ឆ្នាំ ២០២៦ នេះគឺជាខួបលើកទី ១០៥ នៃការបង្កើតបក្សកុម្មុយនីស្តចិន និងខួបលើកទី ៩០ នៃការទទួលបានជោគជ័យនៃមហាដំណើររបស់កងទ័ពក្រហមចិន។ ពិធីដាក់កម្រងផ្កានៅវិមានវីរជនប្រជាជនចិនក្នុងទិវារំលឹកវិញ្ញាណក្ខន្ធវីរជនពលីជីវិតរបស់ចិនបានប្រារព្ធឡើងយ៉ាងឱឡារិកនៅទីលានធានអានមិននៅព្រឹកថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៦ ។ ជាកិច្ចចាប់ផ្តើមពិធីនេះ តំណាងគ្រប់រូបបានឈរស្មិងស្មាធិ៍ដើម្បីគោរពវិញ្ញាណក្ខន្ធវីរជនដែលបានពលីជីវិតយ៉ាងអង់អាចក្លាហានដើម្បីបុព្វហេតុរំដោះជាតិមាតុភូមិ និងការកសាងសាធារណរដ្ឋ។ បន្ទាប់ពីដាក់កម្រងផ្កា លោក Xi Jinping ប្រធានរដ្ឋចិននិងថ្នាក់ដឹកនាំបក្ស និងរដ្ឋជាច្រើនរូបទៀតបានដើរជុំវិញវិមានរំលឹកវិញ្ញាណក្ខន្ធវីរជនពលីជីវិតរបស់ចិនដើម្បីសម្តែងការគោរព៕
ដោយគិរីដងរែក




