29.3 C
Phnom Penh
Thursday, November 5, 2026
- Advertisement -spot_img

ព័ត៌មានអន្ដរជាតិ

- Advertisement -spot_img
- Advertisement -spot_img

លោកស្រី Peng Liyuan ​និង​លោកស្រី Melania Trump   ភរិយារបស់​លោក​ Donald Trump ​ប្រធានាធិបតីអាមេរិក​​អញ្ជើញ​ទស្សនា​សារមន្ទីរ​ជាតិ​សិល្បៈអាស៊ី

នាថ្ងៃទី២៤ ខែកញ្ញា វេលាថ្ងៃត្រង់ តាម​ម៉ោងក្នុងតំបន់​ ​លោកស្រី Peng Liyuan ​​ភរិយា​របស់​លោក ​Xi Jinping ប្រធានរដ្ឋចិន និង​លោកស្រី Melania Trump ភរិយារបស់​លោក​ Donald Trump ​ប្រធានាធិបតីអាមេរិក​បាន​​អញ្ជើញ​ទស្សនា​សារមន្ទីរ​ជាតិ​សិល្បៈអាស៊ី​នៅ​ក្រុង​វ៉ាស៊ីនតោន។ ភរិយា​របស់​ប្រមុខរដ្ឋនៃប្រទេស​ទាំងពីរ​បានអញ្ជើញ​ទស្សនា​សាលតាំងពិព័រណ៍នានា រួមទាំងសាល Peacock Hall ​ផងដែរ។ លោកស្រី Peng Liyuan​...

លោក ​Xi Jinping ប្រធានរដ្ឋ​ចិន​ជួបសន្ទនា​ជា​មួយលោក​ Donald Trump ប្រធានាធិបតីអាមេរិក​

នៅព្រឹកថ្ងៃទី​២៤ ខែកញ្ញា តាមម៉ោងក្នុងតំបន់​ ​លោក ​Xi Jinping ប្រធានរដ្ឋ​ចិនបាន​​ជួបសន្ទនា​ជា​មួយលោក​ Donald Trump​ប្រធានាធិបតីអាមេរិក​នៅ​សេតវិមាន។លោក ​Xi Jinping បាន​លើកឡើងថា​ ​ប្រមុខរដ្ឋ​របស់​ប្រទេសចិន ​និង​អាមេរិក​បាន​សម្រេច​ដំណើរទស្សនកិច្ច​ទៅវិញទៅមក​ក្នុងរយៈពេល​កន្លះឆ្នាំ​ ដែលមិនធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ​។​ នៅខែឧសភា ​ឆ្នាំ​២០២៦​ ​ខ្ញុំនិង​លោក Donald Trump​ បាន ​ឯកភាពគ្នា​ក្នុងការកសាងទំនាក់ទំនង​ស្ថិរភាព​ជាយុទ្ធសាស្ត្រ​ប្រកបដោយ​លក្ខណៈស្ថាបនា​រវាង​ប្រទស​ចិន​និង​អាមេរិក​។...

កិច្ចប្រជុំ​ជំនាញ​ពិភពលោក​ឆ្នាំ​២០២៦ បើកធ្វើ​ក្រោម​អធិបតីភាព​របស់​លោក Li Qiang នាយករដ្ឋមន្ត្រីចិន

លោក Li Qiang នាយករដ្ឋមន្ត្រីចិន​បាន​អញ្ជើញ​​ជា​អធិបតី​ក្នុង​​កិច្ចប្រជុំ​ជំនាញ​ពិភពលោក​ឆ្នាំ​២០២៦​ដែល​បើកធ្វើ​នៅ​ក្រុងសៀងហៃ​និង​​ថ្លែងសុន្ទរកថា ​។ លោក Li Qiang ​បាន​លើកឡើងថា ​​ជំនាញ​​ជាកម្លាំងសំខាន់​សម្រាប់​ជំរុញ​វឌ្ឍនភាព​នៃអរិយធម៌មនុស្សជាតិ។ក្នុង​លិខិត​​អបអរសាទរ​ការបើក​ការប្រកួត​ជំនាញ​ពិភពលោក​លើក​ទី​៤៨  ​លោកប្រធានរដ្ឋចិន Xi Jinping  ​បាន​បញ្ជាក់​​ច្បាស់​នូវ​ជំហ​​របស់​ចិន​ដែល​​គាំទ្រ​ការអភិវឌ្ឍ​នៃចលនា​​ជំនាញពិភពលោក​។លោក Li Qiang បាន​លើកឡើងថា  ​បច្ចុប្បន្ន​​បដិវត្តន៍បច្ចេកវិទ្យា​​ និងកំណែទម្រង់​​​ឧស្សាហកម្មជុំ​ថ្មី​​កំពុង​ជះ​ឥទ្ធិពល​និង​​​កែប្រែ​យ៉ាងស៊ីជម្រៅ​នូវ​​​តម្រូវការ​ចំពោះ​ជំនាញ ​​គ្រប់ភាគី​គួរ​​សហការគ្នា​យ៉ាងជិតស្និទ្ធ​។ ​​ប្រទេសចិន​មានឆន្ទៈ​ធ្វើការជាមួយគ្រប់ភាគី​ដើម្បី​ជំរុញ​ការ​កសាង​មជ្ឈមណ្ឌល​ច្នៃប្រឌិតថ្មី​ខាង​ជំនាញ​ពិភពលោក​ ​​ដើម្បី​អភិវឌ្ឍ​​ជំនាញ​សម្រាប់​កិច្ចសហប្រតិបត្តិការ​ត្បូង-ត្បូង​និង​ការរួមគ្នាកសាង​«ខ្សែក្រវាត់និងផ្លូវ»។ លោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី​និង​លោក Francis Hourant​​ប្រធាន​អង្គការ​ជំនាញ​ពិភពលោក​ក៏​បាន​អញ្ជើញចូលរួមពិធីបើក​ផងដែរ ​។ ភាគី​នានា​បាន​បង្ហាញពី​​ឆន្ទៈ​បង្កើន​​ការផ្លាស់ប្តូរ​និង​ការរៀនសូត្រ​ពី​គ្នា​ជាមួយភាគីចិន​ ដើម្បី​ឱ្យជំនាញក្លាយជាតំណភ្ជាប់ដ៏សំខាន់មួយ​សម្រាប់​ការ​សម្រេចបាននូវកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។  ​តំណាងប្រមាណ ១៩០០...

លោក Xi Jinping ប្រធានរដ្ឋចិនអញ្ជើញទៅដល់ទីក្រុងវ៉ាស៊ីនតោន ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសហរដ្ឋអាមេរិក‎‎‎   

ល្ងាចថ្ងៃទី ​២៣ ខែ​កញ្ញា ឆ្នាំ២០២៦ តាម​ម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិនបាន​អញ្ជើញទៅដល់ទី​ក្រុង​វ៉ាស៊ីនតោន​​តាមយន្តហោះពិសេស ​ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសហរដ្ឋអាមេរិក​តាមការអញ្ជើញរបស់លោក  Donald Trump  ប្រធានាធិបតី​សហរដ្ឋ​អាមេរិក។‎‎      ខណៈពេល​លោក...

លោក ​Xi Jinping​ ឆ្លើយតប​សារលិខិតរបស់​យុវនិស្សិត​​ដែល​មកពីសកលវិទ្យាល័យចំនួន១០របស់សហរដ្ឋអាមេរិក

នាពេលថ្មីៗនេះ លោកXi Jinping​ប្រធានរដ្ឋចិន​បាន​ឆ្លើយតប​សារលិខិតរបស់​យុវនិស្សិត​​មកពីសកលវិទ្យាល័យចំនួន១០របស់សហរដ្ឋអាមេរិក​ដែល​បានចូល​រួម​សកម្មភាព​ផ្លាស់ប្តូរយុវជន​រវាង​ចិន​និង​អាមេរិក​នៅ​ប្រទេស​ចិន​។ លោក​Xi Jinping​បាន​លើកឡើងថា ​ខ្ញុំរីករាយ​ណាស់​ដែល​ដឹងថា ​អ្នកទាំងអស់គ្នា​មាន​ដំណើរកម្សាន្ត​នៅ​ប្រទេសចិនប្រកបដោយភាពរីករាយ​និង​ពិបាក​បំភ្លេច​បាន​។​ខ្ញុំ​មាន​ក្តី​សោមន្សរីករាយយ៉ាងខ្លាំងចំពោះ​ក្តី​ស្រឡាញ់​របស់​អ្នកទាំងអស់គ្នា​​ចំពោះ​អរិយធម៌ចិន​និងការរំពឹងទុក​សម្រាប់​កិច្ចសហប្រតិបត្តិការ​មិត្តភាពរវាងប្រទេសចិន​និងសហរដ្ឋអាមេរិក ​ហើយ​មាន​ឆន្ទៈ​ធ្វើ​ជា​បេសកជន​មិត្តភាព​ឆ្លង​មហាសមុ​ទ្រប៉ាស៊ីហ្វិក។លោក​Xi Jinpingបាន​សង្កត់ធ្ងន់ថា យុវជនចិន​និង​អាមេរិក​រស់នៅ​លើភពផែនដី​តែមួយ ​និង​មានបេសកកម្ម​រួម​នៅ​ក្នុងយុគសម័យនេះ។​សង្ឃឹមថា ​អ្នក​ទាំង​អស់​គ្នា​នឹង​បន្ត​ធ្វើ​ការ​ជាមួយយុវជននៃប្រទេសទាំងពីរ ​ខិតខំប្រឹងប្រែងក្លាយជាអ្នកបន្តវេន អ្នកថែរក្សា​និង​អ្នកអភិវឌ្ឍ​នៃ​កិច្ចសហប្រតិបត្តិការ​​មិត្តភាព​រវាងចិន​និងអាមេរិក ​ព្រមទាំង​ចាប់ដៃគ្នា​ជំរុញ​ការយល់ដឹង​គ្នា​និង​ភាពស្និទ្ធស្នាល​រវាងប្រជាជននៃប្រទេសទាំងពីរ ​និង​ធ្វើ​ឱ្យ​ទំនាក់ទំនងទ្វេភាគី​មានភាពយូរអង្វែង​និង​ប្រកបដោយ​ស្ថិរភាព​ ​ដើម្បី​រួមចំណែក​ជា​កម្លាំងយុវវ័យ​ក្នុង​ការ​កសាងពិភពលោក​កាន់​តែ​ល្អប្រសើរ៕ ដោយគិរីដងរែគ

ចិន-អាស៊ានក្នុងយុគសម័យថ្មីនៃការតភ្ជាប់ និងការរៀបចំខ្សែច្រវាក់សេដ្ឋកិច្ចតំបន់

ពិព័រណ៍ចិន-អាស៊ានលើកទី២៣ ចាប់ពី ថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ដែលរៀបចំនៅទីក្រុងណាននីង ភូមិភាគស្វយ័តជនជាតិជ័ងក្វាងស៊ី ដែលស្ថិតនៅភាគខាងត្បូង ប្រទេសចិន គឺជាការឆ្លុះបញ្ចាំងមួយនៃទំនាក់ទំនងដែលកំពុងកាន់តែស៊ីជម្រៅ រវាងចិននិងអាស៊ានដែលកំពុងបន្តទទួលបានសារៈសំខាន់កាន់តែខ្លាំងឡើង ដោយមិនត្រឹមតែផ្តោតលើពាណិជ្ជកម្មទំនិញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រីកទៅដល់ការវិនិយោគ...

ការស្ទង់មតិរបស់បណ្តាញ ​CGTN ​បង្ហាញថា​៖ពីការទស្សនាពិព័រណ៍​ដល់ការធ្វើជំនួញ ​ហេតុ​អ្វី​បាន​ជា​ពិព័រណ៍​ចិន-អាស៊ាន​ក្លាយជា”​ពិព័រណ៍ប្រកបដោយ​គុណភាព​ល្អ​” ​?

ក្នុងឱកាស​បើកពិព័រណ៍ចិន-អាស៊ានលើកទី ​២៣​និង​កិច្ចប្រជុំកំពូលធុរកិច្ច​និង​វិនិយោគ​ចិន​-អាស៊ាន ​បណ្តាញទូរទស្សន៍ ​CGTN ​នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិម​ចិន​បាន​ធ្វើ​ការ​ស្ទង់មតិ​ចំពោះអ្នកប្រើប្រាស់អ៊ីនធឺណិតនៅទូទាំងពិភពលោក​បង្ហាញ​ថា ​អ្នកផ្តល់បទ​សម្ភា​សន៍​ចំនួន ​៩០,៩ ​ភាគរយ​សម្គាល់​ឃើញថា ​ការរៀបចំជាបន្តបន្ទាប់នូវ​ពិព័រណ៍​ចិន-អា​ស៊ាន​បានបង្ហាញពី​ការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ប្រទេសចិនក្នុងការជំរុញ​ការ​បើក​ទូលាយ​ប្រ​កប​ដោយកម្រិតខ្ពស់ ​។ ​ពិព័រណ៍ចិន-អាស៊ាន​លើក​នេះបាន​ទាក់ទាញសហគ្រាស​ប្រហែល ​៣៣០០ ​ឱ្យ​ចូល​រួម ​ហើយ​តាមការប៉ាន់ប្រមាណ ​នឹង​ស្រូបទាញ​ពាណិជ្ជករ​ចិន​និង​អន្តរជាតិ​ប្រហែល ​៣៣​០០​០​នាក់​ទៅ​ចូលរួម​និង​បញ្ជា​ទិញ ​។ ​ទាក់ទង​នឹង​ករណីនេះ ​អ្នកផ្តល់បទសម្ភាសន៍​ចំនួន ​៨៩,៥​ភាគ​រយ​សម្គាល់​ឃើញថា ​ពិព័រណ៍ចិន-អាស៊ាន​មិនត្រឹមតែ​ជាបង្អួចសំខាន់​មួយ​សម្រាប់​បង្ហា​ញ​ពី​សមិទ្ធផល​នៃ​កិច្ចសហប្រតិបត្តិការចិន-អាស៊ានប៉ុណ្ណោះទេ ​ប៉ុន្តែថែម​ទាំង​ជា​វេទិកា​ដ៏​សំខាន់​សម្រាប់​ជំរុញ​ការផ្លាស់ប្តូរ​រវាង​សហគ្រាស​និង​សហគ្រាសជំរុញ​ការតភ្ជាប់រវាង​ឧស្សា​ហ​កម្ម​និង​ចែករំលែកឱកាសអភិវឌ្ឍន៍ក្នុងតំបន់ ​។ ​ ដោយឡែក​ពិព័រណ៍ចិន-អាស៊ាន​លើក​នេះ​បាន​រៀបចំ​ជាលើកដំបូង​នូវ​"ទីផ្សារលក់ដូរផលិតផល ​AI ​"​ដែល​ផលិតផល​ជាង ​៥០០ ​មុខ​របស់​សហគ្រាស​ជាង ​៧០ ​ត្រូវបាន​ដាក់តាំងបង្ហាញ​ព្រមៗគ្នា ​ផលិតផល​ទាំង​នេះ​គ្រប​ដណ្តប់​លើ​គ្រប់​ប្រភេទ​មាន​ដូចជា ​វ៉ែនតា ​AI ​នាឡិកាឆ្លាតវៃ​និង​មនុស្សយន្ត​ប្រើ​ប្រាស់​ក្នុង​ផ្ទះ​​ជា​ដើម ​។ សូមបញ្ជាក់ថា ​ការស្ទង់មតិនេះបានធ្វើឡើងតាមវេបសាយភាសាអង់គ្លេស ​អេស្ប៉ាញ ​បារាំង ​អារ៉ាប់​និង​រុស្ស៊ីរបស់​បណ្តាញ ​CGTN ​ហើយក្នុងរយៈពេល ​២៤ ​ម៉ោង ​មានអ្នកប្រើ​ប្រាស់​អ៊ីន​ធឺណិត​ចំនួន ​៣៩៥០ ​នាក់​បានចូលរួមក្នុងការបោះឆ្នោត​និងបញ្ចេញមតិ ​៕ ដោយគិរីដងរែក

លោក Ding Xuexiang អញ្ជើញចូលរួមពិធីបើកពិព័រណ៍ចិន-អាស៊ានលើកទី២៣ និងជួប​សំណេះសំណាលជា​មួយ​អ្នក​នយោបាយ​បរទេស​ដែល​អញ្ជើញចូល​រួម​

ពិព័រណ៍ចិន-អាស៊ានលើកទី២៣ និងកិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគចិន-អាស៊ាន ​ បានបើកជាផ្លូវការនៅក្រុង Nanning ​ភូមិភាគស្វយ័ត Guangxi កាលថ្ងៃទី១៧ខែកញ្ញា។ ​លោក Ding Xuexiang សមាជិក​អចិន្ត្រៃយ៍​នៃ​ការិយាល័យ​នយោបាយនៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនីស្តចិន​ និងជា​ឧបនាយករដ្ឋមន្ត្រីចិន បាន​អញ្ជើញចូលរួមព្រម​ទាំង​ថ្លែង​សុន្ទរកថា ។ ថ្លែង​ក្នុង​សុន្ទរកថា  ​លោក Ding Xuexiang...

លោក ​Xi ​Jinping ​ប្រធានរដ្ឋចិនផ្តល់អនុសាសន៍ណែនាំសំខាន់​ចំពោះ​ការអភិវឌ្ឍ​ឧស្សាហ​កម្ម​កម្មន្តសាល​ដ៏ជឿនលឿន   

នាពេលថ្មីៗនេះ ​លោក ​Xi ​Jinping ​អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិម​បក្ស​កុម្មុយ​នីស្ត​ចិន ​ប្រធានរដ្ឋចិន​និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន​បាន​ផ្តល់​អនុ​សាសន៍​ណែនាំ​សំខាន់​ចំពោះ​ការអភិវឌ្ឍ​ឧស្សាហ​កម្ម​កម្មន្តសាល​ដ៏ជឿនលឿន​ដោយ​លើក​ឡើង​ថា ​ចាប់តាំងពីសមាជលើកទី ​១៨ ​របស់បក្សកុម្មុយនីស្តចិនមក ​ឧស្សាហ​កម្ម​កម្មន្ត​សា​ល​ដ៏ជឿនលឿនរបស់ប្រទេសចិន​មានការវិវឌ្ឍរីកចម្រើនកាន់តែខ្លាំងជាបន្តបន្ទាប់ ​សម​ត្ថ​ភាព​ច្នៃប្រឌិតថ្មី ​កម្លាំង​ប្រកួតប្រជែង​និង​កម្លាំងជាក់ស្តែងចម្រុះ​បានកើនឡើង​គួរឱ្យ​កត់​សម្គាល់ ​ហើយបាន​បោះជំហានយ៉ាងរឹងមាំទៅរក​កិច្ចកសាងប្រទេសខ្លាំងក្លា​ខាង​ផលិត​កម្ម ​។   លោក ​Xi ​Jinping ​បានសង្កត់ធ្ងន់ថា ​នៅក្នុងដំណើរថ្មី ​យើងត្រូវ​ចាត់ទុកគំនិតសង្គម​និយ​ម​ដែល​មានលក្ខណៈពិសេសចិន​ក្នុងយុគសម័យថ្មី​ជាគោលការណ៍ណែនាំ​ដើម្បី​អនុវត្ត​គំនិត​អភិវឌ្ឍន៍ថ្មី​ដោយពេញលេញ ​ត្រឹម​ត្រូវ​និងគ្រប់​ជ្រុង​ជ្រោយ​ ​ប្រកាន់ខ្ជាប់ទិសដៅ​ដែល​ប្រកប​ដោយ​ភាពវៃឆ្លាត ​ភាពបៃតង​និង​ការរួមបញ្ចូលគ្នា ​ពង្រឹង​និង​ពង្រីកឧស្សាហ​កម្ម​កម្មន្ត​សាល​ដ៏ជឿនលឿន​ជាបន្តបន្ទាប់ ​លើកកម្ពស់​កម្រិតសមត្ថភាព​ដែល​ប្រកបដោយ​ភាព​ម្ចាស់​ការ​និង​អាចគ្រប់គ្រងបាន​នៃ​ខ្សែសង្វាក់ឧស្សាហកម្មទាំងមូល ​ក៏ដូចជាពន្លឿនការ​ក​សាង​ប្រព័ន្ធឧស្សាហកម្មទំនើប​ដែល​តម្កល់​ទុក​ឧស្សាហ​កម្ម​កម្មន្តសាល​ដ៏ជឿនលឿនជា​ឆ្អឹង​ខ្នង​សំដៅ​ផ្តល់ការទ្រទ្រង់យ៉ាងខ្លាំងក្លា​​ដល់​ការជំរុញ​ការធ្វើទំនើបកម្មតាមបែបផែនចិន ​។     សូមបញ្ជាក់ថា ​មហាសន្និបាត​ឧស្សាហ​កម្ម​កម្មន្តសាល​ដ៏ជឿនលឿនទូទាំងប្រទេស​បាន​បើក​ធ្វើ​នៅទីក្រុងប៉េកាំង​ចាប់ពីថ្ងៃទី ​១៦ ​ដល់ថ្ងៃទី ​១៧ ​ខែកញ្ញា ​៕ ដោយគិរីដងរែក

លោក Xi Jinping ប្រធានរដ្ឋចិនសម្តែងការជូនពរ និងសួរសុខទុក្ខដ៏ស្មោះ​ជូនចំពោះគ្រូបង្រៀន និងបុគ្គលិកអប់រំទូទាំងប្រទេសចិន

ក្នុងឱកាសទិវាគ្រូបង្រៀនចិនលើកទី៤២ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានតាងនាមឱ្យគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន សម្តែងការជូនពរ និងសួរសុខទុក្ខដ៏ស្មោះ​ជូនចំពោះគ្រូបង្រៀន និងបុគ្គលិកអប់រំទូទាំងប្រទេស។ លោក Xi Jinping បានថ្លែងថា...

ព័ត៌មានចុងក្រោយ

សេចក្តីប្រកាសព័ត៌មានអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា

នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នាវេលាម៉ោង ០៨:១៥នាទីព្រឹកមិញនេះ ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team - Cambodia: AOT-KH) ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ...
- Advertisement -spot_img