25.4 C
Phnom Penh
Sunday, November 1, 2026
- Advertisement -spot_img

សេដ្ឋកិច្ច

- Advertisement -spot_img
- Advertisement -spot_img

អ្នកជំនាញជឿជាក់ថា សម្បុកត្រចៀកកាំរបស់កម្ពុជានឹងមានតម្លៃកាន់តែខ្ពស់បើអាចនាំចេញទៅចិន

ការចិញ្ចឹមសត្វត្រចៀកកាំនៅកម្ពុជាមានការរីកដុះដាលគួរឱ្យកត់សម្គាល់ ស្ទើរគ្រប់រាជធានី ខេត្ត នៅប៉ុន្មានឆ្នាំចុងក្រោយនេះក្រោយផលិតផលសម្បុកត្រចៀកកាំអាចលក់បានក្នុងតម្លៃខ្ពស់ និង មានទីផ្សារល្អ។ ទោះបីសម្បុកត្រចៀកកាំខ្មែរមានទីផ្សារល្អក៏ពិតមែនប៉ុន្តែកម្ពុជា ពុំទាន់អាចនាំចេញដោយផ្ទាល់ទៅកាន់ទីផ្សារធំៗដូចជាចិន បាននៅឡើយទេ ខណៈបច្ចុប្បន្នសម្បុកត្រចៀកកាំរបស់កម្ពុជា កំពុងរង់ចាំលទ្ធផលវាយតម្លៃពីអាជ្ញាធរមានសមត្ថកិច្ចចិន។អ្នកជំនាញជឿជាក់ថា ផលិតផលសម្បុកត្រចៀកកាំខ្មែរនឹងកាន់តែមានតម្លៃល្អប្រសើរបន្ថែមទៀត ប្រសិនបើអាចហក់ចូលទីផ្សារចិន។ ផលិតផលសម្បុកត្រចៀកកាំខ្មែរទំនងជាអាចហក់ចូលទីផ្សារចិន...

លោកជំទាវអនុរដ្ឋលេខាធិការ អ៊ឹម រចនា អញ្ជើញពិនិត្យវឌ្ឍនភាព​ការងារដាំដើមមន និងចិញ្ចឹមដង្កូវនាង នៅសិប្បកម្មតម្បាញនៃក្រុមហ៊ុន​សិប្បករអង្គរ ក្នុងស្រុកពួក ខេត្តសៀមរាប

ដោយមានការអនុញ្ញាតពីឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញ​ពិនិត្យវឌ្ឍនភាពការងារដាំដើមមន និងចិញ្ចឹមដង្កូវនាង សម្រាប់ផលិតសូត្រ នៅសិប្បកម្មតម្បាញនៃក្រុមហ៊ុនសិប្បករអង្គរ (អាទីហ្សង់អង្គរ)...

ក្រសួងកសិកម្ម និងអាជ្ញារធរខេត្តកំពង់ធំ រិះរកវិធានការស្ទាក់ទឹកដើម្បីសង្គ្រោះផលស្រូវប្រជាពលរដ្ឋ

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អម ដំណើរដោយ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងមន្ត្រីជំនាញជាច្រើននាក់ បានចុះត្រួតពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង...

​ក្រុមហ៊ុន​​ចំនួន ១០ ភ្ជាប់​ជើង​ហោះហើរចុះឡើងជាប្រចាំនៅអាកាសយានដ្ឋាន​សៀមរាប​អង្គរ

​ក្រុមហ៊ុន​ប្រតិបត្តិការ​ហោះហើរ​ជា​ប្រចាំ ក៏​មានក្រុមហ៊ុន​ប្រតិបត្តិការ​​ហោះហើរ​ផ្សេងទៀត​លក្ខណៈ Charter or Private Jet។ ​ ​ក្រុមហ៊ុន​អាកាសចរណ៍​ឡាវ​ ដែល​ប្រកាស​បញ្ឈប់​ប្រតិបត្តិការ​ហោះហើរ​​ត្រង់​ពី​ទីក្រុង​វៀងច័ន្ទ-មកទីក្រុង​ភ្នំពេញ កាលពីពាក់កណ្តាល​ខែ​មិថុនា បើ​តាម​លោក សានីរាន គិត​ត្រឹម​ចុង​ខែ​កក្កដាក្រុមហ៊ុន​នេះ​​នៅ​តែ​បន្ត​ប្រតិបត្តិការ​ហោះហើរ​មក​អាកាស​យានដ្ឋាន​សៀមរាប​អង្គរ​នៅ​ឡើយ។ មន្រ្តី​សម្របសម្រួលនៅស្ថានីយអ្នកដំណើរ​រូប​នេះ ​ក៏​លើក​ឡើង​ពី​ស្ថានភាពនៅ​អាកាសយានដ្ឋាន​សៀមរាប​អង្គរ​បច្ចុប្បន្ន​ ទទួល​ជើង​ហោះហើរ​ជាមធ្យម​មាន​ឡើង​ចុះ​ប្រមាណ...

ភាគហ៊ុនរបស់ជប៉ុនធ្លាក់ក្នុងការធ្លាក់ចុះដ៏ធំបំផុតក្នុងរយៈពេលមួយថ្ងៃដែលមិនធ្លាប់មាន ខណៈដែលទីផ្សារពិភពលោកកាន់តែកើនឡើង

ភាគហ៊ុនរបស់ជប៉ុនបានទទួលរងការខាតបង់ដ៏ធំបំផុតមិនធ្លាប់មានប្រចាំថ្ងៃរបស់ពួកគេកាលពីថ្ងៃចន្ទ ខណៈដែលការភ័យខ្លាចអំពីការធ្លាក់ចុះសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកបានបញ្ជូនរលកដ៏គួរឱ្យភ្ញាក់ផ្អើលតាមរយៈទីផ្សារពិភពលោក។ សន្ទស្សន៍ Nikkei 225 នៃភាគហ៊ុនឈានមុខគេនៅទីក្រុងតូក្យូបានបាត់បង់ពិន្ទុ 4,451 ដែលជាការធ្លាក់ចុះដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់វា។ សន្ទស្សន៍នេះបានបិទច្រើនជាង 12% ធ្លាក់ចុះដោយទទួលយកការខាតបង់របស់ខ្លួនចាប់តាំងពីដើមខែកក្កដាមក 25% និងចូលទៅក្នុងទីផ្សារធ្លាក់ចុះ។ “នោះគឺជាការគាំង ហើយមានស្ថានភាពដូចឆ្នាំ 1987”...

វិស័យធនាគារនៅតែរឹងមាំ ទោះជាអតិថិជនសងយឺតមានចំនួនកើនឡើង

វិស័យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅតែអះអាងពីភាពរឹងមាំ បើទោះជាអតិថិជនបង់សងយឺតកើនឡើងដល់ជិត៨ភាគរយ និងការផ្តល់កម្ចីថយចុះដល់៤៨ភាគរយក៏ដោយ ចំណែក​​អតិថិជនមួយចំនួនថា កំពុងច្របូក​ច្របល់ផ្លូវចិត្តវេទនាស្ទើរស្លាប់ព្រោះចំណូលធ្លាក់​ចុះគ្មានលុយសងបំណុល។ អ្នកនាំពាក្យសមាគមធនាគារនៅកម្ពុជា លោក សុខ ចាន់ ឱ្យដឹងថា របាយការណ៍ចុងក្រោយគិតត្រឹមខែឧសភាឆ្នាំ២០២៤ អតិថិជនដែលសងប្រាក់កម្ចីត្រឡប់យឺតកើនឡើងដល់៧,៧ភាគរយ។ លោក សុខ...

តម្លៃអតិបរមាលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយលក់រាយប្រេងឥន្ធនៈទាំងអស់ សម្រាប់អនុវត្តចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤៕

តម្លៃលក់រាយប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត៖ ប្រេងសាំងធម្មតា = ៤.២៥០រៀល/លីត្រ (ចុះថ្លៃ៥០៛) ប្រេងម៉ាស៊ូត = ៤.០៥០រៀល/លីត្រ (ចុះថ្លៃ១០០៛) ដោយគិរីដងរែក

ក្រុមហ៊ុនចិនមួយ ចុះហត្ថលេខាជាមួយសមាគម CCCAA ដើម្បីធ្វើការនាំចេញដំឡូងមីស្ងួត ៣០ម៉ឺនតោន ទៅទីផ្សារប្រទេសចិន( Video)

សមាគមសម្ព័ន្ធដំឡូងមីកម្ពុជា-ចិន ហៅកាត់ថា CCCAA និងក្រុមហ៊ុន Yufan Grande Industrial Co., Ltd. ជាបុត្រសម្ព័ន្ធរបស់ Jiangxi Youfan Bioenergy Co.,...

ឆមាសទី១ ឆ្នាំ២០២៤រដ្ឋបានបោះផ្សាយលក់មូលបត្រជាង៦០ លានដុល្លារ

ក្នុងឆមាសទី១ ឆ្នាំ២០២៤ រាជរដ្ឋាភិបាលបានបោះផ្សាយលក់មូលបត្ររដ្ឋសរុបជាង ៦០ លានដុល្លារអាមេរិក ដើម្បីធ្វើហិរញ្ញប្បទានគាំទ្រគម្រោងវិនិយោគសាធារណៈ សំដៅលើកស្ទួយកំណើននិងផលិតភាពសេដ្ឋកិច្ច។ នេះបើយោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា។ ប្រភពដដែលបានឱ្យដឹងថា ការដេញថ្លៃមូលបត្ររដ្ឋមានចំនួនប្រាំមួយលើក ក្នុងរយៈពេលប្រាំមួយខែនៃដើមឆ្នាំ២០២៤នេះ ដែលស្មើនឹង ២៥៥,៣ ប៊ីលានរៀលឬប្រមាណ...

ព័ត៌មានចុងក្រោយ

លោក​Xi Jinpingជួបសន្ទនា​ជា​មួយ​លោក Guy Parmelin​ប្រធានាធិបតី​ស៊្វីស

រសៀលថ្ងៃទី​៣០ ខែតុលា ​លោក​​Xi Jinping​ប្រធានរដ្ឋ​ចិន​បាន​ជួបសន្ទនា​ជា​មួយ​លោក Guy Parmelin​ប្រធានាធិបតី​ស៊្វីសដែល​អញ្ជើញ​ទៅបំពេញទស្សនកិច្ចផ្លូវការងារ​នៅ​វិមានសភាប្រជាជន​នៅក្រុងប៉េកាំង។លោ​Xi Jinping​បាន​លើកឡើងថា​ ​ភាគីចិនរីករាយ​រួមជា​មួយ​ភាកីស្វ៊ីស​ ដើម្បីជំរុញ​សកលភាវូបនីយកម្មសេដ្ឋកិច្ច​ដែល​ផ្តល់ផលប្រយោជន៍ជាទូទៅ ​និង​បរិយាបន្ន​ ​ដើម្បីចាក់ បញ្ចូល​ជំនឿចិត្ត ​និង​ភាពប្រាកដប្រជា​កាន់តែ​ច្រើន​ដល់​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​រវាង​ចិន​និង​អឺរ៉ុប ​និងការអភិវឌ្ឍ​សេដ្ឋកិច្ច​សកល​។លោក​Xi Jinping​បាន​បន្តទៀតថា​ ​ស្វ៊ីស​បាន​ដើរតួនាទី​ជា​គំរូ​ក្នុង​រយៈពេល​យូរ​សម្រាប់​ទំនាក់ទំនងសេដ្ឋកិច្ច​និងពាណិជ្ជកម្មរវាងចិន​និងអឺរ៉ុប រំពឹងទុកភាគី​ស្វ៊ីស​អាច​ប្រើ​ឥទ្ធិពល​ពិសេស​​របស់​ខ្លួន​ ដើម្បី​ដើរតួនាទីវិជ្ជមាន​សម្រាប់​ការអភិវឌ្ឍ​ពាណិជ្ជកម្ម​រវាង​ចិន​និង​អឺរ៉ុប​ប្រកបដោយ​តុល្យភាព ​និង​ស្ថិរភាព​។ជា​ការ​ឆ្លើយតប​ ​លោក​Parmelin​បាន​លើកឡើងថា​ ​ភាគី​ស្វ៊ីស​រំពឹងទុក​បង្កើន​កិច្ចសន្ទនា ការ​ផ្លាស់ប្តូរ​និង​កិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍​ទៅវិញទៅមក​ជា​មួយភាគី​ចិន​ ដើម្បីជំរុញ​ឱ្យ​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ទទួលបាន​ការវិវឌ្ឍ​រីកចម្រើន​កាន់តែ​ច្រើន​។​ភាគីស្វ៊ីស​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​​តួនាទី​យ៉ាង​វិជ្ជមាន​របស់​ប្រទេស​ចិន​ក្នុង​កិច្ចការ​អន្តរជាតិ​ ​រីករាយ​ធ្វើ​ការ​សម្របសម្រួល​យ៉ាង​​ជិតស្និទ្ធ​ជា​មួយភាគីចិន​​ ប្រកាន់​ខ្ជាប់​ពហុភាគីនិយម​ ​គាំពារ​ពាណិជ្ជកម្ម​សេរី ​ដើម្បី​រួមចំណែក​ដល់​ការអភិវឌ្ឍ​ ​វិបុលភាព​ ​សន្តិភាព​និង​ស្ថិរភាព​របស់​ពិភពលោក​។បន្ទាប់​ពី​កិច្ចសន្ទនា​ ​ប្រមុខរដ្ឋ​នៃ​ប្រទេសទាំង​ពីរ​បាន​ធ្វើជាសក្ខីភាព​​ក្នុងពិធីចុះហត្ថលេខា​លើពិធីសារស្តីពី​ការធ្វើប្រសើឡើង​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិននិងស្វ៊ីស ​និង​ឯកសារ​សហប្រតិបត្តិការ​ជា​ច្រើន​ក្នុង​វិស័យ​ការស្រាវជ្រាវ​ខាង​វិទ្យាសាស្ត្រ ​ពលកម្ម​និង​ឱកាសការងារ ​ព្រមទាំងវិស័យប្រព័ន្ធផ្សព្វផ្សាយជាដើម៕ ដោយគរីដងរែក
- Advertisement -spot_img