28.7 C
Phnom Penh
Sunday, July 27, 2025
- Advertisement -spot_img

សេដ្ឋកិច្ច

- Advertisement -spot_img
- Advertisement -spot_img

ច្បាប់ថ្មីរបស់កាណាដាតម្រូវឱ្យក្រុមហ៊ុន Facebook និង Google បង់ប្រាក់

ថ្មីៗនេះនិយតករអនុវត្តច្បាប់ព័ត៌មានអនឡាញ របស់ប្រទេសកាណាដា បាននិយាយថា ខ្លួននឹងចាប់ផ្តើមបង្កើតក្របខណ្ឌសម្រាប់កិច្ចចរចារវាងស្ថាប័នព័ត៌មាន និងក្រុមហ៊ុនអ៊ីនធឺណិតយក្សចាប់ពីខែកញ្ញាខាងមុខនេះតទៅ។ ខណៈការប្រកាសបានធ្វើឡើងក្រោយពីមានការតវ៉ាពីប្រជាជនកាណាដាជាច្រើន ជុំវិញការដាក់កម្រិតលើការប្រើប្រាស់ភ្លេតហ្វមព័ត៌មានពីបណ្តាញផ្សព្វផ្សាយ Facebook និង Instagram ក្នុងស្រុក។ ច្បាប់ព័ត៌មានអនឡាញរបស់ប្រទេសកាណាដាដែលជាផ្នែកមួយនៃនិន្នាការសកលក្នុងការធ្វើឱ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្សដូចជា Alphabet ដែលជាមេធំរបស់ Google និង...

ក្រុមហ៊ុនសន្តិសុខព្រីនស៍ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហការជាមួយមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC) និងក្រុមហ៊ុន Motorola Solutions

រាជធានីភ្នំពេញ ថ្ងៃទី ២២​ ខែ សីហា –ក្រុមហ៊ុនសន្តិសុខព្រីនស៍ បានចាប់ផ្ដើមដំណើរថ្មីមួយនៃការច្នៃប្រឌិត ការសហការ និងឧត្តមភាព ដោយថ្មីៗនេះ ក្រុមហ៊ុន  បានប្រកាសកិច្ចព្រមព្រៀងពីរ ជាមួយមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC)...

ថៃ ចង់ស្វែងរកឱកាសវិនិយោគ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ខេត្តកោះកុង និងខេត្តព្រះសីហនុ

សភាពាណិជ្ជកម្មថៃបានដឹកនាំគណៈប្រតិភូទស្សនកិច្ចទៅកាន់តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ខេត្តកោះកុង និងខេត្តព្រះសីហនុ ដើម្បីសិក្សាស្វែងយល់ពីឱកាសធ្វើពាណិជ្ជកម្ម វិនិយោគ និងស្វែងរកដៃគូអាជីវកម្ម, លើសពីនេះ ក្រុមប្រឹក្សាវិនិយោគថៃ ក៏បាននិងកំពុងធ្វើកិច្ចសហប្រតិបត្តិការល្អជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដើម្បីជួយ និងជំរុញវិស័យវិនិយោគរវាងប្រទេសទាំងពីរផងដែរ។ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មថៃ...

សេដ្ឋកិច្ចថៃ នឹងបន្តស្ទុះងើបឡើងវិញក្រោយបង្កើតរដ្ឋាភិបាលថ្មី

បាងកក៖ ប្រធានធនាគារកណ្តាលថៃបាននិយាយថា សេដ្ឋកិច្ចរបស់ប្រទេសថៃនឹងបន្តស្ទុះងើបឡើងវិញ ដែលជួយដោយវិស័យទេសចរណ៍ និងការទិញទំនិញប្រើប្រាស់ បើទោះបីជាការព្យាករណ៍ពីកំណើនសេដ្ឋកិច្ច អាចនឹងត្រូវកែសម្រួល ដោយសារការធ្លាក់ចុះការនាំចេញនៅឆ្នាំនេះក៏ដោយ។ ទេសាភិបាលធនាគារកណ្តាលថៃ លោក ស៊ីថាភុត ស៊ូធីវ៉ាតណារូភុត បានប្រាប់សិក្ខាសាលាធនាគារកណ្តាលថា ការព្យាករណ៍កាលពីមុន គឺ៣.៦ភាគរយ...

ឧស្សាហកម្មហិរញ្ញវត្ថុនៅកម្ពុជាមានស្ថិរភាពល្អ

របាយការណ៍ប្រចាំឆ្នាំរបស់ធនាគារជាតិនៃកម្ពុជាដែលបានចេញផ្សាយកាលពីថ្ងៃចន្ទបានឱ្យដឹងថា ឧស្សាហកម្មធនាគារ និងហិរញ្ញវត្ថុរបស់កម្ពុជាបន្តទទួលបានកំណើនប្រកបដោយស្ថិរភាពល្អទាំងប្រាក់កម្ចី និងប្រាក់បញ្ញើនៅក្នុងឆមាសទី១នៃឆ្នាំ២០២៣។ របាយការណ៍បានបន្តថា ប្រាក់កម្ចីឆ្នើម (outstanding loan) បានកើនឡើង១៣.៨ ភាគរយបើធៀបនឹងឆ្នាំមុនដល់ ៥៨.៦ ពាន់លានដុល្លារត្រឹមខែមិថុនាឆ្នាំនេះ ខណៈដែលប្រាក់បញ្ញើរបស់អតិថិជនបានកើនឡើង ៦.៤ ភាគរយដល់...

សេវាថែទាំសុខភាពម៉ាឡេស៊ី ជំរុញភាពជាដៃគូ និងពង្រីកឱកាសវិស័យទេសចរណ៍ទៅលើផ្នែកថែទាំសុខភាពនៅកម្ពុជា 

ភ្នំពេញ ថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២៣ ៖ ក្រុមប្រឹក្សាទេសចរណ៍ថែទាំសុខភាពម៉ាឡេស៊ី (MHTC) ត្រូវបានគេស្គាល់ថាជា សេវាថែទាំសុខភាពម៉ាឡេស៊ី បានដាក់បង្ហាញ «MHConnect» ដែលជាវេទិការក្នុងការប្រកាសកិច្ចសហការជាយុទ្ធសាស្ត្រជាមួយអង្គភាពសាជីវកម្ម...

Urban Village ជាសហគ្រាសកម្ពុជាដំបូងគេដែលបានឈ្នះពានរង្វាន់ធុរកិច្ចអន្តរជាតិដ៏មានកិត្យានុភាពក្នុងប្រទេសម៉ាឡេស៊ីក្នុងកម្មវិធី “ពានរង្វាន់ណូបែល សហគ្រិនអាស៊ីប៉ាស៊ីហ្វិកលើកទី២០ ឆ្នាំ២០២៣”

ភ្នំពេញ ថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២៣ — Urban Village បានបង្កើតកំណត់ត្រាថ្មីមួយសម្រាប់ប្រទេសកម្ពុជាសម្រាប់ការឈ្នះពានរង្វាន់ដ៏ល្បីមួយពីកម្មវិធី “ពានរង្វាន់ណូបែល សហគ្រិនអាស៊ីប៉ាស៊ីហ្វិកលើកទី២០​ ឆ្នាំ​​ ២០២៣”...

ការបណ្តាក់ទុនរួមគ្នារវាងចិន និងកម្ពុជាបានជួយផ្លាស់ប្តូរជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង

ការបណ្តាក់ទុនរួមគ្នារវាងសហគ្រាសចិន និងកម្ពុជាដែលបានបើកដំណើរការកាលពី១៥ ឆ្នាំមុន បានជះឥទ្ធិពលយ៉ាងខ្លាំងដល់សេដ្ឋកិច្ចកម្ពុជា និងជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់។ សម្រាប់ប្រជាជនជាច្រើននៅក្នុងប្រទេសកម្ពុជា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (SSEZ) គឺជាកន្លែងដ៏អស្ចារ្យមួយ ពីព្រោះកាលពីមុន តំបន់នេះគ្មានអ្វីក្រៅពីវាលរហោស្ថានដ៏ធំល្វឹងល្វើយនោះទេ។ ឥឡូវនេះតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុមានទំហំ ១១.១៣គីឡូម៉ែត្រការ៉េ ដែលមានទីតាំងនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ គឺជាសួនឧស្សាហកម្មដ៏ធំបំផុតរបស់ប្រទេសកម្ពុជា...

ក្នុងឆ្នាំ២០២២ ប្រាក់១,២៥ពាន់លានដុល្លាពលករខ្មែរបានផ្ញើរមកស្រុកកំណើត

របាយការណ៍ថ្មីមួយបានបង្ហាញថាពលករផ្ញើប្រាក់មកកម្ពុជាមានចំនួនរហូតដល់១,២៥ពាន់លានដុល្លារក្នុងឆ្នាំ២០២២ពោលគឺខ្ពស់បំផុត ជាប់ចំណាត់ថ្នាក់លេខ៣នៅក្នុងតំបន់អាស៊ីអាគ្នេយ៍បន្ទាប់ពីប្រទេសហ្វីលីពីននិងវៀតណាមដែលជាចំណែកនៃផលិតផលក្នុងស្រុកសរុប (GDP)កាលពីឆ្នាំមុន។ របាយការណ៍របស់វិទ្យាស្ថានADBRអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចនិងអភិវឌ្ឍន៍និងអង្គការពលកម្មអន្តរជាតិបានប៉ាន់ប្រមាណថា ការផ្ញើប្រាក់របស់ពលករមកកម្ពុជាបានកើនឡើង៨ភាគរយធៀបទៅនឹងឆ្នាំមុនរហូតដល់១,២៥ពាន់លានដុល្លារក្នុងឆ្នាំ២០២២ ។ នោះគឺច្រើនជាង៨០ភាគរយនៃកម្រិត ការផ្ញើប្រាក់មុនផ្ទុះជំងឺកូវីដដែលឡើងដល់កម្រិត១,៥៣ពាន់លានដុល្លារក្នុងឆ្នាំ២០១៩។នៅពេលដែលជំងឺរាតត្បាតកាន់តែរីកចម្រើនការ ផ្ទេរប្រាក់មកកម្ពុជាបានធ្លាក់ចុះមកនៅត្រឹម១,២៧ពាន់លានដុល្លារក្នុងឆ្នាំ២០២០និងទាបបំផុតចំនួន១,១៥ពាន់លានដុល្លារក្នុងឆ្នាំ២០២១។ (GDP)នៅឆ្នាំ២០២២ផលិតផលក្នុងស្រុកសរុបបានត្រឹម៤,៤ភាគរយធ្វើឱ្យការផ្ទេរ ប្រាក់របស់កម្ពុជាត្រូវបានធ្លាក់ចុះបើធៀបទៅនឹងសេដ្ឋកិច្ចឆ្នាំមុន។វៀតណាមជាប្រទេសអាស៊ានជាប់ចំណាតថ្នាក់លេខ២ក្នុងអត្រា៤,៦ភាគរយបន្ទាបពីកម្ពុជា។ចំណែកប្រទេសឥណ្ឌូណេស៊ី ជាប់ចំណាត់ថ្នាក់លេខ៤ការផ្ញើប្រាក់ខ្ពស់បំផុតដែលមានអត្រា០,៨ភាគរយនៃGDP។ នៅដើមសប្តាហ៍នេះមានរបាយការណ៍មួយបានលើកឡើងថាការធ្វើចំណាកស្រុកនៅអាស៊ីយោងតាមការដកស្រង់ទិន្នន័យដោយក្រសួង ការងារបានបង្ហាញថាប្រទេសថៃមានពលករកម្ពុជាប្រមាណ ១,២លាននាក់ក្នុងឆ្នាំ២០២១។កូរ៉េខាងត្បូងមានពលករពីកម្ពុជាជិត៤៦,០០០នាក់តាមពីក្រោយដោយម៉ាឡេស៊ី២៣,០០០នាក់ប្រទេសជប៉ុនជិត១២,០០០នាក់និងសិង្ហបុរីប្រហែល៨០០នាក់។ សម្រាប់ការសិក្សានៅបរទេសទិសដៅពេញនិយមបំផុតគឺប្រទេសអូស្ត្រាលីដែលមាននិស្សិតកម្ពុជាចំនួន១,៩០០នាក់ក្នុងឆ្នាំ២០០០។ សហរដ្ឋអាមេរិកជាប់ចំណាត់ថ្នាក់លេខ២ដែលមាននិស្សិតកម្ពុជាប្រហែល៨០០នាក់និងប្រទេសជប៉ុនជាប់ចំណាត់ថ្នាក់លេខ៣ដែលមាន សិស្សប្រហែល៦០០នាក់។ របាយការណ៍បានសសេរថា៖«ទោះជាយ៉ាងណាក៏ដោយការរំខានដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ-១៩គឺធ្វើឲ្យចំណាកស្រុកមានការ ព្រួយបារម្ភ...

កំពង់ផែទេសចរណ៍កោះកុងថ្មី នឹងក្លាយជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់

កោះកុង៖ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានថ្លែងថា កំពង់ផែថ្មីលើទឹកដីកោះកុង ដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៣ ខែមិថុនានេះ នឹងរួមចំណែកលើកកម្ពស់ការតភ្ជាប់និងភាពសម្បូរបែបនៃការដឹកជញ្ជូនតាមផ្លូវសមុទ្រឱ្យកាន់តែខ្លាំងថែមទៀត។ ក្នុងពិធីសម្ពោធកំពង់ផែដងទង់ដែលជាកំពង់ផែទេសចរណ៍ឯកឧត្តម ស៊ុន ចាន់ថុល មានប្រសាសន៍ថា កំពង់ផែនេះគឺជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់...

ព័ត៌មានចុងក្រោយ

ថៃទម្លាក់គ្រាប់បែកចង្កោមលើកម្ពុជា ពេលនេះថៃកំពុងប្រឈមការថ្កោលទោសពីអន្តរជាតិ ដោយសាររំលោភអនុសញ្ញាស្តីពីគ្រាប់បែកចង្កោមទីក្រុងអូស្លូ (CCM)

ថៃទម្លាក់គ្រាប់បែកចង្កោមលើកម្ពុជា ពេលនេះថៃកំពុងប្រឈមការថ្កោលទោសពីអន្តរជាតិ ដោយសាររំលោភអនុសញ្ញាស្តីពីគ្រាប់បែកចង្កោមទីក្រុងអូស្លូ (CCM) ឆ្នាំ២០០៨ ដែលចូលជាធរមាននៅថ្ងៃទី ១ ខែសីហា ឆ្នាំ២០១០។ អនុសញ្ញានេះហាមឃាត់ការប្រើប្រាស់ ការផលិត ការផ្ទេរ និងការស្តុកទុកគ្រាប់បែកចង្កោមទាំងអស់។ ដ្បិតថៃមិនមែនជាភាគីអនុសញ្ញានេះក៏ដោយ ប៉ុន្តែការប្រើប្រាស់គ្រាប់បែកចង្កោម ត្រូវបានគេចាត់ទុកថាជាការរំលោភលើគោលការណ៍មនុស្សធម៌អន្តរជាតិដោយសារតែ ផលប៉ះពាល់មិនរើសអើង និងគ្រោះថ្នាក់រយៈពេលវែងដល់ជនស៊ីវិល។ លក្ខណៈរបស់គ្រាប់បែកនេះគឺផ្ទុះចេញគ្រាប់តូចៗជាច្រើនគ្រាប់ក្នុងតំបន់ធំទូលាយ និងគ្រោះថ្នាក់នៃគ្រាប់មិនទាន់ផ្ទុះដែលនៅសេសសល់...
- Advertisement -spot_img