25.9 C
Phnom Penh
Sunday, November 1, 2026
- Advertisement -spot_img

សេដ្ឋកិច្ច

- Advertisement -spot_img
- Advertisement -spot_img

ធនាគារ ព្រីនស៍ ម.ក បានបោះទុនវិនិយោគបន្ថែម 35លានដុល្លារលើសញ្ញាបណ្ណមានបុគ្គលធានារបស់អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA)

នៅថ្ងៃនេះ ធនាគារ ព្រីនស៍ ម.ក បានដាក់ទុនវិនិយោគបន្ថែមចំនួន 35លានដុល្លារ សរុបចំនួន 50លានដុល្លារ លើសញ្ញាបណ្ណមានបុគ្គលធានារបស់អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA)។ ធនាគារ ព្រីនស៍ ពិតជាមានកិត្តិយសដែលបានចូលរួមជាផ្នែកមួយនៃការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដ៏សំខាន់នេះ...

សេដ្ឋីរថយន្តអគ្គិសនីElon Musk ចូលរួមជាមួយ Twitter

លោក Elon Musk ដែលជាមហាសេដ្ឋីមានជាងគេលើពិភពលោក បានទាក់ទងទៅកាន់ លោក Parag Agrawal នាយកប្រតិបត្តិ Twitter កាលពីប៉ុន្មានសប្តាហ៍មុនដោយមានការស្និតស្នាលបំផុត។ លោក Musk បានសារភាពថា...

ស្ថានីយ៍សាករថយន្តអគ្គីសនី នឹងត្រូវសាងសង់នៅស្ថានីយ៍ប្រេងឥន្ធនៈ

ក្រសួងសាធារណការ និងដឹកជញ្ជូន បានពិភាក្សាជាមួយម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈ ដើម្បីដំឡើងស្ថានីយបញ្ចូលភ្លើងរថយន្តអគ្គិសនីនៅឆ្នាំនេះ។ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បាននិយាយថា “ស្ថានីយ៍ប្រេងឥន្ធនៈដូចជា Caltex, Total និង...

នៅឆ្នាំ២០២២កម្ពុជានឹងទទួលបានកំណើនការវិនិយោគខ្ពស់

ភ្នំពេញ៖ សភាពាណិជ្ជកម្មកម្ពុជា (CCC) បានដាក់ការរំពឹងទុកខ្ពស់ថា នៅឆ្នាំ២០២២នេះ កំណើនវិនិយោគិនបរទេសដែលមានបំណងមកបណ្តាក់ទុននៅកម្ពុជា នឹងកើនឡើងជាងឆ្នាំ២០២០ និង ២០២១។លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា (CCC) បានថ្លែងប្រាប់អ្នកសារព័ត៌មានគីរីដងរែកថា...

តើអ្នកដឹងទេថា Amazon.com ចាប់ដំណើរការឡើងយ៉ាងដូចម្តេច?

Amazon ជាក្រុមហ៊ុន ដែលលក់ និងផ្គត់ផ្គង់ទំនិញនៅលើ Online ដ៏ធំជាងគេនៅលើពិភពលោកនេះ នាពេលបច្ចុប្បន្នដែលមាន ទីតាំងចំបងនៅសហរដ្ឋអាមេរិក និងមានសាខារបស់ខ្លួន ជាច្រើនសាខានៅ ទូទាំងពិភពលោក។ លើសពីនេះ Amazon កំពុងពង្រីក...

ពិធីសម្ភោធគ្លីនិកថែរក្សាសម្រស់ និង សើស្បែក PHOENIX ចាប់បើកជាផ្លូវការ

ថ្ងៃទី០៦ ខែមិនា ២០២២៖ គ្លីនិកថែរក្សាសម្រស់ និង សើស្បែក PHOENIX ធ្វើការសម្ភោធជាផ្លូវការហើយ ដែលជាសាខាដំបូងគេបង្អស់នៅភ្នំពេញ មានទីតាំង ផ្ទះលេខ A15 បុរីវ័នផាក បឹងកក់។ ដោយមានការចូលរួមពី...

កម្ពុជា និងឆែក បន្តលើកស្ទួយកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ក្រោយការដោះដូរទំនិញធ្លាក់ចុះពីរឆ្នាំជាប់គ្នា ដោយសារវិបត្តិកូវីដ១៩

ភ្នំពេញ៖ ប្រទេសឆែកជាទីផ្សារដ៏សំខាន់មួយក្នុងសហភាពអឺរ៉ុប សម្រាប់ផលិតផលកម្ពុជា។ នៅឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មកម្ពុជា-ឆែក សម្រេចបានប្រមាណ ១២៦លានដុល្លារអាមេរិក ជាមួយនឹងកំណើន ៣៦% បើប្រៀបធៀបនឹងឆ្នាំ ២០១៨។ ប៉ុន្តែដោយទទួលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានការថមថយមកត្រឹមរង្វង់...

កិច្ចពិភាក្សាតុមូលសារព័ត៌មានជាមួយពិធីពានរង្វាន់អចលនទ្រព្យ PropertyGuru ៖អ្នកជំនាញមានសុទិដ្ឋិនិយមទៅលើវិស័យអចលនទ្រព្យនៅកម្ពុជា

ភ្នំពេញ ប្រទេសកម្ពុជា – ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ យោងតាមក្រុមអ្នកវិភាគ សន្ទុះនៃតម្រូវការក្នុងស្រុកកំពុងតែមានការងើបឡើងវិញ ដែលជាកម្លាំងចលករមួយជំរុញដល់សកម្មភាពអចលនវត្ថុនៅប្រទេសកម្ពុជា ស្របពេលដែលព្រះរាជាណាចក្រកម្ពុជាកំពុងខិតទៅជិតការស្តារឡើងវិញនៃសេដ្ឋកិច្ច ជាមួយ​នឹងអត្រានៃការចាក់វ៉ាក់សាំងមានសន្ទុះកើនឡើងយ៉ាងខ្លាំងនៅទូទាំងផ្ទៃប្រទេស។ នេះគឺជាដំណឹងដ៏ល្អមួយ នៅពេលដែលកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជា PropertyGuru ត្រូវបានរំពឹងយ៉ាងខ្លាំងថា នឹងវិលត្រឡប់មកជាថ្មីម្តងទៀតនៅក្នុងពិធីពិសារភោជនាហារពេលល្ងាចសម្រាប់ជ័យលាភីពានរង្វាន់​ឆ្នើមបំផុត...

បង្កើតឱកាសពាណិជ្ជកម្មសម្រាប់អ្នកវិនិយោគនៅកម្ពុជា

កិច្ចព្រមព្រៀង ភាព ជា ដៃគូ សេដ្ឋកិច្ច គ្រប់ ជ្រុងជ្រោយ តំបន់ ( RCEP) បង្កើតលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានស្រាប់ដែលបង្កើតឡើងដោយភាពជាដៃគូអាស៊ាន ការអភិវឌ្ឍបន្ថែមទៀតនៃសមាហរណកម្មសេដ្ឋកិច្ច និងការបង្កើតគោលនយោបាយពាណិជ្ជកម្មនាពេលអនាគត។កិច្ចព្រមព្រៀង RCEP...

កសិករដាំផ្លែប៉េងប៉ោះឃុំតាគ្រាម ទទួលបានផលច្រើន តែពិបាកក្នុងការរកទីផ្សារ

ប៉េងប៉ោះផ្លែយ៉ាងណាតាមទ្រើង នៃនីមួយ លើផ្ទៃដីប្រមាណ ២ រ៉ៃ របស់កសិករ ស្ថិតនៅ ភូមិអូរនាង ឃុំតាគ្រាម ស្រុកបាណន់ ពិបាកក្នុងការរកទីផ្សារលក់ ចេញ ខណៈក្នុងមួយថ្ងៃ កសិករលក់...

ព័ត៌មានចុងក្រោយ

លោក​Xi Jinpingជួបសន្ទនា​ជា​មួយ​លោក Guy Parmelin​ប្រធានាធិបតី​ស៊្វីស

រសៀលថ្ងៃទី​៣០ ខែតុលា ​លោក​​Xi Jinping​ប្រធានរដ្ឋ​ចិន​បាន​ជួបសន្ទនា​ជា​មួយ​លោក Guy Parmelin​ប្រធានាធិបតី​ស៊្វីសដែល​អញ្ជើញ​ទៅបំពេញទស្សនកិច្ចផ្លូវការងារ​នៅ​វិមានសភាប្រជាជន​នៅក្រុងប៉េកាំង។លោ​Xi Jinping​បាន​លើកឡើងថា​ ​ភាគីចិនរីករាយ​រួមជា​មួយ​ភាកីស្វ៊ីស​ ដើម្បីជំរុញ​សកលភាវូបនីយកម្មសេដ្ឋកិច្ច​ដែល​ផ្តល់ផលប្រយោជន៍ជាទូទៅ ​និង​បរិយាបន្ន​ ​ដើម្បីចាក់ បញ្ចូល​ជំនឿចិត្ត ​និង​ភាពប្រាកដប្រជា​កាន់តែ​ច្រើន​ដល់​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​រវាង​ចិន​និង​អឺរ៉ុប ​និងការអភិវឌ្ឍ​សេដ្ឋកិច្ច​សកល​។លោក​Xi Jinping​បាន​បន្តទៀតថា​ ​ស្វ៊ីស​បាន​ដើរតួនាទី​ជា​គំរូ​ក្នុង​រយៈពេល​យូរ​សម្រាប់​ទំនាក់ទំនងសេដ្ឋកិច្ច​និងពាណិជ្ជកម្មរវាងចិន​និងអឺរ៉ុប រំពឹងទុកភាគី​ស្វ៊ីស​អាច​ប្រើ​ឥទ្ធិពល​ពិសេស​​របស់​ខ្លួន​ ដើម្បី​ដើរតួនាទីវិជ្ជមាន​សម្រាប់​ការអភិវឌ្ឍ​ពាណិជ្ជកម្ម​រវាង​ចិន​និង​អឺរ៉ុប​ប្រកបដោយ​តុល្យភាព ​និង​ស្ថិរភាព​។ជា​ការ​ឆ្លើយតប​ ​លោក​Parmelin​បាន​លើកឡើងថា​ ​ភាគី​ស្វ៊ីស​រំពឹងទុក​បង្កើន​កិច្ចសន្ទនា ការ​ផ្លាស់ប្តូរ​និង​កិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍​ទៅវិញទៅមក​ជា​មួយភាគី​ចិន​ ដើម្បីជំរុញ​ឱ្យ​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ទទួលបាន​ការវិវឌ្ឍ​រីកចម្រើន​កាន់តែ​ច្រើន​។​ភាគីស្វ៊ីស​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​​តួនាទី​យ៉ាង​វិជ្ជមាន​របស់​ប្រទេស​ចិន​ក្នុង​កិច្ចការ​អន្តរជាតិ​ ​រីករាយ​ធ្វើ​ការ​សម្របសម្រួល​យ៉ាង​​ជិតស្និទ្ធ​ជា​មួយភាគីចិន​​ ប្រកាន់​ខ្ជាប់​ពហុភាគីនិយម​ ​គាំពារ​ពាណិជ្ជកម្ម​សេរី ​ដើម្បី​រួមចំណែក​ដល់​ការអភិវឌ្ឍ​ ​វិបុលភាព​ ​សន្តិភាព​និង​ស្ថិរភាព​របស់​ពិភពលោក​។បន្ទាប់​ពី​កិច្ចសន្ទនា​ ​ប្រមុខរដ្ឋ​នៃ​ប្រទេសទាំង​ពីរ​បាន​ធ្វើជាសក្ខីភាព​​ក្នុងពិធីចុះហត្ថលេខា​លើពិធីសារស្តីពី​ការធ្វើប្រសើឡើង​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិននិងស្វ៊ីស ​និង​ឯកសារ​សហប្រតិបត្តិការ​ជា​ច្រើន​ក្នុង​វិស័យ​ការស្រាវជ្រាវ​ខាង​វិទ្យាសាស្ត្រ ​ពលកម្ម​និង​ឱកាសការងារ ​ព្រមទាំងវិស័យប្រព័ន្ធផ្សព្វផ្សាយជាដើម៕ ដោយគរីដងរែក
- Advertisement -spot_img