង់មជ្ឈមណ្ឌលផលិតបន្ទះឈីបដ៏ធំ ជាងគេនៅលើពិភពលោក

សេអ៊ូល៖ នាថ្ងៃទី១៥ខែមីនា ប្រធានាធិបតីកូរ៉េខាងត្បូងលោកយូន សុកយុល (Yoon Suk Yeol) បានប្រកាសថា កូរ៉េខាងត្បូងនឹងសាងសង់មជ្ឈមណ្ឌលផលិតបន្ទះសៀគ្វីកុំព្យូទ័រដ៏ធំមួយនៅក្នុងទីក្រុងសេអ៊ូល ជា មួយនឹងការវិនិយោគជាទឹកប្រាក់ប្រមាណជា ២៣០ ប៊ីលានដុល្លារអាមេរិកពីក្រុមហ៊ុនអេឡិចត្រូនិកយក្សមួយនៅលើពិភពលោកគឺក្រុមហ៊ុនសាំសុង (Samsung)...

លោក ពូទីនប្រតិកម្មខ្លាំងៗ ចំពោះការប៉ុនប៉ងធ្វើឲ្យរុស្ស៊ីមានអស្ថិរភាព

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានទាមទារឱ្យរដ្ឋអាជ្ញា ឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ចំពោះការប៉ុនប៉ងណាមួយ ដើម្បីធ្វើឱ្យមានអស្ថិរភាព ដល់ស្ថានភាពសង្គម និងនយោបាយនៅក្នុងប្រទេសរុស្ស៊ី។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សានៃការិយាល័យអគ្គរដ្ឋអាជ្ញានៅថ្ងៃទី១៥...

កូរ៉េខាងជើង បាញ់សាកល្បងមីស៊ីលព្រមានជប៉ុន-កូរ៉េខាងត្បូង

យោធាកូរ៉េខាងត្បូង បាន ឱ្យដឹងថាកូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍នេះបានបាញ់សាកល្បងមីស៊ីលបាលិស្ទីគរយៈចម្ងាយឆ្ងាយមួយគ្រាប់ ខណៈប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល បានផ្ដើមបំពេញទស្សនកិច្ចទៅកាន់ទីក្រុងតូក្យូ ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលមួយ នៅចំពោះមុខការកើនឡើងនូវអ្វីដែលប្រទេសទាំង២ហៅថាជាការគំរាមកំហែងពីសំណាក់កូរ៉េខាងជើង។ ការបាញ់សាកល្បងមីស៊ីលខាងលើ គឺជាការបង្ហាញសាច់ដុំយោធាជាលើកទី៣ តាមរយៈការបាញ់តេស្ដមីស៊ីលរបស់កូរ៉េខាងជើង ចាប់តាំងពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅមក...

ព័ត៌មានចុងក្រោយ

អ៊ីស្រាអែល​និយាយ​ថា ខ្លួន​បាន​វាយប្រហារ​លើ​គោលដៅ​របស់​ក្រុម​ហេសបូឡា​ក្នុង​ក្រុង​បេរូត

យោធា​អ៊ីស្រាអែល​និយាយ​ថា​ខ្លួន​បាន​វាយប្រហារ​លើ​គោលដៅ​របស់​ក្រុម​ហេសបូឡា​ក្នុង​រដ្ឋធានី​បេរូត​របស់​ប្រទេស​លីបង់។ ប្រព័ន្ធ​ផ្សព្វផ្សាយ​លីបង់​និយាយ​ថា យន្តហោះ​យោធា​អ៊ីស្រាអែល​បាន​ធ្វើ​ការ​វាយ​ប្រហារ​ផ្លូវ​អាកាស​ចំនួន​ពីរ។ មិន​មាន​របាយការណ៍​អំពី​អ្នក​ស្លាប់​និង​របួស​ទេ។ ការវាយប្រហារនេះបានកើតឡើងបន្ទាប់ពី IDF បានចេញបញ្ជាជម្លៀសនៅពេលយប់សម្រាប់សង្កាត់ចំនួនប្រាំពីរនៅជាយក្រុងភាគខាងត្បូងនៃទីក្រុង Beirut ដែលគេស្គាល់ថាជា Dahieh ជាកន្លែងដែលក្រុម Hezbollah មានមូលដ្ឋាន។ ក៏មានការវាយប្រហាររបស់អ៊ីស្រាអែលផងដែរនៅភាគខាងត្បូងនៃប្រទេស។ របាយការណ៍បាននិយាយថាផ្ទះមួយនៅក្នុងទីក្រុង Ghandouriyeh ត្រូវបានវាយប្រហារ ហើយយ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់។ នៅទូទាំងប្រទេសលីបង់ មនុស្សជាងមួយពាន់នាក់ត្រូវបានសម្លាប់ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះនេះ...
- Advertisement -spot_img