29.3 C
Phnom Penh
Thursday, November 5, 2026
- Advertisement -spot_img

ព័ត៌មានអន្ដរជាតិ

- Advertisement -spot_img
- Advertisement -spot_img

ពិធីបដិសណ្ឋារកិច្ចអបអរសាទរខួបលើកទី ៧៧ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិនត្រូវបានធ្វើឡើងនៅទីក្រុងប៉េកាំង លោក Xi Jinping ប្រធានរដ្ឋចិនថ្លែងសុន្ទរកថាគន្លឹះក្នុងពិធី

ពិធីបដិសណ្ឋារកិច្ចអបអរសាទរខួបលើកទី ៧៧ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិនត្រូវបានធ្វើឡើងនៅវិមានសភាប្រជាជនក្នុងទីក្រុងប៉េកាំងនៅល្ងាចថ្ងៃទី ៣០ ខែកញ្ញា។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានអញ្ជើញចូលរួមពិធីនេះ និងថ្លែងសុន្ទរកថាគន្លឹះ។ លោកបានសង្កត់ធ្ងន់ថា...

លោក Xi Jinping ប្រធានរដ្ឋចិននិងថ្នាក់ដឹកនាំបក្ស និងរដ្ឋជាច្រើនរូបទៀតបានអញ្ជើញដាក់កម្រងផ្កាគោរព​វិមានរំលឹកវិញ្ញាណក្ខន្ធវីរជនពលីជីវិតរបស់ចិន​

ឆ្នាំ ២០២៦ នេះគឺជាខួបលើកទី ១០៥ នៃការបង្កើតបក្សកុម្មុយនីស្តចិន និងខួបលើកទី ៩០ នៃការទទួលបានជោគជ័យនៃមហាដំណើរ​របស់កងទ័ពក្រហមចិន។ ពិធីដាក់កម្រងផ្កានៅវិមានវីរជនប្រជាជនចិនក្នុងទិវារំលឹកវិញ្ញាណក្ខន្ធវីរជនពលីជីវិតរបស់ចិនបានប្រារព្ធឡើងយ៉ាងឱឡារិកនៅទីលានធានអានមិននៅព្រឹកថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៦ ​។ ជាកិច្ចចាប់ផ្តើមពិធីនេះ...

៤ឆ្នាំនៃគំនិតផ្តួចផ្តើមសន្តិសុខសកល៖ ការសន្ទនា កិច្ចសហប្រតិបត្តិការ និងសន្តិសុខរួម

លោកបណ្ឌិត ជា មុនីឫទ្ធិប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានឱ្យដឹងថា ៤ឆ្នាំបន្ទាប់ពីលោក Xi Jinping ប្រធានរដ្ឋចិន បានផ្តួចផ្តេីមគំនិតផ្តួចផ្តើមសន្តិសុខសកល (GSI) ក្នុងឆ្នាំ២០២២ គំនិតនេះបានជំរុញការពិភាក្សាអំពីសន្តិសុខសកល តាមរយៈការសន្ទនា ការពិគ្រោះយោបល់ កិច្ចសហប្រតិបត្តិការ...

ជា​សមិទ្ធផលប្រទេសចិន​និងអាមេរិក​ឈានដល់​គំនិតឯកភាព​រួម​៨​ចំណុច​

ចាប់ពីថ្ងៃទី​២៣ដល់ថ្ងៃទី​២៥ ខែកញ្ញា តាមពេលវេលា​ក្នុងតំបន់​ ​លោក​Xi Jinping​ប្រធានរដ្ឋ​ចិន​បាន​អញ្ជើញបំពេញទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​សហរដ្ឋអាមេរិក​។ក្នុងអំឡុងពេល​បំពេញ​ទស្សនកិច្ច​នេះ ប្រមុខរដ្ឋ​នៃប្រទេសទាំងពីរ​ បាន​ផ្លាស់ប្តូរមតិយោបល់​យ៉ាងស៊ីជម្រៅស្តីពី​ទំនាក់ទំនង​ស្ថិរភាព​ជាយុទ្ធសាស្ត្រ​ប្រកបដោយ​លក្ខណៈស្ថាបនា​រវាង​ប្រទស​ចិន​និង​អាមេរិក​និង​បញ្ហា​សំខាន់​ក្នុងតំបន់​និងអន្តរជាតិ​ ​និង​​បានឈានដល់គំនិតឯកភាព​រួម​ជា​សមិទ្ធផលចំនួន​៨​ចំណុច​ រួមមាន​៖ទី១ ភាគីទាំងពីរ​យល់ព្រម​ បង្កើតទំនាក់ទំនង​ស្ថិរភាព​ជាយុទ្ធសាស្ត្រ​ប្រកបដោយ​លក្ខណៈ ស្ថាបនា​រវាង​ប្រទស​ចិន​ និង​អាមេរិក​ដោយឈរលើមូលដ្ឋាន​គោរព​គ្នាទៅវិញទៅមក ​យុត្តិធម៌​និង​សមភាព​។ទី២ ​ភាគីទាំងពីរ ​យល់ព្រម​គាំទ្រគ្នាទៅវិញទៅមក ​ក្នុង​ការរៀបចំ​ឱ្យ​បានល្អ​នូវ​កិច្ចប្រជុំក្រៅ ផ្លូវការ​​​ថ្នាក់​ដឹកនាំ​នៃ​អង្គការ​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ីប៉ាស៊ីហ្វីក​និង​កិច្ចប្រជុំ​កំពូលG20​។ទី៣ ​ប្រមុខរដ្ឋ​នៃប្រទេសទាំងពីរ​ឯកភាពថា​ ​អ៊ីរ៉ង់​ត្រូវតែ​អនុវត្ត​កិច្ចសន្យា​ដែល​មិន​អភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ​ ហើយ​ប្រទេសនិងអង្គការណា​មួយ​សុទ្ធតែ​មិន​អាច​យកកម្រៃលើផ្លូវទឹក​អន្តរជាតិ​បានឡើយ។ទី៤ ប្រមុខរដ្ឋនៃប្រទេសទាំងពីរ​បានរំលឹកឡើងវិញថា ​ប្រទេសចិន​និងសហរដ្ឋអាមេរិក​ធ្លាប់​ជាសម្ព័ន្ធមិត្ត​នឹង​គ្នា​ក្នុង​អំឡុង​សង្គ្រាមលោកលើកទី២ ​ដោយបានប្រយុទ្ធរួមគ្នា ​ដើម្បីទទួល បានជ័យជម្នះនៃសង្គ្រាម។ទី​៥ ​ប្រមុខរដ្ឋនៃប្រទេសទាំងពីរ​បាន​ទទួលស្គាល់​តួនាទី​វិជ្ជមាន​នៃ​យន្តការ​ពិគ្រោះពិភាក្សា​ផ្នែក​សេដ្ឋកិច្ច​និងពាណិជ្ជកម្ម​រវាង​ចិន​និង​អាមេរិក​ ​និង​សមិទ្ធផល​នៃ​កិច្ច​ពិគ្រោះពិភាក្សា​នៃ​ក្រុមការងារ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​របស់​ប្រទេសទាំង​ពីរ​ ក្នុងនោះ​បូក​រួមទាំង​ការ​បង្កើត​និង​ជំរុញ​យន្តការ​ក្រុមប្រឹក្សា​ពាណិជ្ជកម្មជាដើម​។ទី​៦ កិច្ចសហប្រតិបត្តិការនៃ​ស្ថាប័ន​អនុវត្តច្បាប់ប្រឆាំងគ្រឿងញៀនរបស់ចិន​និងសហរដ្ឋ អាមេរិក​ ទទួល​បាន​សមិទ្ធផល​ជាក់ស្តែង។ទី​៧ ភាគីទាំងពីរ​បានយល់ព្រម​បង្កើតកិច្ចសន្ទនារវាងចិន​និងសហរដ្ឋអាមេរិក ស្តីពី​បញ្ញា...

លោក Han Zheng អញ្ជើញចូលរួមកិច្ចប្រជុំដេញដោលទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៨១ និងបានថ្លែងសុន្ទរកថា

នៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៦ តាមម៉ោងក្នុងតំបន់ លោក Han Zheng អនុប្រធានរដ្ឋ​ចិន​បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំដេញដោលទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨១ ​នៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉ក​និងបានថ្លែងសុន្ទរកថា ។ លោក Han Zheng បានថ្លែងថា លោក Xi Jinping ប្រធានរដ្ឋ​ចិន​បានលើកឡើងនូវគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលនៅឯមហាសន្និបាតអង្គការសហប្រជាជាតិលើកទី...

សារសន្តិភាពនិងកិច្ចសហប្រតិបត្តិការសកល ៖ លោកប្រធានរដ្ឋចិនបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអាមេរិក

ដំណើរទស្សនកិច្ចរបស់លោក Xi Jinping ប្រធានរដ្ឋចិនទៅកាន់សហរដ្ឋអាមេរិកពី​ថ្ងៃទី​ ២៣ ដល់​ថ្ងៃទី​ ២៥ ឆ្នាំ២០២៦ គឺជាឱកាសមាសសម្រាប់ថ្នាក់ដឹកនាំកំពូលរបស់ចិននិងអាមេរិក បន្តការសន្ទនាដោយផ្ទាល់ ពង្រឹងការយោគយល់គ្នា រក្សាស្ថិរភាពនៃទំនាក់ទំនងទ្វេភាគីនិងពិភពលោក។ ដំណើរទស្សនកិច្ចនេះកើតឡើងនៅពេលដែលចិននិងអាមេរិកកំពុងព្យាយាមរក្សាសន្ទុះវិជ្ជមាននៃទំនាក់ទំនងសេដ្ឋកិច្ចជាក់ស្តែង កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ កិច្ចពិភាក្សាផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិកបានប្រព្រឹត្តទៅយ៉ាងរលូននៅទីក្រុងញូវយ៉កសហរដ្ឋអាមេរិក...

លោក Xi Jinping ​និងលោកស្រី Peng Liyuan ជា​ភរិយា​អញ្ជើញ​ចូលរួម​ពិធី​​លៀងសាយ​ភោជន៍ផ្លូវ​រដ្ឋ​ដែលរៀបចំ​​ដោយលោក Donald Trump ប្រធានាធិបតី​អាមេរិក​និង​លោកស្រី ​Melania ​Trump ជាភរិយា

កាលពីរាត្រីថ្ងៃទី ២៤ ខែកញ្ញា តាម​ម៉ោង​ក្នុងតំបន់ លោក Xi Jinping ​ប្រធានរដ្ឋ​ចិន​និងលោកស្រី Peng Liyuan ជា​ភរិយា​​បាន​​អញ្ជើញចូលរួម​ពិធី​​លៀងសាយ​ភោជន៍​​​ផ្លូវ​រដ្ឋ​ដែលរៀបចំដោយលោក Donald Trump ​ប្រធានាធិបតី​​អាមេរិក​និង​លោកស្រី ​Melania ​Trump ជាភរិយា ។ នៅពេលដែលលោក Xi Jinping ​និងលោកស្រី Peng Liyuan ជា​ភរិយា​បានអញ្ជើញទៅ​ដល់​សេតវិមាន​ លោកប្រធានាធិបតី Donald Trump  និង​លោកស្រី ​Melania ​Trump ជាភរិយាបានទទួល​ស្វាគមន៍យ៉ាងកក់ក្តៅ ហើយ​បាន​ថតរូបជុំ​គ្នា​និង​ជួបជាមួយភ្ញៀវ​ដែលចូលរួមក្នុងពិធីនេះ។ ក្នុង​​ពិធី​លៀងសាយ​ភោជន៍​ លោក Xi Jinping និងលោក Trump ​បាន​ថ្លែង​សុន្ទរកថា​រៀងៗ​ខ្លួន​ ។លោក Xi Jinping ​បានថ្លែង​សុន្ទរកថាយ៉ាងដូច្នេះថា ​សូម​ថ្លែង​អំណរគុណចំពោះលោកប្រធានាធិបតី Trump...

‎លោក Xi Jinping៖ ជំរុញបុព្វហេតុមិត្តរវាងប្រជាជនចិននិងអាមេរិកតាមរយៈការអប់រំ‎‎

«យុវជនមានភាពរស់រវើកបំផុត និងមានក្តីសុបិនបំផុត ពួកគេគឺជាអនាគតនិងក្តីសង្ឃឹមនៃទំនាក់ទំនងចិន-អាមេរិក ហើយក៏ជាអនាគតនិងក្តីសង្ឃឹមនៃពិភពលោកផងដែរ»។ «ការអប់រំអាចកសាងស្ពានមួយ ដើម្បីតភ្ជាប់ប្រជាជននៃប្រទេសចិននិងអាមេរិកជាមួយគ្នា»។ លោកប្រធានរដ្ឋចិន Xi Jinping បានផ្តាំផ្ញើដល់យុវជននៃប្រទេសទាំងពីរ ឲ្យយល់ដឹងគ្នារាប់អានគ្នា រៀនសូត្រពីគ្នាទៅវិញទៅមក និងប្រើកម្លាំងយុវភាពដើម្បីពង្រឹងមូលដ្ឋានគ្រឹះនៃឆន្ទៈប្រជាជនសម្រាប់មិត្តភាពចិន-អាមេរិក។‎‎នៅឆ្នាំ១៩៩៣ កាលនោះ...

លោក Xi Jinping ប្រធានរដ្ឋចិនអញ្ជើញចូលរួមក្នុងពិធីទទួលបដិសណ្ឋារកិច្ច​ដែល​រៀបចំ​ធ្វើឡើង​នៅ​សេតវិមាន​​ដោយ​លោក  Donald Trump ​ប្រធានាធិបតីអាមេរិក​​​

នាព្រឹក​ថ្ងៃទី​២៤ ខែ​កញ្ញា​ឆ្នាំ២០២៦ តាម​ម៉ោងអាមេរិក​  លោក  Donald Trump ​ប្រធានាធិបតីអាមេរិក​បាន​ប្រារព្ធ​ពិធីទទួលបដិសណ្ឋារកិច្ច​ដ៏មហោឡារឹក​​នៅ​សេតវិមាន​ ​ដើម្បី​​​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​វត្តមាន​របស់​​លោក Xi Jinping ប្រធានរដ្ឋចិន​ដែល​​អញ្ជើញ​ទៅបំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​សហរដ្ឋ​អាមេរិក។អំឡុងពេល​​​លោក Xi Jinping ប្រធានរដ្ឋចិន​​និងលោកស្រី Peng Liyuan​ ជាភរិយាធ្វើដំណើរ ទៅដល់សេតវិមាន ​​​លោក​ Donald Trump ​និងលោកស្រី  ​Melania Trump  ​ជាភរិយា​បាន​ទទួលស្វាគមន៍​យ៉ាង​កក់ក្តៅ​នៅកន្លែងចុះពីលើរថយន្ត។  ប្រមុខរដ្ឋ​...

លោក Xi Jinping បានផ្លាស់ប្តូរមតិយោបល់ក្នុងជំនួបចង្អៀតជាមួយលោកDonald Trump

នាព្រឹក​​ថ្ងៃទី​២៤​ ខែ​កញ្ញាតាម​ម៉ោងអាមេរិក ​​លោក Xi Jinping ប្រធានរដ្ឋចិននិងលោក  Donald Trump ​ប្រធានាធិបតីអាមេរិក​បានផ្លាស់ប្តូរមតិយោបល់ក្នុងជំនួបចង្អៀត ​នៅOval Office នៃ​សេតវិមាន ​ទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក​។ លោក Xi Jinping បាន​លើកឡើងថា  ​​ការកំណត់ទំនាក់ទំនង​ថ្មីរវាង​ចិន​និងអាមេរិក​ពោលគឺ ​ទំនាក់ទំនង​​​ស្ថិរភាព​ជាយុទ្ធសាស្ត្រ​ប្រកបដោយ​លក្ខណៈ​ស្ថាបនា​  ​​បាន​បង្ហាញ​ពី​ទិដ្ឋភាពជាក់ស្តែងនាពេល​បច្ចុប្បន្ន​ នៃ​ទំនាក់ទំនង​ប្រទេសយើងទាំងពីរ​ ​និងជា​ការរំពឹងទុក​ចំពោះ​អនាគត​។ ​ភាគីទាំងពីរ​គួរ​ធ្វើ​ឱ្យចក្ខុវស័យ​នេះ​​ក្លាយជាសកម្មភាពជាក់ស្តែង ​​ ​ដើម្បី​បង្កើត​អនាគត​ដ៏​កាន់តែមាន​ស្ថិរភាព ​បរិសុទ្ធ ​និងជានិរន្តរភាព​។​​លោក Xi Jinping បាន​សង្កត់​ធ្ងន់ថា  ​គោលជំហរ​គាំពារការ​បង្រួម​បង្រួប​ជាតិ ​និង​បូរណភាពទឹកដីរបស់​ភាគីចិនគឺ​ច្បាស់លាស់ណាស់។ ​សង្ឃឹម​ថា​ភាគីអាមេរិក​ប្រកាន់ខ្ជាប់គោល​ជំហរដ៏ត្រឹមត្រូវ​ដែល​ប្រឆាំង​នឹង​«ការចង់​ឱ្យ​តៃវ៉ាន់​ឯករាជ្យ»  ​​ដោះស្រាយ​បញ្ហា​តៃវ៉ាន់​ដោយ​ប្រុងប្រយ័ត្ន​ ​ដើម្បី​ពង្រឹងមូលដ្ឋានគ្រឹះដ៏​រឹងមាំ​សម្រាប់កិច្ចសហប្រតិបត្តិការ​ជាយុទ្ធសាស្ត្រ​ចិន​និង​អាមេរិក...

ព័ត៌មានចុងក្រោយ

សេចក្តីប្រកាសព័ត៌មានអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា

នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នាវេលាម៉ោង ០៨:១៥នាទីព្រឹកមិញនេះ ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team - Cambodia: AOT-KH) ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ...
- Advertisement -spot_img