34.9 C
Phnom Penh
Friday, June 19, 2026
- Advertisement -spot_img

ព័ត៌មានជាតិ

- Advertisement -spot_img
- Advertisement -spot_img

Factory Phnom Penh និង​ Urban Village នឹងរៀបចំកម្មវិធី ហាឡូវីនដ៏ធំបំផុត Fright Fest ប្រចាំឆ្នាំ​២០២៣៖ ចុងសប្តាហ៍នៃការសប្បាយដែលមិនអាចបំភ្លេចបានសម្រាប់មនុស្សគ្រប់វ័យ

ភ្នំពេញ ថ្ងៃទី ១៩ ខែតុលា ឆ្នាំ 2023 — ត្រៀមៗខ្លួន អ្នកភ្នំពេញយើង! ដើម្បីដំណើរផ្សងព្រេងដ៏គួរឱ្យញប់ញ័រនៃបុណ្យហាឡូវីនដ៏វិសេស! Factory Phnom Penh &...

លោក ហ៊ុន សែន សរសើរស្ថិរភាពក្រោមរដ្ឋាភិបាលថ្មី

ក្នុងការបង្ហាញមុខជាសាធារណៈលើកដំបូងចាប់តាំងពីលាលែងពីតំណែងជានាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បានប្រកាសរីករាយចំពោះការពិតដែលថាប្រជាជនកម្ពុជាហាក់ដូចជាមានផាសុកភាពក្រោមរដ្ឋាភិបាលថ្មី ហើយកំពុងបន្តរស់នៅក្នុងបរិយាកាសសន្តិភាព និងការអភិវឌ្ឍន៍វិជ្ជមាន។ លោកកំពុងថ្លែងសុន្ទរកថាក្នុងពិធីកាលពីថ្ងៃទី 9 ខែតុលា ដើម្បីបញ្ចប់ការថតកម្មវិធីទូរទស្សន៍ដ៏ពេញនិយម Son Under the Full...

ប្រទេសប្រេស៊ីល និងកម្ពុជាស្វែងរកការពង្រឹងការទូត

រដ្ឋមន្ត្រីការបរទេសប្រេស៊ីល លោក Mauro Vieira បានចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការរយៈពេលបីថ្ងៃរបស់លោកមកកាន់ប្រទេសកម្ពុជា។ ដំណើរទស្សនកិច្ចថ្ងៃទី ១០-១២ ខែតុលា មានគោលបំណងជំរុញ និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីនាពេលបច្ចុប្បន្នលើវិស័យដូចជា ពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ និងកិច្ចខិតខំប្រឹងប្រែងបច្ចេកទេសរួម។ ដំណើរទស្សនកិច្ចនេះ...

ថ្ងៃឈប់សម្រាកសម្រាប់ឆ្នាំ ២០២៤ ជាសាធារណៈមាន ២២ ថ្ងៃ

រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ បានចេញប្រកាស អនុញ្ញាតឱ្យស្ថាប័នរដ្ឋ និងឯកជនប្រារព្ធពិធីបុណ្យជាតិចំនួន ២២ថ្ងៃក្នុងឆ្នាំ២០២៤។ នៅក្នុងប្រកាសនេះ លោក ហេង សួ បានបញ្ជាក់ថា ក្រសួងការងារបានអនុញ្ញាតឱ្យនិយោជិតទាំងអស់នៅក្នុងសហគ្រាស...

សេចក្តីថ្លៃងការណ៍របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល អំពីដំណឹងយ៉ាងក្រៀមក្រំបំផុតរបស់ និស្សិតខ្មែរម្នាក់រងគ្រោះបាត់បង់ជីវិតនៅប្រទេសអុីស្រាអែល

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សូមជម្រាបជូនដំណឹងដល់ជនរួមជាតិឲ្យបានជ្រាបថា រាជរដ្ឋាភិបាលបានទទួលដំណឹងយ៉ាងក្រៀមក្រំបំផុតថា មាននិស្សិតខ្មែរម្នាក់ ( ក្នុងចំណោមពលរដ្ឋខ្មែរចំនួន​៤៥០នាក់ កំពុងមានវត្តមាននៅប្រទេសអុីស្រាអែល​ )​ បានទទួលរងគ្រោះរហូតបាត់បង់ជីវិត ក្នុងហេតុការណ៍ប្រយុទ្ធគ្នា រវាងកងទ័ព អុីស្រាអែល និងក្រុមហាម៉ាស់ ដែលបានផ្ទុះឡើងចាប់ពីថ្ងៃទី៧...

កម្មវិធីក្នុងកិច្ចពិភាក្សាតុមូលស្តីពី «ទំនាក់ទំនងកម្ពុជា-ជប៉ុន»នៅថ្ងៃអង្គារ ទី២៦ ខែកញ្ញា ឆ្នាំ២០២៣

កម្មវិធីក្នុងកិច្ចពិភាក្សាតុមូលស្តីពី «ទំនាក់ទំនងកម្ពុជា-ជប៉ុន» នឹងចាប់ផ្តើមនៅថ្ងៃទីអង្គារ ទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ដោយចាប់ផ្តើមពីម៉ោង ៨,០០ នាទីព្រឹកដល់ម៉ោង ១១,៣០ នាទីថ្ងៃត្រង់ នៅសណ្ឋាគារ សាន់ &...

ឯកឧត្តម នេត្រ ភក្រ្តា អញ្ជើញបិទវគ្គបណ្តុះបណ្តាលស្តីពី ”ភាពជាអ្នកគ្រប់គ្រង និងដឹកនាំអង្គភាពសារព័ត៌មាន” ដែលរៀបចំដោយសមាគមន៍អភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារពត៌មាន (CJDS)

ភ្នំពេញ ៖ នារសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣នេះ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងពត៌មាន អញ្ជើញជាអធិបតីពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី “ ភាពជាអ្នកគ្រប់គ្រង និងដឹកនាំអង្គភាពសារព័ត៌មាន ”...

លោករដ្ឋមន្ត្រី ហេង សួរ ល្បីរន្ទឺពេញស្រុកខ្មែរដោយសារតែ “ពាក្យ ៩៩%”

កេរ្តិ៍ឈ្មោះរបស់លោក ហេង សួរ បានល្បីរន្ទឺពេញស្រុកខ្មែរ នៅពេលលោកថ្លែការពីការងារកម្ពុជាមានអត្រានៃអ្នកមានការងារធ្វើ ៩៩,៥% ឈរលំដាប់ទី២នៅលើពិភពលោក។ អង្គការអន្តរជាតិខាងការងារ (ILO) បានបង្ហាញលើវេបសាយផ្លូវការបស់ខ្លួនថា កម្ពុជាជាប្រទេសដែលមានអត្រាអត់ការងារធ្វើតិចបំផុតត្រឹម ០,៥% ដែលមានន័យថា អ្នកមានការងារធ្វើមានរហូតដល់ ៩៩,៥%...

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ចេញសេចក្តីសម្រេចតែងតាំងក្រុមអ្នកនាំពាក្យក្រសួងព័ត៌មានចំនួន ៤រូប

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានចេញសេចក្តីសម្រេចចាត់តាំងអ្នកនាំពាក្យចំនួន ៤រូប សម្រាប់នីតិកាលទី៧។ នេះបើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន គិរីដងរែក ទើបទទួលបាននៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣៕ ខាងក្រោមនេះជាសេចក្តីសម្រេចរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖

កូនៗរបស់ឥស្សរជនជាន់ខ្ពស់ដែលទទួលបានតំណែងក្នុងរាជរដ្ឋាភិបាលអាណត្តិទី៧ ( ភាគ១​ )

កូនប្រុសច្បងលោក ហ៊ុន សែនគឺលោក ហ៊ុន ម៉ាណែត អាយុ ៤៥ឆ្នាំ បានក្លាយជានាយករដ្ឋមន្ត្រីផ្លូវការនៅថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២៣ គឺជាផ្នែកមួយនៃការផ្លាស់ប្តូរជំនាន់ចាស់មកជំនាន់ថ្មី នៃព្រះរាជាណាចក្រកម្ពុជាសមាជិកឥស្សរជនរបស់គណបក្សប្រជាជនកម្ពុជា។ ក្នុងចំណោមក្រសួងទាំង៣០មានក្រសួង២៣ត្រូវបានផ្លាស់ប្តូរដែលមានរដ្ឋមន្ត្រីក្នុងវ័យ ៤០...

ព័ត៌មានចុងក្រោយ

លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនចូលគាល់និងសួរព្រះរាជសុខទុក្ខព្រះ​ករុណាព្រះបាទ​សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា  និងសម្ដេច​ព្រះមហាក្សត្រី​ នរោត្តម មុនិនាថ សីហនុ

កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ លោក Xi Jinping ប្រធានរដ្ឋចិនបានចាត់ឱ្យលោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិនជាតំណាងទៅចូលគាល់និងសួរព្រះរាជសុខទុក្ខព្រះ​ករុណាព្រះបាទ​សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេច​ព្រះមហាក្សត្រី​ នរោត្តម មុនិនាថ សីហនុ ដែលកពុងគង់ប្រថាប់ពិនិត្យព្រះរាជសុខភាពនៅក្រុងប៉េកាំង។ លោក Wang Yi បានថ្លែងថា ឆ្នាំនេះគឺជាខួបលើកទី៧០នៃព្រះរាជទស្សនកិច្ចជាលើកដំបូងរបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋនៃព្រះរាជាណាចក្រកម្ពុជានៅប្រទេសចិន។   ក្រោមការដឹកនាំជាយុទ្ធសាស្ត្រនៃប្រមុខរដ្ឋនៃប្រទេសទាំងពីរ ទំនាក់ទំនងរវាងចិននិងកម្ពុជាបានឈានចូលដំណាក់កាលថ្មីនៃការកសាងសហគមន៍ជោគវាសនារួមគ្រប់រដូវកាលក្នុងយុគសម័យថ្មី។ភាគីចិនមានឆន្ទៈធ្វើការជាមួយភាគីកម្ពុជា ដើម្បីបន្តផ្សព្វផ្សាយចំណងមិត្តភាពប្រពៃណី ធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនុកចិត្តជាយុទ្ធសាស្ត្រទៅវិញទៅមក និងពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែង  ដើម្បីនាំមកនូវផលប្រយោជន៍កាន់តែច្រើនជូនដល់ប្រជាជននៃប្រទេសទាំងពីរចិននិងកម្ពុជា ក៏ដូចជាចូលរួមចំណែកថ្មីដល់សន្តិភាពក្នុងតំបន់និងពិភពលោកផងដែរ។ ជាការឆ្លើយតប ព្រះ​ករុណាព្រះបាទ​សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជបន្ទួលថ្លែងអំណរគុណចំពោះភាគីចិន ដែលបានផ្តល់ជូននូវការរៀបចំចាត់ចែងយ៉ាងដិតដល់ សម្រាប់ការពិនិត្យព្រះរាជសុខភាពនៃព្រះរាជវង្សានុវង្សកម្ពុជា ព្រមនិងការផ្តល់ជំនួយយ៉ាងស្មោះត្រង់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជាក្នុងរយៈពេលជាយូរកន្លងមក។ ភាគីកម្ពុជាយកចិត្តទុកដាក់ខ្ពស់ចំពោះចំណងមិត្តភាពប្រពៃណីរវាងកម្ពុជានិងចិន មិនថាស្ថានការណ៍អន្តរជាតិមានការប្រែប្រួលយ៉ាងណាក៏ដោយ ក៏កម្ពុជាគឺជាមិត្តល្អបំផុតរបស់ប្រទេសចិនជានិច្ច៕ ដោយគិរីដងរែក
- Advertisement -spot_img