34.1 C
Phnom Penh
Thursday, September 17, 2026
- Advertisement -spot_img

ព័ត៌មានជាតិ

- Advertisement -spot_img
- Advertisement -spot_img

រដ្ឋសភាបានបញ្ចូលសេចក្តីព្រាងច្បាប់ចំនួនពីរបន្ថែម ក្នុងរបៀបវារៈប្រជុំរដ្ឋសភាជាវិសាមញ្ញ

ភ្នំពេញ :សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នាព្រឹកថ្ងៃពុធ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា។ ជាលទ្ធផលគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាបានអនុម័ត បញ្ចូលសេចក្តីព្រាងច្បាប់ចំនួនពីរ ដែលគណៈកម្មាការជំនាញរដ្ឋសភាទើបបញ្ចប់ការពិនិត្យសិក្សា ក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញនីតិកាលទី៧...

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ តួនាទីដែលខ្ញុំទទួលបានមិនគ្រាន់តែជា «តំណែង»

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ តួនាទីដែលខ្ញុំទទួលបានមិនគ្រាន់តែជា «តំណែង»តែជាទំនួលខុសត្រូវទំនុកចិត្ត និងការកិច្ចក្នុងការសម្រេចឲ្យបាននូវចក្ខុវិស័យរបស់សម្តេចធិបតី។ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដែលទើបទទួលបានតំណែងជា «ឧបនាយករដ្ឋមន្ត្រី» បន្ថែមលើមុខងារនាពេលបច្ចុប្បន្ន បានចាត់ទុកថាតួនាទីដែលលោកទទួលបាននៅពេលនេះ មិនគ្រាន់តែជា...

ឯកឧត្តម ប្រាជ្ញ ចន្ទ ៖ លទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ឆ្នាំ២០២៤អាចនឹងប្រកាសនៅចន្លោះពីថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែមីនាឆ្នាំ២០២៤ ប្រសិនបើគ្មានពាក្យបណ្តឹងតវ៉ា ឬពាក្យបណ្តឹងជំទាស់នោះ

ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ថ្លែងថា ផ្អែកតាមប្រតិទិននៃការបោះឆ្នោត គ.ជ.ប នឹងបិទផ្សាយលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោត នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ហើយ ប្រសិនបើគ្មានពាក្យបណ្ដឹងតវ៉ាឬពាក្យបណ្តឹងជំទាស់នឹងលទ្ធផលបណ្តោះអាសន្ននេះ...

ប្រធានគ.ជ.ប គូសបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាប្រកបដោយសន្តិសុខ សុវត្ថិភាព និងអ្នកបោះឆ្នោតសរុប៩៩,៨៦ ភាគរយ

តាមតួលេខបណ្តោះអាសន្ននៃអ្នកបោះឆ្នោតដែល គ.ជ.ប ទទួលបានបង្ហាញថាអ្នកបោះឆ្នោត សរុបមានចំនួន ១១.៧៣០ នាក់ ស្មើនឹង ៩៩,៨៦ភាគរយ នៃអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ១១ ៧៤៧ នាក់។ ឯក្នឧត្តមប្រាជ្ញ ចន្ទ...

ព្រះករុណា ព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី ស្តេចយាងទៅពិនិត្យ ព្រះរាជសុខភាពនៅសាធារណរដ្ឋប្រជាមានិតចិន

ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តមមុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គលព្រះអង្គទាំងទ្វេ បានសព្វព្រះរាវៃហឬទ័យ ស្តេចយ៉ាងចាកចេញពីកម្ពុជាហើយ នាព្រឹកថ្ងៃទី២៦ខែកុម្ភៈ ឆ្នាំ២០២៤...

ពុទ្ធបរិស័ទជិត ១មុឺននាក់ បានទៅចូលរួមគោរពបូជា ព្រះពុទ្ធសាសនានិងព្យាបាលជំងឺនៅវត្តចន្ទប្បជោត្តនារាមហៅ វត្តតាសុត នៅថ្ងៃពិធីបុណ្យមាឃបូជា

ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃ ១៥ កើតខែមាឃ ឆ្នាំថោះបញ្ចសក័ ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២៤ ម្សិលមិញនេះ ពុទ្ឋបរិស័ទ ប្រមាណជា...

សម្រង់ខ្លឹមសារនៃបណ្តាញព័ត៌មានរបស់អង្គភាពគិរីដងរែកសម្រាប់(ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤)

១) វិទ្យុ RFI បានចេញផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ ២០២៤ ថា៖ក្រុមអ្នកនាំពាក្យនាយករដ្ឋមន្ត្រីបានបញ្ជាក់ក្នុងសេចក្តីបំភ្លឺព័ត៌មាននៅថ្ងៃទី២១ កុម្ភៈនេះថា លោក ហ៊ុន ម៉ាណែត មិនបានពាក់ព័ន្ធជាមួយសកម្មភាពឆបោករបស់ឧកញ៉ា ឡេង ចាន់ណាទេ...

សម្រង់ខ្លឹមសារនៃបណ្តាញព័ត៌មានរបស់អង្គភាពគិរីដងរែកសម្រាប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤

-(វិទ្យុ VOAបានចេញផ្សាយកាលពី ថ្ងៃទី២០ខែកុម្ភៈ២០២៤ ) នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត បានព្រមានដាក់ឈ្មោះក្នុងបញ្ជីខ្មៅចំពោះ ជនទាំងឡាយ ដែលផ្សព្វផ្សាយព័ត៌មានមិនពិតមកបង្អួចមុខមាត់ និងកេរ្តិ៍ឈ្មោះកម្ពុជា ។ ហើយបានច្រានចោលការស្នើ សុំអន្តរាគមន៍ឱ្យមានការដោះលែងជនជាតិតៃវ៉ាន់ពីរនាក់...

សម្រង់ខ្លឹមសារនៃបណ្តាញព័ត៌មានរបស់អង្គភាពគិរីដងរែកសម្រាប់ថ្ងៃទី១៩ ខែកម្ភៈ ឆ្នាំ២០២៤

-(RFAផ្សាយថ្ងៃទី១៩ខែកុម្ភៈ)ប្រជាពលរដ្ឋជំរុញឱ្យអាជ្ញាធរបង្ក្រាបល្បែងស៊ីសងខុសច្បាប់ នៅតាមមូលដ្ឋានឱ្យមាន ប្រសិទ្ធភាព និងស្រាវជ្រាវរកមន្ត្រីឃុបឃិតជាមួយម្ចាស់អាជីវកម្មយកមកដាក់ទោស ។ ជុំវិញរឿងនេះ មន្ត្រីសង្គម ស៊ីវិលថា រដ្ឋាភិបាលគួរបង្ក្រាប និងអនុវត្តច្បាប់តឹងរ៉ឹងលើមេខ្លោងបង្កើតល្បែងស៊ីសង ព្រមទាំងបញ្ឈប់ការផ្សព្វផ្សាយ គ្រប់រូបភាពដែលជំរុញឱ្យពលរដ្ឋទៅលេងល្បែងទាំងនោះ ។ -(VOAផ្សាយថ្ងៃទី១៩ខែកុម្ភៈ)សកម្មជនគណបក្សប្រឆាំងដែលកំពុងភៀសខ្លួននៅប្រទេសម៉ាឡេស៊ីថា ពួកគេប្រឈមនឹងការចាប់ខ្លួនបញ្ជូនទៅកម្ពុជាវិញ...

ស្នងការដ្ឋាននគរបាលខេត្តកំពត បានរៀបចំតំឡើងស្លាកសញ្ញាកំណត់ល្បឿនដែលមានទំហំ 1,50m* 1,50m ចំនួនបីផ្ទាំងចាប់ពីព្រំប្រទល់នរាយណ៏ស្រុកឈូករហូតដល់ក្លោងទ្វារចូលក្រុងកំពត

ខេត្តកំពត៖ ដោយសារមានសំណូមពរក៏ដូចជាការផ្តល់មតិជាច្រើនពីបងប្អូនប្រជាពលរដ្ឋទាំងអស់ពាក់ពន្ធ័ស្លាកសញ្ញាកំណត់ល្បឿនតូចមើលមិនឃើញនោះ លោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានរៀបចំធ្វើស្លាកសញ្ញាកំណត់ល្បឿនដែលមានទំហំ 1,50m* 1,50m ចំនួនបីផ្ទាំងចាប់ពីព្រំប្រទល់នរាយណ៏ស្រុកឈូករហូតដល់ក្លោងទ្វារចូលក្រុងកំពតដែលមានចម្ងាយប្រហែល 50 គីឡូម៉ែត្រ ដើម្បីងាយស្រួលបងប្អូនមើលឃើញនេះជាគំរូស្លាកសញ្ញាដែល ក្រុមការងាររបស់លោកបានរៀបចំធ្វើរួចហើយ...

ព័ត៌មានចុងក្រោយ

កងកម្លំាង​ចម្រុះ​ខេត្តកំពង់​ធំ​ បន្តសកម្មភាព​បង្ក្រាប​ឧបករណ៍​នេសាទ​ខុស​ច្បាប់​នៅ​តំបន់​ព្រំប្រទល់​ស្រុក​ជីក្រែង​ ខេត្ត​សៀមរាប​ និង​ស្រុក​ស្ទោង​ ខេត្ត​កំពង់ធំ​ !

នៅព្រឹកថ្ងៃទី ១៥ .១៦ ខែ កញ្ញា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំ បានដាក់បទបញ្ជាដល់កងកម្លាំងទីបញ្ជាការស្រាល ប្រចាំការនៅឃុំពាមបាង សហការជាមួយកងកម្លាំងចម្រុះ បន្តធ្វើសកម្មភាពបង្ក្រាបឧបករណ៍នេសាទខុសច្បាប់...
- Advertisement -spot_img